Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ័យ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កុមារភាព ( ន.នាមសព្ទ ) [--រ៉ៈ-ភាប]
    ភាព​នៃ​កុមារ, ដំណើរ​ដែល​នៅ​ជា​កុមារ, វ័យ​នៅ​ក្មេង ។
  2. តំណូច ( ន.នាមសព្ទ )
    កាល​ដែល​នៅ​តូច, ភាព​ដែល​នៅ​តូច, បឋម​វ័យ : ក្មេង​មាន​តំណូច​ប៉ុណ្ណឹង​ទេ មិន​សម​បើ​ដឹង​ការ​ខុស​ត្រូវ​ដូច​ជា​មនុស្ស​ចាស់​យ៉ាង​ហ្នឹង​សោះ​គួរ​សរសើរ​វា​ណាស់ ។
  3. តរុណ​ភាព ( ន.នាមសព្ទ ) [តៈ-រ៉ុណៈ-- ]
    (តរុណភាវ) ភាព​ដែល​នៅ​ក្មេង​ឬ​នៅ​ជំទង់, វ័យ​ដែល​នៅ​កំលោះ-ក្រមុំ គឺ​វ័យ វ័យ​របស់​មនុស្ស​បន្ទាប់​ពី​កុមារភាព ។
  4. តរុណ​វ័យ ( ន.នាមសព្ទ ) [តៈរុណៈវៃ ]
    (--វយ) វ័យ​ក្មេង, កំលោះ-ក្រមុំ ។
  5. ថ្នរ ( គុ.គុនសព្ទ )
    ដែល​មាន​វ័យ​ស្រករ​គ្នា, ដែល​មាន​ភាព​ស្មើ​គ្នា​ទាំង​ជិត​ដិត​ស្និទ្ធ​ស្នាល​ផង​ទៀត, ប្រើ​បាន​ចំពោះ​តែ​ផ្សំ​ជាមួយ​នឹង​ពាក្យ គ្នា ថា គ្នា​ថ្នរ គឺ​ជា​គ្នា​ស្មើ, ជា​គូកន : ពុំ​ត្រូវ​យក​អ្នក​ធំ​ជា​គ្នា​ថ្នរ​ឡើយ ។
  6. បច្ឆិម ( គុ.គុនសព្ទ ) [ប៉័ច-ឆិម៉ៈ ឬ ប៉័ច-ឆិម]
    (បឝ្ចិម) ដែល​ជា​ខាង​ក្រោយ, ខាង​ចុង, បំផុត ។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា បច្ឆិម​កាល កាល, គ្រា ខាង​ចុង​បំផុត គឺ​កាល​ដែល​ជិត​អស់​ជីវិត ។
    - បច្ឆិម​ជនតា ប្រជុំ​ជន ឬ​ពួក​ជន​ដែល​កើត​ជា​ខាង​ក្រោយ ។
    - បច្ឆិម​ជាតិ កំណើត​ជា​ខាង​ចុង​បំផុត គឺ​កំណើត​សត្វ​ដែល​បាន​សម្រេច​អរហន្ត​ផល​ហើយ​នឹង​អស់​មាន​ជាតិ​ត​ទៅ​ទៀត ។
    - បច្ឆិម​ទស្សនៈ ការ​ឃើញ​ជា​ខាង​ចុង​បំផុត គឺ​ឃើញ​គ្នា ឬ​ឃើញ​អ្វី​ៗ​ក្នុង​វេលា​ដែល​ជិត​អស់​ជីវិត ។
    - បច្ឆិម​ពុទ្ធ​វចនៈ ព្រះ​ពុទ្ធ​វចនៈ​ជា​ខាង​ចុង​បំផុត គឺ​ព្រះ​ពុទ្ធ​ភាសិត​ដែល​ទ្រង់​ត្រាស់​ផ្ដាំ​ហើយ​ទ្រង់​ចូល​បរិនិព្វាន​ទៅ ។
    - បច្ឆិម​ភព ភព​ខាង​ក្រោយ​បំផុត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បច្ឆិម​ជាតិ) ។
    - បច្ឆិម​ភវិកសត្ត ឬ - --សត្វ សត្វ​ដែល​កើត​ក្នុង​ភព​ជា​ទី​បំផុត ឬ​ដែល​មាន​ភព​ជា​ទី​បំផុត គឺ​សត្វ​ដែល​មាន​បារមី​គ្រប់​គ្រាន់ នឹង​បាន​សម្រេច​អរហន្ត​ផល​ក្នុង​ជាតិ​នេះ ។
    - បច្ឆិម​ភាគ ភាគ​ខាង​ចុង ។
    - បច្ឆិម​ភោជន ភោជន​ក្រោយ​បំផុត គឺ​ភោជន​ដែល​បរិភោគ​តែ​ម្ដង​ប៉ុណ្ណោះ ហើយ​ក៏​អស់​ជីវិត​ទៅ; ហៅ​ថា បច្ឆិមាហារ “អាហារ​ចុង​ក្រោយ​បំផុត” ក៏​បាន ។
    - បច្ឆិម​យាម យាម​ខាង​ចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម ២ ន. ផង) ។
    - បច្ឆិម​វ័យ វ័យ​ខាង​ចុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ផង) ។ល។
  7. បញ្ចពិធកល្យាណី ( ន.នាមសព្ទ ) [ប៉័ញ-ចៈពិធៈ ក័ល-យ៉ាណី ឬ ត. ទ. ថា ប៉័ញ-ចៈពិត-កល់-យ៉ាណី ]
    (--វិធ-ឬ-ពិធ- ) ស្ត្រី​ដែល​មាន​លំអ​៥ យ៉ាង​គឺ លម្អ​សក់, លម្អ​បបូរ​មាត់, លម្អ​ធ្មេញ, លម្អ​សម្បុរ, លម្អ​វ័យ ។
  8. បឋម [ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ]
    (ប្រថម) ដំបូង, មុន, មុន​គេ, ទី១ : គ្រា​ជា​បឋម ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស​រួម​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ដទៃ ដូច​ជា​បឋម​កប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថម​កល្ប (ប្រៈថំម៉ៈក័ល) ន. (បា. ឬ សំ.) កប្ប ឬ​កល្ប​ដំបូង គឺ​សម័យ​ដែល​ទើប​នឹង​ក​ទឹក​ក​ដី​ជា​ដំបូង ដែល​មាន​ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប និង កល្ប ផង) ។
    - បឋមជ្ឈាន (ប៉ៈឋៈម័ចឈាន) ន. (បា.; សំ. ប្រថមធ្យាន) ឈាន ឬ​ធ្យាន​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
    - បឋម​ពុទ្ធ​វចនៈ (ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ) ន. (បា.) ពុទ្ធ​វចនៈ ដែល​ទ្រង់​ត្រាស់​បន្លឺ​ជា​ដំបូង​បំផុត​ក្នុង​កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ទើប​បាន​ត្រាស់​ថ្មី​ៗ ។
    - បឋម​យាម (ប៉ៈឋំម៉ៈយាម) ន. (បា.) យាម​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម​២ ន. ផង) ។
    - បឋម​វ័យ (ប៉ៈឋំម៉ៈវៃ) ន. (បា.--វយ) វ័យ​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ទៀត​ផង) ។
    - បឋម​សង្គាយនា (ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គា យៈនា) ន. (បា. ច្រើន​ប្រើ​ជា បឋម​សង្គីតិ) ការ​ប្រជុំ​ផ្ទៀង​រួប​រួម​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ជា​ដំបូង​បំផុត ក្នុង​កាល​ដែល​ព្រះ​សក្យមុនី​សម្ពុទ្ធ ត្រង់​ចូល​បរិនិព្វាន​ទៅ​បាន ៨៩ ថ្ងៃ...។
    - បឋម​សម្ពោធិ (ប៉ៈឋៈម៉ៈស័មពោធិ ឬ--ពោត) ន. (បា.) ការ​ទើប​បាន​ត្រាស់​នៃ​ព្រះ​ពុទ្ធ​សព្វញ្ញុពុទ្ធ ។
    - បឋម​ហេតុ (ប៉ៈឋំម៉ៈហែត) ន. (បា. បឋម + ហេតុ) ហេតុ​ដំបូង គឺ​ហេតុ​ដែល​ក ឬ​ផ្ដើម​ជា​ដំបូង ។ល។
  9. ប៉េលប៉ាល ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​អណ្ដែត​រេ​ដោយ​ខ្យល់, ដែល​ឃ្លេងឃ្លោង; តេលតាល : អណ្ដែត​ប៉េលប៉ាល, ហើរ​ប៉េលប៉ាល; ដំណើរ​ប៉េលប៉ាល ។ សម្លោក​ចាស់​បុរាណ​ថា : ជើង​ទេញ ធ្មេញ​ល្អិត ស្លឹក​ត្រចៀក​កំប៉ិត ដំណើរ​ប៉េលប៉ាល (ទំនាយ​ថា​មនុស្ស​នោះ​មាន​ប្រាជ្ញា​រហ័ស​មាន​វ័យ​ច្នៃ​ទាស់ ប៉ុន្តែ​ខិល​បន្តិច ចាប់​ថ្នាក់​សម្ដី​ពុំ​សូវ​ជាប់ ...) ។
  10. ពេញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ដល់​ចំនួន ។ ច្រើន​តែ​ប្រើ​ជា គុ. ឬ កិ. វិ. ដែល​ដល់​ចំនួន, ដល់​មាត់, ដល់​កណ្ដាប់​មាត់, បរិបូណ៌, គ្រប់គ្រាន់, មាន​សព្វ​អន្លើ, ឥត​មាន​សល់​ចន្លោះ​មិន​ខ្វះ​ខាត : ទឹក​ពេញ​ពាង, អង្ករ​ពេញ​តៅ, ឆ្អែត​ពេញ​ពោះ; មនុស្ស​អង្គុយ​ពេញ​រោង ។
    - ពេញ​ការ ដែល​បាន​ការ, ដែល​ដល់​កំណត់​ធ្វើ​ការ​កើត : មនុស្ស​ពេញ​ការ ។
    - ពេញ​កម្លាំង ដែល​ប្រឹង​ឥត​សំចៃ​កម្លាំង : ធ្វើ​ការ​ពេញ​កម្លាំង ។
    - ពេញ​កំលោះ, ពេញ​ក្រមុំ ដែល​មាន​វ័យ​កំលោះ, ក្រមុំ ពេញ​ទី ។
    - ពេញ​ចិត្ត គាប់​ចិត្ត, ស្ម័គ្រ​ចិត្ត ។
    - ពេញ​ចំហ បើក​អស់​មិន​លាក់​មិន​សំចៃ : លេង​ពេញ​ចំហ, បើក​ពេញ​ចំហ ។
    - ពេញ​ជំទង់ ដែល​មាន​វ័យ​ជំទង់​ពេញ​ទី ។
    - ពេញ​ជំហរ អស់​ជំហរ ។
    - ពេញ​ដៃ ពេញ​កម្លាំង​ដៃ : អស់​យ៉ាង, ឥត​សំចៃ, ឥត​ញញើត : លេង​ឲ្យ​ពេញ​ដៃ ។
    - ពេញ​ដៃ​ពេញ​ជើង ពេញ​កម្លាំង​ដៃ​ជើង ។
    - ពេញ​ទី ដល់​ទី, ដល់​កំណត់ ។
    - ពេញ​ទំហឹង អស់​ទំហឹង គឺ​ប្រហែល​នឹង​រត់​ហត់​ហ៊ឹង​ត្រចៀក ។
    - ពេញ​បន្ទុក ដល់​បន្ទុក ។
    - ពេញ​ធឹង (ព.សា.) ពេញ​លក្ខណៈ, ពេញ​សមត្ថភាព, ពេញ​ទី (ប្រើ​តាម​ទម្លាប់​ដោយ​ស្រុក) ។
    - ពេញ​បូណ៌មី តិថី​ដែល​មាន​ព្រះ​ចន្ទ្រ​ពេញ​វង់, ថ្ងៃ ១៥ កើត ។
    - ពេញ​មាត់ ស៊ប់​មាត់​ឥត​កោត​ញញើត : ស្ដី​ថា​ពេញ​មាត់ ។
    - ពេញ​រង្វាស់ ពេញ​ដូច​គេ​វាល់, គ្រប់គ្រាន់ : ធ្វើ​ការ​ពេញ​រង្វាល់ ។
    - ពេញ​របុង គ្រប់គ្រាន់, ដល់​ខ្នាត : ធ្វើ​ការ​ពេញ​របុង ។
    - ពេញ​លេញ
    - ពេញ​កម្លាំង, គ្រប់គ្រាន់, បរិបូណ៌; ពេញ​សាច់, ពេញ​សាច់​ពេញ​ឈាម : ធ្វើ​ការ​ពេញ​លេញ, រក​ស៊ី​ពេញ​លេញ, មាន​សាច់​ពេញ​លេញ ។
    - ពេញ​សន្ធឹក មាន​សូរ​សន្ធឹក​ខ្លាំង​ក្រៃ; លើស​លន់, ក្រៃ​ពេក, សន្ធឹក​សន្ធាប់ : លេង​ឲ្យ​ពេញ​សន្ធឹក ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. វ័យ   - detail »
    See:វយ
Headley's Khmer-English Dictionary Subentry Full Text Search
  1. តរុណវ័យ [taʔron -----]
    youth
  2. បច្ឆិមវ័យ [paccʰəm -----]
    old age, last stage of life
  3. បឋមវ័យ [paʔtʰaʔmaʔ~paʔtʰam -----]
    childhood, youth
  4. ពេញវ័យ [pɨɲ -----]
    to have reached adulthood / the age of consent
  5. មជ្ឈិមវ័យ [maccʰɨm -----]
    middle age
  6. វ័យកំលោះក្រមុំ [----- kɑmlɑh krɑmum]
    adolescence
  7. វ័យក្មេង [----- kmeɛŋ]
    childhood
  8. សមវ័យ [sɑɑ mɔɔ -----]
    same age
  9. អប្បវ័យ [ʔappaʔ -----]
    to be young, underage
  10. កងវ័យកណ្ដាល [kɑɑŋ ----- kɑndaal]
    unit composed of middle-aged people


Prohok Solutions @2017 : Learn Khmer | Khmer Calendar