Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យុទ្ធោបករណ៍

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. យុទ្ធ ( ន.នាមសព្ទ ) [យុត ឬ យុត-ធៈ]
    ចម្បាំង; សង្រ្គាម; ការ​ចូល​ប្រឡូក​គ្នា : តយុទ្ធ ។
    - យុទ្ធ​ពិធី ឬ
    - --វិធី (យុត-ធៈ--) ពិធី​ចម្បាំង, កល​ឧបាយ​សង្រ្គាម ។
    - យុទ្ធ​ភណ្ឌ ឬ - យុទ្ធោបករណ៍ (យុត-ធៈភ័ន ឬ យុត-ធោប៉ៈក) ប្រដាប់​សម្រាប់ សង្រ្គាម, គ្រឿង​ចម្បាំង ។
    - យុទ្ធ​ភូមិ ឬ - យុទ្ធ​រង្គ (យុត-ធៈភូម ឬ--រង់) សមរ​ភូមិ, ទី​ចម្បាំង, ទី​ប្រទល់​ទ័ព ។
    - យុទ្ធ​វិន័យ (យុត-ធៈវិនៃ) ច្បាប់​សម្រាប់​ទូន្មាន​ពួក​ទាហាន ។
    - យុទ្ធ​វិនាស (យុត-ធៈ--) សេចក្តី​វិនាស​ព្រោះ​ចម្បាំង; ដំណើរ​បាក់​ទ័ព ។
    - យុទ្ធ​សន្តិភាព (យុត-ធៈសន់តិភាប) ដំណើរ ស្ងប់​សឹក, ការ​សះ​ជា​លើក​លែង​ច្បាំង​គ្នា ។
    - យុទ្ធ​សាស្រ្ត (យុត-ធៈសាស) ក្បួន​ចម្បាំង, ក្បួន​សម្រាប់​ច្បាំង (ដូច​យ៉ាង​ក្បួន​ព្យូហ៍​សឹក​ជាដើម) ។
    - យុទ្ធ​ស្ម័គ្រ (យុត-ធៈស្មាក់) ដំណើរ​ស្ម័គ្រ​ចិត្ត​នឹង​ច្បាំង; ដំណើរ​ភ្ជុំ​ពល​ត្រៀម ប្រចាំ​ការ (សំ. យុទ្ធ​សាមគ្រី) ។ល។
  2. យុទ្ធុបករណ៍ [យុត-ធុប៉ៈក]
    មើល​ពាក្យ យុទ្ធោបករណ៍ ។
  3. យុទ្ធោបករណ៍ ( ន.នាមសព្ទ ) [យុត-ធោប៉ៈក]
    (< យុទ្ធ “ចម្បាំង” + ឧបករណ “ប្រដាប់, គ្រឿង​ប្រដាប់”) ប្រដាប់​សម្រាប់​ច្បាំង, គ្រឿង​ចម្បាំង, ហៅ​ថា យុទ្ធុបករណ៍ ឬ យុទ្ធ​ភណ្ឌ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុទ្ធ ផង) ។
  4. អាយុធាគារ ( ន.នាមសព្ទ )
    ឃ្លាំង​អាវុធ, កន្លែង​ទុក​ដាក់​គ្រឿង​ចម្បាំង, គ្រឿង​អាវុធ​យុទ្ធភណ្ឌ, គ្រឿង​យុទ្ធោបករណ៍ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រឿងយុទ្ធោបករណ៍ [krɨəŋ yuttʰoopaʔkɑɑ]
    weapon


Prohok Solutions @2017 : Learn Khmer | Khmer Calendar