Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វត្ត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្មការ ( ន.នាមសព្ទ )
    ជន​អ្នក​ធ្វើ​ការងារ ឬ​ជន​ដែល​ចាត់តាំង​ឡើង ដោយ​ពិធី​បោះឆ្នោត ឬ​ក៏​ដោយ​ពិធី​ជ្រើស​តាំង សម្រាប់​ឲ្យ​ធ្វើ ឬ​ក៏​ជា​អ្នក​ពិនិត្យ​កិច្ចការ​ណា​មួយ​ដាច់​មុខ​ដោយ​ឡែក ពាក្យ​នេះ​ច្រើន​ប្រើ​ពាក្យ​គណៈ​នាំ​មុខ គណៈ​កម្មការ ។ ឧ. គណៈ​កម្មករ​វត្ត, គណៈ​កម្មការ​កំណែ ។
  2. ក្បាច់ ( ន.នាមសព្ទ )
    ការ​រចនា​វិចិត្រ​ផ្សេង​ៗ, បុរាណ​សរសេរ “ក្បេច” : ប្រាសាទ​នគរ​វត្ត​មាន​ក្បាច់​ដ៏​វិចិត្រ ។
  3. ខ្នារ ( ន.នាមសព្ទ )
    ទី​ដី​ជា​ទួល​ខ្ពស់​ព័ទ្ធ​ជុំវិញ​ត្រពាំង ឬ​ជាត​ស្រះ គឺ​ស្រះ​ដែល​កើត​ឯង​ដោយ​ឥត​អ្នក​ណា​ជីក, ជួន​កាល​គេ​ក​ភូមិ ឬ ក​វត្ត​លើ​ទួល​នោះ​គេ​ហៅ​ថា ភូមិ​ខ្នារ, វត្ត​ខ្នារ តាម​ឈ្មោះ​ដើម ។ ត្រពាំង ឬ​ ជាត​ស្រះ​នោះ ក៏​គេ​ហៅ​តាម​ឈ្មោះ​ទួល​នោះ​ដែរ :
    - ត្រពាំងខ្នារ; បើ​គេ​បញ្ចុះ​ដំរី​ឲ្យ​ត្រាំ​ទឹក គេ​ហៅ ត្រាំខ្នារ ។ល។
  4. កណា ( ន.នាមសព្ទ )
    ពាក្យ​ទទួល​ចំពោះ​ព្រះ​សង្ឃ ស្មើ​នឹង​ពាក្យ «ករុណា» ។ ឧ. ទៅ​វត្ត​ទៅ​វ៉ា គ្រាន់​ចេះ «កណា» ឆ្លើយ​នឹង​ព្រះ​សង្ឃ កុំ​ពេល​លោក​ពោល ឆ្លើយ «ពរ»​ដាក់​សង្ឃ កុំ​ភ្នែក​ឡិងឡង់ ជួប​សង្ឃ​ម្ដងៗ ។ កណា ជា​ពាក្យ​បំព្រួញ​នៃ​ពាក្យ​ពាក្យ «ករុណា» ។
  5. កេរ ( ន.នាមសព្ទ )
    ដំណែល, ជា​សម្បាច់​របស់​ដូន​តា ឬ​មាតា​បិតា ជាដើម : ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ, ប្រាសាទ​នគរ​វត្ត ជា​កេរ​របស់​ព្រះ​មហា​ក្សត្រ​ ជា​បុព្វ​បុរស​របស់​ខ្មែរ ។
  6. ក្ដី ( ន.នាមសព្ទ ) [ជើង ដ]
    វត្ត​អារាម​ជា​ទី​នៅ​នៃ​ភិក្ខុ​សាមណេរ :
    - ឲ្យ​កូន​ទៅ​នៅ​ក្ដី គឺ​ឲ្យ​កូន​នៅ​វត្ត​ដោយ​មាន​ភិក្ខុ​សង្ឃ​ជា​គ្រូ​បង្រៀន ឲ្យ​បាន​ចេះ​ដឹង​សេចក្ដី​ខុស​ត្រូវ​រាក់​ជ្រៅ ។ នៅ​ក្ដី នៅ​វត្ត ។
  7. ខលុបច្ឆាភត្តិកង្គ ( ន.នាមសព្ទ ) [ខៈល៉ុប៉ាច់-ឆាភាត់-តិក័ង ឬ-- ក័ង-គៈ]
    (ខលុ និ. “ក៏; ឮ​ថា”; ន. “សត្វ​មៀម” + បច្ឆា “ខាង​ក្រោយ” + ភត្តិកង្គ “អង្គ​របស់​ភិក្ខុ​អ្នក​មាន​ភត្ត”) ន. ឈ្មោះ​ធុតង្គ​ទី ៧ ក្នុង​ពួក​ធុតង្គ​ទាំង ១៣ ។ ភិក្ខុ​អ្នក​កាន់​ធុតង្គ​នេះ កាល​បើ​ខ្លួន​ឆាន់​ជិត​នឹង​លែង ឬ​ឆាន់​រួច​ហើយ​ភ្លាម​ៗ​នោះ កាល​បើ​មាន​គេ​យក​ចង្ហាន់​មក​ប្រគេន​ទៀត បាន​ឃាត់​គេ​ថា ខ្លួន​លែង​ឆាន់​ទៀត​ហើយ ក៏​ត្រូវ​តែ​លែង​ឆាន់​ក្នុង​ពេល​បន្ទាប់​នោះ​ទៀត ដោយ​ដាច់​ខាត (ដូច​ជា​សត្វ​មៀម ដែល​ក្នុង​យប់​ណា បើ​វា​ចាប់​ចំណី​អ្វី​បាន​ហើយ ចំណី​នោះ​ធ្លាក់​ជ្រុះ​ពី​ចំពុះ​វា​ទៅ វា​លែង​ចាប់​ចំណី​ស៊ី​ត​ទៅ​ទៀត ពេញ​មួយ​យប់​នោះ) ។ ព. វិ. ពុ. ។ ក្នុង​កាល​ពី​ដើម, មាន​អ្នក​ខ្លះ​ហៅ​ធុតង្គ​ទី ៧ នេះ​ថា ប្រឡុប​បច្ឆា ប្រើ​វិធី​ប្រឡាក់​បាយ​លាយ​ជាមួយ​នឹង​បង្អែម​ចម្អាប​ច្របល់​គ្នា​ឆាន់​ហៅ​ថា កាន់​ធុតង្គ​ប្រឡុប​បច្ឆា ឬ ឆាន់​ប្រឡុប​បច្ឆា ក្លាយ​ទៅ​ជា តិត្ថិយ​វត្ត គឺ​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​ពួក​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម, បើ​ភិក្ខុ​ណា កាន់​វត្ត​ប្រតិបត្តិ​បែប​តិត្ថិយ​វត្ត​ដូច្នោះ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​ទុក្កដ ។
  8. ខ្លោងទ្វារ ( ន.នាមសព្ទ )
    បង្គោល​មួយ​គូ​មាន​ធ្នឹម​ធ្វើ​ដោយ​ឥដ្ឋ​ឬ​ឈើ​ភ្ជាប់​នឹង​កំពែង ឬ​របង​មាន​ចន្លោះ​ជា​ផ្លូវ​សម្រាប់​ដើរ​ចេញ​ចូល​បាន : ខ្លោង​ទ្វារ​វត្ត, ខ្លោង​ទ្វារ​ផ្ទះ ។
  9. តាំង ( ន.នាមសព្ទ )
    ទួល​ក្នុង​ដង​ព្រៃ; លុះ​ចំណេរ​កាល​ត​មក​គេ​កាប់​ឆ្ការ​ព្រៃ គាស់​រាន ធ្វើ​ជា​ភូមិ​លំនៅ ឬ​គេ​កសាង​ជា​វត្ត​អារាម​លើ​ទួល​នោះ គេ​ហៅ​ភូមិ​ឬ​វត្ត​នោះ​ថា តាំង តាម​ឈ្មោះ​ដើម ដូច​ជា តាំងក្រសាំង, តាំងគោក, តាំងផ្លោច ជាដើម​ក្នុង​ប្រទេស​កម្ពុជា​យើង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្រាំង, ខ្នារ ៣ ន. , ព្នៀត, រលាំង, អង្គ ២ ន. (ព. បុ.)ទៀតផង ។
  10. ដូនជី ( ន.នាមសព្ទ )
    យាយ​ជី គឺ​ឧបាសិកា​ដែល​កោរ​សក់​ស្លៀក​ដណ្ដប់​សំពត់​ស ឬ​សំពត់​លឿង កាន់​សីល ១០ ជា​និច្ច (ច្រើន​តែ​ស្រ្តី​ចាស់​ៗ, តែ​ទោះ​បី​ស្រ្តី​នៅ​ក្មេង​ក៏​ដោយ បើ​ប្រព្រឹត្ត​កាន់​វត្ត​ប្រតិបត្តិ​ដូច្នេះ ក៏​ហៅ ដូន​ជី ដែរ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. វត្ត ( n ) [voat]   - detail »
    Buddhist monastery, pagoda / temple complex
  2. វត្ត ( n ) [voat]   - detail »
    respect, esteem; tradition, discipline; application, fulfillment, implement-ation; profession, job, assignment, task; habit; actions, behavior, conduct
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្មេងវត្ត [kmeɛŋ voat]
    boy who lives at a temple and serves the monks in exchange for room and board
  2. ជើងវត្ត [cəəŋ voat]
    virtuous congregation (Buddh.)
  3. ញោមវត្ត [ɲoom voat]
    elders / trustees of a temple
  4. ទីវត្ត [tii voat]
    wat, temple
  5. នគរវត្ត [nɔkɔɔ voat]
    the temple of Angkor Wat in Siem Reap province
  6. ភិក្ខាចារវត្ត [pʰikkʰaa caa voat]
    the proper way to beg for food
  7. ភូមិចំណុះវត្ត [pʰuum cɑmnoh voat]
    village that supports a monastery
  8. មេវត្ត [mee voat]
    leader of a Buddhist temple congregation
  9. វត្តបទ [voat bɑt]
    path / way of moral principles
  10. វត្តបទុមវតី [voat paʔtumvoatdəy]
    Wat Botum Vaddey (the temple in Phnom Penh which is the seat of the Thommayut Order)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar