Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រង្សី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ពុទ្ធ ( ន.នាមសព្ទ ) [ពុត ]
    លោក​អ្នក​ត្រាស់​ដឹង​ធម៌​ដែល​កំបាំង ដូច​យ៉ាង​អរិយ​សច្ច ៤ ជាដើម រហូត​ដល់​មគ្គ​ផល​និព្វាន, ឬ​លោក​អ្នក​ភ្ញាក់​រឭក គឺ​មាន​សតិ​សម្បជញ្ញៈ​សព្វ​កាល, ឬ​លោក​អ្នក​រីក​ពេញ​ទី​ដូច​ជា​ផ្កា​ឈូក​ដែល​រីក​គ្រប់​ស្រទាប់ គឺ​មាន​ព្រះ​ហឫទ័យ​រីក​ដោយ​អំណាច​នៃ​បរិសុទ្ធិ ព្រោះ​កម្ចាត់​កិលេស​អស់​ហើយ (ព្រះ​សម្មាសម្ពុទ្ធ) : ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​ជា​បរម​គ្រូ, ព្រះ​ពុទ្ធ​ជា​ម្ចាស់ ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ពុត-ធៈ ដូច​ជា
    - ពុទ្ធ​កាល ឬ - ពុទ្ធ​សម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាល​ឬ​សម័យ គឺ​គ្រា​ដែល​ព្រះ​ពុទ្ធ​ទ្រង់​គង់​ព្រះ​ជន្ម​នៅ; ហៅ​ថា ពោធិ​កាល ឬ ពោធិ​សម័យ ក៏​បាន ។ ពោធិ​កាល​នៃ​ព្រះ​សក្យ​មុនី​សព្វញ្ញុពុទ្ធ​មាន ៤៥ ឆ្នាំ, ចែក​ជា ៣ សង្កាត់​គឺ ១- រាប់​ពី​ត្រឹម​ឆ្នាំ​ដែល​ព្រះ​អង្គ​បាន​ត្រាស់​មក​ដល់​ឆ្នាំ​ទី ១៥ ហៅ​ថា បឋម​ពោធិ​កាល; ២- រាប់​ពីឆ្នាំ​ទី ១៦ ដល់​ឆ្នាំ​ទី ៣០ ហៅ​ថា មជិ្ឈម​ពោធិ​កាល; ៣- រាប់​ពី​ត្រឹម​ឆ្នាំ​ទី ៣១ ដល់​ឆ្នាំ​ទី ៤៥ ហៅ​ថា បច្ចិម​ពោធិ​កាល; ទ្រង់​ចូល​បរិនិព្វាន​ក្នុង​ឆ្នាំ​ទី ៤៥ នេះ; បូក​រួម​ព្រះ​ជន្ម​ពី​កាល​ដែល​ទ្រង់​មិន​ទាន់​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​នៅ​ឡើយ ចំនួន​ ៣៥ ឆ្នាំ​ផ្សំ​មក​ផង​ត្រូវ​ជា ៨០ ឆ្នាំ​គត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បឋម, មជ្ឈិម, បច្ចិម ផង) ។
    - ពុទ្ធ​កិច្ច ឬ - ពុទ្ធ​ក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធ​ក្ឫត្យ, ឫ > រឹ = ពុទ្ធ​ក្រឹត្យ) កិច្ច​របស់​ព្រះ​ពុទ្ធ គឺ​ការ​រវល់​សម្រាប់​ព្រះ​សព្វញ្ញុពុទ្ធ មាន​ស្ដេច​យាង​ចេញ​បិណ្ឌបាត​ពី​ព្រលឹម​និង​ទ្រង់​ត្រាស់​សម្ដែង​ធម៌​ប្រទាន​ពុទ្ធ​បរិស័ទ​ជាដើម; ពុទ្ធ​កិច្ច មាន ៥ យ៉ាង ១- បុរេ​ភត្ត​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​មុន​ភត្ត គឺ​តាំង​ពី​ពេល​អរុណ​រះ​ទៅ​ដល់​នឹង​ពេល​ថ្ងៃ​ត្រង់ ។ ២- បច្ឆា​ភត្ត​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​ខាង​ក្រោយ​ភត្ត គឺ​តាំង​ពី​ថ្ងៃ​បែរ​ពី​ត្រង់​ទៅ​ទល់​នឹង​ល្ងាច (ព្រលប់) ។ ៣- បុរិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ដើម​នៃ​រាត្រី គឺ​តាំង​ពី​ពេល​ព្រលប់​ទៅ​ទល់​នឹង​ពេល​កណ្ដាល​អធ្រាត ។ ៤- មជ្ឈិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​កណ្ដាល​នៃ​រាត្រី​គឺ​ពេល​កណ្ដាល​អធ្រាត្រ ។ ៥- បច្ឆិម​យាម​កិច្ច កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ចុង​នៃ​រាត្រី គឺ​តាំង​ពី​ពេល​បន្ទាប់​អំពី​កណ្ដាល​អធ្រាត្រ​ទៅ​ទល់​នឹង​ពេល​អរុណ​រះ ។
    - ពុទ្ធ​គារវតា (--គារៈវៈតា) ន. (បា.) សេចក្ដី​គោរព​ចំពោះ​ព្រះ​ពុទ្ធ ។
    - ពុទ្ធ​គុណ (--គុន) ន. (សំ. បា.) គុណ​ព្រះ​ពុទ្ធ ។
    - ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះ​ពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លក​ព្រះ​ពុទ្ធ គឺ​ព្រះ​ពោធិ​សត្វ​ដែល​បម្រុង​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ក្នុង​អនាគត​កាល​ជា​ប្រាកដ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ម្នាល​ភិក្ខុ​ទាំងឡាយ, សុមេធ​តាបស​នេះ​ជា​ពុទ្ធង្កូរ​នឹង​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​មាន​នាម​ថា គោតម... (ទំនាយ​ព្រះ​ពុទ្ធ​ទីបង្ករ​ទាយ​ឲ្យ​សុមេធ​តាបស) ។
    - ពុទ្ធ​ចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាច​ព្រះ​ពុទ្ធ​សាសនា​ដែល​ដឹក​នាំ​ពុទ្ធ​សាសនិក​ឲ្យ​ជឿនលឿន​ទៅ​កាន់​សេចក្ដី​បរិសុទ្ធ​ហាក់​ដូច​ជា​រទេះ​មាន​កង់​ជា​គ្រឿង​វិល​នាំ​ទៅ (ជា​គូ​គ្នា​នឹង អាណាចក្រ) ។
    - ពុទ្ធ​ជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រ​នៃ​ព្រះ​ពុទ្ធ​ទ្រង់​ឈ្នះ​សត្រូវ”) ពាក្យ​សម្រាប់​ហៅ​បព្វជិត​អ្នក​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធោវាទ​ដោយ​ប្រៀប​ថា ដូច​ជា​បុត្រ​បង្កើត​របស់​ព្រះ​អង្គ; ហៅ​ថា ពុទ្ធ​បុត្រ ក៏​បាន (ព. ទេ.) ។
    - ពុទ្ធ​ញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណ​របស់​ព្រះ​ពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។
    - ពុទ្ធ​ដីកា ន. ព្រះ​បន្ទូល​ព្រះ​ពុទ្ធ, សំដៅ​ចំពោះ​ពុទ្ធ​វចនៈ គឺ បាលី ដែល​ជា​គោល​ដើម​នៃ​ព្រះ​ពុទ្ធ​សាសនា : អដ្ឋកថា​កែ​ព្រះ​ពុទ្ធ​ដីកា ។ ខ្មែរ​ប្រើ​ក្លាយ​ៗ​មក ហៅ​ថា ពុទ្ធ​ដីកា ដែរ គឺ​ហៅ​ដោយ​គោរព​ថា​បព្វជិត​និយាយ​ស្ដី​តែ​ពាក្យ​ពិត តាម​លំអាន​ពុទ្ធ​វចនៈ​ប្រយ័ត្ន​មិន​ហ៊ាន​ឲ្យ​ល្អៀង : លោក​គ្រូ​មាន​ពុទ្ធ​ដីកា, ស្ដាប់​ព្រះ​ពុទ្ធ​ដីកា​លោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង ដីកា ផង) ។
    - ពុទ្ធ​ដំណើរ (ពុត-ធៈ--) ន. ដំណើរ​ព្រះ​ពុទ្ធ គឺ​ការ​សម្រេច​ឥរិយាបថ​ដើរ​របស់​ព្រះ​ពុទ្ធ : ទ្រង់​ធ្វើ​ពុទ្ធ​ដំណើរ​ទៅ... ។ ប្រើ​ក្លាយ​ជា កិ. ក៏​មាន : ទ្រង់​ពុទ្ធ​ដំណើរ​ទៅ​កាន់​ជនបទ ...។
    - ពុទ្ធ​តម្រាស់ ន. វាចា​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់ គឺ​សម្ដី​ដែល​ព្រះ​អង្គ​ទ្រង់​ពោល​ទៅ​រក​បុគ្គល​ណា​មួយ : ទ្រង់​មាន​ព្រះ​ពុទ្ធ​តម្រាស់​ថា...។
    - ពុទ្ធ​ទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ទាយ (ហៅ​ថា ពុទ្ធ​ព្យាករណ៍ ក៏​បាន) ។
    - ពុទ្ធ​ធម៌ ន. (សំ.; បា.--ធម្ម) ធម៌​ដែល​ធ្វើ​ពោធិ​សត្វ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ (ព. ពុ.) ។
    - ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាល​ឬ​សម័យ​ជា​ចន្លោះ​នៃ​ព្រះ​ពុទ្ធ គឺ​រវាង​ពី​ព្រះ​ពុទ្ធ​មួយ​ព្រះ​អង្គ ទៅ​មួយ​ព្រះ​អង្គ : មួយ​ពុទ្ធន្តរ ។
    - ពុទ្ធ​បញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាម​ព្រះ​ពុទ្ធ គឺ​វិន័យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ហាម​មិន​ឲ្យ​ពួក​បព្វជិត​ប្រព្រឹត្ត​កន្លង ព្រោះ​ទ្រង់​យល់​ថា​ជា​ទោស​ដែល​អ្នក​បួស​ត្រូវ​វៀរ (សរសេរ​ជា ពុទ្ធប្បញ្ញត្តិ ក៏​បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។
    - ពុទ្ធ​បដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូប​តំណាង​អង្គ​ព្រះ​ពុទ្ធ (ព្រះ​ពុទ្ធ​រូប); សរសេរ​ជា ពុទ្ធប្បដិមា ក៏​បាន ។
    - ពុទ្ធ​បណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំ​ព្រះ​ពុទ្ធ, បច្ឆិម​ពុទ្ធ​វចនៈ, ពុទ្ធ​សាសនា : ប្រតិបត្តិ​តាម​ពុទ្ធ​បណ្ដាំ ។
    - ពុទ្ធ​បរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើរ​រលត់​ខន្ធ​នៃ​ព្រះ​ពុទ្ធ (ដំណើរ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​អស់​ព្រះ​ជន្ម) ។
    - ពុទ្ធ​បរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទ​នៃ​ព្រះ​ពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង បរិស័ទ ផង) ។
    - ពុទ្ធ​បវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដី​ដំណាល​អំពី​រឿងរ៉ាវ​ព្រះ​ពុទ្ធ, រឿង​ព្រះ​ពុទ្ធ (ពង្សាវតារ​ព្រះ​ពុទ្ធ); សរសេរ​ជា ពុទ្ធប្បវត្តិ ក៏​បាន; ហៅ​ថា ពុទ្ធ​ប្រវត្តិ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវត្តិ ផង) ។
    - ពុទ្ធ​បាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះ​បាទ​ព្រះ​ពុទ្ធ ។ ស្នាម​ចម្លាក់​ជា​រូប​ព្រះ​បាទ គឺ​រូប​ដាន​ព្រះ​បាទ​នៃ​ព្រះ​សម្មាសម្ពុទ្ធ​ខ្មែរ​ក៏​ហៅ​ថា ពុទ្ធ​បាទ ឬ ព្រះ​បាទ ដែរ ។
    - ពុទ្ធ​បិតា (--បិដា) ន. (បា.) បិតា​របស់​ព្រះ​ពុទ្ធ : ព្រះ​បាទ​ស្រី​សុទ្ធោទនៈ ជា​ពុទ្ធ​បិតា ។
    - ពុទ្ធ​បុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រ​នៃ​ព្រះ​ពុទ្ធ : រាហុល​កុមារ​ជា​ពុទ្ធ​បុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​ជិនោរស ផង) ។
    - ពុទ្ធ​បូជា ន. (សំ. បា.) ការ​បូជា​ចំពោះ​ព្រះ​ពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូជា ផង) ។
    - ពុទ្ធ​ប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើល​ពាក្យ ពុទ្ធ​បវត្តិ ។
    - ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការ​សម្ដែង​ចង្អុល​សេចក្ដី​ប្រាប់​ឬ​សម្ដែង​ប្រាប់​សេចក្ដី​ច្បាស់​លាស់​របស់​ព្រះ​ពុទ្ធ, ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ដោះ​ស្រាយ, ទំនាយ​របស់​ព្រះ​ពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​ទំនាយ ផង) ។
    - ពុទ្ធ​ភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង, សម្ដី​ព្រះ​ពុទ្ធ, ព្រះ​ពុទ្ធ​ដីកា ។
    - ពុទ្ធ​ភូមិ (--ភូម) ន. (សំ. បា.) ទី ឬ​តំណែង, នាទី សម្រាប់​ព្រះ​ពុទ្ធ គឺ​បារមី​ដែល​ជា​ធម៌​ធ្វើ​បុគ្គល​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ : បំពេញ​ពុទ្ធ​ភូមិ ។
    - ពុទ្ធ​មន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្ត​របស់​ព្រះ​ពុទ្ធ​គឺ​ពុទ្ធ​ភាសិត : រៀន​ពុទ្ធ​មន្ត, ស្វាធ្យាយ​ពុទ្ធ​មន្ត, ចម្រើន​ពុទ្ធ​មន្ត (ព. ពុ.) ។
    - ពុទ្ធ​មាតា (--មាដា) ន. (បា.) មាតា​នៃ​ព្រះ​ពុទ្ធ : ព្រះ​នាង​ស្រី​មហា​មាយា​ជា​ពុទ្ធ​មាតា (ព. ពុ.) ។
    - ពុទ្ធ​មាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នក​រាប់​អាន​ស៊ប់​ចិត្ត​ថា​ព្រះ​ពុទ្ធ​ជា​របស់​អាត្មា​អញ គឺ​អ្នក​ជឿ​ព្រះ​ពុទ្ធ​សាសនា​ស៊ប់; បើ​ស្ត្រី​ជា ពុទ្ធ​មាមិកា, គេ​តែង​និយាយ​ថា ខ្ញុំ​ជា​ពុទ្ធ​មាមកៈ, ភរិយា​របស់​ខ្ញុំ​ជា​ពុទ្ធ​មាមិកា (ហៅ​ថា ពុទ្ធ​មាមក​ជន ក៏​បាន) ។ វេវ. ពុទ្ធ​សាសនិក, ពុទ្ធ​សាសនិកា, ពុទ្ធ​សាសនិក​ជន, ពុទ្ធិក, ពុទ្ធិកា ។
    - ពុទ្ធ​រង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មី​ព្រះ​ពុទ្ធ គឺ​ពន្លឺ​ដែល​ភ្លឺ​ចេញ​អំពី​សរីរ​កាយ​នៃ​ព្រះ​ពុទ្ធ ។
    - ពុទ្ធ​រតនៈ ឬ - ពុទ្ធ​រត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬ​ត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺ​ព្រះ​ពុទ្ធ ឬ​កែវ​គឺ​ព្រះ​ពុទ្ធ (ព្រះ​ពុទ្ធ​បាន​ជា​ហៅ​ថា រតនៈ ព្រោះ​ព្រះ​អង្គ​បរិសុទ្ធ​ប្រសើរ​ដូច​ជា​កែវ​ឬ​ពេជ្រ​ដែល​បរិសុទ្ធ​ឥត​មន្ទិល), គេ​ច្រើន​និយាយ​ថា ព្រះ​ពុទ្ធ​រត្ន, ព្រះ​ធម៌​រត្ន, ព្រះ​សង្ឃ​រត្ន (ព. ពុ.) ។
    - ពុទ្ធ​រស្មី (ដូច​គ្នា​នឹង ពុទ្ធ​រស្សី) ។
    - ពុទ្ធ​រូប ន. (សំ. បា.) រូប​ព្រះ​ពុទ្ធ, រូប​ដែល​សាង​ជា​តំណាង​ព្រះ​ពុទ្ធ : សាង​ព្រះ​ពុទ្ធ​រូប ។ វេវ. ពុទ្ធ​បដិមា ។
    - ពុទ្ធ​វចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យ​ព្រះ​ពុទ្ធ, ព្រះ​ត្រៃ​បិដក : រៀន​ពុទ្ធ​វចនៈ, ប្រតិបត្តិ​តាម​ពុទ្ធ​វចនៈ ។
    - ពុទ្ធ​វង្ស (--វង់) ន. (បា. ពុទ្ធ​វំស) វង្ស​ព្រះ​ពុទ្ធ ។ ពាក្យ​សម្រាប់​ហៅ​ពោធិ​សត្វ​ដែល​បាន​ពុទ្ធ​ទំនាយ​ហើយ : ព្រះ​អង្គ​ជា​ពុទ្ធង្កូរ​បណ្ដូល​ពុទ្ធ​វង្ស (ព. ទេ.) ។ ឈ្មោះ​សុត្តន្ត​បិដក​១ គម្ពីរ​ប៉ែង​ខាង​ខុទ្ទក​និកាយ​សម្ដែង​រឿង​ពោធិ​សត្វ​ដែល​បាន​ទំនាយ​អំពី​ព្រះ​សព្វញ្ញុពុទ្ធ​ម្ភៃ​បួន​ព្រះ​អង្គ និង​ការ​ចែក​សារីរិក​ធាតុ​ព្រម​ទាំង​គ្រឿង​បរិក្ខារ​នៃ​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ ។ ឋានន្តរ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ត្រី​ក្នុង​កម្ពុជ​ប្រទេស : ព្រះ​ពុទ្ធ​វង្ស ។
    - ពុទ្ធ​វេនេយ្យ​សត្វ (--វេនៃ-យៈ--) ន. សត្វ​ដែល​ព្រះ​ពុទ្ធ​គួរ​ទូន្មាន​បាន, សត្វ​ដែល​មាន​ឧបនិស្ស័យ​បាន​តែ​ព្រះ​ពុទ្ធ​ទើប​ប្រៀន​ប្រដៅ​បាន ។
    - ពុទ្ធ​សករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួន​ថ្ងៃ​ខែ​ឆ្នាំ​រាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​បាន​មួយ​ថ្ងៃ​រៀង​មក ។ ព្រះ​សក្យ​មុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត​ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​រាប់​ពី​ត្រឹម​ថ្ងៃ​១​រោច​ខែ​ពិសាខ​នោះ​មក​ជា​ពុទ្ធ​សករាជ ។ ទំនៀម​រាប់​ពុទ្ធ​សករាជ​ដោយ​ទៀតទាត់​របស់​ពួក​ពុទ្ធ​សាសនិក​ជន សម្រាប់​ប្រើ​ខាង​របៀប​ទេស្នា ដែល​ហៅ​ថា បក​សករាជ រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា​១​ខែ គឺ​ត្រូវ​រាប់​ពី​ថ្ងៃ ១ រោច​ខែ​ពិសាខ មក​ដល់ ១៥ កើត​ខែ​ជេស្ឋ ជា​មួយ​ខែ ។ល។ ពី​ថ្ងៃ​១​រោច​ខែ​ចេត្រ​មក​ដល់​១៥​កើត​ខែ​ពិសាខ​ជាមួយ​ខែ (ពេញ​ជា ១ ឆ្នាំ) រាប់​យ៉ាង​នេះ​រៀង​រាល់​ឆ្នាំ, បើ​រាប់​ពី​លើ​មក​ដល់​ត្រឹម​ណា ត្រូវ​ទុក​ថ្ងៃ​ខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្ន​កាល មិន​ទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅ​ហើយ​ទេ, ដូច​ជា​កាល​ពី​ក្នុង​ថ្ងៃ ១៥​រោច​ខែ​ស្រាពណ៍ ឆ្នាំ​មមី​បន្ទាប់​ឆ្នាំ​ពុទ្ធ​បរិនិព្វាន​ត្រូវ​រាប់​ថា ពុទ្ធ​សករាជ​កន្លង​ទៅ​ហើយ​បាន ១​ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លង​ទៅ​ហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​តែ​ត្រឹម​ប៉ុណ្ណោះ); តែ​បើ​ប្រើ​ខាង​ការ​សរសេរ​សំបុត្រ​ចុតហ្មាយ, កត់​ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួន​ច្បាប់​ទាំងពួង​ឬ​និយាយ​ស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំ​មមី ដែល​ចូល​ក្នុង​រវាង​គម្រប់​២​នុ៎ះ​ឯង​ថា ពុទ្ធ​សករាជ​២​ឆ្នាំ ឬ ពុទ្ធ​សករាជ​២; បើ​ប្រើ​អក្សរ​សង្ខេប ត្រូវ​សរសេរ​ថា ព. ស. ២. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ទៀត​ផង) ។
    - ពុទ្ធ​សម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​កាល) ។
    - ពុទ្ធ​សាសន​កាល (--សាសៈន៉ៈ--) ន. (បា.) កាល​ឬ​សម័យ​ដែល​មាន​ព្រះ​ពុទ្ធ​សាសនា គឺ​កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅ​ហើយ តែ​នៅ​មាន​ធម៌​វិន័យ​ជា​ព្រះ​ពុទ្ធ​សាសនា និង​ពួក​ពុទ្ធ​សាសនិក : កើត​ទាន់​ពុទ្ធ​សាសន​កាល (ហៅ​ថា ពុទ្ធ​សាសន​សម័យ ក៏​បាន) ។
    - ពុទ្ធ​សាសន​សម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូច​គ្នា​នឹង ពុទ្ធ​សាសន​កាល ដែរ ។
    - ពុទ្ធ​សាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ, ពុទ្ធ​បណ្ដាំ (ពុទ្ធ​វចនៈ) : អ្នក​កាន់​ពុទ្ធ​សាសនា, ប្រតិបត្តិ​តាម​លំអាន​ពុទ្ធ​សាសនា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរ​ជា ពុទ្ធ​សាស្នា ក៏​បាន ។
    - ពុទ្ធ​សាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នក​កាន់​ពុទ្ធ​សាសនា : ពួក​ពុទ្ធ​សាសនិក; បើ​ស្ត្រី​ជា ពុទ្ធ​សាសនិកា : នាង​នោះ​ជា​ពុទ្ធ​សាសនិកា; ហៅ​ថា ពុទ្ធ​សាសនិក​ជន ក៏​បាន ទាំង​បុរស​ទាំង​ស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​មាមកៈ ផង) ។
    - ពុទ្ធ​អង្គ (--អង់) ន. អង្គ​ព្រះ​ពុទ្ធ ។ ពាក្យ​សម្រាប់​ហៅ​ព្រះ​ពុទ្ធ​ដោយ​សេចក្ដី​គោរព (តាម​ទម្លាប់​ប្រើ) : ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ធម៌...។
    - ពុទ្ធ​ឱវាទ (--ឱវ៉ាត) ដូច​គ្នា​នឹង​ពុទ្ធោវាទ ដែរ ។
    - ពុទ្ធ​ឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹម​បបូរ​មាត់, មាត់”) ព្រះ​ឱស្ឋ​ព្រះ​ពុទ្ធ : ពាក្យ​ទាំង​នេះ​ចេញ​ពី​ព្រះ​ពុទ្ធ​ឱស្ឋ (ព. ពុ.) ។
    - ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យ​ដែល​ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត គឺ​ដែល​ទ្រង់​យល់​ព្រម​ឲ្យ​ធ្វើ, ឲ្យ​ប្រព្រឹត្ត, ឲ្យ​ប្រតិបត្តិ ព្រោះ​ទ្រង់​យល់​ឃើញ​ថា​មាន​ប្រយោជន៍ : វិន័យ​នេះ​ជា​ពុទ្ធានុញ្ញាត, នុ៎ះ​ជា​ពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។
    - ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដី​រំលឹក​ចំពោះ​ព្រះ​ពុទ្ធ, ការ​នឹក​រឿយ​ៗ​ដល់​ព្រះ​ពុទ្ធ​គុណ ។
    - ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈ​នៃ​ព្រះ​ពុទ្ធ, អាសនៈ​សម្រាប់​តម្កល់​ព្រះ​ពុទ្ធ​រូប ។
  2. ភាណុ ( ន.នាមសព្ទ )
    (ភានុ) ព្រះ​អាទិត្យ ។
    - ភាណុ​ពង្ស ឬ - ភាណុ​ពន្ធុ ពង្ស ឬ​ផៅ​ពង្ស​នៃ​ព្រះ​អាទិត្យ; អ្នក​ដែល​មាន​ពូជ​ពង្ស ឬ​មាន​ផៅ​ពង្ស​ព្រះ​អាទិត្យ (ព្រះ​សក្យមុនី​គោតម) ។
    - ភាណុ​រង្សី រស្មី​ព្រះ​អាទិត្យ ។
  3. រង្សី ( ន.នាមសព្ទ ) [រ័ង-សី ]
    (រំសិ; រឝ្មិ) ពន្លឺ, ពន្លឺ​ដែល​មាន​ខ្សែ​ចាំង​ព្រាក​ៗ ។
    - ឆព្វណ្ណ​រង្សី (ឆ័ប-ព័ន-ណៈ-រ័ង-សី) រស្មី​មាន​ព័ណ៌ ៦ គឺ​ខៀវ, លឿង, ក្រហម, ស, ហង្ស​បាទ, ប្រភស្សរ (រស្មី​ដែល​ចេញ​ពី​ព្រះ​កាយ​នៃ​ព្រះ​សព្វញ្ញុ​ពុទ្ធ) ។
  4. រត្ត ( គុ.គុនសព្ទ ) [រ័ត-តៈ ]
    (រក្ត) ដែល​ជ្រលក់​ហើយ; ដែល​ផាត់​ព័ណ៌​ហើយ; ក្រហម ។ ដែល​ប្រែ​ថា ក្រហម ច្រើន​ប្រើ​ភ្ជាប់​ពី​ខាង​ដើម​នាម​នាម​ជា​បទ​សមាស, ដូច​ជា :
    - រត្ត​កម្ពល (រ័ត-តៈក័ម-ពល់) សំពត់​កម្ពល​ក្រហម ។
    - រត្ត​គាវី មេ​គោ​ក្រហម ។
    - រត្ត​ចន្ទន៍ (រ័ត-តៈច័ន) ចន្ទន៍​ក្រហម ។
    - រត្ត​បឋវី ដី​ក្រហម ។
    - រត្ត​រឿង​រង្សី (រ័ត-តៈ--ឬ រ័ត--) រស្មី​ក្រហម​រុងរឿង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - រត្ត​សុវណ្ណ មាស​ក្រហម (មាស​ឆ្អិន; មាស​ឲ្យ​ដី) ។
    - រត្តុប្បល (រ័ត-តុប-បល់ ឬ ត. ទ. ស្រ. --បុល; <រត្ត+ឧប្បល) ព្រលឹត​ក្រហម; លំ​ចង់​ក្រហម ។ល។ រត្ត ន. ឈាម; រាត្រី; (<រត្តិ“យប់”) :
    - ទីឃ​រត្ត (ទីឃៈរ័ត) រាត្រី​វែង, កាល​មាន​រាត្រី​វែង (កាល​វែង, កាល​អង្វែង) : បាន​សុខ​ក្សេម​ក្សាន្ត អស់​ទីឃ​រត្ត ព្រោះ​ផល​បុណ្យ​គាត់​បាន​កសាង​មក ។
    - អឌ្ឍ​រត្ត (អ័ត-ឍៈរ័ត) កន្លះ​រាត្រី, ពាក់​អណ្ដាល​យប់ (អធ្រាត្រ) : លុះ​ដល់​ពេល​យាម​អឌ្ឍ​រត្ត ក្នុង​ក្រុង​ស្ងាត់​មាត់​ឈឹង​ជ្រងំ ស្ដេច​ទ្រង់​យាង​ចូល​ទី​បន្ទំ អប់រំ​ព្រះ​ទ័យ​ដោយ​មេត្តា ។
  5. រតនៈ ( ន.នាមសព្ទ ) [រៈតៈន៉ៈ ]
    (រត្ន; រតន “វត្ថុ​ឬ​របស់​ដែល​ញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ; ...”) កែវ; ពេជ្រ, ត្បូង​គ្រប់​ប្រភេទ; សូម្បី​មាស, ប្រាក់​ក៏​ហៅ រតនៈ ដែរ ឬ​ហៅ​ថា រតន​វត្តុ ក៏​បាន; វត្តុ, ធម្ម​ជាតិ​ដ៏​ប្រសើរ​វិសេស​ឬ​មនុស្ស​ប្រសើរ​វិសេស. សត្វ​វិសេស ក៏​ហៅ រតនៈ បាន​ដែរ ។ សព្ទ​នេះ​បើ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​នាម​សព្ទ​ដទៃ​ឲ្យ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​ក៏​បាន ពី​ខាង​ចុង​ក៏​បាន, បើ​រៀង​ពី​ខាង​ដើម អ. ថ. រៈតៈន៉ៈ ឬ រ័ត-ត្នៈ, បើ​រៀង​ពី​ខាង​ចុង អ. ថ. រ័ត, ដូច​ជា :
    - រតន​ករ (រៈតៈន៉ៈក) អ្នក​ធ្វើ​រតនៈ​គឺ​អ្នក​ជីក​ត្បូង, អ្នក​ច្នៃ​ត្បូង; ជាង​មាស​ប្រាក់; ព្រះ​វេស្សវ័ណ ។
    - រតន​ករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូ​ឬ​ហឹប​ដាក់​រតនៈ, ដាក់​ពេជ្រ, ដាក់​ត្បូង ។
    - រតន​គភ៌ ឬ - រត្ន​គ័ភ៌ ផ្ទៃ​ជា​ទី​កើត​រតនៈ គឺ​សមុទ្រ (ព្រោះ​សមុទ្រ​ជា​ទី​កើត​រតនៈ​ផេ្សង​ៗ); ព្រះ​បាទ​កុវេរៈ គឺ​ព្រះ​វេស្សវ័ណ​(ព្រោះ​ព្រះ​បាទ​កុវេរៈ ពួក​មនុស្ស​ពី​បុរាណ​យល់​ថា​ជា​ទេវតា​ម្ចាស់​រតនៈ​ឬ​ម្ចាស់​ទ្រព្យ) ។
    - រតន​គញ្ភ ឬ - រត្ន​គ័ភ៌ា,
    - រត្ន​គ័រ្ភី​ផែន​ដី (ព្រោះ​ផែន​ដី​ជា​ទី​កើត​រតនៈ​ផ្សេង​ៗ ។
    - រតន​ត្រ័យ,
    - រត្ន​ត្រ័យ ឬ--ត្រៃ រតនៈ​បី​យ៉ាង​គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ ហៅ​ថា ពុទ្ធ​រតនៈ, ធម្ម​ រតនៈ, សង្ឃ​រតនៈ ឬ​ព្រះ​ពុទ្ធ​រ័ត្ន, ព្រះ​ធម៌​រ័ត្ន, ព្រះ​សង្ឃ​រ័ត្ន ក៏​បាន​ ។
    - រត្ន​ត្រ័យ​ប្រណាម ការ​បង្អោន​កាយ​វាចា​ចិត្ត​គោរព​ព្រះ​រត្ន​ត្រ័យ​ ។
    - រតន​និធិ កំណប់​រតនៈ គឺ​សមុទ្រ; ភ្នំ​ព្រះ​សុមេរុ ។
    - រតនប្បភា ឬ​
    - រត្ន​ប្រភា (រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺ​រតនៈ; ផែន​ដី ។
    - រតន​ពាណិជ អ្នក​លក់​ពេជ្រ, អ្នក​លក់​ត្បូង; អ្នក​លក់​គ្រឿង​ប្រដាប់​ដែល​ដាំ​ត្បូង ។
    - រតន​ពាណិជ្ជ ឬ​ពាណិជ្យ ការ​លក់​ត្បូង, ជំនួញ​ត្បូង (ប្រើ​ជា រតន​វណិជ្ជ ឬ រតន​វណិជ្ជា ក៏​បាន) ។
    - រតន​ម័យ គុ. ដែល​ប្រដាប់​ដោយ​រតនៈ, ដែល​ដាំ​ពេជ្រ, ដាំ​ត្បូង ។
    - រតន​មាលា កម្រង​កែវ; ខ្សែ​ខ្លួន​ឬ​ខ្សែ-ក​ដាំ​ពេជ្រ ។
    - រតន​រង្សី ស្មើ​រតនៈ, ពន្លឺ​ពេជ្រ ។
    - រតន​រាសី គំនរ​កែវ; មហា​សមុទ្រ ។
    - រតន​វត្ថុ ឬ
    - រត្ន​ព័ស្តុ វត្ថុ​ជា​រតនៈ មាន​កែវ, ត្បូង, មាស, ប្រាក់​ជាដើម ។
    - រតន​វិកតិ ឬ
    - រតន​វិក័តិ ការ​រចនា​ដោយ​រតនៈ, របស់​ដាំ​ត្បូង ។
    - រតន​វិចិត្រ ឬ - រត្ន​ពិចិត្រ ដែល​វិចិត្រ​ដោយ​រតនៈ, ការ​រចនា​រំលេច​ដោយ​ត្បូង ។
    - រតន​សុវណ្ណ ឬ - រត្ន​សុព័ណ៌ មាស​ប្រដាប់​ដោយ​ត្បូង, មាស​ដាំ​ពេជ្រ ។
    - រតន​សោភា លំអ​រតនៈ ។
    - រតនាករ (<រតន+អាករ) អណ្តូង​រតនៈ, កន្លែង​ដែល​កើត​ពេជ្រ, ដែល​កើត​ត្បូង; សមុទ្រ (ប្រើ​ជា រត្នាករ ក៏​បាន, < រត្ន+អាករ) ។
    - រតនាគារ (<រតន+អគារ) អគារ​នៃ​រតនៈ, ឃ្លាំង​រ័តន៍; ឃ្លាំង​ប្រាក់ ។
    - រតនាលង្ការ (<រតន+អលង្ការ) គ្រឿង​អលង្ការ​ប្រដាប់​ដោយ​ពេជ្រ, ដោយ​ត្បូង ។
    - រតនាលោក (<រតន+អាលោក) ឬ - រតនោភាស (<រតន+ឱភាស) ពន្លឺ​រតនៈ, ពន្លឺ​ពេជ្រ ។
    - រតនាវលី (<រតន+អាវលិ) ខ្សែ-ក​ដាំ​ពេជ្រ ។ល។
    - គហបតី​រ័តន៍ គហបតី​កែវ, នាយ​ឃ្លាំង​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។
    - ចក្ក​រ័តន៍ ឬ - ចក្រ​រ័ត្ន កង់​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - ទ្រទូង​រ័ត្ន ទ្រទូង​កែវ​គឺ​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ឯក​នៅ​កម្ពុជ​រដ្ឋ​ពី​ក្នុង​សម័យ​បុរាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រទូង ២ ន. ផង) ។
    - នារី​រ័ត្ន នាង​កែវ, ស្ត្រី​កែវ​ឬ​ស្រី​ថ្លៃ, ស្ត្រី​មាន​លំអ​ប្រហែល​ដូច​ពេជ្រ ។
    - បរិ​នាយក​រ័តន៍ នាយ​ពល​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - បុរស​រត្ន ឬ​
    - ប្រុស​រ័ត្ន ប្រុស​កែវ ឬ​ប្រុស​ថ្លៃ,... ។
    - ប្រពាល​រ័ត្ន កែវ​ប្រពាល ។
    - មណី​រ័ត្ន កែវ​មណី, ពេជ្រ​មាន​តម្លៃ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ ក៏​មាន) ។
    - មហា​បុរស​រ័ត្ន មហា​បុរស​ថ្លៃ​ថ្លា,... ។
    - ហត្ថិ​រ័តន៍ ឬ​
    - ដំរី​រ័ត្ន ដំរី​កែវ (សម្រាប់​ព្រះ​រាជា​ចក្រ​ពត្តិ) ។
    - អស្ស​រ័តន៍ (អ័ស-សៈ--) ឬ - សេះ​រ័តន៍ សេះ​កែវ (សម្រាប់​ស្ដេច​ចក្រ​ពត្តិ) ។
    - ឥត្ថី​រ័តន៍ ឬ - ស្ត្រី​រ័ត្ន ស្ត្រី​កែវ (សម្រាប់​ព្រះ​រា​ជា​ចក្រ​ពត្តិ) ។ល។ (ចំពោះ​ពាក្យ រតនៈ នេះ​សុំ​មើល ក្នុង​ពាក្យ លិក្ខា ឬ លិក្សា ទៀត​ផង) ។
  6. រស្មី
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រង្សី>រង្សី ) ។
  7. រវិ ( ន.នាមសព្ទ ) [រៈវិ]
    ព្រះ​អាទិត្យ ។
    - រវិ​ចរណ៍ ឬ - រវិ​យាត្រា ដំណើរ​ព្រះ​អាទិត្យ ។
    - រវិ​បថ (--បត់) ផ្លូវ​ព្រះ​អាទិត្យ ។
    - រវិ​ពារ ឬ - រវិ​វារៈ ថ្ងៃ​អាទិត្យ ។
    - រវិ​រង្សី ឬ - រវិ​រស្មី រស្មី​ព្រះ​អាទិត្យ ។
    - រវិ​វង្ស ឬ - រវិ​ពង្ស (--វង់ ឬ--ពង់) ពង្ស​ព្រះ​អាទិត្យ គឺ​បកតិ​នាម ឬ​គោត្ត​នាម​ដែល​សន្មត​ហៅ​ដោយ​ធៀប​ប្រៀប​នឹង​ព្រះ​អាទិត្យ (ហៅ​ថា អាទិច្ច​វង្ស, អាទិច្ច​ពង្ស ឬ អាទិច្ច​ពន្ធុ ក៏​បាន; ដូច​គ្នា​នឹង គោតម ដែរ)។
    - រវិ​វណ្ណ (--វ័ន) សម្បុរ​ព្រះ​អាទិត្យ​ឬ​ដែល​មាន​សម្បុរ​ដូច​ជា​ព្រះ​អាទិត្យ ។ល។
  8. រឿង ( គុ.គុនសព្ទ )
    ដែល​រុងរឿង; ភ្លឺ; ភ្លឺ​ត្រចះ, បំព្រង, ស្រទន់ : ឡើង​សម្បុរ​រឿង, ភ្លឺ​រឿង (ច្រើន​សំដៅ​សេចក្ដី​ថា “ភ្លឺ​បំព្រង, ភ្លឺ​ស្រទន់”) ។
    - រឿង​តេជ ឬ​--តេជះ (--ដេច ឬ--ដេជៈ) តេជះ​រុងរឿង ឬ​ដែល​មាន​តេជះ​រុងរឿង ។
    - រឿង​រង្សី រស្មី​រុងរឿង, រស្មី​ភ្លឺ​ត្រចះ ។
    - រឿង​រះ រះ​ភ្លឺ​ត្រចះ ។
    - រឿង​ស្រី សិរី​ដ៏​រុងរឿង​ឬ​ដែល​មាន​សិរី​រុងរឿង ។
    - រឿង​ឫទ្ធិ ឫទ្ធិ​រុងរឿង​ឬ​ដែល​មាន​ឫ​ទ្ធិ​រុងរឿង (ពាក្យ​ទាំង​នេះ​ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : ព្រះ​ចន្រ្ទ​រឿង​រះ ពន្លឺ​ត្រចះ ចាំង​ត្រូវ​ក្បឿង​ព័ណ៌ ប្រាសាទ​ស្អាង​ស្អាត ព្រោង​ព្រាត​បវរ គួរ​មាន​អំណរ ចង់​គយ​គន់​មើល ។ល។
  9. វិទ្យោត ( គុ.គុនសព្ទ, ន.នាមសព្ទ )
     ដែល​រុងរឿង, ភ្លឺ, ព្រោង​ព្រាត ។ ន. សេចក្ដី​រុងរឿង, ពន្លឺ​ព្រោង​ព្រាត ។
    - វិទ្យោត​ភាព ឬ វិជ្ជោត-- ភាវៈ​រុងរឿង, ភាវៈ​ភ្លឺ​ព្រោង​ព្រាត ។ វិទ្យោត​រស្មី ឬ វិជ្ជោត​រង្សី រស្មី​រុងរឿង; រស្មី​ព្រោង​ព្រាត ។ល។
  10. សរសើរ ( កិ.កិរិយាសព្ទ ) [ស៏-សើ]
    និយាយ​លើក, លើក​តម្កើង, និយាយ​ស្ងើច, ពោល​ពណ៌នា​គុណ : សរសើរ​មារយាទ, សរសើរ​ចំណេះ, សរសើរ​គុណ ។
    - សរសើរ​ព្រះ​បាទ ឈ្មោះ​កាព្យ​បុរាណ​មួយ​រឿង​ខាង​ព្រះ​ពុទ្ធ​សាសនា កើត​មាន​ក្នុង​រជ្ជកាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី... មាន​ដើម​ថា ឧកាស, បាទ​យុគលំ នមាមិហំ ខ្ញុំ​អរ​ឱន​អង្គ ក្រួញ​ក្រាប​អភិវាទ ព្រះ​បាទ​ពុទ្ធ​ពង្ស​ទាំង​គូ​រត្ន​រុង- រឿង​ឫទ្ធិ​រង្សី ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. រង្សី ( n ) [reaŋsəy]   - detail »
    ray / beam of light; brilliance
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចន្ទរង្សី [can reaŋsəy]
    moonlight
  2. ពុទ្ឋរង្សី [put reaŋsəy]
    ray of light coming from the Buddha; transfigured or glorified form of the Buddha
  3. ភាណុរង្សី [pʰienoʔ reaŋsəy]
    (rays of) sunlight
  4. រតនរង្សី [rɔɔt nɔɔ reaŋsəy]
    the sparkling of jewels
  5. រវិរង្សី [reaʔviʔ reaŋsəy]
    sunlight
  6. រឿងរង្សី [rɨəŋ reaŋsəy]
    shining bright light
  7. សតរង្សី [saʔtaʔ reaŋsəy]
    the sun
  8. សសិរង្សី [saʔseʔ reaŋsəy]
    moonlight
  9. សហស្សរង្សី [saʔhahsaʔ reaŋsəy]
    sun
  10. សីតរង្សី [səytaʔ reaŋsəy]
    See:សីតករ

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar