Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាជាគណៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ពុទ្ធឃោសៈ ( ន.នាមសព្ទ ) [ពុត-ធៈឃោ​សៈ]
    (ពុទ្ធ​ឃោស ឬ ពុទ្ធ​ឃោសាចរិយ; --ឃោឞ ឬ -- + អាចាយ៌ នាម​ព្រះ​មហា​ថេរ ១ អង្គ​ជា​អ្នក​ប្រាជ្ញ​ធំ កើត​នៅ​ប្រទេស​ឥណ្ឌា​ប៉ែក​កណ្ដាល​ក្នុង​សតវត្សរ៍​ទី ១០ នៃ​ពុទ្ធ​សករាជ, បាន​ឆ្លង​ទៅ​នៅ​ឯ​លង្កា​ទ្វីប​ក្នុង​សតវត្សរ៍​នោះ គឺ​ក្នុង​កាល​ពុទ្ធ​សករាជ ៩៥៦ ឆ្នាំ, រួប​រួម​គំនិត​គ្នា​ជាមួយ​នឹង​ពួក​លោក​អ្នក​ប្រាជ្ញ​ក្នុង​លង្កា​ទ្វីប, បាន​ប្រែ​គម្ពីរ​អដ្ឋកថា​ព្រះ​ត្រៃ​បិដក អំពី​ភាសា​សីហឡៈ​មក​ជា​មគធ​ភាសា​ចប់​គ្រប់​គ្រាន់, ព្រម​ទាំង​បាន​តែង​គម្ពីរ​ឯ​ទៀត មាន​គម្ពីរ​វិសុទ្ធិមគ្គ និង​អដ្ឋកថា ធម្មបទ​ជាដើម ទុក​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ព្រះ​ពុទ្ធ​សាសនា, មាន​ជាប់​ត​រៀង​មក​ដល់​សម័យ​សព្វ​ថ្ងៃ​នេះ ។ ព្រះ​មហា​ក្សត្រិយ៍​ទាំងឡាយ​ក្នុង​កម្ពុជ​ប្រទេស បាន​យក​នាម​ព្រះ​មហា​ថេរ​អង្គ​នេះ​មក​តាំង​ជា​សមណ​ស័ក្តិ​ទី​រាជាគណៈ សម្រាប់​មហា​ថេរ​រូប​ណា​មួយ ដែល​ចេះ​ព្រះ​ត្រៃ​បិដក​មុតមាំ, ដោយ​ទ្រង់​ពេញ​ព្រះ​រាជ​ហ្ឫទ័យ​ផង ហៅ​ថា ព្រះ​ពុទ្ធ​ឃោសាចារ្យ មាន​ជាប់​រៀង​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។
  2. ពោធិវ័ង្ស ( ន.នាមសព្ទ ) [--វ័ង ]
    (< ពោធិ + វំស “វង្ស​នៃ​ពោធិ”) ឋានន្តរ​ទី​រាជាគណៈ​សម្រាប់​ឯក​ថ្នាក់​ខ្ពស់​ក្នុង​កម្ពុជ​ប្រទេស សម្រាប់​បព្វជិត​ជា​មហា​ថេរ​រូប​ណា​មួយ អ្នក​ចេះ​ចាំ​ធម៌​វិន័យ​ស្ទាត់​ប្រាកដ ដែល​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង : ព្រះ​ពោធិ​វ័ង្ស; ចួន​កាល​ឡើង​សមណ​ស័ក្តិ​ដល់​ទី​សម្ដេច​ក៏​មាន : សម្ដេច​ព្រះ​ពោធិ​វ័ង្ស ។
  3. ញាណ ( ន.នាមសព្ទ ) [ញាន]
    (ជ្ញាន) សេចក្ដី​ដឹង, ប្រាជ្ញា... ទ្រង់​ញាណ (ព្រះ​ពុទ្ធ) ទ្រង់​ជ្រាប​ច្បាស់​នូវ​កិច្ច​ការ​អាថ៌​កំបាំង​ជ្រាល​ជ្រៅ​ផ្សេង​ៗ ដោយ​ព្រះ​ប្រាជ្ញា; គេ​តែង​ប្រើ​ពាក្យ ទ្រង់​ញាណ នេះ ក្នុង​ការ​ស្ដី​បន្ទោស​គ្នីគ្នា​ថា : គ្មាន​នរណា​ទ្រង់​ញាណ​ដូច​ព្រះ​ទេ, បើ​ខ្លួន​មិន​ប្រាប់​ធ្វើ​ម្ដេច​ឲ្យ​គេ​ដឹង​ផង​បាន ? បើ​ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ញាណៈ ដូច​ជា ញាណ​កោសល (--កោសល់) ឋានន្តរ​ស័ក្តិ​ទី​រាជាគណៈ​សម្រាប់​ចត្វា​ក្នុង​ប្រទេស​កម្ពុជា ។
    - ញាណ​ទស្សន ឬ - ញាណ​ទស្សនៈ (--ទ័ស-សៈ-ន៉ៈ; បា. ញាណ​ទស្សន; សំ. ជ្ញាន​ទស៌ន) ប្រាជ្ញា​ដែល​ដឹង ដែល​ឃើញ​នូវ​សេចក្ដី​ពិត ដូច​ឃើញ​ច្បាស់​នូវ​សេចក្ដី​មិន​ទៀង​នៃ​រូប​កាយ​ជាដើម; បច្ចវេក្ខណញ្ញាណ គឺ​ប្រាជ្ញា​សម្រាប់​ពិចារណា​នូវ​សង្ខា...។
    - ញាណប្បភាស (ញា-ណ័ប-ប៉ៈ-ភាស; បា.; សំ. ជ្ញានប្រភាស) ពន្លឺ​នៃ​សេចក្ដី​ដឹង គឺ​ការ​យល់​ភ្លឺ​ឆ្លុះ​ព្រោង​មិន​ទើស​គំនិត ។
    - ញាណ​លក្ខណ ឬ - ញាណ​លក្ខណៈ (--ល័ក-ខៈណៈ; បា. ញាណ​លក្ខណ, សំ. ជ្ញាន​លក្សណ) លក្ខណៈ​នៃ​ញាណ គឺ​គ្រឿង​សម្គាល់​របស់​សេចក្ដី​ដឹង, ភ័ស្តុតាង​ដែល​សម្ដែង​ឲ្យ​ដឹង​នូវ​ហេតុ​ការណ៍​អំពី​មុន...។
    - ញាណ​វង្ស (--វង់) ឋានន្តរ​ជា​សមណ​ស័ក្តិ​ទី​រាជា​គណៈ​សម្រាប់​ត្រី ក្នុង​ប្រទេស​កម្ពុជា ។
    - ញាណ​វិប្បយុត្ត (--វិប-ប៉ៈយុត; បា.; សំ. ជ្ញាន​វិប្រយុក្ត) ដែល​ប្រាស​ចាក​សេចក្ដី​ដឹង; ចិត្ត​ដែល​មាន​តែ​ជំនឿ​ឥត​សេចក្ដី​ដឹង​ការ​ខុស​ឬ​ត្រូវ​ឡើយ : ធ្វើ​បុណ្យ​ដោយ​ញាណ​វិប្បយុត គឺ​ធ្វើ​បុណ្យ​កុសល​ណា​មួយ​ដោយ​ជឿ​ជាក់​ថា​បាន​បុណ្យ ប៉ុន្តែ​ឥត​មាន​សេចក្ដី​ដឹង​អ្វី​ប្លែក​ជាង​ជំនឿ​នោះ​ឡើយ; កិច្ច​ការ​អ្វី​ៗ​ដែល​អ្នក​ធ្វើ​ៗ​តាម​តែ​បង្គាប់​គេ ឥត​មាន​យល់​ជាក់​ខ្លួន​ឯង​សោះ ក៏​ហៅ​ថា ធ្វើ​ដោយ​ញាណវិប្បយុត្ត ដែរ ។ ពាក្យ​ផ្ទុយ : ញាណ​សម្បយុត្ត ។
    - ញាណ​សម្បយុត្ត (--ស័ម-ប៉ៈ-យុត; បា.; សំ. ជ្ញាន​សំប្រយុក្ត) ដែល​ប្រកប​ដោយ​សេចក្ដី​ដឹង; ចិត្ត​ដែល​ប្រកប​ដោយ​ប្រាជ្ញា គឺ​ចិត្ត​ដែល​មាន​ជំនឿ​ព្រម​ទាំង​ប្រាជ្ញា​ក៏​មាន​ផង : ធ្វើ​បុណ្យ​ដោយ​ញាណសម្បយុត្ត; គឺ​កិច្ច​ការ​អ្វី​ៗ​ដែល​គេ​ធ្វើ​ដោយ​ការ​យល់​ជាក់​ខ្លួន​ឯង ក៏​ហៅ​ថា ធ្វើ​ដោយ​ញាណ​សម្បយុត្ត ដែរ ។ ពាក្យ​ផ្ទុយ ញាណ​វិប្បយុត្ត ។
    - ញាណ​សម្ភារ (--សំភា) ការ​សន្សំ​ប្រមូល, រួប​រួម​សេចក្ដី​ដឹង​ទុក​ឲ្យ​មាន​ច្រើន ។
    - ញាណសាស្ត្រ (--សាស្រ្តៈ ឬ --សាស; បា. ញាណ + សត្ថ; សំ. ជ្ញាន​សាស្ត្រ) ក្បួន​សម្រាប់​ទាយ, ក្បួន​ព្យាករណ៍ ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ទ្រទូងរ័ត្ន [trɔtuuŋ -----]
    title given to a monk by the king
    See:រាជាគណៈ
  2. ព្រះធម្មលិខិត [preah tʰoammeaʔ~tʰoam liʔkʰət]
    title of a very senior Buddhist monk in the Mohanikay Order and member of the highest class of the រាជាគណៈ
  3. ព្រះមង្គលទេព្វាចារ្យ [preah -----]
    title of a very senior Buddhist monk in the Dhammayutt Order and member of the highest class of the រាជាគណៈ
  4. ព្រះពុទ្ធាចារ្យ [preah -----]
    title of a very senior monk in the Dhammayutt Order a member of the highest class of the រាជាគណៈ just below ព្រះមង្គល ទេព្វាចារ្យ
  5. ព្រះពោធិវង្ស [preah pootʰiʔ vɔǝŋ~vaŋsaʔ]
    title of a very senior monk in the Mohanikay Order, a member of the highest class of the រាជាគណៈ
  6. ព្រះវនរ័ត្ន [preah -----]
    title of a very senior Buddhist monk in the Mohanikay Order; a member of the highest class of the រាជាគណៈ
  7. រាជាគណៈ [riecie keaʔnaʔ]
    ecclesiastical rank bestowed upon a monk by the king. (It is equivalent to the lay rank of ឧកញ៉ា. There are four grades or classes of រាជាគណៈ called ឯក, ទោ, ត្រី, ចត្វា )
    See:ទ្រទូងរ័ត្ន
  8. រាជាគណៈ [riecie keaʔnaʔ]
    Buddhist council, collective term for monks having the rank of រាជាគណៈ
  9. សង្ឃរាជាគណៈ [sɑŋ riecie keaʔnaʔ]
    highest rank of Buddhist monks


Prohok Solutions @2017 : Learn Khmer | Khmer Calendar