Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជវាំង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. តម្រួត ( ន.នាមសព្ទ )
    អ្នក​ត្រួត; ពួក​ទាហាន​រក្សា​ព្រះ​អង្គ ១ ក្រុម ធ្វើ​រាជការ​តែ​ក្នុង​ព្រះ​រាជវាំង : ពួក​រាជ​តម្រួត, ក្រុម​តម្រួត ។
  2. ទេវ ( ន.នាមសព្ទ ) [ទេវៈ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព) ។ ទេវៈ​បពិត្រ​ព្រះ​សម្មតិ​ទេព​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ ! រី​ប្រទេស​ដែល​បាន​សុខ​ស្បើយ​ឥត​មាន​ទុក្ខ​ភ័យ ទាំង​នេះ​ក៏​ដោយសារ​ព្រះ​តេជះ​សម្ភារ​បារមី​ទសពិធ​រាជធម៌​នៃ​ព្រះ​អង្គ ! (ព. ទេ. ប្រែ​រយ​បុរាណ) ។
    - ទេវកញ្ញា ឬ - ទេវកន្យា ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពកញ្ញា) ។
    - ទេវតា (ទេវៈដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព និង ទេពតា) ។
    - ទេវតា​ពលី (ទេវៈតាពៈលី) ន. (បា. ទេវតាពលិ ឬ --ពលី; សំ. ទេវតាពលិន៑) គ្រឿង​បូជា​ចំពោះ​ទេវតា ។ ទេវតា​ពលី​មាន ២ យ៉ាង គឺ ១- ខាង​ពុទ្ធ​សាសនា​ប្រើ​ឧទ្ទិស ចំណែក​បុណ្យ​ជូន​ចំពោះ​ទេវតា; ២- ខាង​លទ្ធិ​ខ្លះ​ក្រៅ​ពី ពុទ្ធ​សាសនា ប្រើ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​ភោជនាហារ​ជាដើម ចំពោះ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ទៀត​ផង) ។
    - ទេវទូត ន. (សំ. បា.) បម្រើ​របស់​ទេវតា, ទេវតា​អ្នក​ទទួល​ខ្លួន​បម្រើ​សម្រេច​កិច្ចការ​អ្វី​ម្យ៉ាង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូត ផង) ។
    - ទេវទេព (ទេវៈទេប) ន. (សំ. បា. ទេវទេវ) ទេវតា​របស់​ទេវតា ឬ​ទេវតា​កន្លង​លើស​អស់​ទេវតា (ព្រះ​សម្មាសម្ពុទ្ធ; ព្រះ​ព្រហ្ម) ។
    - ទេវធម៌ (ទេវៈធ័រ) ន. (សំ.; បា. ទេវធម្ម) ធម៌​សម្រាប់​ទេវតា ឬ​ធម៌​សម្រាប់​ធ្វើ​បុគ្គល​ឲ្យ​បាន​ជា​ទេវតា; ទេវធម៌​មាន ២ យ៉ាង គឺ ហិរិ សេចក្ដី​ខ្មាស​អំពើ​អាក្រក់; ឱត្តប្បៈ សេចក្ដី​រាង​ចាល​រអា​នឹង​អំពើ​អាក្រក់ : មនុស្ស​មាន​ហិរិ​និង​ឱត្តប្បៈ ហៅ​ថា អ្នក​មាន​ទេវធម៌ ។
    - ទេវធីតា (ទេវៈធីដា) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពធីតា) ។
    - ទេវនាគរី (ទេវៈនាគៈរី) ន. (សំ. ទេវ “ទេវតា” + នាគរី “ស្ត្រី​អ្នក​ក្រុង; ស្រ្តី​អ្នក​ឈ្លាស​ខាង​ឧបាយ​ល្បួង...”) ឈ្មោះ​អក្សរ​មួយ​បែប​របស់​ពួក​ព្រាហ្មណ៍​ក្នុង​ប្រទេស​ឥណ្ឌា មាន​តាំង​ពី​យូរ​អង្វែង​ហើយ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ, សម្រាប់​កត់ត្រា​ភាសា​សំស្ក្រឹត : អក្សរ​ទេវនាគរី ។
    - ទេវនារី (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិព្វនារី) ។
    - ទេវនិករ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិករ) ។
    - ទេវនិកាយ (ទេវៈ--) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេពនិកាយ) ។
    - ទេវបញ្ជា (ទេវៈប័ញជា) ន. សេចក្ដី​បង្គាប់​របស់​ទេវតា : ព្រះ​ឥន្ទ្រ​ទ្រង់​មាន​ទេវបញ្ជា​ទៅ​នឹង​ព្រះ​វិស្សកម្ម​ទេវបុត្រ​ឲ្យ​ចុះ​មក​និម្មិត​អាស្រម​ថ្វាយ​ព្រះ​វេស្សន្តរ ។
    - ទេវបុត្ត (ទេវៈបុត) ន. (បា.; សំ. ទេវបុត្រ) ទេវតា​ប្រុស ។
    - ទេវបុត្រ (ទេវៈបុត) ន. ដូច​គ្នា​នឹង ទេវបុត្ត ដែរ ។
    - ទេវភូត (ទេវៈ--) ន. (បា.) ពួក​ភូត (សត្វ) គឺ​ទេព្តា; ទេព្តា​ទុក​ដូច​ជា​ពួក​ភូត ។
    - ទេវរាជ (ទេវៈរាច) ន. (សំ. បា.) ស្ដេច​នៃ​ទេវតា ឬ​ទេវតា​ជា​ស្ដេច; ព្រះ​ឥន្រ្ទ ។
    - ទេវរូប (ទេវៈ--) ន. (សំ.បា.) រូប​ទេវតា; រូប​ប្រៀប​ដោយ​រូប​ទេពតា ។
    - ទេវលោក (ទេវៈ--) ន. (សំ. បា.) លោក​ជា​ទីនៅ​នៃ​ពួក​ទេវតា, ស្ថាន​សួគ៌ ។
    - ទេវវិមាន (ទេវៈ--) ន. ដូច​គ្នា​នឹង ទេពវិមាន ។
    - ទេវស្ថាន (ទេវៈ--) ន. (សំ.; បា. ទេវដ្ឋាន) ទី, លំនៅ​របស់​ទេវតា ។ ប្រាសាទ, អាស្រម, រោង​តម្កល់​ទេវរូប​តាម​សណ្ដាប់​ពួក​ព្រាហ្មណ៍ ។
    - ទេវឫទ្ធិ (ទេវៈរឹត) ន. (សំ.) ឫទ្ធិ​របស់​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ផង) ។
    - ទេវា ដូច​គ្នា​នឹង
    - ទេពា ។
    - ទេវានុភាព (--ភាប) ន. (សំ. បា. ទេវានុភាវ) អានុភាព​នៃ​ទេវតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - ទេវាយតនៈ (ទេវាយៈតៈន៉ៈ) ន. (សំ. បា.) លំនៅ​ទេវតា (ដូច​គ្នា​នឹង ទេវស្ថាន ដែរ) ។
    - ទេវាយុធ (--យុត) ន. (សំ.) អាវុធ​របស់​ទេវតា គឺ​ឥន្ទធនូ ។
    - ទេវាវិនិច្ឆ័យ ន. (បា. ទេវ + វិនិច្ឆយ “ការ​វិនិច្ឆ័យ​របស់​ទេវតា”) ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ឲ្យ​ឈ្មោះ​ប្រាសាទ​ជា​ស្ថាន​សម្រាប់​ប្រជុំ​ធំ នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ ជា​ប្រាសាទ​ដែល​តម្កល់​ស្វេត្រឆត្រ​ធំ​សម្រាប់​រាជ្យ : ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ ឬ​ប្រាសាទ​ទេវាវិនិច្ឆ័យ ។
  3. ទៀន​ជ័យ ( ន.នាមសព្ទ )
    ទៀន​ធំ​សិត​ដោយ​ក្រមួន តាំង​ពី​ទម្ងន់ ១៦ នាឡិ​ឡើង​ទៅ សម្រាប់​អុជ​ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​ជា​ម្ចាស់​ជីវិត ឬ​អុជ​ក្នុង​ពិធី​សូត្រ​ភាណយក្ស​ក្នុង​ព្រះ​បរម​រាជវាំង (តាម​សណ្ដាប់​រាជ​ប្រពៃណី​ក្នុង​កម្ពុជរដ្ឋ) : អុជ​ទៀន​ជ័យ, លត់​ទៀន​ជ័យ ។
  4. បង្សុកូល ( ន.នាមសព្ទ ) [ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
    (បំសុកូល) គំនរ​អាចម៍​ដី, គំនរ​ធូលី​ឬ​អ្វី​ៗ​ដែល​ប្រឡាក់, ដែល​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី ។ សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម ប្រឡាក់​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ទស់​ដោយ​សម្គាល់​ថា​ជា​របស់​ឥត​ម្ចាស់ ព្រោះ​គេ​បោះ​បង់​ចោល លែង​ត្រូវ​ការ​ហើយ​ទាញ​យក​មក​ផ្សែផ្សំ​ធ្វើ​ជា​ចីវរ​ប្រើ​ប្រាស់​តាម​ពុទ្ធានុញ្ញាត (ចំពោះ​តែ​សំពត់​មាន​ព័ណ៌​ស​ឬ​លឿង ដែល​ល្មម​យក​មក​ជ្រលក់​សម្រួល​ព័ណ៌​បាន; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស សម្រាប់​បព្វជិត​អ្នក​មាន​សន្តោស​ស្ងប់​រម្ងាប់) ។ លុះ​ដល់​មក​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្ដារ​មឈូស​ជាដើម គេ​និមន្ត​ឲ្យ​បព្វជិត​ទាញ​យក​ទៅ​ទី​ចំពោះ​មុខ​គេ ឬ​កំបាំង​ពី​មុខ​គេ​ក៏​ហៅ​សំពត់​បង្សុកូល​ដែរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់​ប្រទេស, ហៅ​ដំណើរ​ដែល​គេ​និមន្ត​ភិក្ខុ​សាមណេរ ឲ្យ​ចាប់​កាន់​អំបោះ ឬ​ផ្ទាំង​សំពត់​ដែល​ត​ភ្ជាប់​ពី​សាកសព ឬ​ពី​អដ្ឋិ​ធាតុ​មក​សូត្រ​ធម៌ អនិច្ចាវត សង្ខារា... ក៏​ហៅ បង្សុកូល ដែរ; ច្រើន​ប្រើ​ជា កិ. ឬ គុ. ថា និមន្ត​លោក​បង្សុកូល, ធម៌​បង្សុកូល; បើ​ក្នុង​ព្រះ​បរម​រាជវាំង ច្រើន​ប្រើ​ពាក្យ​ថា និមន្ត​លោក​សត្តប្បករណ៍, ជា​ពាក្យ​ហៅ​កាត់​ខ្លី​ក្លាយ​មក​ពី​ពាក្យ​ថា និមន្ត​លោក​សូត្រ​សត្តប្បករណាភិធម្ម គឺ​និមន្ត​លោក​សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ (ដោយ​សង្ខេប) ។ល។
  5. បរម ( គុ.គុនសព្ទ ) [បរ៉ុម]
    ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ល្អ​ប្រពៃ; ក្រៃលែង ។ ពាក្យ​នេះ​គេ​ច្រើន​ប្រើ​ជា​បទ​សមាស​ភ្ជាប់​ជា​ខាង​ដើម​សព្ទ​ឯទៀត (អ. ថ. បរ៉ុម-ម៉ៈ) ដូច​ជា : ព្រះ​បរម​គ្រូ, ព្រះ​បរម​សាស្ដា; បរម​នាថ; បរម​បពិត្រ; ព្រះ​បរម​រាជវាំង; ព្រះ​បរម​រាជ​ឱង្ការ; បរម​លាភ; បរម​សុខ; ព្រះ​បរម​សព ជាដើម ។
  6. បញ្ជាន់ត្រស្ដិ ( ន.នាមសព្ទ ) [--ត្រស់ ]
    ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ក្នុង​កម្ពុជ​រដ្ឋ​យើង​ពី​ក្នុង​សម័យ​បុរាណ​រាជ្យ​អំពី​ដើម; ពិធី​នេះ​ធ្វើ​នៅ​វេលា​យប់ ១៤ រោច​ខែ​ផល្គុន មាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​ភាណយក្ខ ក្នុង​ព្រះ​បរម​រាជវាំង, មាន​បាញ់​កាំភ្លើង​ធំ​ម្ដង​ៗ​គ្រប់​ទិស​ទាំង ៤, មាន​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ដែល​កំពុង​ជាន់ (ធ្វើ​ពេញ​មួយ​យប់​ទាល់​ព្រឹក) សម័យ​ឥឡូវ, លើក​លែង​តែ​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ចេញ, ឯ​របៀប​ក្រៅ​ពីនោះ​នៅ​ទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្ដិ ផង) ។
  7. ប៉ម ( ន.នាមសព្ទ )
    គ្រឹហា​ខ្ពស់​ស្រឡះ មាន​សណ្ឋាន​មូល​ឬ​កាច់​ជ្រុង​មាន​ជញ្ជាំង​ចោះ​ជា​ប្រហោង​ៗ​ព័ទ្ធ​ជុំ​វិញ ធ្វើ​ទុក​នៅ​ត្រង់​មុម​កំពែង​បន្ទាយ ឬ​នៅ​ទី​ណា​មួយ សម្រាប់​ពួន​យាម​ល្បាត​ឃ្លាំ​ឬ​លាក់​ខ្លួន​ពួន​ចាំ​បាញ់​តយុទ្ធ​នឹង​ខ្មាំង​សត្រូវ : ប៉ម​បន្ទាយ, ប៉ម​ព្រះ​រាជវាំង, ប៉ម​ព្រះ​នគរ (បារ. Blockhaus) ។
  8. ពិធី ( ន.នាមសព្ទ )
    (វិធិ) បែប​ធ្វើ, បែប​របៀប, របៀប​កិច្ចការ; ក្រឹតិកា : រៀប​ពិធី​បុណ្យ, តាំង​ពិធី​បួងសួង​ទេវតា; រៀប​បូជា​តាម​ពិធី​ព្រាហ្មណ៍ ។
    - ពិធី​វេយ្យាករណ៍ បែប​របៀប​ក្នុង​វេយ្យាករណ៍ ។
    - ព្រះ​រាជ​ពិធី របៀប​កិច្ចការ​ធ្វើ​បុណ្យ​ឬ​ការ​មង្គល​នីមួយ​ក្នុង​ព្រះ​រាជ​ដំណាក់ ឬ​ក្នុង​ព្រះ​បរម​រាជវាំង ។
  9. ភោជនីយសោភ័ណ ( ន.នាមសព្ទ ) [ភោជៈនី-- ]
    (< ភោជនីយ សំដៅ​សេចក្ដី​ថា “កន្លែង​សម្រាប់​បរិភោគ​អាហារ” + សោភណ ឬ សោភន “ល្អ”) ឈ្មោះ​ប្រាសាទ​មួយ​ក្នុង​ព្រះ​បរម​រាជវាំង​ចតុម្មុខ (ក្រុង​ភ្នំពេញ) ជា​កន្លែង​សម្រាប់​លៀង​ភ្ញៀវ​ក្នុង​ព្រះ​រាជ​ពិធីធំ​ៗ ម្ដង​ៗ (ហៅ​យ៉ាង​ខ្លី​ត្រឹមតែ ប្រាសាទ​ភោជនីយ​ឬ​ព្រះ​ទីន័ង​ភោជនីយ ក៏​បាន) ។
  10. ភ្នំពេញ ( ន.នាមសព្ទ )
    ឈ្មោះ​ក្រុង​ជា​រាជធានី​នៃ​កម្ពុជ​រដ្ឋ ស្ថិត​នៅ​ជាប់​ត​ពី​ត្រើយ​ខាង​ឯ​លិច​នៃ​ទន្លេ​ចតុម្មុខ, ហៅ​តាម​ឈ្មោះ​ភ្នំ​ដី​មួយ​តូច​ដែល​មាន​នៅ​ជា​គោល​ក្នុង​នោះ ។ តាម​ព្រះ​រាជ​ពង្សាវតារ​ប្រទេស​កម្ពុជា​ថា កាល គ. ស. ១៤៣៤ ព្រះ​បាទ​ពញាយ៉ាត ទ្រង់​ចេញ​ចាក​ចោល​ព្រះ​រាជវាំង​បាសាណ​នៅ​ខែត្រ​ស្រី​សន្ធរ មក​តាំង​ព្រះ​រាជវាំង​នៅ​ទិស​អាគ្នេយ៍​នៃ ភ្នំ​ដូនពេញ នា​ត្រើយ​ខាង​លិច​ទន្លេ​ច្រាប​ឈាម, កាល​នោះ​ទ្រង់​បាន​សន្មត​តាំង​គោរម​នាម​ព្រះ​នគរ​ជា​ដំបូង​ថា “ក្រុង​ចតុម្មុខ​មង្គល​សកល​កម្ពុជាធិបតី​សិរី​សោធរ បវរ​ឥន្ទបត្ត​បុរី​រដ្ឋ​រាជ​សីមា​មហា​នគរ”; ឯ​ឈ្មោះ​ទន្លេ​ច្រាម​ឈាម ទ្រង់​បាន​បញ្ញត្ត​ឲ្យ​ហៅ​ថា “ទន្លេ​ចតុម្មុខ” វិញ ។ លុះ​មក​ដល់ គ. ស. ១៤៣៧ នៅ​ពេល​ដែល​ធ្វើ​សម្ពោធ​ក្រុង​នេះ ព្រម​ទាំង​ធ្វើ​ព្រះ​រាជ​ពិធី​រាជាភិសេក​ថ្វាយ​ព្រះ​នាម​ទ្រង់​ជា​ថ្មី​ផង​នោះ ព្រះ​អង្គ​ក៏​បាន​ឲ្យ​សន្មត​នាម​ក្រុង​ជា​ថ្មី​ម្ដង​ទៀត​ដោយ​ថែម​ពាក្យ “ភ្នំ​ដូនពេញ” មក​ទៀត តែ​ឲ្យ​ខ្លី​ជាង​មុន​ថា “ក្រុង​ចតុម្មុខ​មហា​នគរ​ភ្នំ​ដូនពេញ” ដូច្នោះ​វិញ ដើម្បី​កុំ​ឲ្យ​បាត់​ឈ្មោះ​និង​កេរ្តិ៍​ដំណែល​របស់​ដូនពេញ; ត​មក គេ​ហៅ​កាត់​ខ្លី​ត្រឹមតែ “ភ្នំពេញ” ដរាប​មក​ដល់​សព្វ​ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុម្មុខ និង ដូនពេញ ផង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ព្រះបរមរាជវាំង [preah bɑrom riec veaŋ]
    royal palace
  2. ព្រះរាជវាំង [preah riec veaŋ]
    royal palace
  3. រាជវាំង [riec veaŋ]
    royal palace
  4. រាជវ័ង [riec -----]
    See:រាជវាំង


Prohok Solutions @2017 : Learn Khmer | Khmer Calendar