Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លោកា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. លោកា ( ន.នាមសព្ទ )
    (ពហុ. < លោក) លោក​ទាំងឡាយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​អង្គ​ព្រះ​សម្ពុទ្ធ សុវិសុទ្ធសេដ្ឋា ជា​គ្រូ​នៃ​លោកា មនុស្ស​ទេញ្ត​សឹង​គោរព ។ ព្រះ​អង្គ​ទ្រង់​មេត្តា ត្រាស់​ទេស្នា​ប្រាប់​សព្វ​គ្រប់ ឲ្យ​សត្វ​ក្នុង​ត្រៃ​ភព ជ្រក​ក្នុង​ម្លប់​សន្តិសុខ ។
  2. លោកា --
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ១ ន.) ។
  3. សោកី ( គុ.គុនសព្ទ, ន.នាមសព្ទ )
    (ឝោកិន៑) ដែល​មាន​សោក ឬ​អ្នក​ដែល​មាន​សោក; បើ​ស្ត្រី​ជា សោកិនី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុរស​សោកី និង​សោកិនី ស្ត្រី​ក្នុង​លោកា តែង​គេច​ពុំ​ផុត ពី​កាម​តណ្ហា ក្នុង​ជាតិ​ណា​ៗ ក៏​មាន​សោក​ស្ដាយ ។
  4. ឡឹប ( កិ.កិរិយាសព្ទ )
    លួច​កិប​បន្លំ​លាក់​ទុក​ខ្លះ, កិប​បំបាត់​យក​ខ្លះ : ឡឹប​ប្រាក់​រាជការ, ឡឹប​ប្រាក់​ពន្ធ និយាយ​ថា ស៊ី​ឡឹប ក៏​បាន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : កុំ​ប្រើ​កល​ឡឹប លៃលក​កាញ់​កិប បំបាត់​បំបែរ យើង​កើត​ជា​មនុស្ស ស្រី​ប្រុស​ជាតិ​ខ្មែរ ដឹង​ខុស​ត្រូវ​ដែរ ត្រូវ​កាន់​ទៀង​ត្រង់ ។ ព្រះ​ពុទ្ធ​ត្រាស់​ថា សត្វ​ក្នុង​លោកា រាល់​រូប​រាល់​អង្គ បើ​ចង់​បាន​សុខ ត្រូវ​ខំ​ផ្ចិតផ្ចង់ កាន់​ធម៌​ត្រង់​ៗ សុខ​កើត​មាន​ឯង ។ មើល​ក្នុង​ពាក្យ ស៊ី ១ កិ. ។
  5. អញ្ញត្រ ( ន.នាមសព្ទ ) [អ័ញ-ញ៉ាត់-ត្រៈ]
    (អន្យត្រ) ទីទៃ, ទីទៃ​ផ្សេង​ពី​គេ, ដោយ​ឡែក, ផ្សេង, ផ្សេង​ដោយ​ឡែក ។ បា. សំ.
    - អញ្ញត្រ​ភណ្ឌ ឬ - --វត្ថុ ភណ្ឌៈ​ឬ​វត្ថុ​ផ្សេង​ៗ, ដោយ​ឡែក ។
    - អញ្ញត្រ​សព្ទ សព្ទ​ដោយ​ឡែក គឺ​ពាក្យ​ខ្លះ​ដែល​សរសេរ​ខុស​ពី​បែប​ប្រើ​អក្សរ ខុស​ពី​សំឡេង​និយាយ (ដើម្បី​រក្សា​បែប​ដើម​ឲ្យ​គង់​នៅ), ដូច​ជា នេះ, នោះ, ស្តេច, សម្តេច, ស្រេច, សម្រេច, អញ, អ្នក (មាន​សំឡេង​ជា និះ, នុះ, ស្តាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់); ឬ​សូរ​អាន​ឮ​ផ្សេង​ពី​សំឡេង​អក្សរ​ខ្មែរ​ដូច​ជា ខែ​មីនា (--នា) ថា (--ន៉ា), ព័ត៌មាន (ព័រ-តៈម៉ាន) ថា ព័រ-ដ៏មាន, វត្តមាន (វ័ត-តៈម៉ាន) ថា វ័ត-តៈមាន ជាដើម នេះ​ក៏​ជា អញ្ញត្រ​សព្ទ ដែរ ពី​ព្រោះ​អាន​ឮ​សូរ​តាម​ទម្លាប់​ផ្សេង​ពី​សូរ​ស័ព្ទ​របស់​អក្សរ​ខ្មែរ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​មិន​ឲ្យ​ហ៊ាន​កែ​ឬ​លុប អញ្ញត្រ​សព្ទ ថា : អញ្ញត្រ​សព្ទ ប្រើ​តាម​ទម្លាប់ ចាស់​ព្រឹទ្ធ​ព្រេង​នាយ សរសេរ​យ៉ាង​នេះ គេ​ស្ដី​ឲ្យ​ក្លាយ សូរ​សព្ទ​ឃ្លាត​ឆ្ងាយ ពី​ការ​សរសេរ ។ ដូច​អញ​ថា​អាញ់ ពួក​ប្រាជ្ញ​មិន​ក្នាញ់ មិន​ហ៊ាន​បំបែរ​មិន​លុប​លាង​ចោល មិន​ថ្កោល​ទោស​ដែរ បែប​នេះ​ពាក្យ​ខ្មែរ សឹង​មាន​ក្រាស់​ក្រែល ។ ទោះ​ជន​ជាតិ​ណា នៅ​ក្នុង​លោកា ក៏​គេ​ពុំ​ដែល​ហ៊ាន​លុប​លាង​ចោល ព្រោះ​ថ្កោល​ថា​ក្អែល ថា​ជា​ដំណែល ខុស​គួរ​លុប​ឡើយ ។
  6. អហិង្សា ( ន.នាមសព្ទ ) [អៈហិង-សា ឬ អៈហេ--]
    (អហឹសា ឬ អហេសា) ការ​មិន​បៀតបៀន​គេ, ការ​មិន​ធ្វើ​ទុក្ខ​គេ​ឲ្យ​បាន​សេចក្ដី​លំបាក, ការ​មិន​ធ្វើ​ទុក្ខ​បុកម្នេញ​គេ : មនុស្ស​ត្រូវ​ប្រើ​ប្រាស់​សត្វ​ពាហនៈ​ដោយ​អហិង្សា; ប្រសិន​បើ​សត្វ​លោក​ទាំងអស់​មាន​អហេសា​ដូច​គ្នា ក្នុង​សកល​លោក​សម​នឹង​បរិបូណ៌​ដោយ​សេចក្ដី​សុខ​សម្រាន្ត​យ៉ាង​ក្រៃលែង ។ វេវ. អវិហិង្សា, អវិហេសា ។ ព. ផ្ទ. ហិង្សា, វិហិង្សា, វិហេសា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​ផល​អហិង្សា : អហិង្សា​ជា​ធម៌​ដ៏​សំខាន់ ប្រសិន​បើ​កាន់​បាន​គ្រប់​គ្នា សម​លោក​ទាំងមូល​នឹង​សះ​ជា ការ​ឈ្លោះ​ទាស់​គ្នា​ក៏​នឹង​គ្មាន ។ ព្រោះ​អហិង្សា​ជា​ធម៌​ស្ងប់ ឲ្យ​រាប់​ឲ្យ​រក​គ្នា​រាល់​ប្រាណ អាច​នាំ​ឲ្យ​មាន​សុខ​សម្រាន្ត ធ្វើ​ម្តេច​នឹង​បាន​ដូច​ថា​អ្ហើយ ។ ប្រសិន​បើ​អាច​ប្រជុំ​គ្នា ទួទាំង​លោកា​ពុំ​កន្តើយ ជជែក​ប្រឹក្សា​រក​កោះ​ត្រើយ បើ​បាន​ឃើញ​ហើយ​ព្រម​កាន់​តាម ។ ឲ្យ​អហិង្សា​មាន​រាល់​ទ្វីប ភ្លឺ​ដូច​ប្រទីប​នៃ​លោក​ភ្លាម នោះ​លោក​ទាំងមូល​នឹង​មាន​នាម ថា​បាន​រួច​ផុត​ចាក​ហិង្សា ។ល។ (ប្រទីប​នៃ​លោក គឺ​ព្រះ​អាទិត្យ) ។
  7. អហោ ( និ.និបាតសព្ទ ) [អៈ-- ]
    ឱ ! : អហោ​ទុក្ខំ ! (ឱ សេចក្ដី​ទុក្ខ !; អហោ ពុទ្ធោ ! ឱ ព្រះ​ពុទ្ធ ! (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ញ៉ាំង​ចិត្ត​ឲ្យ​មាន​សង្វេគ) : អហោ​ឱ​រូប​អនិច្ចំ ទុក្ខំ​មាន​ទាំង​អនត្តា បី​នេះ​ជា​ត្រៃ​លក្ខណា សត្វ​ក្នុង​លោកា​គេច​ពុំ​ផុត !; បើ​គ្រាន់​តែ​ដឹង​ចោល​ទទេ ចេះ​តែ​ធ្វេស​ទ្វេ​ឃ្លាត​បរិសុទ្ធិ៍ ធ្វើ​ម្តេច​នឹង​បាន​ដល់​វិមុត្ត និរោធ​និរុទ្ធ​ក្តី​ទុក្ខ​បាន !
Headley's Khmer-English Dictionary Full Text Search
  1. លោកា [loukaa]   - detail »
    var. of លោក
  2. លោកា ( n ) [loukaa]   - detail »
    all worlds
Headley's Khmer-English Dictionary Subentry Full Text Search
  1. លោកាភិប្រាយ [lookaa -----]
    See:លោកាធិប្បាយ


Prohok Solutions @2017 : Learn Khmer | Khmer Calendar