Khmer Dictionary: រអាត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពាង
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ មានរូបធំស្រដៀងនឹងត្មាតតែទ្រង់ទ្រាយស្រដៀងនឹងរអាត មានសម្រែកឮខ្លាំងជាសត្វឆាបឆក់សត្វស្លាបផងគ្នាដែលមានអានុភាពតិចជាងខ្លួន យកជាចំណី (អ្នកស្រុកខ្លះហៅ អុក) ។
-
រអាត
( ន.នាមសព្ទ )
អជ្ឈុបាតកសត្តពួកមួយមាន ២ ប្រភេទគឺ រអាតយក្ស ឬ រអាតធំ មាត្រធំជាងអក សម្បុរប្រផេះក្រមៅ រាងទាបក្រទា ក្បាលតូចឆ្លឹម ចុងចំពុះខុបស្រួចមុត ក្រចកមុត, ជាសត្វខ្លាំងរនិងរនាំង, ឆាបឆក់ឬចាប់ចឹកសត្វពួកខ្លះដែលតូចជាងខ្លួនវាជាអាហារ; រអាតទន្សាយ ឬ រអាតតូច មាត្រប៉ុនទីទុយ ក្បាលធំក្រមុប ចំពុះខ្លីខុបមុត ក្រចកមុត សម្បុរពព្រុសដូចទីទុយ, អាចហ៊ានចាប់ទន្សាយឲ្យមុតជាប់ដោយក្រញាំជើងចឹកពិឃាតយកជាអាហារបាន ។
-
ល្អាត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រអាត) ។
-
អជ្ឈុប្បាតកៈ
( ន.នាមសព្ទ )
[អ័ច-ឈុប-ប៉ាតៈកៈ ]
(អជ្ឈុប្បាតក + សត្ត, < អធិ> អជ្ឈ + ឧប្បាតក) សត្វបក្សីដែលរកស៊ីដោយការឆាបឆក់ : អក, ខ្លែង, ប្រមង់, រអាត, ស្ទាំង,... ជាអជ្ឈុប្បាតកៈ ឬ ជា អជ្ឈុបាតកសត្ត ។
-
ឥន្រ្ទី
( ន.នាមសព្ទ )
[អិន-ទ្រី ]
(ឰន្រ្ទិ អ. ថ. អែន-ទ្រី “ក្អែក”) ឈ្មោះបក្សីមួយប្រភេទ មានរូបសណ្ឋានស្រដៀងនឹងរអាត ប៉ុន្តែមាឌធំសម្បើម; ជាពួកបក្សីមំសភ័ក្ខ; មាននិយាយក្នុងរឿងបុរាណថាច្រើនមាននៅទីប្រជុំភ្នំហិមពាន្ត (ហិមាល័យ) ។ ពួកអ្នកវិទ្យាសាស្រ្តសម័យបច្ចុប្បន្នច្រើនហៅបក្សីមួយប្រភេទដែលភាសាបារាំងសែសហៅ អែគ្លើ : (Aigle) ថា សត្វឥន្រ្ទី ។ ពាក្យនេះខ្មែរសម័យបុរាណសរសេរជា ឥន្រ្ទីយ ក៏មាន; ប្រហែលជាប្រតិដ្ឋយកសេចក្ដីថា “បក្សីធំសម្បើម” ឬថា “បក្សីមានអំណាច” ទេដឹង (?) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥន្រ្ទិយ ផង ។
Headley's Khmer-English Dictionary Full Text Search
-
រអាត
( n )
[rɔʔaat]
- detail »
hawk, falcon, kite, any of various hawk-like birds of the family Accipitridae
Headley's Khmer-English Dictionary Subentry Full Text Search
-
រអាតយក្ស
[rɔʔaat -----]
kind of large gray hawk
See:រអាតធំ -
រអាតទន្សាយ
[rɔʔaat tʊənsaay]
kind of small hawk
See:រអាតតូច