Khmer Dictionary: លេង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្សាន្ត
( កិ.កិរិយាសព្ទ )
[កំសាន ]
សម្រាកចិត្ត, ធ្វើឲ្យក្សាន្តចិត្ត, លំហើយចិត្ត, ធ្វើចិត្តឲ្យស្រាកស្រាន្ត, ឲ្យស្បើយចាកអារម្មណ៍ផេ្សងៗ : ដើរលេងកម្សាន្តចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សាន្ត) ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កូនគ្លី
( ន.នាមសព្ទ )
ប្រដាប់ធ្វើអំពីកៅស៊ូ មានសណ្ឋានជាដុំមូលសម្រាប់បោះប្រមៀលលេង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលី ផង) ។
-
កែអួក
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ សម្រាប់លេងបញ្ចូលមេមត់ :
- ភ្លេងកែអួក ។
-
ក្បាលមឿង, ឬក្បាលជីមឿង
( ន.នាមសព្ទ )
ឈ្មោះរន្ធពិសេសពីរក្នុងល្បែងបាយខុំ ស្ថិតនៅខាងដើម គេសន្មតថារន្ធពីរនេះជាធំ ជាប្រធាន គេដាក់គ្រាប់ក្នុងមួយរន្ធ ៥ គ្រាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាយខុំផង) ។ គ្រាប់លញ់ ៤ គ្រាប់ដែលក្មេងតម្រៀប ក្នុងល្បែងបាញ់រងក៏ហៅថាក្បាលមឿងដែរ គឺក្មេងរៀបបីគ្រាប់ដូចមុំចង្ក្រានហើយដាំមួយពីលើរួចតម្រៀបរាយបន្តគ្នាជាខ្សែច្រើនគ្រាប់មកទៀតធ្វើជាកន្ទុយហើយបោះតម្រូវកាត់ផ្ដាច់ដោយមេជាកើយមួយ ។ បើអ្នកបោះត្រូវគ្រាប់ខ្ទាតដាច់ត្រឹមណា សន្មតិឈ្នះត្រឹមណោះ ។ បើបោះត្រូវក្បាលមឿង ឈ្នះទាំងអស់ ។ (ល្បែងពួកប្រុសៗ លេងដោយគ្រាប់លញ់)
-
ក្រសាល
( កិ.កិរិយាសព្ទ )
លេងលំហើយ (រ. ស.) : ស្ដេចទ្រង់ក្រសាល ។
-
កាច់សង្រែក
( ន.នាមសព្ទ )
ឈ្មោះល្បែងក្មេងលេងគ្នាពីរនាក់ ឈរឬអង្គុយឈមមុខ ហើយចាប់ដៃគ្នាទៅវិញទៅមក ធ្វើដៃនោះ ឲ្យមានសណ្ឋានដូចគូទសង្រែកហើយយោគទៅយោគមក ហៅ លេងកាច់សង្រែក ។
-
កីឡដ្ឋាន
( ន.នាមសព្ទ )
[កី-ឡាត់-ឋាន]
ទីកន្លែងសម្រាប់លេងល្បែង ផ្សេងៗ ។
-
កីឡា
( ន.នាមសព្ទ )
ការលេងល្បែង, ល្បែងកម្សាន្តផ្សេងៗ : លេងកីឡា, ប្រកួតកីឡា ។
-
កីឡាភូមិ
( ន.នាមសព្ទ )
ទីសម្រាប់លេង, ទីលេងកម្សាន្ត, ទីលានសម្រាប់លេងល្បែងផ្សេងៗ ។
Headley's Khmer-English Dictionary Full Text Search
-
ម៏
( i )
[mɔɔ]
- detail »
hey! come (on!), let's ... (informal; ម៏ is a spoken variant of មក់ if used when speaking to a person of a higher status it would be very rude and abrupt)
Eg. ម៏ទៅហែលទឹកលេង : ! Let's go swimming! -
លេង
( v )
[leiŋ]
- detail »
to visit
-
លេង
( v )
[leiŋ]
- detail »
to play; to do something for fun or pleasure; to act in a play; to joke, flirt; to show off; to deceive; to act rashly.
-
លេង
[leiŋ]
- detail »
to happen, occur
Eg. ហេតុអ្វីលេងអញ្ចឹង : ? How did this happen?
Headley's Khmer-English Dictionary Subentry Full Text Search
-
គ្រាន់តែ
[kroan tae]
only, just, merely
Eg. ខ្ញុំគ្រាន់តែនិយាយលេងបន្តិចបន្តួច ស្រាប់តែគាត់ខឹង: I just made a little joke and suddenly he was angry. -
ចូលលេង
[cool leeŋ]
to drop in, pay a visit
-
ចេញលេង
[cəɲ leeŋ]
to take a break (e.g. between classes)
-
ចំអកលេង
[cɑmʔɑɑk leeŋ]
to joke, tease
-
ជន្លលេង
[cʊənlɔɔ leeŋ]
to tease (someone)
-
ដើរលេង
[daə leeŋ]
to go for a walk, take a stroll
-
ដើរលេង
[daə leeŋ]
to go out (for a walk), (take a) stroll
-
ដេកលេង
[deɛk leeŋ]
to relax by lying down
-
ទៅលេង
[tɨv~toh leeŋ]
to go to visit
-
និយាយលេង
[niʔyiey leeŋ]
to joke