Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យាម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ចែ ( ន.នាមសព្ទ )
    គ្រឿង​ផ្លុំ​មួយ​យ៉ាង​មាន​ខ្សែ​សម្រាប់​ទាញ​ឲ្យ​ឮ ប្រើ​ជា​គ្រឿង​ប្រដាប់ កប៉ាល់ : កញ្ចែក​ប៉ាល់ ។ មួយ​យ៉ាង​ទៀត​មាន​សណ្ឋាន​ប្រហែល នឹង​អណ្តាត​ប៉ី​ដែល​ប៉ូលិស​យាម​ផ្លុំ ។
  2. កាលិក ( ន.នាមសព្ទ ) [កា-លិក ]
    របស់​ដែល​កើត​ឡើង​តាម​កាល, វត្ថុ​ដែល​ប្រើប្រាស់​បាន​តាម​កាល​វេលា ។ កាលិក​មាន ៤ យ៉ាង​គឺ យាវ​កាលិក, យាម​កាលិក, សត្តាហ​កាលិក, យាវ​ជីវិក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នេះ) ។
  3. ក្រវែល ( កិ.កិរិយាសព្ទ )
    ល្បាត, ឃ្លាំ​ដោយ​ដើរ​ទៅ ដើរ​មក : ដើរ​ក្រវែល​រក្សា​នាយ​ចៅហ្វាយ, រក្សា​ផ្ទះ ។
    - កង​ក្រវែល គឺ​កង​ល្បាត, ពួក​អ្នក​យាម​ល្បាត ។
  4. ត្រដោក ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឈើ មាន​មេ​មាន​គ្រាប់​សំឡេង​លាន់​ឮ សម្រាប់​ចង​ព្យួរ​នៅ​ក​គោ, ក្របី, ដំរី, សេះ ។ ឈើ​ឬ​ឫស្សី​ដែល​គេ​ចោះ​ជា​ប្រហោង​តែ​ម្ខាង​សម្រាប់​វាយ​ចាំ​យាម​ល្បាត​ជាដើម : មនុស្ស​យាម​វាយ​ត្រដោក, គោះ​ត្រដោក ។
  5. ត្រដក់ ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ស្លាប​ពួក​រនាល តែ​មាន​រូប​សណ្ឋាន​ធំ​ខ្ពស់​ចង្គ្រោង​ជាង​រនាល មាន​សម្បុរ​ប្រផេះ ចំពុះ​ធំ​វែង, ក​វែង ខាង​ក្រោម​មាន​សណ្ឋាន​ស្រដៀង​នឹង​ថង់ គេ​ច្រើន​ហៅ​ថា យាម, ក្បាល​រលីង​កណ្ដាល, មាន​មច្ឆាជាតិ​ជា​ចំណី ។ មាន​មួយ​ប្រភេទ​ផ្សេង​ទៀត​ហៅ ត្រដក់​គម្រង់ ស៊ី​គម្រង់​សាកសព​ផ្សេង​ៗ ។
  6. ថវិកា ( ន.នាមសព្ទ ) [ថៈ-- ]
    ថង់; យាម; ទៃ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅ​យក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់​ចំណូល​និង​ចំណាយ​រៀងរាល់​ឆ្នាំ ប្រៀប​ដូច​ជា​ថង់​សម្រាប់​ដាក់​ប្រាក់ : គ្រោង​ថវិកា, ចាយ វាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើស​ពី​ថវិកា​របស់​ខ្លួន ។
    - ថវិកា​ខេត្ត ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត ។
    - ថវិកា​ជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំងមូល ។
    - ថវិកា​ប្រធួន សេចក្ដី​សុំ​រួម​គ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូន​ទៅ​រដ្ឋសភា ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយ​វាយ​ទប់​ទល់​ទម្រាំ​បាន​ថវិកា​ដើម ។
  7. ថង់ ( ន.នាមសព្ទ )
    យាម​ធ្វើ​ដោយ​សំបត់​ឬ​ខ្សែ​ស្រែះ មាន​មាត់​រូត​បាន សម្រាប់​ដាក់​របស់​តូច, របស់​ស្រាល​ល្មម​យួរ​បាន ។
  8. ទាំង​ៗ ( ឧ.ឧទានសព្ទ )
    សូរ​សំឡេង​ស្គរ​យ៉ាង​ធំ​បំផុត​សម្រាប់​ទូង​យាម ។
  9. នាគ​វិថី ( ន.នាមសព្ទ ) [--គៈ--]
    (--វីថិ; នាគ​វីថិ ឬ ព្ធរាវត​វីថិ) ផ្លូវ​ដំរី គឺ​ផ្លូវ​ដែល​ព្រះ​ចន្ទ្រ​ចរ​ត្រង់​ចន្លោះ​នៃ​ផ្កាយ​ភរណី គឺ​ផ្កាយ​យាម​នង្គ័ល និង​ផ្កាយ​ក្រឹត្តិកា គឺ​ផ្កាយ​កូន​មាន់ ។
  10. បច្ឆិម ( គុ.គុនសព្ទ ) [ប៉័ច-ឆិម៉ៈ ឬ ប៉័ច-ឆិម]
    (បឝ្ចិម) ដែល​ជា​ខាង​ក្រោយ, ខាង​ចុង, បំផុត ។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា បច្ឆិម​កាល កាល, គ្រា ខាង​ចុង​បំផុត គឺ​កាល​ដែល​ជិត​អស់​ជីវិត ។
    - បច្ឆិម​ជនតា ប្រជុំ​ជន ឬ​ពួក​ជន​ដែល​កើត​ជា​ខាង​ក្រោយ ។
    - បច្ឆិម​ជាតិ កំណើត​ជា​ខាង​ចុង​បំផុត គឺ​កំណើត​សត្វ​ដែល​បាន​សម្រេច​អរហន្ត​ផល​ហើយ​នឹង​អស់​មាន​ជាតិ​ត​ទៅ​ទៀត ។
    - បច្ឆិម​ទស្សនៈ ការ​ឃើញ​ជា​ខាង​ចុង​បំផុត គឺ​ឃើញ​គ្នា ឬ​ឃើញ​អ្វី​ៗ​ក្នុង​វេលា​ដែល​ជិត​អស់​ជីវិត ។
    - បច្ឆិម​ពុទ្ធ​វចនៈ ព្រះ​ពុទ្ធ​វចនៈ​ជា​ខាង​ចុង​បំផុត គឺ​ព្រះ​ពុទ្ធ​ភាសិត​ដែល​ទ្រង់​ត្រាស់​ផ្ដាំ​ហើយ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ។
    - បច្ឆិម​ភព ភព​ខាង​ក្រោយ​បំផុត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បច្ឆិម​ជាតិ) ។
    - បច្ឆិម​ភវិកសត្ត ឬ - --សត្វ សត្វ​ដែល​កើត​ក្នុង​ភព​ជា​ទី​បំផុត ឬ​ដែល​មាន​ភព​ជា​ទី​បំផុត គឺ​សត្វ​ដែល​មាន​បារមី​គ្រប់​គ្រាន់ នឹង​បាន​សម្រេច​អរហន្ត​ផល​ក្នុង​ជាតិ​នេះ ។
    - បច្ឆិម​ភាគ ភាគ​ខាង​ចុង ។
    - បច្ឆិម​ភោជន ភោជន​ក្រោយ​បំផុត គឺ​ភោជន​ដែល​បរិភោគ​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​ក៏​អស់​ជីវិត​ទៅ; ហៅ​ថា បច្ឆិមាហារ “អាហារ​ចុង​ក្រោយ​បំផុត” ក៏​បាន ។
    - បច្ឆិម​យាម យាម​ខាង​ចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម ២ ន. ផង) ។
    - បច្ឆិម​វ័យ វ័យ​ខាង​ចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ផង) ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. យាម ( v ) [yiem]   - detail »
    to guard, stand guard; to patrol.
  2. យាម ( n ) [yiem]   - detail »
    guard, watchman
  3. យាម ( n ) [yiem]   - detail »
    shift, watch (period of three or four hours; formerly a night was divided into three `watches' from 6:00 p.m.-10:00 p.m. bfmyam, 10:00 p.m. - 2:00 a.m. មជ្ឈិមយាម, and 2:00 a.m. to 6:00 a.m. បស្ចឹមយាម)
  4. យាម ( n ) [yiem]   - detail »
    pouch under the beaks of certain birds,(e.g. the ត្រដក់ )
  5. យាម ( n ) [yiem]   - detail »
    handle of a plow [plate 3]

    Reference: យាមនង្គ័ល
  6. យាម ( n ) [yiem]   - detail »
    cloth (shoulder) bag
  7. យាម ( n ) [yiem]   - detail »
    auspices, omens, signs of the future; prediction
Headley's Khmer-English Dictionary Subentry Full Text Search
  1. គងវាយយាម [kɔɔŋ viey~vay yiem]
    sentinel gong (used to mark the watches of the night)
  2. ចាំយាម [cam yiem]
    to be on guard duty, keep watch
  3. ចាំយាម [cam yiem]
    to be on duty
  4. ចាប់យាម [cap yiem]
    to predict, foretell
  5. ចាប់យាម [cap yiem]
    to foretell the future
  6. ដើរយាម [daə yiem]
    to patrol
  7. ថង់យាម [tʰɑŋ yiem]
    Buddhist monk's cloth shoulder bag
  8. ទូងយាម [tuuŋ yiem]
    to beat a drum to announce the change of the watch
  9. ធ្នះយាម [tneah yiem]
    watchtower; control tower
  10. បច្ឆិមយាម [paccʰəm yiem]
    last watch of the night (from 2:00 a.m. to 6:00 a.m.)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar