Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សក្ការៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទស ( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) ) [ទស់]
    ដប់ (១០) : យើង​ខ្ញុំ​បង្គំ​ព្រះ​ទ្រង់​យស ដោយ​ម្រាម​ទាំង​ទស​ផ្ចង់​គោរព ព្រម​ដោយ​សក្ការៈ​ទាំង​គ្រប់ សូម​ឲ្យ​ឧបទ្រព​ចៀស​ចេញ​ឆ្ងាយ ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត អ. ថ. ទៈសៈ ដូច​ជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នក​ដែល​មាន-ក ១០ គឺ​រាពណ៍ : ព្រះ​បាទ​ទសក័ណ្ឋ (ក្នុង​រឿង​រាម​កេរ្តិ៍) ។
    - ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះ​សូត្រ​មួយ​ក្នុង​ព្រះ​សុត្តន្ត​បិដក សំដែង​ពី​ធម៌ ១០ ប្រភេទ ។
    - ទស​បារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺ​ចរិយា​ដ៏​លើស​លន់ ឬ​គុណ​ជាតិ​ដ៏​ល្អ ដែល​គួរ​បំពេញ​មាន ១០ យ៉ាង​គឺ ១-ទានៈ ការ​ធ្វើ​អំណោយ; ២-សីលៈ ការ​រក្សា​កាយ​វាចា​ឲ្យ​បរិសុទ្ធ​ប្រពៃ; ៣- នេក្ខម្មៈ ការ​ចេញ​ចាក​កាម គឺ​ចេញ​បួស; ៤-បញ្ញា ការ​ដឹង​ច្បាស់​នូវ​សេចក្ដី​ពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដី​អត់ធន; ៧- សច្ចៈ ការ​កាន់​សំដី​ពិត​មិន​រើរុះ; ៨-អធិដ្ឋានៈ ការ​អធិដ្ឋាន​ឲ្យ​ឃើញ​ជាក់​ស្ដែង​តាម​ហេតុ​ពិត; ៩-មេត្តា ការ​ផ្សាយ​សេចក្ដី​រាប់​អាន​ចំពោះ​សព្វ​សត្វ​មិន​រើស​មុខ; ១០-ឧបេក្ខា ដំណើរ​តាំង​ចិត្ត​ជើយ​ព្រងើយ​ដោយ​ស្មោះ​ស្មើ ។ បារមី​ទាំង ១០ នេះ​ឯង​ដែល​ពោធិសត្វ​រាល់​ព្រះ​អង្គ​បំពេញ​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុ​ពុទ្ធ ។
    - ទសពល (--ពល់) គុ. ឬ ន. (បា.) ដែល​មាន​កម្លាំង ១០ គឺ​មាន​កម្លាំង​ស្មើ​នឹង​ដំរី​វិសេស ១០ (ព្រះ​សម្មាសម្ពុទ្ធ) : ព្រះ​ទសពល ។
    - ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែល​មាន ១០ យ៉ាង, មាន ១០ ប្រការ ។
    - ទសពិធ​រាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬ​តាម​ទម្លាប់​ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០​យ៉ាង គឺ​ធម៌ ១០ ប្រការ សម្រាប់​ព្រះ​រាជា​ទ្រង់​ប្រព្រឹត្ត ព្រម​ទាំង​ណែនាំ​ពួក​សេនាបតី​មន្ត្រី​ធំ​តូច​និង​ពួក​រាស្ត្រ​ប្រជា​ឲ្យ​ប្រព្រឹត្ត​ផង ។ ទសពិធ​រាជធម៌​នោះ​គឺ ១-ទានៈ ការ​ធ្វើ​អំណោយ; ២-សីលៈ ការ​រក្សា​សីល ៥ ជានិច្ច ឬ​រក្សា​សីល ១០ មួយ​ដង​មួយ​កាល; ៣-បរិច្ចាគៈ ការ​ចំណាយ​ព្រះ​រាជ​ទ្រព្យ​ទំនុក​បម្រុង​ប្រទេស​ជាតិ; ៤-អាជ្ជវៈ មាន​សេចក្ដី​ត្រង់; ៥-មទ្ទវៈ មាន​សេចក្ដី​ទន់ភ្លន់​ស្លូត​សុភាព​រាបសា; ៦-តបៈ ការ​កាន់​ឧបោសថ​សីល​តាម​កាល​កំណត់​ម្ដង​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិន​កម្ដៅ​ក្រហាយ​អ្នក​ដទៃ; ៨-អវិហឹសា មិន​បៀតបៀន​អ្នក​ដទៃ; ៩-ខន្តិ មាន​សេចក្ដី​អត់ធន់; ១០-អវិរោធនៈ មិន​បំពាន​លើ​ធម៌​លើ​ច្បាប់ ។ ច្រើន​ប្រើ​កាត់​ខ្លី​ត្រឹមតែ ទសពិធ ឬ ទសពិធ​ធម៌ ។
    - ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់​មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែល​មាន​មុខ ១០ (រាពណ៍) : ព្រះ​បាទ​ទសមុខ (ក្នុង​រឿង​រាមកេរ្តិ៍ ) ។
  2. ទ្រាំង ( ន.នាមសព្ទ )
    ឈ្មោះ​តចសារ​ព្រឹក្ស​មួយ​ប្រភេទ (សន្តាន​ជ្រៃ) មាន​ធាង​វែង​ៗ​ មាន​ស្លឹក​ប្រើ​ការ​បាន​ច្រើន​យ៉ាង​គឺ ប្រើ​ការ​ចារ​សាស្ត្រា​ហៅ​ថា ស្លឹក​រឹត; ប្រើ​ការ​ដោយ​យក​ទ្រនុង​ស្លឹក​វា​ច្រៀក​ធ្វើ​ជា​កន្លាស់​ដោត​ខ្ទាស់​ស្លឹក​ខ្ចី​ៗ ស​ៗ គ្រប​បន្តិច​ៗ​លើ​គ្នា​ឲ្យ​បាន​ជា​បន្ទះ​វែង​ៗ ធំ​ៗ សម្រាប់​ប្រក់​ឬ​បាំង​ហៅ​ថា ភ្ជល់ (មិន​ជាប់​បាន​យូរ​ប៉ុន្មាន​ទេ); ទោះ​ត្បាញ​ជា​ការុង​ឬ​សំពៀត​ជាដើម​ក៏​ហៅ​ថា ភ្ជល់ បាន​ដែរ; ប្រើ​ចម្រៀក​តូច​ៗ​ត្បាញ​ធ្វើ​ជា​ក្ដោង​ទូក ហៅ​ថា ទទត់; ទ្រនុង​ដែល​សក​យក​ស្លឹក​ចេញ​ហៅ​ថា ទ្រនុង​រឹត ឬ​ឆ្អឹង​រឹត; ធាង​ទុំ​ដែល​គេ​កាប់​យក​មក​ពុះ​ហើយ​ច្រាស់ ឬ​ឈូស​ធ្វើ​ជា​វត្ថុ​ផ្សេង​ៗ​មាន​ដំបង, ដាម, ព័ន្ធ​មូល (គ្រឿង​តម្បាញ) ជាដើម ហៅ​ថា​ ទ្រាំង ដែរៈ ដំបង​ទ្រាំង, ដាម​ទ្រាំង, ព័ន្ធ​មូល​ទ្រាំង ។ ព. ទ. បុ. ទ្រាំង​កំដរ​ខ្មោច គេ​យក​ធាង​ទ្រាំង​ដែល​គេ​ធ្វើ​ជា​ដាម​ឬ​ជា​ព័ន្ធ​មូល​នោះ​មក​ចង​ភ្ជាប់ ឬ​ខ្ទាស់​នឹង​កាំ​ជណ្ដើរ​ផ្ទះ ដោយ​គេ​ជឿ​តាម​ទម្លាប់​ថា ខ្មោច​បិសាច​ខ្លាច​ទ្រាំង គេ​ការពារ​មិន​ឲ្យ​ខ្មោច​បិសាច​ឡើង​តាម​ជណ្ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ មនុស្ស​ដែល​ខ្ចិល​ណាស់ ឬ​ដែល​ល្ងង់​ទុយ​មុយ​ពេក ពេល​យប់​ដេក​លក់​មិន​សូវ​ដែល​ប្រែ​ខ្លួន បាន​ត្រឹមតែ​មក​ដេក​កំដរ កុំ​ឲ្យ​តែ​ខ្លាច​ខ្មោច​បិសាច​លង​ប៉ុណ្ណោះ, គេ​និយាយ​ថា ដូច​គេ​យក​ទ្រាំង​មក​កំដរ​ខ្មោច ។ ដើម​ទ្រាំង​នេះ​ច្រើន​ដុះ​ពី​គ្រាប់​វា​ក្នុង​ព្រៃ​ធំ​ៗ ក្នុង​ប្រទេស​កម្ពុជា មាន​ខែត្រ​ក្រចេះ និង​ខែត្រ​កំពង់ធំ​ច្រើន​ជាង​ខែត្រ​ឯ​ទៀត, ជា​តចសារ​ព្រឹក្ស​មាន​ប្រយោជន៍​ច្រើន, គេ​អាច​ដាំ​តាម​ព្រំ​វត្ត​អារាម​ក៏​បាន មិន​សូវ​រើស​ដី​ប៉ុន្មាន​ទេ, រស់​នៅ​បាន​យូរ​ឆ្នាំ វែង​ឆ្ងាយ​ជាង​អាយុ​មនុស្ស​អ្នក​មាន​អាយុ​វែង, ប៉ុន្តែ​លុះ​ដល់​កំណត់​កាល ក៏​បញ្ចេញ​ផ្កា​ចំ​ត្រង់​កំពូល​មាន​ផ្លែ​ផ្កា​ជា​ធ្លាយ​ដូច​ផ្លែ​ចាក, លុះ​ផ្លែ​ទុំ​ហើយ តចសារ​ព្រឹក្ស​នេះ​ក៏​ងាប់, រាប់​ថា​ជា​រុក្ខជាតិ​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម, សូម​ដូច​ព្រះពុទ្ធ​ភាសិត​ថា តចសារ​ជាតិ​មាន​ឫស្សី, បបុស, ត្រែង, ទ្រាំង​ជាដើម​បញ្ចេញ​ផ្កា​ផ្លែ​សម្លាប់​ដើម​វា​យ៉ាង​ណា, លាភៈ​សក្ការៈ​ពុំ​ជា សម្លាប់​មនុស្ស​លោភ​លាមក​តក់ម៉ក់​អាក្រក់​ក្រៃ ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ ។
  3. នាច ( កិ.កិរិយាសព្ទ )
    ស្រក, ថយ​ចុះ​ហើយ​និង​មាន​ជោរ​ឡើង​វិញ (ទឹក) ទឹក​នាច ។ ព. ផ្ទ. ជោរ ។ ព. ប្រ. មាន​ជោរ​មាន​នាច គឺ​ជួន​កាល​មាន​លាភ​សក្ការៈ​សម្បូរ ចួន​កាល​ក៏​អត្តខាត់ ដូច​ជា​ទឹក​ជោរ​នាច ។
  4. មហា ( ន.នាមសព្ទ )
    (មហត៑, មហន៑្ត; មហន្ត > មហា) ធំ; ច្រើន; ប្រសើរ; សម្បើម; ខ្លាំង...។ គុណ​នាម​នេះ​សម្រាប់​ប្រើ​ជា​បទ​សមាស​រៀង​ជា​ខាង​ដើម​នៃ​សព្ទ​ដទៃ, ប្រើ​បាន​ជា​អនេក​រាប់​ពុំ​អស់, ដូច​ជា : មហា​ថេរ ព្រះ​ថេរៈ​ធំ; មហា​ទាន ទាន​ធំ; មហា​មុនី អ្នក​ប្រាជ្ញ​ធំ; មហា​រាជ ស្ដេច​ធំ; មហា​វ័ន ព្រៃ​ធំ; មហា​សាលា សាលា​ធំ​ជាដើម ។ សូម្បី​ភាសា​ខ្មែរ​ក៏​អាច​ប្រើ​សព្ទ មហា នេះ​ផ្សំ​ចូល​ជា​បទ​សមាស​បាន​ខ្លះ (តាម​ទម្លាប់​ប្រើ), ដូច​ជា : មហា​កម្ជិល ខ្ជិល​ធំ, ដែល​ខ្ជិល​ខ្លាំង; មហា​ក្រ ដែល​ក្រ​ខ្លាំង, ដែល​ក្រ​ក្រៃ​ពេក; មហា​ខូច ខូច​ធំ, ដែល​ខូច​បណ្ដាច់; មហា​គំរក់ គំរក់​បំផុត: មហា​ទូលាយ ទូលាយ​ពន់​ពេក; មហា​ប្រសើរ; ប្រសើរ​ក្រៃ​ពេក; មហា​ព្រើល ព្រើល​ធំ, ព្រើល​ខ្លាំង; មហា​រពឹស របឹស​ណាស់; មហា​លំបាក លំបាក​ខ្លាំង; មហា​ល្មោភ ល្មោភ​ក្រៃ​ពេក, ល្មោភ​ខ្លាំង; មហា​កំណត់ អំណត់​ខ្លាំង, ដែល​អត់​ឃ្លាន​ខ្លាំង​ណាស់ ឬ​ដែល​ប៉ិន​អត់​ទ្រាំ​ពេក; មហា​អំណាច អំណាច​ធំ, ដែល​មាន​អំណាច​ច្រើន​ជាដើម (ពាក្យ​ក្រៅ​ពី​នេះ​ដែល​ភ្ជាប់ មហា នៅ​ខាង​ដើម​ទាំង​ប៉ុន្មាន​ដូច​មាន​ត​រៀង​តាម​លំដាប់​អក្សរ​ទៅ) ។
    - មហា​កច្ចាយនៈ (មៈហា​ក័ចចាយ៉ៈន៉ៈ) ន. (បា.) នាម​ព្រះ​មហា​ថេរ​មួយ​អង្គ​ក្នុង​ពុទ្ធ​សម័យ (រាប់​ចូល​ក្នុង​ពួក​អសីតិ​មហា​សាវ័ក, ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​លើក​សរសើរ​ថា ជា​អ្នក​ប៉ិន​ប្រសប់​ខាង​ការ​សម្ដែង​សេចក្ដី​សង្ខេប​ឲ្យ​ពិស្ដារ​ទូលាយ​បាន) ។ មាន​ព្រះ​មហា​ថេរ​មួយ​អង្គ​ផ្សេង​ទៀត​មាន​នាម​ថា មហា​កច្ចាយនៈ ដែរ កើត​នៅ​ក្នុង​ក្រុង មថុរា រដ្ឋ​សុរសេន (ប្រទេស​ឥណ្ឌា​ខាង​ត្បូង ដែល​ហៅ​ថា រដ្ឋ​អវន្តិ ក្នុង​សម័យ​បុរាណ) ព្រះ​មហា​កច្ចាយនត្ថេរ​អង្គ​នេះ​បាន​តែង​វេយ្យាករណ៍​ជា​ភាសា​បាលី​មួយ​គម្ពីរ​ឈ្មោះ មូល​កច្ចាយន ព្រម​ទាំង​មេ​សូត្រ​ជា​គោល​ផង​ហៅ​ថា កច្ចាយន​សូត្រ ក្នុង​ពុទ្ធ​សតវត្សរ៍​ទី​១១ គ្រិស្ត​សតវត្សរ៍​ទី​៦, ជា​វេយ្យាករណ៍​បាលី​ចាស់​ជាង​វេយ្យាករណ៍​បាលី​ឯ​ទៀត, សម្រាប់​ឲ្យ​កុលបុត្រ​រៀន​សូត្រ​រហូត​មក​ដល់​សម័យ​យើង​សព្វ​ថ្ងៃ​នេះ ។
    - មហា​ករុណា (--កៈ--) ន. (សំ. បា.) សេចក្ដី​អាណិត​ធំ​ឬ​ច្រើន​គឺ​អាណិត​ចំពោះ​សព្វ​សត្វ​មិន​រើស​មុខ ចង់​ឲ្យ​រួច​ចាក​ទុក្ខ​ភ័យ​ទាំងអស់​គ្នា (ករុណា​របស់​ព្រះ​សព្វញ្ញុពុទ្ធ) ។
    - មហា​កវី (--កៈវ៉ី) ន. (សំ. បា.--កវិ) អ្នក​ប្រាជ្ញ​ធំ, អ្នក​ប្រាជ្ញ​ធំ​ខាង​ការ​តែង​កាព្យ​ ។
    - មហា​កាព្យ (--កាប) ន. (បា.; សំ.--កាវ្យ ឬ--កាព្យ ក៏​មាន​ខ្លះ) កាព្យ​ធំ គឺ​កាព្យ​ដែល​មាន​ដំណើរ​សេចក្ដី​ពិស្ដារ​វែង ។
    - មហា​កោលាហល (--កោល៉ាហល់) ន. (សំ. បា.) កោលាហល​ធំ គឺ​សូរ​សព្ទ​គឹកកង​រំពង​ខ្លាំង, ការ​ផ្អើល​ជ្រួល​ជ្រើម​បញ្ចេញ​សូរ​សព្ទ​កង​រំពង​ខ្លាំង ។
    - មហា​ក្សត្រ (--ក្ស័ត) ន. (សំ.) ក្សត្រ​ធំ, ក្សត្រិយ៍​ប្រសើរ; បើ​ស្ត្រី​ជា មហា​ក្សត្រី ឬ មហា​ក្សត្រិយានី ។ មហា​ក្សត្រាធិរាជ ព្រះ​រាជា​ដែល​ក្រៃលែង​ជាង​ពួក​មហា​ក្សត្រ​ឬ​ស្ដេច​ដែល​ជា​ចម្បង​ក្នុង​ពួក​មហា​ក្សត្រ ។
    - មហា​ក្សត្រិយ៍ (-ក្ស័ត) ន. (សំ.--ក្សត្រិយ; បា. ខត្តិយ) ដូច​គ្នា​នឹង មហា​ក្សត្រ ដែរ ។
    - មហា​ក្សត្រិយ​វង្ស ឬ--ខត្តិយ​វង្ស វង្ស​មហា​ក្សត្រិយ៍; ដែល​ជា​ពូជ​ពង្ស​នៃ​មហា​ក្សត្រិយ៍ (ច្រើន​ប្រើ​ជា​គោរម្យ​ព្រះ​នាម​នៃ​ក្សត្រិយ៍​ទ្រង់​រាជ្យ) ។
    - មហា​គាម​ភោជក (--គាមៈភោជៈកៈ ឬ--ជក់) ន. (បា.) អភិបាល​ស្រុក; ហៅ​ជា សំ. ថា មហា​គ្រាម​ភោជក ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គាម​ភោជក និង គ្រាម​ភោជក ផង) ។
    - មហា​គ្រាម ន. (សំ.; បា. --គាម) ស្រុក​ធំ ។
    - មហា​ចក្រពត្តិ (--ច័កក្រៈព័ត) ន. (សំ.--ចក្រវរ្តិន៑; បា. ចក្កវត្តិ) ស្ដេច​ចក្រពត្តិ​ធំ; ហៅ​ថា មហា​ចក្រពត្តិ​រាជ ឬ​ហៅខ្លី​ត្រឹមតែ មហា​ចក្រ ក៏​មាន, គេ​ច្រើន​និយាយ​ថា សម្បត្តិ​មហា​ចក្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្រពត្តិ ផង) ។
    - មហា​ចោរ (--ចោ) ន. (បា.; សំ.--ចៅរ) ចោរ​ធំ ។
    - មហា​ជន (--ជន់) ន. (បា.) ជន​ច្រើន, ពួក​មនុស្ស​ច្រើន, ប្រជាជន ។
    - មហា​ជាតក៍ (--ជាត) ន. (សំ. បា.--ជាតក) ជាតក​ធំ; ឈ្មោះ​គម្ពីរ​ជាតក​មួយ​ខាង​ពុទ្ធ​សាសនា​សម្ដែង​រឿងរ៉ាវ​ព្រះ​វេស្សន្តរ...; ពួក​ពុទ្ធ​សាសនិក​ជន​រាប់​អាន​ណាស់, ច្រើន​និមន្ត​ភិក្ខុ​សាមណេរ​ទេស្នា តាម​កាល​រដូវ​រៀងរាល់​ឆ្នាំ​មិន​សូវ​ដែល​ខាន (ហៅ​ថា មហា​ជាតិ ឬ មហា​វេស្សន្តរ​ជាតក ក៏​បាន) ។
    - មហា​ត្ម័ន ឬ - មហា​ត្មា ន. (សំ. មហាត្មន៑ < មហត៑ + អាត្មន៑; បា. មហាត្ត < មហន្ត + អត្ត ) ចិត្ត​ដ៏​ប្រសើរ, ចិត្ត​ទូលាយ, ចិត្ត​ឱបអរ​សាទរ ។ អ្នក​ដែល​មាន​ចិត្ត​ជា​បុណ្យ, ដែល​មាន​ចិត្ត​ឱបអរ​សាទរ​ក្នុង​ដំណើរ​ចង់​ឲ្យ​អ្នក​ទាំងពួង​បាន​សេចក្ដី​សុខ (អ្នក​ប្រាជ្ញ​ខាង​ផ្លូវ​ទូន្មាន​ចិត្ត, ហាត់​ចិត្ត; ច្រើន​ហៅ​សំដៅ​មហា​ឫសី, យោគី ឬ​ព្រះ​អរហន្ត) ។
    - មហា​ត្រកូល ន. (បា. មហា​កុល) ត្រកូល​ធំ, ពូជ​វង្ស​ខ្ពង់ខ្ពស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រកូល ផង) ។
    - មហា​ថេរ (ថេរ៉ៈ ឬ --ថែ) ន. (បា.) ថេរៈ​ធំ, ព្រះ​ថេរៈ​ធំ; បើ​ភិក្ខុនី​ជា​មហា​ថេរី “ថេរី​ធំ” (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ថេរៈ ន.) ។
    - មហា​ទក្សា ឈ្មោះ​ក្បួន​ហោរ​មួយ​បែប និយាយ​ពី​ថ្ងៃ​កំណើត​មនុស្ស​ជាដើម ។
    - មហា​ទាន ន. (បា.) ទាន​ធំ (អំណោយ​ធំ) : ព្រះ​វេស្សន្តរ​ទ្រង់​បាន​បំពេញ​មហា​ទាន​ធំ​ៗ​ជា​អស្ចារ្យ ។
    - មហា​ទុក្ខ (--ទុក) ន. (បា.) ទុក្ខ​ធំ, ទុក្ខ​ខ្លាំង ។ មហា​ទុរគត ឬ--ទុគ៌ត ន. អ្នក​ដែល​ក្រីក្រ​លំបាក​ខ្លាំង​ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុគ្គត, ទុរគត, ទុគ៌ត ទៀត​ផង) ។
    - មហា​ទុរភិក្ស ឬ--ទុរ្ភិក្ស ន. ដំណើរ​អត់​ឃ្លាន​ខ្លាំង, គ្រា​អំណត់​ខ្លាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុព្ភិក្ខ, ទុរភិក្ស, ទុរ្ភិក្ស ទៀត​ផង) ។
    - មហា​ទេព (--ទេប) ន. ឋានន្តរ​មន្ត្រី​ទី​ចាងហ្វាង​ឆ្វេង​ក្រុម​ព្រះ​រាជ​មន្ទីរ (រឿន​ហ្លួង) ក្នុង​ព្រះ​បរម​រាជ​វាំង​នៃ​កម្ពុជ​រដ្ឋ : ឧកញ៉ា​មហា​ទេព (ជា​គូ​គ្នា​នឹង ឧកញ៉ា​មហា​មន្ត្រី; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេព ផង) ។ មហា​ទ្វីប ន. ទ្វីប​ធំ; តាម​លទ្ធិ​ពុទ្ធ​សាសនា​ថា​មាហា​ទ្វីប​មាន ៤ គឺ​បុព្វ​វិទេហៈ ឬ បូព៌​វិទេហ​ទ្វីប, ជម្ពូ​ទ្វីប, អបរ​គោយានទ្វីប​, ឧត្តរ​កុរុទ្វីប; តាម​លទ្ធិ​បុរាណ​ប្រាប់​ចំនួន​និង​ឈ្មោះ​ផ្សេង​ៗ​គ្នា ខុស​ពី​បែប​នេះ​ក៏​មាន; តាម​លទ្ធិ​សព្វ​ថ្ងៃ​នេះ​ថា មហា​ទ្វីប​ចាស់ គឺ​ទ្វីប​ដែល​គេ​ស្គាល់​ជាក់​មក​យូរ​ហើយ​មាន ៣ គឺ ទ្វីប​អាស៊ី,. ទ្វីប​អឺរុប, ទ្វីប​អាហ្រិ្វគ; មហា​ទ្វីប​ថ្មី​គឺ​ទ្វីប​ដែល​គេ​ទើប​នឹង​ស្គាល់​ក្នុង​សម័យ​ខាង​ក្រោយ​មក​មាន ២ ទៀត​គឺ ទ្វីប​អាមេរិគ, ទ្វីប​អូស្យានី; រួម​មហា​ទ្វីប​ទាំង​ចាស់​ទាំង​ថ្មី​ជា ៥ ហៅ​ថា មហា​ទ្វីប​ប្រាំ​ភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្វីប ផង) ។ មហា​ធានី ន. ក្រុង​ធំ, មហា​នគរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធានី ផង) ។ មហា​នគរ ន. នគរ​ធំ, ក្រុង​ធំ ។ នគរ​ធំ ក្នុង​ខែត្រ​សៀមរាប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នគរ, នគរ​ធំ, ផង) ។
    - មហា​នទី ន. ស្ទឹង​ធំ, ទន្លេ​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នទី ផង) ។
    - មហា​នរក ន. នរក​ធំ (ម.ព. នរក ផង) ។
    - មហា​នាគ ន. នាគ​ធំ; ដំរី​ធំ... ។ លោក​អ្នក​ប្រសើរ​បំផុត (ព្រះ​សព្វញ្ញុពុទ្ធ); ព្រះ​បច្ចេក​ពុទ្ធ); ព្រះ​អរហន្ត... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាគ ផង) ។
    - មហា​និកាយ ន. ឈ្មោះ​ពួក​បព្វជិត​ពុទ្ធ​សាសនិក​ក្នុង​ប្រទេស​សៀម លាវ ខ្មែរ សម័យ​សព្វ​ថ្ងៃ​នេះ, ជា​ពីរ​ឬ​ជា​គូ​នឹង ធម្មយុត្តិក​និកាយ (ឈ្មោះ​និកាយ​ទាំង ២ នេះ​កើត​មាន​ឡើង​ជា​ដំបូង​នៅ​ប្រទេស​សៀម ក្នុង​សតវត្ស​ទី ២៤ នៃ​ពុទ្ធ​សករាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និកាយ ផង) ។
    - មហានុភាព (--ភាប) ន. អានុភាព​ធំ, អំណាច​ខ្លាំង, មហា​អំណាច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានុភាព ផង) ។
    - មហា​បណ្ឌិត ន. អ្នក​ប្រាជ្ញ​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បណ្ឌិត ផង) ។
    - មហា​ព្រឹថពី ន. ផែន​ដី​ធំ គឺ​ផ្ទៃ​ផែន​ដី​ទាំងមូល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រឹថពី ផង) ។
    - មហា​ផល (--ផល់) ន. ផ្លែ​ធំ​ៗ; សំដៅ​យក​ផ្លែ​ធំ​ៗ​ទាំងពួង មាន​ផ្លែ​ដូង, ត្រឡាច, ឪឡឹក ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផល ផង) ។
    - មហា​ពន (--ពន់) ន. ព្រៃ​ធំ (ដូច​គ្នា​នឹង មហា​វ័ន ដែរ) ឈ្មោះ​កណ្ឌ​ទី ៧ នៃ​គម្ពីរ​មហា​ជាតក៍ : កណ្ឌ​មហា​ពន (ព. ពុ.) ។
    - មហា​ពិធី ន. ពិធី​ធំ គឺ​របៀប​ដែល​រៀប​ជា​ពិធី​បុណ្យ​ឬ​ក្បួន​ហែ​យ៉ាង​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិធី ផង) ។
    - មហា​ពេទ្យ (-ពែត) ន. ពេទ្យ​ធំ, គ្រូ​ពេទ្យ​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពេទ្យ​ផង) ។ មហា​ពោធិ ន. ដើម​ពោធិ៍​ដ៏​ប្រសើរ គឺ​ដើម​ពោធិ៍​ដែល​ព្រះ​សក្យមុនី​គោតម​ទ្រង់​គង់​ក្នុង​ម្លប់​ក៏​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ មហា​ពោធិ​ស្ថាន ទី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​បាន​ត្រាស់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពោធិ និង ពោធិ៍ ផង) ។
    - មហា​ព្រហ្ម (--ព្រំ) ន. (បា.) ព្រហ្ម​ធំ ។ ឈ្មោះ​ឋាន​ព្រហ្ម​ជាន់​ទី ៣ ក្នុង​រូប​ព្រហ្ម ១៦ ជាន់ ។
    - មហា​ព្រហ្ម​មុនី (--ព្រំមៈ--) ន. ឋានន្តរ​សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ ទី​រាជា​គណៈ​រឿនហ្លួង, មាន​នាទី​ជា​ភត្តុទ្ទេសក៍​និង​ការ​ប្រិតប្រៀប​រៀបចំ​ភិក្ខុ​សង្ឃ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ ក្នុង​ព្រះ​រាជ​និមន្តន៍​... (ជា​គូ​គ្នា​នឹង ព្រះ​មហា​វិមល​ធម្ម) ។ មហា​ភិនិស្ក្រម (--ភិនិស-ស្ក្រំ) ន. (សំ. មហត៑ ឬ មហន្ត៑ + អភិនិឞ្រ្កម ឬ--មណ; បា. មហាភិនិក្ខមន) ការ​ចេញ​ដើម្បី​គុណ​ដ៏​ធំ​ក្រៃលែង​គឺ​ការ​ចេញ​ទ្រង់​ព្រះ​ផ្នួស​នៃ​ព្រះ​មហា​សត្វ​ក្នុង​បច្ឆិម​ភព (ការ​ចេញ​បួស​ធ្វើ​ទុក្ករ​កិរិយា​ឲ្យ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ) : មហា​ភិនិស្ក្រម​នៃ​ព្រះ​មហា​សត្វ; សរសេរ​ជា មហាភិនិស្ក្រមណ៍ ឬ មហាភិនេស្ក្រមណ៍ ក៏​បាន (ព. ពុ.) ។
    - មហា​ភូត ឬ--ភូតរូប (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភូត​រូប) ។
    - មហា​មគ្គ ឬ--មាគ៌ា (--ម័ក ឬ--មារគា) ន. ផ្លូវ​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង មាគ៌ា ផង) ។
    - មហា​មន្ត្រី (--មន់ត្រី) ន. ឋានន្តរ​មន្ត្រី​ក្រុម​ព្រះ​រាជ​មន្ទីរ (រឿន​ហ្លួង) ជា​ចាងហ្វាង​ស្ដាំ : ឧកញ៉ា​មហា​មន្ត្រី; ជា​គូ​គ្នា​នឹង​ឧកញ៉ា​មហា​ទេព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ត្រី ផង) ។
    - មហា​មាត្រ ឬ - មហា​មាត្យ (--ម៉ាត) ន. (សំ.; បា. មហា​មត្ត) មន្ត្រី​មាន​ស័ក្តិ​ធំ, សេនាបតី; ហៅ​ថា រាជ​មហា​មាត្រ ក៏​មាន (ច្រើន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ, សម័យ​សព្វ​ថ្ងៃ​នេះ ជួន​កាល​ប្រើ​ជា​ឋានន្តរ​សម្រាប់​មន្ត្រី​សាមញ្ញ​ក៏​មាន) ។
    - មហា​មាយា ន. (បា.) ព្រះ​នាម​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​សិរី​សុទ្ធោទនៈ (ព្រះ​មាតា​នៃ​ព្រះ​សក្យមុនី​សព្វញ្ញុពុទ្ធ) : សម្ដេច​ព្រះ​មហា​មាយា; ហៅ​ថា សម្ដេច​ព្រះ​មាយា ឬ សម្ដេច​ព្រះ​សិរី​មហា​មាយា (ពុទ្ធ​មាតា និង មាយា ២ ផង) ។
    - មហា​មិត្ត ឬ--មិត្រ (--មិត) ន. មិត្រ​ធំ, មិត្រ​ប្រសើរ, មិត្រ​ខ្ពង់ខ្ពស់ (ក្នុង​សម័យ​បុរាណ​ច្រើន​ប្រើ​ចំពោះ​ក្សត្រិយ៍​ដែល​ជា​មិត្រ​នឹង​ក្សត្រិយ៍​ប្រទេស​ដទៃ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិត្ត ឬ មិត្រ ទៀត​ផង) ។
    - មហា​មុនី ន. អ្នក​ប្រាជ្ញ​ធំ; ព្រះ​សព្វញ្ញុពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុនី ផង) ។
    - មហា​មេឃ (--មេក) ន. (បា.) ពពក​ខាប់​ដាល​ខ្មៅ​ងងឹត​ដាប​ដែល​បង្អុរ​ភ្លៀង, ភ្លៀង​ធំ, ភ្លៀង​ខ្លាំង ។
    - មហា​មោគ្គល្លាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មោគ្គល្លាន) ។
    - មហា​យញ្ញ (--យ៉ាញ់ៈញៈ ឬ--យ៉ាញ់) ន. (បា.) យញ្ញ​ធំ, ការ​បូជា​ធំ (ច្រើន​ប្រើ​ខាង​លទ្ធិ​ព្រាហ្មណ) : ធ្វើ​មហា​យញ្ញ ។
    - មហា​យាន ន. (សំ. បា.) យាន​ធំ ។ ឈ្មោះ​ពួក​ពុទ្ធ​សាសនិក​ដែល​បែក​លទ្ធិ​ចេញ​ផ្សេង​ច្រើន​អន្លើ​ឃ្លាត​ពី​លទ្ធិ​ដើម ដូច​យ៉ាង​ពួក​អ្នក​កាន់​ពុទ្ធ​សាសនា​នៅ​ប្រទេស​ចិន, ជប៉ុន, យួន ជាដើម​ហៅ​ថា ពួក​មហា​យាន ឬ លទ្ធិ​មហា​យាន សំដៅ​សេចក្ដី​ថា “ពួក​ឬ​លទ្ធិ​មាន​ធម៌​ជា​យាន​ដ៏​ធំ​ឬ​ជា​យាន​ដ៏​ប្រសើរ” (ជា​គូ​គ្នា នឹង ហីន​យាន; ហៅ​ថា អាចរិយ​វាទ ឬ អាចរិយ​វាទី “អ្នក​ពោល​តាម​លទ្ធិ​អាចារ្យ (របស់​ខ្លួន)” ក៏​បាន (ជា​គូ​គ្នា​នឹង ថេរ​វាទ ឬ ថេរ​វាទី) ហៅ​ថា ឧត្តរ​និកាយ “ពួក​ខាង​ជើង” ក៏​បាន (ជា​គូ​គ្នា​នឹង ទក្ខិណ​និកាយ) ។ ពួក​ឬ​លទ្ធិ​ទាំង​នេះ​កើត​មាន​ឡើង (មុន​ដំបូង​ក្នុង​មជ្ឈិម​ប្រទេស) តាំង​ពី​ក្នុង​ខាង​ដើម​សតវត្សរ៍​ទី២ នៃ​ពុទ្ធ​សករាជ​រៀង​មក ។
    - មហា​យុគ (--យុក) ន. (សំ. បា.) យុគ​ធំ គឺ​កាល​ឬ​សម័យ​ដែល​យូរ​អង្វែង​គ្រប់​ចំនួន​យុគ​ទាំង ៤; តាម​លទ្ធិ​បុរាណ​ថា កាល​វែង​ចំនួន​បួន​លាន​បី​សែន​ពីរ​ហ្មឺន (៤.៣២០.០០០) ឆ្នាំ​មនុស្ស​លោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - មហា​យុទ្ធ (--យុត) ន. (សំ. បា.) ចម្បាំង​ធំ, មហា​សង្គ្រាម (ហៅ​ថា មហា​យុទ្ធនា ក៏​បាន) ។
    - មហា​រញ្ញ ឬ - មហា​រណ្យ (--រ៉ាញ់ ឬ--រ៉ន់) ន. (បា. ឬ សំ.) ព្រៃ​ធំ, មហា​វ័ន, ព្រហា​វ័ន (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - មហា​រដ្ឋ (--រ័ត) ន. (បា. សំ.--រឞ្រ្ត) ដែន​ធំ ។ ឈ្មោះ​ដែន​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ែក​ខាង​លិច (ច្រើន​ហៅ​ថា មហា​រាស្ត្រ) ។
    - មហា​រាជ (--រាច) ន. (បា.) ស្ដេច​ធំ ។
    - មហា​រាជានុភាព អានុភាព​នៃ​ស្ដេច​ធំ ។
    - មហា​រាត្រ (-រាត) ន. (សំ.) វេលា​អធ្រាត្រ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - មហា​រោរព (--រោរប់) ន. (បា. មហា​រោរុវ; សំ. មហា​រោរវ ឈ្មោះ​នរក​ធំ​មួយ (រោរព​នរក​ធំ) ។ គុ. ដែល​មាន​សូរ​សព្ទ​សម្រែក​ដោយ​សេចក្ដី​ទុក្ខ​ឮ​ខ្លាំង​ក្រៃ; ដែល​មាន​សូរ​សម្រែក​ថ្ងូរ​ខ្លាំង​គួរ​ខ្លាច ។ ព. ប្រ. ទី​មហា​រោរព ទី​ដែល​មាន​មនុស្ស​ឬ​សត្វ​អនាថា​ឈឺ​ចាប់​ជា​ទម្ងន់ ស្រែក​ថ្ងូរ​ឮ​សូរ​សព្ទ​ខ្លាំង​ៗ; មនុស្ស​មហា​រោរព មនុស្ស​អនាថោ ដែល​មាន​ជម្ងឺ​ធ្ងន់​ស្រែក​ថ្ងូរ​ឮ​ខ្លាំង​ៗ​ឥត​ស្រាក ។
    - មហា​លាភ (--លាប) ន. (សំ. បា.) លាភ​ធំ, ការ​បាន​ផល​យ៉ាង​ធំ ។
    - មហា​លោភ (លោប) ន. (សំ. បា.) លោភ​យ៉ាង​ធំ, លោភ​ខ្លាំង, សេចក្ដី​ជំពាក់​ចិត្ត​ខ្លាំង ។ គុ. ដែល​មាន​លោភ​ធំ, ដែល​មាន​សេចក្ដី​ជំពាក់​ចិត្ត​ខ្លាំង ។
    - មហា​វគ្គ (--វ័ក) ន. ឬ គុ. (បា.; សំ.--វគ៌) វគ្គ​ធំ, ដែល​មាន​វគ្គ​ធំ​ៗ ។ ឈ្មោះ​វិន័យ​បិដក​មួយ​គម្ពីរ​និយាយ​ខាង​វិន័យ​ពុទ្ធ​សាសនា មាន​សេចក្ដី​ជា​ពួក​ៗ​ដែល​ហៅ​ថា ខន្ធក​វិន័យ មាន ១០ ខន្ធកៈ ។
    - មហា​វ័ន ន. (សំ. បា.--វ័ន) ព្រៃ​ធំ ។
    - មហា​វិថី (សំ. បា. មហា​វិថិ; បារ. Boulevard ឬ boulevart) ផ្លូវ​ធំ​ៗ​ក្នុង​ទី​ក្រុង ។
    - មហា​វិទ្យាល័យ (--វិត-ទ្យាល៉ៃ) ន. (សំ.--វិទ្យា + អាលយ) កន្លែង​សម្រាប់​រៀន​វិជ្ជា​ជាន់​ខ្ពស់, សាលា​រៀន​ចំណេះ​ខ្ពស់ ។
    - មហា​វិមល​ធម្ម (--វិមៈលៈធ័ម ឬ​ត. ទ. ស្រ.--វិមល់លៈធ័ម) ន. ឋានន្តរ​សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ ទី​រាជា​គណៈ​រឿនហ្លួង, មាន​មុខងារ​ជា​ភត្តុទ្ទេសក៍​ក្នុង​ព្រះ​រាជ​និមន្តន៍​និង​ការ​ប្រិតប្រៀប​ព្រះ​ភិក្ខុ​សង្ឃ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​រៀបរយ : ព្រះ​មហា​វិមល​ធម្ម (ជា​គូ​គ្នា​នឹង ព្រះ​មហា​ព្រហ្ម​មុនី) ។
    - មហា​វិហារ (--វិហ៊ា) ន. (សំ. បា.) វត្ត​ធំ; កុដិ​ធំ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​ចំពោះ​តែ​រោង​ឧបោសថ​ធំ​ៗ ក្នុង​វត្ត​នីមួយ​ៗ ។
    - មហា​វីរិយៈ (--វីរិយៈ) ន. (បា. វីរិយ; សំ.--វីយ៌) ព្យាយាម​ធំ, សេចក្ដី​ប្រឹងប្រែង​ខ្លាំង គឺ​ព្យាយាម​ធ្វើ​ពុំ​មាន​ឈប់...។
    - មហា​សករាជ (--សៈកៈរ៉ាច ឬ--ស័កក្រាច) ន. សករាជ​ធំ, កើត​មុន​ចុល្ល​សករាជ ៥៦០ ឆ្នាំ​ក្នុង​កាល​ពុទ្ធ​សករាជ ៦២១ (ប្រើ​អក្សរ​សង្ខេប ថា ម. ស.) ។
    - មហា​សក្ការៈ ន. សក្ការៈ​ធំ​ឬ​ច្រើន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក្ការៈ ផង) ។
    - មហា​សង្ក្រាន្ត (--សង់ក្រាន) ន. សំបុត្រ​ប្រាប់​ដំណើរ​ចូល​ឆ្នាំ​ថ្មី ព្រម​ទាំង​ទំនាយ​ទឹក​ភ្លៀង​ជាដើម ក្នុង​ឆ្នាំ​នោះ​ផង, ប្រក្រតិទិន​ឬ​ប្រតិទិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្ក្រាន្ត ផង) ។
    - មហា​សង្គ្រាម (--សង់គ្រាម) ន. ចម្បាំង​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្គ្រាម ផង) ។
    - មហា​សង្ឃ​រាជ (--សង់ឃៈរាច) ន. (បា. សំ. < មហា + សង្ឃ + រាជ “ស្ដេច​សង្ឃ​ធំ”) សមណ​ស័ក្តិ​ទី​សម្ដេច​ថ្នាក់​ខ្ពស់​បំផុត សម្រាប់​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ, បាន​ទទួល​សមណុត្តមាភិសេក មាន​នាទី​ជា​ស្ដេច​ខាង​សង្ឃ​ជា​ធំ​បំផុត​ជាង​បព្វជិត​ទាំងអស់​ក្នុង​ដែន​កម្ពុជា​ទាំង​មូល, អ្នក​ទាំងពួង​និយាយ​ស្ដី​ទៅ​រក​ត្រូវ​ប្រើ​ជា​រាជ​សព្ទ​ទាំងអស់ : សម្ដេច​ព្រះ​មហា​សង្ឃ​រាជ ទ្រង់​សោយ, ទ្រង់​ផ្ទំ ។ល។ (ក្នុង​កម្ពុជ​រដ្ឋ មិន​មាន​សមណ​ស័ក្ដិ​នេះ​រាល់​រាជ្យ​ក្សត្រិយ៍​ទេ, ចួន​កាល​ក៏​មាន​ត្រឹមតែ​ទី​ជា សង្ឃនាយក ប៉ុណ្ណោះ)។
    - មហា​សត្ត ឬ--សត្វ (--ស័ត) ន. (បា. ឬ សំ.) សត្វ​ប្រសើរ; ពាក្យ​សម្រាប់​ហៅ​ពោធិ​សត្វ​ដែល​កំពុង​បំពេញ​បារមី ជិត​នឹង​ដល់​កាល​កំណត់​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ (ព. ពុ.) ។
    - មហា​សត្រូវ ន. សត្រូវ​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សត្រូវ ផង) ។
    - មហា​សន្និបាត ន. ការ​ប្រជុំ​ធំ, មហា​សមាគម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្និបាត ផង) ។
    - មហា​សមាគម (--សៈម៉ាគំ) ន. ការ​មក​ជួប​ជុំ​គ្នា​ច្រើន, ការ​ប្រជុំ​គ្នា​យ៉ាង​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាគម ផង) ។
    - មហា​សមុទ្ទ ឬ--សមុទ្រ (--សៈម៉ុត) ន. (បា. ឬ សំ.) សមុទ្ទ​ធំ ។
    - មហា​សម្មត​រាជ (--ស័ម-ម៉ៈតៈរ៉ាច) ន. (បា.) ព្រះ​នាម​ប្រថម​ក្សត្រិយ៍​ក្នុង​ខាង​ដើម​នៃ​ភទ្រកល្ប​នេះ : ព្រះ​បាទ​មហា​សម្មត​រាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មនុ ផង) ។
    - មហា​សារីបុត្ត ឬ--បុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សារីបុត្ត) ។
    - មហា​សាល គុ. ឬ ន. (សំ. បា.) ដែល​មាន​ទ្រព្យ​ខ្លឹមសារ​ច្រើន; អ្នក​មាន​ទ្រព្យ​ច្រើន​លើសលន់...; ហៅ​តាម​ថ្នាក់​វណ្ណៈ ថា ខត្តិយ​មហា​សាល, ព្រាហ្មណ​មហា​សាល, គហបតិ​មហា​សាល ។
    - មហា​សាលា (--សាល៉ា) ន. (បា.) សាលា​ធំ ។
    - មហា​សាវក ឬ--វ័ក (--សាវ៉ាក់) ន. (បា.--សាវក; សំ.--ឝ្រាវក) សាវ័ក​ធំ គឺ​ព្រះ​មហា​ថេរ​ទាំងឡាយ ដែល​ជា​សិស្ស​សំខាន់​របស់​ព្រះ​សម្មាសម្ពុទ្ធ ក្នុង​ពុទ្ធ​សម័យ, មាន ៨០ អង្គ ហៅ​ថា អសីតិ​សាវក ឬ អសីតិ​មហា​សាវ័ក (ព. ពុ.) ។
    - មហា​សេដ្ឋី (--សេត-ឋី) ន. (បា.) សេដ្ឋី​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេដ្ឋី ផង) ។
    - មហា​សេវ័ក ឬ--សេវកាមាត្យ (--សេវ៉ាក់ ឬ--សេវ៉ៈកា ម៉ាត) ន. សេវ័ក​ធំ​ឬ​សេវកាមាត្យ​ធំ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេវ័ក និង អមាត្យ ផង ) ។
    - មហា​ស្រណុក ន. ស្រណុក​ច្រើន គឺ​អ្នក​ដែល​រមែង​នៅ​ជា​សុខ​មិន​ប្រទះ​សេចក្ដី​នឿយ​ហត់; កិច្ចការ​ឬ​ដំណើរ​អ្វី​មួយ​ដែល​ងាយ​ដែល​ស្រួល​ជា​បំផុត ។ ឈ្មោះ​បូស​ឬ​ពិស​ដែល​ចាប់​កើត​ឡើង​​បណ្ដាល​ឲ្យ​តែ​ងងុយ​ដេក ។
    - មហា​អមាត្យ (--អៈម៉ាត) ន. អមាត្យ​ធំ, មន្ត្រី​ធំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អមាត្យ ផង) ។
    - មហា​អវីចី (--អៈ--) ន. (បា.--អវីចី) ឈ្មោះ​នរក​អវីចី ឬ ធំ ។
    - មហា​ឥសី ឬ - មហា​ឫសី ន. (បា. ឥសិ, មហិសិ; សំ. មហរ្សិ < មហា + ឫឞិ) ឥសី​ធំ, ឫសី​ប្រសើរ ។
    - មហា​ឧបរាជ (--ឧប៉ៈរ៉ាច) ន. ឋានន្តរ​ស័ក្តិ​សម្រាប់​ក្សត្រិយ៍​ទី​ឧបរាជ​ក្នុង​កម្ពុជ​រដ្ឋ : សម្ដេច​ព្រះ​មហា​ឧបរាជ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបរាជ ផង) ។ មហា​ឫសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា​ឥសី) ។ល។
  5. យុគលពិន្ទុ ( ន.នាមសព្ទ ) [យុគៈលៈពិន-ទុ ]
    (យុគល “គូ” + វិន្ទុ ឬ ពិន្ទុ “តំណក់; ចំណុច”) ចំណុច​មួយ​គូ ឬ​ចំណុច​ពីរ​ទន្ទឹម​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិន្ទុ ផង) ។ ពាក្យ​សន្មត​ឲ្យ​ជា ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង (:) ដូច​គ្នា​នឹង ដឺពង់ក៍ (Deux points) របស់​បារាំង​សែស, សម្រាប់​ប្រើ​ចុច​ពី​ខាង​មុខ​អក្សរ ដែល​មាន​សំឡេង ជា អៈ, អាៈ, អេៈ, ជាដើម ដូច​ជា​ខេមរៈ, ធុរៈ, ភារៈ, មរណៈ, លក្ខណៈ, សក្ការៈ, ស្រៈ, អក្ខរៈ, អ៊ី​ថាៈ, អេៈអុ​ៗ, រអេះរអុ ជាដើម; ប៉ុន្តែ ពាក្យ​ដែល​ជា សមាស​នាម មាន​ដើម​ថា កម្ពុជ​រដ្ឋ, ខេមរ​ជាតិ, មគធ​ភាសា, មរណ​ភាព, រាជ​បុត្រ, សក្ការ​បូជា, អក្ខរ​វិធី (ក័ម-ពុជៈរ័ក, ខេម៉ៈរ៉ៈជាត, មៈគៈធៈភាសា, មៈរៈណៈភាប, រាជៈបុត, ស័កការ៉ៈបូជា, អ័កខៈរ៉ៈវិធី) នេះ កុំ​ចុច​អក្សរ​កណ្តាល​ជា កម្ពុជៈ​រដ្ឋ, ខេមរៈ​ជាតិ, មគធៈ​ភាសា, មរណៈ​ភាព, រាជៈ​បុត្រ, សក្ការៈ​បូជា, អក្ខរៈ​វិធី ដូច្នេះ​ឡើយ ។ មួយ​ទៀត, យុគល​ពិន្ទុ នេះ​មិន​មាន​សំឡេង​ទេ សម្រាប់​ប្រើ​ជា​គ្រឿង​សម្គាល់​ការ​ចង្អុល​ពាក្យ​ឬ​សេចក្តី​ខាង​មុខ ដែល​ជា​ឧទាហរណ៍​ឬ​ជា​ព័ស្តុតាង​ជាដើម, ដូច​ជា​ម្តាយ​និយាយ ថា : កូន, ឯង​ខំ​ប្រឹង​រៀន​សូត្រ​ទៅ ទាន់​ខ្លួន​នៅ​ក្មេង ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វណ្ណយុត្ត ផង) ។
  6. លាភ ( ន.នាមសព្ទ )
    ការ​បាន, ដំណើរ​ប្រទះ​លើ​ការ​បាន, អ្វី​ៗ​ដែល​គួរ​បាន; ចំណេញ : មាន​លាភ, កើត​លាភ, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាង​ដើម អ. ថ. លាភៈ, រៀង​ពី​ខាង​ចុង អ.ថ. លាប, ដូច​ជា :
    - លាភ​គិទ្ធ ដែល​ជាប់​ជំពាក់​ដោយ​លាភ, ដែល​ញ៉ាម​ព្រោះ​ធ្លាប់​តែ​បាន; សេចក្ដី​ជាប់​ចិត្ត​ក្នុង​លាភ ។
    - លាភ​តណ្ហា (--តន់-ហា) ចំណង់​ឬ​សេចក្ដី​ស្លន់​ស្លោទៅ​រក​លាភ ។
    - លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដី​អន្តរាយ​លាភ ។
    - លាភ​វិនាស ការ​ខូច​លាភ, ដំណើរ​ខាត​ខាន​បាន ។
    - លាភ​សក្ការៈ លាភ​និង​សក្ការៈ ។
    - លាភ​សន្តោស (--សន់ដោស) សេចក្ដី​ត្រេកអរ​ចំពោះ​តែ​ត្រឹម​លាភ​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណោះ មិន​រវះរវាម​ហួស​ពី​ការ​បាន ។
    - លាភ​សម្ប័ទ ឬ
    - --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដី​សម​ប្រកប​ដោយ​ការ​បាន ។
    - លាភាលាភ (< លាភ + អលាភ) ការ​បាន​និង​ការ​ខាន​បាន ឬ​ការ​ខាត​បង់ ។ល។
    - ធន​លាភ (ធៈនៈ--) ការ​បាន​ទ្រព្យ ។
    - ធម្ម​លាភ (ធ័ម-មៈ--) ឬ - ធម្មិក​លាភ (ធ័ម-មិកៈ--) ការ​បាន​ដោយ​ធម៌ (បាន​ដោយ​ត្រឹម​ត្រូវ) ។
    - បច្ចយ​លាភ (បុ័ច-ចៈយ៉ៈ--) ការ​បាន​នូវ​បច្ច័យ ។
    - បុញ្ញ​លាភ (ប៉ុញ-ញ៉ៈ--) ការ​បាន​ដោយ​សារ​បុណ្យ ។
    - បុត្ត​លាភ (ប៉ុត-តៈ--) ការ​បាន​កូន ។
    - មិត្ត​លាភ (មិត-តៈ--) ការ​បាន​មិត្ត ។ល។
  7. សក្ការ ( ន.នាមសព្ទ ) [ស័ក-ការ៉ៈ ]
    (សក្ការ; សត្ការ) ការ​ធ្វើ​គោរព, សេចក្ដី​គោរព, ការ​ធ្វើ​បដិសណ្ឋារៈ​ដោយ​គោរព; តង្វាយ, ជំនូន, គ្រឿង​បូជា : ធ្វើ​សក្ការៈ, មាន​គ្រឿង​សក្ការៈ ។
    - សក្ការ​បូជា គ្រឿង​បូជា​ដោយ​គោរព, គ្រឿង​បូជា​ដ៏​ផ្ចិតផ្ចង់ ។
    - សក្ការ​ភាជនៈ ឬ --ភាជន៍ ភាជនៈ​ដាក់​គ្រឿង​សក្ការៈ ។ ល។
  8. សក្ការសម្មាន ( ន.នាមសព្ទ ) [ស័ក-ការ៉ៈ ស័ម-ម៉ាន ]
    សក្ការៈ​និង​សេចក្ដី​រាប់អាន, សក្ការៈ​និង​សេចក្ដី​គួរ​សម : ធ្វើ​សក្ការ​សម្មាន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : សក្ការ​សម្មាន នាំ​ឲ្យ​បាន​គ្នា​ជា​មិត្រ នរណា​បាន​ប្រព្រឹត្ត ពិត​ជា​នឹង​មាន​មិត្រ​ច្រើន ។ ចង​មិត្រ​ដោយ​ការ​ឲ្យ ឲ្យ​ញយ​ៗ​មិត្រ​ក៏​កើន ក្តី​សុខ​ក្តី​ចម្រើន តែង​មាន​ច្រើន​ព្រោះ​ការ​ឲ្យ ។
  9. សោបាន ( ន.នាមសព្ទ ) [--ប៉ាន ]
    ជណ្តើរ; បង្អោង (បា. ប្រើ​ជា សោបាណ ក៏​មាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឬ រ. ស.); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ស្ដេច​ស្ដែង​ទ្រង់​បាន ឡើង​តាម​សោបាន ចូល​ថ្កាន​ប្រាសាទ រាជ​កញ្ញា ប្រសើរ​ស្អាងស្អាត សម្រាល​ព្រះ​បាទ ពុំ​ឲ្យ​ឮ​សូរ ។ នាគ​សោបាន ជណ្តើរ​មាន​រូប​នាគ (ជណ្តើរ​នាគ) : លុះ​ហែ​សព​រាជា មក​ដល់​នា​មេរុដ្ឋាន មាន​នាគ​សោបាន គេ​បាន​យោង​ព្រះ​សព​ឡើង ។ តម្កល់​លើ​បញ្ចា ដ៏​ថ្លៃ​ថ្លា​រុងរឿង​ថ្កើង មន្រ្តី​សឹង​កាន់​គ្រឿង​សក្ការៈ​ថ្វាយ​ព្រះ​សព ។
  10. អតិថិ ( ន.នាមសព្ទ ) [អៈតិ--]
    (អតិថិ) ភ្ញៀវ, ភ្ញៀវ​ពន្លឺ ។
    - អតិថិ​គារវៈ (--រៈវៈ) ការ​គោរព​ភ្ញៀវ, ការ​គួរ​សម​ចំពោះ​ភ្ញៀវ (ប្រើ​ជា អតិថិ​គោរព ក៏​បាន) ។
    - អតិថិ​ធម៌ ច្បាប់​ទទួល​ភ្ញៀវ, ច្បាប់​គួរ​សម​ទៅ​រក​ភ្ញៀវ (ហៅ អតិថិ​វិន័យ ក៏​បាន) ។
    - អតិថិ​ពលី (--ពៈលី) ពលិការ​ដល់​ភ្ញៀវ, ការ​ទទួល​ភ្ញៀវ; ហៅ អតិថិ​ក្រិយា, --បូជា ឬ --សក្ការៈ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពលី ផង) ។
    - អតិថិ​វត្ត សណ្តាប់ធ្នាប់​ឬ​បែប​បទ​របស់​ភ្ញៀវ​ឬ​របស់​អ្នក​ទទួល​ភ្ញៀវ ។
    - អតិថិ​វេស្ម័ន, --មន្ទីរ ឬ - --គ្រឹះ ផ្ទះ​សម្រាប់​ទទួល​ភ្ញៀវ ។
    - អតិថិ​សន្និបាត ការ​ប្រជុំ​ភ្ញៀវ ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ធ្វើសក្ការៈ [tvəə -----]
    to venerate, worship
  2. លាភសក្ការៈ [liep~liepʰeaʔ -----]
    benefits; good fortune, success


Prohok Solutions @2017 : Learn Khmer | Khmer Calendar