Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លំដាប់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាល ( ន.នាមសព្ទ )
    គ្រា, ពេល, សម័យ : កាល​នោះ, កាល​ពី​ឆ្នាំ​មុន, កាល​ដែល​ខ្ញុំ​ធ្វើ​ការ ។
    - កាល​បរិច្ឆេទ (កាលៈ--) ន. (បា.) ការ​កំណត់​ពេល, ការ​កម្រិត​នៃ​ថ្ងៃ​ខែ​ឆ្នាំ ។
    - កាល​វិបត្តិ (--វិបាត់) ការ​ប្រែប្រួល​នៃ​កាល, ការ​ខូច​វេលា, ដំណើរ​ខុស​កាល ។ ព. ផ្ទ. កាល​សម្បត្តិ ។
    - កាល​វិភាគ ការ​ចែក​កាល, ការ​បែង​ចែក​វេលា ដើម្បី​ធ្វើ​ការងារ​ឲ្យ​បាន​ស្រួល, ការ​ចែក​មុខ​ការ​ទៅ​តាម​កាល​វេលា ។
    - កាល​សម្បត្តិ ការ​សម​ប្រកប​ដោយ​កាល, ការ​ត្រូវ​ទំនង​តាម​វេលា, ដំណើរ​ដែល​ត្រូវ​តាម​កាល​សម័យ ។ ព. ផ្ទ. កាល​វិបត្តិ ។
    - កាលានុកាល កាល​តាម​លំដាប់​កាល, មួយ​ដង​មួយ​កាល ។
  2. ក្រចៅ ( ន.នាមសព្ទ )
    ឈ្មោះ​តិណ​ជាតិ ដើម​រឹង​មួយ​ប្រភេទ​ក្នុង​ពួក​ឆ្មៃ, ពួក​កន្ទាំងបាយស​សំបក​ប្រើ​ការ​វេញ​ខ្សែ ឬ​ចង​អ្វី​ៗ, ប្រើ​ការ​ត្បាញ​បាវ​មាន​ប្រយោជន៍​ធំ​ណាស់ ។ ប្រទេស​កម្ពុជា​ក្នុង​សម័យ​ពី​ដើម ក្រចៅ​ពុំ​សូវ​លេច​ឮ​ថា​ជា​របរ​ធំ​ដុំ​ប៉ុន្មាន​ទេ លុះ​ដល់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ដែល​មាន​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​អង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ, ក្រចៅ​ជា​ដំណាំ​មាន​គុណភាព​ដ៏​ប្រសើរ ជា​សេដ្ឋកិច្ច សេដ្ឋកម្ម មាន​កេរ្តិ៍​ឈ្មោះ ព្រោះ​ប្រទេស​កម្ពុជា​មាន​រោង​ចក្រ​ធ្វើ​បាវ​ដ៏​ធំ​ទូលំទូលាយ ដែល​កើត​មាន​ក្នុង​ខែត្រ​បាត់ដំបង​ជា​ដំបូង​បង្អស់ នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​សង្វាត​ដាំ​ក្រចៅ​កើត​ច្រើន​ឡើង​ៗ តាម​លំដាប់​កាល ។ល។
  3. ក្រមការ ( ន.នាមសព្ទ ) [ក្រំមៈកា ]
    (កម៌ការ; កម្មការ “អ្នក​ធ្វើ​ការ”; សំ. ក្រម + ការ “អ្នក​ធ្វើ​ការ​តាម​លំដាប់”) ងារ​ក្នុង​តំណែង​រាជការ​ឃុំ ។
  4. ក្រម ( ន.នាមសព្ទ ) [ក្រំ ]
    លំដាប់; ក្បួន, បែប, ពួក, ប៉ែក : ក្រម​ព្រហ្មទណ្ឌ, ក្រម​រដ្ឋប្បវេណី ។
  5. ក្រឹត្យក្រម ( ន.នាមសព្ទ ) [ក្រឹតក្រំ ]
    (ក្ឫត្យ + ក្រម) លំដាប់​នៃ​កិច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រឹត្យ និង ក្រម) ។
  6. ក្រុម ( ន.នាមសព្ទ )
    (ក្រម; កម “លំដាប់”) លំដាប់; ប៉ែក​ដោយ​តំណែង, ដោយ​មុខ, ដោយ​សង្កាត់, ដោយ​ពួក : ក្រុម​រក្សា​ព្រះ​អង្គ, ក្រុម​រាជ​តម្រួត, ក្រុម​ទាហាន​ឆត្រ​យោង ។ល។
    - ក្រុម​មឿង (ក្រុម-ម៉ៈមឿង) ក្រុម​អ្នក​រាជការ​រក្សា​ក្រុង : រាជការ​ក្រុម​មឿង ។
    - ក្រុម​វាំង (ក្រុម-ម៉ៈ វាំង) ក្រុម​មន្ត្រី​អ្នក​រក្សា​ការ​ខុស​ត្រូវ​នៃ​ពួក​ស្ត្រី​ក្នុង​ព្រះ​បរម​រាជ​វាំង (មាន​តែ​ក្នុង​រជ្ជកាល​ពី​ដើម) ។ល។ ឋានន្តរ​ស័ក្តិ​នៃ​ព្រះ​អង្គ​ម្ចាស់​អង្គ​ខ្លះ ដែល​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទ្រង់​ព្រះ​មេត្តា​ប្រោស​តាំង​ជា​ទី ម៉ឺន ឬ ហ្មឺន, ឃុន, ហ្លួង, ព្រះ តាម​លំដាប់​ថ្នាក់​គឺ
    - ក្រុម​ម៉ឺន, ឬ - ក្រុម​ហ្មឺន,
    - ក្រុម​ឃុន,
    - ក្រុម​ហ្លួង,
    - ក្រុម​ព្រះ (សុទ្ធ​តែ​អាន​ថា ក្រុម-ម៉ៈ--), ហៅ​ថា ស្ដេច​តាំង​ក្រុម ឬ​ព្រះ​អង្គ​ម្ចាស់​តាំង​ក្រុម; សាធារណ​ជន​តែង​តែ​និយាយ​ថា ព្រះ​អង្គ​ក្រុម​ម៉ឺន..., ព្រះ​អង្គ​ក្រុម​ឃុន..., ព្រះ​អង្គ​ក្រុម​ហ្លួង..., ព្រះ​អង្គ​ក្រុម​ព្រះ...; ជួន​កាល​មាន​ឋានន្តរ​ផ្សំ​ពី​ខាង​ចុង​ផង ដូច​ជា ព្រះ​អង្គ​ក្រុម​ឃុន​វិសុទ្ធ​ពង្ស ជាដើម ។
  7. ខរាពាធ ( ន.នាមសព្ទ ) [ខៈ រ៉ា ពាត]
    រោគ​ដែល​កើត​ឡើង មាន​អាការ​របឹង​រឹងរូស បណ្ដាល​ឲ្យ​ឈឺ​ចាប់​ធ្ងន់​ដាប​ចុះ ជា​លំដាប់ ។
  8. ខ្នើត ( ន.នាមសព្ទ )
    ពន្លឺ​ដែល​កើត​តាម​លំដាប់​ថ្ងៃ គឺ​ចំណែក​ខែ​ខាង​ដើម ដែល​មាន​ពន្លឺ​ព្រះ​ចន្ទ្រ​មក​ដល់​ថ្ងៃ​ពេញ​បូណ៌មី គឺ​តាំង​ពី​ថ្ងៃ ១ កើត មក​ដល់ ១៥ កើត; ថ្ងៃ​ត​ពី​នេះ​ទៅ ហៅ​ថា
    - រនោច ។
  9. ឋានានុក្រម ( ន.នាមសព្ទ ) [ឋា ន៉ា នុ ក្រំ ]
    (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់​ឬ​របៀប នៃ​ទី, នៃ​ងារ, នៃ​មុខងារ, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើ​ពាក្យ​នេះ​ជា​តំណែង​នៃ​សមណ​ស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា​គណៈ តាម​លំដាប់​ចុះ​មក : និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជា​គណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។
  10. ត ( កិ.កិរិយាសព្ទ )
    ភ្ជាប់, ភ្ជាប់​គ្នា​ឲ្យ​វែង​ត​ទៅ​ទៀត : ត​ដៃ​ដែល​បាក់, ត​ខ្សែ​ដែល​ដាច់, ត​ខ្សែ​ឲ្យ​វែង, ត​ហប់​ផ្ទះ...។ កិ. វិ. ឬ គុ. ដែល​ជា​លំដាប់​ៗ​គ្នា, ដែល​មាន​ពី មួយ​ទៅ​មួយ, ពី​នេះ ទៅ​នោះ : ឮ​ត​ពី​គេ​មក, ឮ​ត​ៗ​គ្នា, នាំ​ត​ៗ​គ្នា​មក; ផ្លូវ​ត​គ្នា...។
    - ត​ដៃ កិ. ប្រយុទ្ធ​ត​វិញ, តស៊ូ​មក​វិញ​ដោយ​ដៃ ឬ​ដោយ​គ្រឿង​ប្រហារ ។
    - ត​តប កិ. ឆ្លើយ​ឆ្លង​សង​សម្ដី, ជជែក​សង​ពាក្យ​សម្ដី​រក​ខុស​ត្រូវ ។
    - តតាំង កិ. ប្រណាំង​ប្រជែង​សម្ដី​ដោយ​អាង​ភ័ស្ដុតាង, ត​ពាក្យ​សម្ដី ឬ ត​ដំណើរ​សេចក្ដី​ដោយ​មាន​ក្រយា​តំណាង ។
    - តតួ កិ. វិ. ដែល​តស៊ូ​គ្នា​តែ​មួយ​និង​មួយ : វាយ​តតួ, ចំបាប់​តតួ; តែ​មួយ​និង​មួយ​ឥត​មាន​ថែម : ដូរ​គោ​តតួ ។
    - ត​ទល់ កិ. និយាយ​សើ​រើ​រក​ខុស​រក​ត្រូវ​ទល់​មុខ​គ្នា, លើក​ទ័ព​ឬ​ពួក​កង​ទៅ​មក​ប្រឈម​ទល់​គ្នា ។
    - ត​ទៅ និ. រៀង​ទៅ, ដរាប​ទៅ ។
    - ត​ពី​នេះ​ទៅ និ. រៀង​ពី​នេះ​ទៅ, តាំង​ពី​នេះ​ដរាប​ទៅ ។ ត​ពី​នោះ​មក និ. តាំង​ពី​នោះ​រៀង​មក ។
    - ត​មក និ. រៀង​មក, ដរាប​មក ។
    - ត​មាត់ ឬ - ត​មាត់​ពាក្យ កិ. ឆ្លើយ​ឆ្លង​សង​សម្ដី​មួយ​ម៉ាត់​ទៅ​មួយ​ម៉ាត់​មក. សង​សម្ដី​ទៅ​វិញ​ទៅ​មក ។
    - ត​យុទ្ធ កិ. ប្រយុទ្ធ​គ្នា, ច្បាំង​គ្នា ចូល​ប្រឡូក​គ្នា ។
    - តវ៉ា កិ. ជជែក​ប្រកែក​សើ​រើ​រក​ឲ្យ​ឃើញ​ពិត​ដោយ​មិន​ទាន់​សុខ​ចិត្ត, សើ​រើ​ថែម​ទៀត​ឲ្យ​អស់​ផ្លូវ​សេចក្ដី ។
    - តស៊ូ កិ. តទល់​ស៊ូ​នឹង​គ្នា​ចំពោះ​មុខ, ស៊ូ​ប្ដូរ​ផ្ដាច់​មិន​ទាន់​ព្រម​ចាញ់ ... ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. លំដាប់ ( n ) [lumdap]   - detail »
    order, sequence; rank, level, stratum, class; succession; space of time; way, method
  2. លំដាប់ ( conj ) [lumdap]   - detail »
    then, after that (radio expression).
    Eg. លំដាប់ត ទៅនេះសូមអញ្ជើញលោកអ្នកស្តាប់ ... : And now, please stay tuned for ...
Headley's Khmer-English Dictionary Subentry Full Text Search
  1. ជាលំដាប់ [cie lumdap]
    consecutively, successively; gradually
  2. ជាលំដាប់ [cie lumdap]
    in order, group by group, step by step; gradual; gradually
  3. តាមលំដាប់ [taam lumdap]
    in order, in sequence
  4. ដោយលំដាប់ [daoy lumdap]
    according to order
  5. លំដាប់នោះ [lumdap nuh]
    then, at the time
  6. លំដាប់ពីនោះ [lumdap pii nuh]
    next (in order) after that
  7. លំដាប់លំដោយ [lumdap lumdaoy]
    sequence, order
  8. លំដាប់ស័ក្តិ [lumdap -----]
    hierarchy
  9. លំដាប់អក្សរ [lumdap ʔaksɑɑ]
    alphabetic order


Prohok Solutions @2017 : Learn Khmer | Khmer Calendar