Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វិជ្ជាល័យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. វិជ្ជា ( ន.នាមសព្ទ ) [វិច-ជា ]
    សេចក្ដី​ដឹង​ច្បាស់; ការ​ចេះ​ដឹង, ចំណេះ; វេទមន្ត, មន្ត​អាគម : វិជ្ជា​លេខ; វិជ្ជា​ពេទ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នក​រៀន​ទាំងឡាយ ប្រយ័ត្ន​រាយមាយ ព្រោះ​ក្តី​សល់វ៉ល់ ត្រូវ​ខាំ​មាត់​រៀន ចំណេះ​សាកល ឲ្យ​ត្រាតែ​ដល់​ ត្រើយត្រាណ​វិទ្យា ។ វិទ្យា​ជា​ទ្រព្យ ប្រើ​បាន​គ្រប់​សព្វ លើស​ទ្រព្យ​នានា អ្នក​មាន​ទ្រព្យ​ស្រាប់ អាប់​ឥត​វិជ្ជា មិត្រ​ភ័ក្តិ​ផង​គ្នា គេ​ច្រើន​មើល​ងាយ ។ល។
    - វិជ្ជា​ករ ឬ - វិទ្យា-- អ្នក​បង្កើត​វិជ្ជា; អ្នក​ចេះ ។
    - វិជ្ជា​កាម ឬ - វិទ្យា-- អ្នក​ប្រាថ្នា​ចំណេះ; អ្នក​ដែល​កំពុង​រៀន​ឲ្យ​ចេះ​ត​ទៅ​ទៀត ។
    - វិជ្ជា​ការ ឬ - វិទ្យា-- ដូច​គ្នា​នឹង វិជ្ជា​ករ ឬ វិទ្យា​ករ ។ តែ​ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “មន្ត, មន្ត​អាគម” : ចេះ​វិជ្ជា​ការ, មន្ត​វិជ្ជា​ការ ។
    - វិជ្ជា​កូដ ឬ - វិទ្យា-- កំពូល​វិជ្ជា, ចំណេះ​ថ្នាក់​ខ្ពស់​បំផុត ។
    - វិជ្ជា​កោដ្ឋ (បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង”; សំ. វិទ្យា + កោឞ្ឋ) ឃ្លាំង​ចំណេះ (មន្ទីរ​ដាក់​គម្ពីរ, សាស្រ្តា, ក្បួន, ច្បាប់) ។
    - វិជ្ជា​គវេសី ឬ - វិទ្យា​គវេសិន (--គៈ--; បា. ឬ សំ. វិទ្យា + គវេឝិន៑) អ្នក​ស្វែង​ចំណេះ​ (បើស្រ្តី​ជា --គវេសិនី) ។
    - វិជ្ជា​គរុ ឬ - វិទ្យា​គុរុ គ្រូ​បង្រៀន​វិជ្ជា ។
    - វិជ្ជាគារ ឬ - វិទ្យាគារ (< វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង”) រោង​រៀន​ឬ​សាលា​រៀន (វេវ. វិជ្ជា​មន្ទីរ, វិទ្យាល័យ, វិទ្យា​សទ្ម័ន, វិជ្ជា​សាលា) ។
    - វិទ្យា​ច័ណ (សំ. --ចណ) ដែល​មាន​ល្បី​ឈ្មោះ​ខាង​ការ​ចេះ​ដឹង ។
    - វិជ្ជាជីវ: (វិជ្ជា + អាជីវ) មុខ​តំណែង, មុខ​ការ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត : វិជ្ជាជីវៈ​របស់​អ្នក​រាជការ, ប្រកប​វិជ្ជាជីវៈ​ខាង​កសិកម្ម ។
    - វិជ្ជា​ឋាន ឬ - វិទ្យា​ស្ថាន ទី​តាំង​នៃ​វិជ្ជា, គ្រឹះ​ស្ថាន​ជា​ទី​ស្រាវជ្រាវ​រិះរក​ខាង​វិទ្យា​សាស្រ្ត ឬ​ជា​ទី​សម្រាប់​សិក្សា​រៀន​សូត្រ​នូវ​ចំណេះ​វិជ្ជា​ផ្សេង​ៗ ។
    - វិជ្ជា​ទាន ឬ - វិទ្យា-- ការ​ឲ្យ​ចំណេះ, ការ​បង្រៀន​វិជ្ជា ។
    - វិជ្ជា​ទាយក ឬ - វិទ្យា-- (--យក់) អ្នក​ឲ្យ​ចំណេះ, អ្នក​បង្រៀន​វិជ្ជា (បើ​ស្រ្តី​ជា --ទាយិកា) ។
    - វិជ្ជា​ធន ឬ - វិទ្យា-- (--ធន់) វិជ្ជា​ដែល​ទុក​ជា​ទ្រព្យ ។
    - វិជ្ជា​ធនី ឬ - វិទ្យា​ធនិន (--ធៈ--) អ្នក​មាន​វិជ្ជា​ជា​ទ្រព្យ ។
    - វិជ្ជា​ធរ ឬ - វិទ្យា-- (ដូច​គ្នា​នឹង ពិទ្យា​ធរ ដែរ) ។
    - វិជ្ជា​ធរី ឬ - វិទ្យា-- (--ធៈ--) ស្រ្តី​អ្នក​មាន​វិជ្ជា; ទេវតា​អ្នក​ប្រសិទ្ធី​វិជ្ជា ។
    - វិជ្ជា​ផល ឬ - វិទ្យា-- (--ផល់) ផល​ប្រយោជន៍​ដែល​បាន​អំពី​វិជ្ជា ។
    - វិជ្ជា​ពល ឬ - វិទ្យា-- (--ពល់) កម្លាំង​របស់​វិជ្ជា។
    - វិជ្ជា​ភូមិ ឬ - វិទ្យា-- (--ភូម) ថ្នាក់​វិជ្ជា ។
    - វិជ្ជា​មទៈ, --ម័ទ ឬ - វិទ្យា​មទៈ, --ម័ទ (--មៈទៈ, --ម៉ាត់; បា. វិជ្ជា, សំ. វិទ្យា + មទ “ដែល​ស្រវឹង; សេចក្ដី​ស្រវឹង”) ដែល​ស្រវឹង​ចំណេះ, ដែល​ក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះ​អាង​ចំណេះ : មនុស្ស​វិជ្ជា​ម័ទ ។ សេចក្ដី​ប្រកាន់​មានះ​ថា​ខ្លួន​មាន​ចំណេះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា វិជ្ជា​មទោ, វិជ្ជា​មទា ក៏​បាន) ។
    - វិជ្ជា​មន្ទីរ ឬ - វិទ្យា-- រោង​រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ទីរ ផង) ។
    - វិជ្ជា​ម័យ ឬ - វិទ្យា-- ដែល​សម្រេច​អំពី​វិជ្ជា ។
    - វិជ្ជា​លាភ ឬ - វិទ្យា-- ការ​បាន​វិជ្ជា, ការ​សម្រេច​ចំណេះ ។
    - វិជ្ជាល័យ ឬ - វិទ្យា-- (បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង”) ឬ - វិទ្យា​សទ្ម័ន, វិជ្ជា​សាលា ឬ - វិទ្យា-- សាលា​រៀន, រោង​រៀន (វេវ. វិទ្យាគារ, វិទ្យា​មន្ទីរ) ។
    - វិទ្យាសាស្ត្រ (--សាស; សំ. វិទ្យា + ឝាស្រ្ត) គម្ពីរ​ប្រាប់​វិជ្ជា​ផ្សេង​ៗ ។ វិជ្ជា​មួយ​ប្រភេទ ដែល​គេ​រក​ឃើញ​ដោយ​ការ​លៃ​ផ្សំ មាន​ការ​ផ្សំ​ធាតុ​ជាដើម ។
    - វិទ្យា​ស្ថាន (ដូច​គ្នា​នឹង វិជ្ជា​ឋាន ដែរ) ។
    - វិជ្ជា​ហីន​ភាព ឬ - វិទ្យា-- ការ​ខ្សត់​វិជ្ជា; ដំណើរ​ឥត​វិជ្ជា ។ល។ ពាក្យ វិជ្ជា និង វិទ្យា ដែល​ផ្សំ​ជា​មួយ​នឹង​សព្ទ​ដទៃ​ជា​សមាស​នាម​ទាំង​ប៉ុន្មាន​នេះ កវី​ងាយ​នឹង​ជ្រើសរើស​តែង​កាព្យ​បាន​តាម​ត្រូវ​ការ, ដូច​ជា​កាព្យ​ថា : អ្នក​វិជ្ជា​ម័ទ ច្រើន​តែ​វិបត្តិ ដោយ​ក្តី​មើល​ងាយ អ្នក​ចេះ​ផង​គ្នា ថា​ជន​សម្ទាយ​ ព្រោះ​ក្តី​មាក់ងាយ គេ​ស្អប់​ជុំ​ខ្លួន ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. វិជ្ជាល័យ [vɨccie -----]
    school, institute
  2. វិជ្ជាសាលា [vɨccie saalaa]
    See:វិជ្ជាល័យ


Prohok Solutions @2017 : Learn Khmer | Khmer Calendar