Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រឹតរួត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រជឹប​ក្រជួច ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ក្រជឹប​រឿយៗ, ដែល​ក្រជឹប​ច្រើន​កន្លែង, ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា​ខ្ចឹប​ក្របួច ឬ​ក្របួច​ខ្ចឹប​ទេ​ដឹង ? ព្រោះ​មាន​ស្នាម​ដំបៅ​ដែល​រឹតរួត​រឿយៗ ច្រើន​កន្លែង​ដែល​បណ្ដាល​ឲ្យ​រួញ​ក្រពិត​ក្រពឹត ។
  2. ក្រពឹត ( គុ.គុនសព្ទ )
    ក្រជឹប​រឹតរួត ដោយ​ស្នាម​ដំបៅ​ជាដើម : មាត់​ក្រពឹត, ស្នាម​ក្រពឹត ។
  3. ថ្លាន់ ( ន.នាមសព្ទ )
    ឈ្មោះ​ពស់​មួយ​ប្រភេទ ខ្លួន​ធំ​ឥត​មាន​ពិស តែ​មាន​កម្លាំង​ខ្លាំង អាច​រឹតរួត​សត្វ​ម្រឹគ​យក​ជា​អាហារ​បាន ។
  4. នួត ( កិ.កិរិយាសព្ទ )
    គក់ច្របាច់, រឹតរួត​ធ្វើ​ឲ្យ​ស្រួល​សាច់ ឬ​សរសៃ បំបាត់​ចុក​ចាប់៖ កូនៗ ត្រូវ​នួត​សរសៃ​ឲ្យ​ឪពុក​ម្ដាយ​ចាស់ៗ, ជួយ​សម្រួល​ឲ្យ​គាត់​បាន​សម្រាន្ត​លក់ ។ សព្វ​ថ្ងៃ​ហៅ​ថា​ម៉ាស្សា ។
  5. ប្រព័ន្ធ ( កិ.កិរិយាសព្ទ ) [--ពាន់ ]
    (ប្រ + ពន្ធ; ប + ពន្ធ “ចង​រឹតរួត, ឆ្វាក់​ជំពាក់”) ចង​រឹតរួត, ចង​ឆ្វាក់; ចង​ក្រង​ជា​គាថា​ឬ​ជា​កាព្យ : ប្រព័ន្ធ​គាថា​សំស្ក្រឹត​ឬ​គាថា​បាលី, ប្រព័ន្ធ​កាព្យ គឺ​តែង​គាថា, តែង​កាព្យ ។
    - អ្នក​ប្រព័ន្ធ អ្នក​តែង​សេចក្ដី​ជា​កាព្យ​រាយ ឬ​ជា​គាថា, ជា​កាព្យ ។
  6. ប្រពន្ធ ( ន.នាមសព្ទ ) [--ពន់ ]
    (ធៀប​នឹង សំ. ប្រ + ពន្ធ; បា. ប+ ពន្ធ “ជាប់​ជំពាក់, ចំពាក់​ឆ្វាក់; ដែល​ចង​រឹតរួត; ចំណង​ចង​ឆ្វាក់​រឹតរួត”) ស្ត្រី​ជា​ចំណង​គូ​នឹង​បុរស (ភរិយា) ។ យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក កាព្យ​ច្បាប់​ស្រី ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ក្នុង​ឆ្នាំ​រកា​នព្វស័ក ព. ស. ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា យក​មក​ចុះ​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុ-ក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​កាព្យ​ថ្លែង​អំពី​ប្រពន្ធ​មាន ៧ ប្រភេទ ល្អ​បួន​អាក្រក់​បី, មិន​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ មួយ​សោត​ព្រះ​ពុទ្ធ ទេស្នា​ចំហុត ថា​រី​ភរិយា មាន​ប្រាំ​ពីរ​ស្មោះ បួន​នោះ​ចិត្ត​ជា បី​នោះ​មោហា ចិត្ត​ខូច​ងាយ​ដាយ៖ ឯ​ប្រពន្ធ​ជា ឯក​ឈ្មោះ​មាតា- ភរិយា​ដូច​ម្ដាយ ឈឺ​ឆ្អាល​កូន​ខ្លួន រែង​ស្ងួន​មិន​ណាយ មិន​នឹក​រសាយ ចិត្ត​ចាំ​អាណិត ។ កូន​ទុក្ខ​ទោស​ម្ដេច ខ្សត់​ក្រ​ច្រើន​តិច ខឹង​ខុស​ខូច​ចិត្ត ព្រាត់​ប្រាស់​យូរ​លង់ ពុំ​បង់​បែក​ចិត្ត គង់​ចាំ​ចិត្ត​គិត ឈឺ​ឆ្អាល​កូន​ស្មោះ ។ ប្រពន្ធ​ណា​គាប់ ឈឺ​ឆ្អាល​ប្ដី​ខ្ជាប់ ចិត្ត​ចាំ​កាន់​កោះ ដូច​ម្ដាយ​ស្រឡាញ់ កូន​ពេញ​ពីពោះ ហៅ​ប្រពន្ធ​នោះ ថ្លៃ​ឥត​ផ្ទឹម​ដល់ ។ ប្រពន្ធ​ជា​ទ្វី ឈ្មោះ​ហៅ​ទាសី- ភរិយា​ដូច​កល់ ខ្ញុំ​នឹង​អម្ចាស់ ប្រើ​ណាស់​ខ្វាយ​ខ្វល់ អាច​មត់​ទប់​ទល់ ទម្ងន់​បម្រើ ។ មិន​មាន​ទំនេរ ទោះ​ម្ចាស់​វាយ​ជេរ អត់​ឱន​ស័រពើ តាម​តែ​បង្គាប់ ប្រញាប់​ចង់​ធ្វើ ចិត្ត​ពុំ​សើវ៉ើ ចៀស​វាង​ក្រោធា ។ ប្រពន្ធ​ណា​អត់ ឱន​អង្គ​អំណត់ ខ្លាច​ប្ដី​អាត្មា ដូច​ខ្ញុំ​នឹង​ម្ចាស់ ខ្លាច​ណាស់​ធានា ប្រពន្ធ​នោះ​ជា ប្រសើរ​សុខ​សូន្យ ។ ប្រពន្ធ​ជា​ត្រី ឈ្មោះ​ភគិនី- ភរិយា​ដូច​ប្អូន ស្រឡាញ់​បង​ពិត លំអិត​លំអូន ទទួល​ដំបូន- មាន​មាត់​ពាក្យ​បង ។ ផ្ដាច់​ផ្ដួល​តែ​មួយ នឹង​ចង​ជា​ត្រួយ ចិត្ត​ចាំ​បំណង ពំនាក់​ពំនឹង ពាក់​ពឹង​ប៉ុនប៉ង តែ​នឹង​អង្គ​បង ឥត​ម៉ៃ​ទីទៃ ។ ប្រពន្ធ​ណា​ចូល នឹង​ប្ដី​មួយ​មូល- ចិត្ត​ជាប់​អាល័យ ដូច​ប្អូន​នឹង​បង ចាំ​ចង​អាស្រ័យ ប្រពន្ធ​នោះ​ថ្លៃ មធ្យម​ពេក​ពិត ។ ប្រពន្ធ​ចត្វា ឈ្មោះ​ហៅ​សខា- ភរិយា​ដូច​មិត្រ- សំឡាញ់​ស្រឡាញ់ អស់​អញ​ពេក​ពិត ស្មើ​ខ្លួន​ស្មើ​ចិត្ត ស្ម័គ្រ​ស្មោះ​ចិន្ដា ។ បើ​មិត្រ​ទៅ​បាត់ ស្ងប់​ស្ងួត​មុខ​មាត់ ទុក្ខ​ទន់​ទយា ឃើញ​មុខ​មក​បាន ចិត្ត​ក្សាន្ត​សោះសា ស្រស់​ស្រួល​ភក្រ្ដា និរទុក្ខ​សោកសៅ ។ ប្រពន្ធ​ណា​ចិត្ត ស្រឡាញ់​ប្ដី​ពិត គ្មាន​ក្នុង​គ្មាន​ក្រៅ ដូច​មិត្រ​និង​មិត្រ ចង​ចិត្ត​ជាប់​នៅ ប្រពន្ធ​នោះ​ហៅ ឧត្តម​ក្រ​មាន ។ សម្ដែង​ភរិយា ទាំង​បួន​សឹង​ជា ក្រ​ស្រី​ធ្វើ​បាន បើ​ស្រី​ណា​គិត ផ្ចង់​ចិត្ត​សន្ដាន ស្រឡាញ់​ប្ដី​ប្រាណ ដូច​ធម៌​ទេស្នា ។ លោក​ថា​ស្រី​នោះ ឮ​កេរ្តិ៍​ពីរោះ ទួទៅ​នានា បើ​អស់​ជីវិត នៅ​ឋិត​សួគ៌ា ចៀស​ចាក​ចតុរា- បាយ​បាប​ទុក្ខ​ភ័យ ។ ប្រពន្ធ​ពុំជា ឈ្មោះ​វធកា- ភរិយា​ដូច​នៃ សត្រូវ​ចាំ​ចង ទោស​ផង​សព្វ​ថ្ងៃ ប្រពន្ធ​ចង្រៃ ប្ដី​មាន​តែ​ទុក្ខ បើ​ប្ដី​ខុស​ចិត្ត វា​គ្មាន​អាណិត ខេរខឹង​ច្រអុក ចាំ​ចង​ទោស​ប្ដី ស្រដី​កិកកុក ឲ្យ​មាត់​ឲ្យ​មុខ វាសវាង​វ្ហោះវ្ហើយ ។ សុខ​ទុក្ខ​សាំទាំ វា​មើល​បំណាំ នៅ​ស្ងៀម​ព្រងើយ ពុំ​ជួយ​ទុក្ខ​ភ័យ​ ដោះ​ដៃ​កន្ដើយ ស្លាប់​ដោយ​រស់​ដោយ គ្មាន​ចិត្ត​មេត្រី ។ ចោរី​ភរិយា ប្រពន្ធ​ពុំជា លប​លួច​ទ្រព្យ​ប្ដី គ្មាន​ចិត្ត​ករុណា មេត្តា​ប្រណី របស់​ទ្រព្យ​អ្វី លក់​ចាយ​អស់​ធួន ។ អយ្យា​ភរិយា ប្រពន្ធ​ពុំជា តម្កើង​តែ​ខ្លួន ចេះ​តែ​ប្រើ​ប្ដី ឥត​បី​មាន​ស្ងួត ធ្វើ​ឫក​ណាំនួន ទុក​ប្ដី​ដូច​ខ្ញុំ ។ ប្រពន្ធ​ទាំង​បី ធ្លាក់​ទៅ​អវិចី រង​ទុក្ខ​ដំណំ ក្នុង​ខ្ទះ​ភ្លើង​ក្ដៅ យូរ​នៅ​ក្រៀម​ក្រំ ព្រោះ​ចិត្ត​ខ្លួន​ធំ ជាង​ប្ដី​អាត្មា ។ ឯ​ប្រពន្ធ​បួន- មុខ​នោះ​គួរ​ស្ងួន យក​ជា​ភរិយា នឹង​កើត​របស់ កេរ្តិ៍​យស​សក្ដា ថ្កើង​ពូជ​ពង្សា សោយ​សុខ​ថេរ​ឋិត ។ សំដែង​បរិយាយ ភរិយា​ទាំងឡាយ ប្រាំ​ពីរ​ចរិត ទាំង​ជួ​ទាំង​ជា ពណ៌នា​ពោល​ពិត ចែង​ចប់​ពិនិត្យ តាម​អត្ថ​គាថា ។៚ (អ្នក​មាន​ព្យាយាម, បើ​ពេញ​ចិត្ត​ចំពោះ​ព្រះ​រាជ​និពន្ធ​នេះ, គួរ​ទន្ទេញ​ឲ្យ​ចាំ​មាត់, ឬ​បង្គាប់​កូន​ចៅ​តូច​ៗ ឲ្យ​ទន្ទេញ​ចាំ​ស្ទាត់ ហើយ​ឲ្យ​នាំ​គ្នា​សូត្រ​រឿយ​ៗ ដើម្បី​រំលឹក​គ្នា​ក្នុង​គ្រួសារ ក៏​ជា​ការ​ប្រពៃ​ណាស់) ។ មើល​ក្នុង​ពាក្យ ប្ដី ទៀត​ផង ។
  7. ប្រាត់ ( កិ.កិរិយាសព្ទ )
    ស្ងួត​ខ្លួន​រឹតរួត​ព្រោះ​ត្រូវ​ខ្យល់​ខ្លាំង ព្រោះ​ប្រឡាក់​ភក់​ជាដើម ដែល​ស្ងួត​រឹតរួត​ខ្លួន​នាំ​ឲ្យ​ស្កៀប : ប្រាត់​ខ្លួន ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. រឹតរួត [riit ruət]
    to constrict / tighten something around something, squeeze, massage; tie together; to have sore muscles
    Eg. ពេលដើរឆ្ងាយ ខ្ញុំឈឺរឹតរួតពេញ​ទាំងខ្លួន: When I walk a long distance, I get sore all over.
  2. រួតរឹត [ruət riit]
    See:រឹតរួត


Prohok Solutions @2017 : Learn Khmer | Khmer Calendar