Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជធានី

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កោសល ( ន.នាមសព្ទ ) [កោសល់]
    ឈ្មោះ​ដែន​មួយ​ក្នុង​មជ្ឈិម​ប្រទេស (ឥណ្ឌៀ) មាន​រាជធានី​ឈ្មោះ​សាវត្ថី​។ ឧ. ដែន​កោសល នៅ​ក្នុង​ក្រុង​សាវត្ថី ។
  2. ក្រុង ( ន.នាមសព្ទ )
    (ច្រើន​អាន​ថា គ្រុង) ន. នគរ, រាជធានី, បុរី : ក្រុង​ភ្នំពេញ, ក្រុង​ប៉ារីស, ក្រុង​ព្រៃនគរ ។
  3. ដូនពេញ ( ន.នាមសព្ទ )
    ឈ្មោះ​ភ្នំ​ដី​តូច​មួយ នៅ​រាជធានី​នៃ​ប្រទេស​កម្ពុជា ដែល​ដូន​ចាស់​ម្នាក់​ឈ្មោះ “ពេញ” បាន​ផ្ដើម​កសាង​ឡើង​ជា​ដំបូង​ក្នុង គ. ស. ១៣៧២ : ភ្នំ​ដូន​ពេញ ។ ឈ្មោះ​នេះ​ហៅ​កាត់​ថា “ភ្នំពេញ” ដែល​បាន​សន្មត​ដាក់​ទៅ​ជា​ឈ្មោះ​រាជធានី​នៃ​ប្រទេស​យើង​សព្វ​ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភ្នំពេញ ទៀត​ផង) ។
  4. ធានី ( ន.នាមសព្ទ )
    នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើន​ប្រើ​ជា រាជធានី ក្រុង​ដែល​មាន​ក្សត្រ​ទ្រង់​រាជ្យ​គង់​នៅ​ជា​ប្រធាន ។ បើ​ប្រទេស​ដែល​ឥត​ក្សត្រិយ៍​ទ្រង់​រាជ្យ ហៅ​ថា រដ្ឋធានី ។ ពាក្យ​នេះ​ជា​វេវចនៈ​នឹង​ពាក្យ ឋានីយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ​ផង) ។
  5. មគធរាជ ( ន.នាមសព្ទ )
    ព្រះ​រាជា​ក្នុង​ដែន​មគធៈ​ក្នុង​ប្រទេស​ឥណ្ឌា​ពី​សម័យ​ពុទ្ធ​កាល មាន​ក្នុង​ក្រុង​រាជ​គ្រឹះ​ជា​រាជធានី ។
  6. មគធៈ ( ន.នាមសព្ទ ) [មៈគៈធៈ ]
    (មគធ) ឈ្មោះ​ដែន​ធំ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា ពី​ក្នុង​ពុទ្ធ​កាល, មាន​ក្រុង​រាជគ្រឹះ​ជា​រាជ​ធានី លុះ​បន្ទាប់​មក មាន​ក្រុង​បាដលិបុត្រ ជា​រាជធានី; ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សំដៅ​ត្រង់​ប្រទេស​ឥណ្ឌា​ដែល​ហៅ​ថា ប៊ិហារ (ពិហារ) ជា​ដែន មគធៈ ក្នុង​សម័យ​បុរាណ ។ ជាតិ​មនុស្ស​អ្នក​ដែន​នោះ​ក៏​ហៅ​ថា មគធៈ ដែរ : អ្នក​មគធៈ, ពួក​មគធៈ, ជាតិ​មគធៈ; ឬ ហៅ​ថា មាគធៈ, មាគធិក ក៏​បាន; បើ​ស្ត្រី​ជា មាគធិកា ។ ភាសា​របស់​ពួក​ជន​ជាតិ​នោះ​ហៅ​ថា មគធ​ពាក្យ, មគធ​ភាសា ឬ មាគធិកា, មាគធី, មាគធី​ភាសា “សម្ដី​អ្នក​មគធៈ” (មើល​ក្នុង​ពាក្យ ប្រាក្រឹត ផង) ។
  7. ភ្នំពេញ ( ន.នាមសព្ទ )
    ឈ្មោះ​ក្រុង​ជា​រាជធានី​នៃ​កម្ពុជ​រដ្ឋ ស្ថិត​នៅ​ជាប់​ត​ពី​ត្រើយ​ខាង​ឯ​លិច​នៃ​ទន្លេ​ចតុម្មុខ, ហៅ​តាម​ឈ្មោះ​ភ្នំ​ដី​មួយ​តូច​ដែល​មាន​នៅ​ជា​គោល​ក្នុង​នោះ ។ តាម​ព្រះ​រាជ​ពង្សាវតារ​ប្រទេស​កម្ពុជា​ថា កាល គ. ស. ១៤៣៤ ព្រះ​បាទ​ពញាយ៉ាត ទ្រង់​ចេញ​ចាក​ចោល​ព្រះ​រាជវាំង​បាសាណ​នៅ​ខែត្រ​ស្រី​សន្ធរ មក​តាំង​ព្រះ​រាជវាំង​នៅ​ទិស​អាគ្នេយ៍​នៃ ភ្នំ​ដូនពេញ នា​ត្រើយ​ខាង​លិច​ទន្លេ​ច្រាប​ឈាម, កាល​នោះ​ទ្រង់​បាន​សន្មត​តាំង​គោរម​នាម​ព្រះ​នគរ​ជា​ដំបូង​ថា “ក្រុង​ចតុម្មុខ​មង្គល​សកល​កម្ពុជាធិបតី​សិរី​សោធរ បវរ​ឥន្ទបត្ត​បុរី​រដ្ឋ​រាជ​សីមា​មហា​នគរ”; ឯ​ឈ្មោះ​ទន្លេ​ច្រាម​ឈាម ទ្រង់​បាន​បញ្ញត្ត​ឲ្យ​ហៅ​ថា “ទន្លេ​ចតុម្មុខ” វិញ ។ លុះ​មក​ដល់ គ. ស. ១៤៣៧ នៅ​ពេល​ដែល​ធ្វើ​សម្ពោធ​ក្រុង​នេះ ព្រម​ទាំង​ធ្វើ​ព្រះ​រាជ​ពិធី​រាជាភិសេក​ថ្វាយ​ព្រះ​នាម​ទ្រង់​ជា​ថ្មី​ផង​នោះ ព្រះ​អង្គ​ក៏​បាន​ឲ្យ​សន្មត​នាម​ក្រុង​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ថែម​ពាក្យ “ភ្នំ​ដូនពេញ” មក​ទៀត តែ​ឲ្យ​ខ្លី​ជាង​មុន​ថា “ក្រុង​ចតុម្មុខ​មហា​នគរ​ភ្នំ​ដូនពេញ” ដូច្នោះ​វិញ ដើម្បី​កុំ​ឲ្យ​បាត់​ឈ្មោះ​និង​កេរ្តិ៍​ដំណែល​របស់​ដូនពេញ; ត​មក គេ​ហៅ​កាត់​ខ្លី​ត្រឹមតែ “ភ្នំពេញ” ដរាប​មក​ដល់​សព្វ​ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុម្មុខ និង ដូនពេញ ផង) ។
  8. វៀង ( ន.នាមសព្ទ )
    (វ្យង, វ្យើង អ. ថ. វៀង ដូច​គ្នា) រាជធានី, ក្រុង; វាំង; កំពែង​ក្រុង :
    - វៀង​ចន្ទន៍ ក្រុង​ចន្ទន៍ (ក្នុង​ប្រទេស​លាវ​ប៉ែក​ខាង​កើត) ។
  9. សក្យ ( ន.នាមសព្ទ ) [ស័ក-ក៉្យៈ]
    (សក្ក ឬ​ប្រើ​ជា សក្យ ក៏​មាន; ឝាក្យ) ជន​ពួក​មួយ​នៅ​ក្នុង​ដែន​សក្កៈ (ជាប់​គ្នា​នឹង​ប្រទេស​ឥណ្ឌា​ភាគ​ខាង​កើត, ជិត​ភ្នំ​ហិមពាន្ត ឬ​ហិមាល័យ) គឺ​ពួក​ជន​ជា​ពូជ​វង្ស​នៃ​ព្រះ​សក្យមុនី​សម្ពុទ្ធ : ពួក​សក្យ, ជាតិ​សាក្យ (សម័យ​សព្វ​ថ្ងៃ​នេះ​ហៅ នេប៉ាល៉េស៍ “អ្នក​ប្រទេស​នេប៉ាល”) ព. ទ. បុ. រឹង​ដូច​សាក្យ ឬ​រឹង​មើល​តែ​សាក្យ រឹង​ត្អឹង​ដោយ​ប្រកាន់​ជាតិ ប្រកាន់​ត្រកូល​ដូច​ជា​ជន​ពួក​សាក្យ ។
    - សក្យ​ជនបទ, --រដ្ឋ ឬ - សាក្យ -- ជនបទ​ឬ​ដែន​របស់​ពួក​សាក្យ “ក្នុង​សម័យ​ពី​ដើម​រៀង​មក​ដល់​ពុទ្ធ​កាល មាន​ក្រុង កបិល​វត្ថុ ឬ កបិល​ព័ស្តុ ជា​រាជធានី; សម័យ​ឥឡូវ​នេះ ដែន​នោះ​ប្រែ​ឈ្មោះ​ជា នេប៉ាល Nepal, រាជ​ធានី​ឈ្មោះ កដ្ឋមណ្ឌូ Katthamandu កដ្ឋមណ្ឌូ; នេប៉ាល” ប្រែ​ថា “ប្រទេស​រក្សា​នូវ​ទម្លាប់​ល្អ​របស់​ខ្លួន​មិន​ឲ្យ​បាត់”; កដ្ឋមណ្ឌូ បំប្លែង​ចេញ​ពី​ពាក្យ កដ្ឋមណ្ឌប ប្រែ​ថា “ក្រុង​មាន​សុទ្ធ​តែ​ផ្ទះ​ឈើ” ដ្បិត​ក្រុង​នេះ​កាល​ដែល​គេ​ចាប់​ផ្តើម​សាង​ជា​ដំបូង គេ​សង់​សុទ្ធ​តែ​ផ្ទះ​ឈើ​ខ្លឹម​ដែល​មាន​សាច់​ធន់​ជាប់​បាន​យូរ... ។
    - សក្យ​ត្រកូល ឬ - សាក្យ-- ត្រកូល​សាក្យ ។
    - សក្យ​បុត្តិយ៍ ឬ - សាក្យ​បុត្រិយ៍ (--បុត) បព្វជិត​ជា​កូន​ចៅ​ឬ​ជា​ពួជ​វង្ស​នៃ​ព្រះ​ពុទ្ធ​ជា​បុត្រ​របស់​សាក្យ (បព្វជិត​ពុទ្ធិក) : ពួក​សក្យ​បុត្តិយ៍, សមណ​សក្យ​បុត្តិយ៍ ។
    - សក្យ​មុនី ឬ - សាក្យ-- អ្នក​ប្រាជ្ញ​របស់​ពួក​សាក្យ (ព្រះ​សមណ​គោតម​បរម​គ្រូ) ។
    - សក្យ​រដ្ឋ ដែន​សក្យៈ ។
    - សក្យ​រាជ ឬ - សាក្យ-- (--រាច) ស្ដេច​របស់​ពួក​សាក្យ, ពួក​ស្ដេច​សាក្យ (ពួក​ព្រះ​ញាតិ​វង្ស​របស់​ព្រះ​សក្យ​មុនី) សក្យ​វង្ស ឬ សាក្យ-- វង្ស​របស់​សាក្យ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឋានន្តរ​សមណ​ស័ក្ដិ​ទី​រាជា​គណៈ​សម្រាប់​ទោ : ព្រះ​សាក្យ​វង្ស (ធៀប​នឹង​ឋានន្តរ​មន្រ្តី​ខាង​អាណាចក្រ​ទី ឲកញ៉ា​ស្រី​ធម្មាធិរាជ... សេនាបតី​ក្រសួង​វាំង​សម្រាប់​ទោ ដែល​សម័យ​សព្វ​ថ្ងៃ​នេះ តាំង​ជា​ទី​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​វាំង) ។
    - សក្យ​សីហៈ ឬ - សាក្យ​សិង្ហ (ព. ប្រ.) សីហៈ ឬ​សិង្ហ​របស់​ពួក​សាក្យ (ព្រះ​សក្យ​មុនី) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ព្រះ​សក្យ​មុនី ទ្រង់​ចេញ​ពី​សក្យ​រដ្ឋ ទ្រង់​បួស​តាម​បែប​បទ ជា​បន្ទាត់​នៃ​ពុទ្ធា ។ ដែល​បាន​ត្រាស់​មុន​ៗ មាន​បុណ្យ​គុណ​ដូច​ៗ​គ្នា ទ្រង់​កាន់​ធម៌​ចរិយា ត្រាតែ​បាន​ជា​ព្រះ​ពុទ្ធ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ព្រះរាជធានី [preah riec tʰienii]
    royal capital
  2. រាជធាន [riec tʰien]
    See:រាជធានី
  3. រាជធានី [riec tʰienii]
    royal capital (city)
  4. រាជធានី [riec tʰienii]
    royal capital


Prohok Solutions @2017 : Learn Khmer | Khmer Calendar