Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រលុប

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. គោព្រៃ ( ន.នាមសព្ទ )
    គោ​ដែល​មាន​ពូជ​កើត​ក្នុង​ព្រៃ រស់​នៅ​ក្នុង​ព្រៃ (មាន​តែ​ក្នុង​ខែត្រ​កំពង់ធំ), ជា​គោ​មាន​មាឌ​ធំ​ៗ, ស្នែង​មាន​រំពត់​រមួល, សម្បុរ​ខ្លួន​ខ្មៅ​រលើប, មាន​ពពាល​ស​ត្រង់​ក​ជើង​ទាំង ៤ (ហៅ​ថា
    - ចាំង​ជើង) --ក្នុង​សម័យ​បុរាណ​ព្រេងនាយ, គេ​ទាក់​យក​កូន​ឈ្មោល​ស្ទាវ​ៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង គេ​ទុក​វា​ជា
    - បា​ក្រោល, កូន​កាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌ​ធំ​ៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ, គេ​ហៅ​ថា
    - គោ​ខ្មែរ , កូន​គោ​ខ្មែរ​នេះ គេ​ហៅ
    - គោ​ល្បាយ, លុះ​ត​ពូជ​រៀង​ចុះ​មក​គេ​ក៏​នៅ​តែ​ហៅ​គោ​ទាំង​នោះ​ថា​ គោ​ខ្មែរ​ៗ ជាប់​រហូត​មក, គោ​ពូជ​ផ្សេង​អំពី​ពូជ​គោ​ខ្មែរ​នោះ ដោយ​ហេតុ​គេ​នាំ​យក​ពី​ប្រទេស​សៀម​មក, ហៅ​ថា
    - គោ​សៀម, ប៉ុន្ដែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ឈ្មោះ​ទាំង​នោះ​ក៏​រលុប​បាត់​អស់​ទៅ​ហើយ នៅ​មាន​តែ​ពាក្យ​ថា គោ​ៗ ប៉ុណ្ណោះ​ឯង ។ បា​គោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅ​ថា
    - សូរ​មួយ​យោ​បំ​គោ​ឧសភ ឮ​ទៅ​ដល់​ទី​ណា មេ​គោ​ទាំងឡាយ​ក្នុង​ទី​នោះ លុះ​សម្រាល​កូន​មក​ កូន​នោះ​ក៏​កាត់​បាន​មក​បា​ឧសភ​នោះ​ដែរ ។ ក្នុង​រជ្ជកាល​ព្រេង​នាយ ត្រូវ ឧកញ៉ា​ពហុលទេព (ចៅហ្វាយ​ត្រួតត្រា​ខាង​គោ) ហូត​យក​គោ​កូន​កាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួយ​មក​បញ្ចូល​ជា គោ​ព្រះ​រាជ​ទ្រព្យ ហៅ​ថា
    - ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវ​តែ​យល់​ព្រម​ឲ្យ​ដក​ហូត ព្រោះ​ជា​ការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុល​ទេព...។
  2. បុញ្ញ ( ន.នាមសព្ទ ) [បុញ-ញ៉ៈ]
    (បុណ្យ) គុណ​ជាត​ជា​គ្រឿង​ជម្រះ​សន្ដាន​ចិត្ត ឬ​ដែល​កើត​ពី​ចិត្ត​ជ្រះថ្លា គឺ​បុណ្យ, កុសល, អំពើ​ល្អ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ) ។ ពាក្យ បុញ្ញ នេះ​សម្រាប់​តែ​ប្រើ​ខាង​ដើម​ពាក្យ​ឯ​ទៀត​ៗ ដូច​ជា បុញ្ញកម្ម (បុញ-ញ៉ៈក័ម) ន. (បា.; សំ. បុណ្យ + កម៌ន៑) អំពើ​ដែល​ជា​បុណ្យ​ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ផង) ។ ព. ផ្ទ. បាបកម្ម ។
    - បុញ្ញ​កិរិយា (បុញ-ញ៉ៈ កិរ៉ិយ៉ា) ន. (បា.; សំ. បុណ្យ + ក្រិយា) ការ​ធ្វើ​បុណ្យ, អំពើ​ដែល​ជា​បុណ្យ ។
    - បុញ្ញ​កិរិយា​វត្ថុ (បុញ-ញ៉ៈកិរ៉ិយ៉ាវ៉័ត-ថុ) ន. (បា.; សំ. បុណ្យ + ក្រិយា + វស្ដុ) ទីតាំង ឬ​ទី​កើត​នៃ​បុណ្យ, កន្លែង​ដែល​នាំ​ឲ្យ​កើត​បាន​ជា​បុណ្យ​ជា​កុសល; មាន ១០ យ៉ាងគឺ : ១-ទាន​មយៈ បុណ្យ​កើត​មាន​ព្រោះ​ការ​ឲ្យ​ទាន; ២-សីល​មយៈ... ព្រោះ​ការ​រក្សា​សីល; ៣-ភាវនា​មយៈ... ព្រោះ​ការ​ចម្រើន​ធម៌​ដែល​គួរ​ចម្រើន​ឲ្យ​កើត​មាន​ក្នុង​ចិត្ត; ៤-អបចាយន​មយៈ... ព្រោះ​ការ​គោរព​កោត​ក្រែង​ឱន​លំទោន ជឿ​ស្ដាប់​បុគ្គល​គួរ​គោរព; ៥-វេយ្យាវច្ច​មយៈ... ព្រោះ​ការ​ខ្នះខ្នែង​ខ្វល់ខ្វាយ​ចាត់​កិច្ចការ​បុណ្យ​ឬ​បម្រើ​ក្នុង​ការ​ធ្វើ​បុណ្យ; ៦-ធម្មទេសនា​មយៈ... ព្រោះ​ការ​សម្ដែង​ឬ​ពន្យល់​ធម៌​ឲ្យ​គេ​ស្គាល់​ឬ​បង្រៀន​ឲ្យ​គេ​បាន​ចេះ​ធម៌​ផង; ៧-ធម្មស្សវន​មយៈ... ព្រោះ​ការ​ស្ដាប់​ធម៌​ដោយ​គោរព គឺ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់; ៨-បត្តិទាន​មយៈ... ព្រោះ​ការ​ឲ្យ​ចំណែក​បុណ្យ គឺ​ជូន​ឬ​ឧទ្ទិស​ចំណែក​បុណ្យ​ដែល​ខ្លួន​បាន​ហើយ​ឲ្យ​ទៅ​អ្នក​ដទៃ; ៩-បត្តានុមោទនា​មយៈ... ព្រោះ​ការ​ត្រេកអរ​ទទួល​យក​ចំណែក​បុណ្យ​ដែល​គេ​ឲ្យ​មក​ខ្លួន; ១០-ទិដ្ឋុជុកម្ម​មយៈ... ព្រោះ​ការ​ធ្វើ​សេចក្ដី​យល់​ឃើញ​របស់​ខ្លួន ឲ្យ​ត្រូវ​ត្រង់​តាម​ផ្លូវ​ពិត គឺ​ធ្វើ​ប្រាជ្ញា​ជា​សម្មាទិដ្ឋិ​ឲ្យ​កើត​មាន​ក្នុង​សន្ដាន​ចិត្ត ។
    - បុញ្ញក្ខេត្ត (បុញ-ញ័ក-ខែត) ន. (បា.; សំ. បុណ្យ+ក្សេត្រ) ស្រែ​បុណ្យ : ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ និង​ព្រះ​អរហន្ត​ទាំងឡាយ ជា​បុញ្ញក្ខេត្ត​ដ៏​ឧត្តម របស់​ពួក​ទេវតា​មនុស្ស​ក្នុង​លោក ។
    - បុញ្ញតេជះ (បុញ-ញ៉ៈ-ដែច-ជះ) ន. (បា. បុញ្ញតេជ; សំ. បុណ្យតេជស៑) អំណាច​ឬ​អានុភាព​នៃ​បុណ្យ, តេជះ​ដែល​កើត​អំពី​បុណ្យ ។
    - បុញ្ញនិធិ (បុញ-ញ៉ៈ--) ន. (បា.; សំ. បុណ្យ​និធី) កំណប់​បុណ្យ (បុណ្យ​ដែល​ជាប់​ជា​ស្នាម​ចិត្ត​មិន​រលុប ទុក​ដូច​ជា​កំណប់​ក្នុង​ចិត្ត) : បុញ្ញនិធិ ជា​កំណប់​ឥត​ចោរ​ណា​លួច​គាស់​យក​បាន​ឡើយ ។
    - បុញ្ញរាសី (បុញ-ញ៉ៈ--) ន. (បា. បុញ្ញរាសិ; សំ. បុណ្យ + រាឝិ) គំនរ​បុណ្យ (បុណ្យ​ដែល​មាន​ច្រើន​ក្រាស់​ក្នុង​សន្ដាន​ចិត្ត) : មនុស្ស​អ្នក​មាន​បុញ្ញរាសី ។
    - បុញ្ញលាភ (បុញ-ញ៉ៈលាប) ន. (បា.; សំ. បុណ្យ​លាភ) ការ​បាន​បុណ្យ, ដំណើរ​បាន​បុណ្យ; ការ​បាន​ទ្រព្យ​ធន ឬ​អ្វី​ៗ​ព្រោះ​បុណ្យ​ឲ្យ​ផល : ចួន​ជា​ប្រទះ​លើ​បុញ្ញលាភ; ទ្រព្យ​នេះ​ជា​បុញ្ញលាភ​របស់​ខ្ញុំ ។
    - បុញ្ញវន្ត (បុញ-ញ៉ៈវ័ន) គុ. ឬ ន. (បា. បុញ្ញវន្តុ > បុញ្ញវន្ត; សំ. បុណ្យវត៑) ដែល​មាន​បុណ្យ; អ្នក​មាន​បុណ្យ, អ្នក​មាន​សំណាង; បើ​ស្ត្រី​ជា បុញ្ញវតី ឬ បុញ្ញវន្តី ។
    - បុញ្ញវិបាក (បុញ-ញ៉ៈវិបាក) ន. (បា.) ផល​នៃ​បុណ្យ : គេ​បាន​សេចក្ដី​សុខ​ចម្រើន​ដោយ​សារ​បុញ្ញវិបាក​ពី​ព្រេង​នាយ ។
    - បុញ្ញសម្បទា (--សាំប៉ៈទា) ន. ការ​ដល់​ព្រម, ការ​បរិបូណ៌​ដោយ​បុណ្យ ។
    - បុញ្ញសម្ភារ (បុញ-ញ៉ៈសំ-ភា) ន. ការ​សន្សំ​បុណ្យ, ការ​សាង​សន្សំ​កុសល ។ ច្រើន​ប្រើ​សំដៅ​យក​តេជះ ឬ​អំណាច​បុណ្យ​ស័ក្តិ​ជាដើម : សូម​ជ្រក​កោន​ក្រោម​ម្លប់​បុញ្ញសម្ភារ នៃ​សម្ដេច​ជា​ម្ចាស់ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ភារ ផង ។
    - បុញ្ញសិរី (បុញ-ញ៉ៈសិរ៉ី) ន. (បា.; សំ. បុណ្យ + ឝ្រី) សិរី, ស្រី​សួស្ដី​ដែល​កើត​អំពី​បុណ្យ, លំអ​បុណ្យ : មនុស្ស​អ្នក​មាន​បុញ្ញសិរី, ថ្កើង​រុងរឿង​ដោយ​បុញ្ញសិរី ។
    - បុញ្ញឫទ្ធិ (បុញ-ញ៉ៈរឹត) ន. (បា. សំ.; បា. បុញ្ញ + ឥទ្ធិ > បុញ្ញិទ្ធិ; សំ. បុណ្យ + ឫទ្ធិ) ឫទ្ធិ​ដែល​កើត​អំពី​បុណ្យ, ឫទ្ធិ​របស់​បុណ្យ, សេចក្ដី​សម្រេច​ដោយ​បុណ្យ : ទ្រង់​មាន​ជ័យ​ជម្នះ​ដោយសារ​បុញ្ញឫទ្ធិ​របស់​ព្រះ​អង្គ ។
    - បុញ្ញានិសង្ស (បុញ-ញ៉ានិសង់) ន. (បា. បុញ្ញ + អានិសំស > បុញ្ញានិសំស) អានិសង្ស​បុណ្យ គឺ​ការ​សម្រេច​សេចក្ដី​សុខ សេចក្ដី​ចម្រើន​រុងរឿង​ដោយសារ​បុណ្យ បង្ហូរ​ផល​ផ្ដល់​មក​ឲ្យ ។
    - បុញ្ញានុភាព (បុញ-ញ៉ានុភាប) ន. (បា. បុញ្ញ + អានុភាវ > បុញ្ញានុភាវ; សំ. បុណ្យ + អានុភាវ > បុណ្យានុភាវ) អានុភាព​របស់​បុណ្យ ឬ​អានុភាព​ដែល​កើត​អំពី​បុណ្យ, អំណាច​នៃ​បុណ្យ ។
    - បុញ្ញាភិនីហារ (បុញ-ញ៉ា--) ន. (បា.) ការ​កសាង​បុណ្យ, សេចក្ដី​ប្រាថ្នា​ដ៏​ក្លៀវក្លា​ចំពោះ​ទៅ​រក​បុណ្យ; បុណ្យ​ដែល​អាច​ឲ្យ​សម្រេច​សេចក្ដី​បាន​តាម​ប្រាថ្នា : មនុស្ស​អ្នក​មាន​បុញ្ញាភិនីហារ ។
    - បុញ្ញាភិសង្ខារ (បុញ-ញ៉ាភិសង់-ខា) ន. (បា.; សំ. បុណ្យ + អភិ + សំស្ការ > បុណ្យាភិសំស្ការ) ធម៌ ឬ​សភាវៈ​ដែល​បុណ្យ​តាក់តែង​ឲ្យ​កើត​មាន​ឡើង គឺ​អ្វី​ៗ​ជា​គ្រឿង​លំអ​រុងរឿង​ក្នុង​លោក​ដែល​បុណ្យ​កុសល​របស់​សត្វ​លោក​តាក់តែង​ឬ​បង្កើត​ឲ្យ​មាន​ឡើង ។ ព. ផ្ទ. អបុញ្ញាភិសង្ខារ ។
    - បុញ្ញាភិសន្ទៈ (បុញ-ញ៉ាភិសន់-ទៈ) ន. (បា. បុញ្ញ + អភិសន្ទ) ការ​ហូរ​ជូន​មក​ជានិច្ច​នៃ​បុណ្យ, អានិសង្ស​បុណ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញានិសង្ស ផង) ។
  3. រម្លុប ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​រលុប ឬ​ប្រើ​គេ​ឲ្យ​លុប : រម្លុប​ដាន; ប្រែ​គំនិត​ប្រព្រឹត្ត​ល្អ រំលុប​កេរ្តិ៍​អាក្រក់ (សរសេរ​ក្លាយ​ជា រម្លប់ ឬ រំលប់ តាម​សូរ​សម្ដី​ក៏​មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប និង រលុប ផង, គួរ​ប្រើ រម្លុប ឬ រំលុប នេះ​វិញ​ជិត​ប្រភព​ពាក្យ លុប) ។
  4. រលប់
    ( មើល​ក្នុង​ពាក្យ រលុប ) ។
  5. រលុប ( កិ.កិរិយាសព្ទ ) [រ-លប់ ]
    (លុប) វិនាស​ស្នាម, បាត់​រូប; បាត់​ស្រមោល; បាត់​ឈ្មោះ​ដើម : អក្សរ​រលុប, ដាន​រលុប; រលុប​ឈ្មោះ ។
    - រលុប​រលាប រលុប​មិន​អស់​រលាប​ៗ ។
    - រលុប​រលាយ រលុប​លាយ​ចូល​ច្រឡំ​គ្នា ឬ​រលុប​វិនាស​បាត់​សូន្យ ។ល។ សរសេរ​ក្លាយ​ជា រលប់ តាម​សូរ​សម្ដី​ក៏​មាន (គួរ​ប្រើ​ រលុប វិញ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លុប ផង) ។
  6. ល្បប់ ( ន.នាមសព្ទ )
    ទឹក​ដែល​លាយ​ដោយ​ផង់​ធ្យូង​កំណាត់​សំពត់​ឬ​ម្រែង​សម្បុរ​ខ្មៅ​ជា​មួយ​នឹង​ទឹក​បបរ​ឬ​ទឹក​បាយ​ខាប់ សម្រាប់​លុប​ក្តារ​សរសេរ (ដែល​ហៅ​តាម​ពាក្យ​សៀម​ថា ក្តារ​ខៀវ), លុប​ឲ្យ​រលុប​អក្សរ​ចាស់​រួច​ហើយ បញ្ឈរ​ក្តារ​នោះ​ផ្អែក​ទុក​ឲ្យ​ស្ងួត​សម្រាប់​សរសេរ​ត​ទៅ​ទៀត : ពួក​សិស្ស​វត្ត​ក្នុង​សម័យ​ពី​ដើម សុទ្ធ​តែ​ប្រើ​ទឹក​ល្បប់​លុប​ក្តារ​ខៀន រៀន​អក្សរ​សរសេរ​ដោយ​ដី-ស​ភក់ (ប្រើ​តែ​ក្នុង​សម័យ​ពី​ដើម) ។ គួរ​កុំ​ច្រឡំ​ពាក្យ ល្បប់ នឹង​ពាក្យ ល្បាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ល្បាប់>ល្បាប់ ទៀត​ផង) ។
  7. អហោសិកម្ម ( ន.នាមសព្ទ ) [អៈ-- ]
    កម្ម​ដែល​គ្រាន់​តែ​មាន​ហើយ​ចេញ​ឲ្យ​ផល​មិន​កើត គឺ​កម្ម​ដែល​រលុប​រលាយ​សោះសូន្យ​ទទេ​ទៅ ព្រោះ​កម្ម​ឯ​ទៀត​ណា​មួយ​ចេញ​ឲ្យ​ផល​បំបិទ​ផ្លូវ​ផ្តាច់​មុខ, កម្ម​ដែល​អស់​កម្លាំង​ឬ​អស់​អំណាច​ឲ្យ​ផល​ពុំ​កើត​... ។ ព. ប្រ. ដំណើរ​អស់​កម្ម​ពៀរ​នឹង​គ្នា​ឬ​អស់​សេចក្ដី​ស្រឡាញ់​រាប់​រក​គ្នា​ត្រឹម​ប៉ុណ្ណោះ លែង​មាន​ត​ទៅ​ទៀត : គេ​ហើយ​និង​ខ្ញុំ​ជា​អហោសិ​កម្ម​ទៅ​ហើយ; សូម​ឲ្យ​ជា​អហោសិ​កម្ម​ត្រឹម​ណឹង​ទៅ​ចុះ !
Headley's Khmer-English Dictionary Full Text Search
  1. រលប់   - detail »
    See:រលុប
  2. រលុប ( adj ) [rɔlup]   - detail »
    to be wiped / rubbed off, erased, rubbed out, crossed out; obliterated; unclear, faint, illegible
Headley's Khmer-English Dictionary Subentry Full Text Search
  1. រលុបរលាប [rɔlup rɔliep]
    to be nearly erased / obliterated
  2. រលុបរលាយ [rɔlup rɔliey]
    to be completely erased, obliterated; to fade away, disappear completely


Prohok Solutions @2017 : Learn Khmer | Khmer Calendar