Khmer Dictionary: រាប
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្រាប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យក្រាប, ឲ្យរាប : កម្រាបទ័ព, កម្រាបចោរ, កម្រាបសត្រូវ ។
-
កួត
( កិ.កិរិយាសព្ទ )
ធ្វើឲ្យស្លាប់សាច់, ធ្វើឲ្យរាបទាប : កួតអំបោះជាដើម ។
-
កំពុង
( គុ.គុនសព្ទ )
ដែលពេញកំពូក កណ្ដាលឡើងមិនរាបស្មើ : ពេញកំពុង, ថ្ពាល់កំពុង ។
-
ក្បិត
( កិ.កិរិយាសព្ទ )
បិទ ឬ សង្កត់ដោយដៃឲ្យរាបឲ្យរបប : ក្បិតសក់, ក្បិតសំពត់ (ហៅ ក្បេត ក៏បាន) ។
-
ខ្ចក
( គុ.គុនសព្ទ )
អំពីដំណើរខ្ញើចៗ មិនរាប មិនស្មើ : មនុស្សខ្ចក, សេះខ្ចក ។
-
ខ្ជើច
( គុ.គុនសព្ទ )
ដែលមានដំណើរខ្ញើចៗ មិនរាបស្មើ : ដំណើរខ្ជើចៗ, មនុស្សខ្ជើច ។
-
ខ្នង
( ន.នាមសព្ទ )
ចំណែករាងកាយមនុស្ស និងសត្វត្រង់ប៉ែកខាងក្រោយពីត្រឹមស្មាទាំងពីរចុះទៅដល់ចង្កេះ : ខ្នងមនុស្ស, ខ្នងសត្វ ។ ចំណែកខាងលើដែលកំពុង ឬ រាបរបស់អវយវៈ ឬវត្ថុនីមួយៗ ក៏ហៅខ្នងដែរ :
- ខ្នងដៃ, ខ្នងជើង, ខ្នងភ្នំ, ខ្នងឫស្សី, ខ្នងសំបុត្រ ជាដើម ។
-
ខ្ពង់រាប
( ន.នាមសព្ទ )
ខ្នងភ្នំ ឬ ខ្នងទួល ដែលមានផ្ទៃដីរាបស្មើទូលាយវែងឆ្ងាយ ។
-
កញ្ជើ
( ន.នាមសព្ទ )
របស់ត្បាញដោយបន្ទោះឫស្សី សម្រាប់ដាក់អ្វីៗគ្រប់យ៉ាង, ខាងលើមានរាងមូលហៅថាមាត់ ក្ដាប់នឹងបន្ទោះផ្តៅ ខាងក្រោមរាបហៅថា បាត : អង្ករ ១ កញ្ជើ ។
-
កន្ទ្រើង
( គុ.គុនសព្ទ )
សំពោងមិនរាបទាប : សក់កន្ទ្រើង ។
Headley's Khmer-English Dictionary Full Text Search
-
រាប
( adj )
[riep]
- detail »
to be flat, level, even, smooth
-
រាប
( adj )
[riep]
- detail »
to be obedient, submissive, pacified; tame; gentle; calm, quiet; polite
Headley's Khmer-English Dictionary Subentry Full Text Search
-
ខ្ពង់រាប
[kpʊəŋ riep]
plateau
-
ក្រាបរាប
[kraap riep]
to prostrate oneself
-
ដរាប
[dɑɑ riep]
+ NOUN all during the ..., throughout the....
-
ប្រដៅពុំរាបពុំរាង
[prɑdav pum riep pum rieŋ]
to be incorrigible (esp. of children)
-
ផ្ទៃរាប
[ptey riep]
surface, area
-
រាបទាប
[riep tiep]
to be flat / level (of land); modest, humble; polite; obedient, submissive; ingratiating; peaceful
-
រាបធេង
[riep tʰeeŋ]
to be flat, smooth, level
-
រាបនៅដី
[riep nɨv dəy]
lying flat on the ground
-
រាបសា
[riep saa]
to be normal, average, common, plain; modest; well brought up, polite, proper
-
រាបស្មើ
[riep smaǝ]
to be level, even, flat