Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្គ្រោះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ត្រើយ ( ន.នាមសព្ទ )
    ប៉ែក​ដី, ឬ​ចំណែល​ដី​មាត់​សមុទ្ទ, ទន្លេ, ស្ទឹង, ព្រែក ម្ខាង​ៗ : ត្រើយ​អាយ, ត្រើយ​នាយ ។ មាន​ពាក្យ​ទំនៀម​ថា ដល់​ត្រើយ​សើយ​គូទ​ឲ្យ សេចក្ដី​ថា​លុះ​គេ​ជួយ​សង្គ្រោះ​ដោះ​ទុក្ខ​ឲ្យ​បាន​សុខ​ស្រួល ហើយ​ខ្លួន​បែរ​ជា​ប្រទូស្ដ​នឹង​គេ​អ្នក​សង្គ្រោះ​នោះ​វិញ (ប្រៀប​ដូច​ជា​មនុស្ស​អ្នក​ពឹង​រក​គេ​ឲ្យ​ចែវ​ទូក​ចម្លង​ខ្លួន​ឲ្យ​បាន​ឆ្លង​ទន្លេ លុះ​បាន​ដល់​ត្រើយ​ម្ខាង​ហើយ ក៏​ឡើង​ទៅ​លើ​ដី​ត្រើយ​ ហើយ​បែរ​ជា​សើយ​គូទ​បង្ហាញ​មក​អ្នក​ចម្លង​ខ្លួន​នោះ​វិញ; ជា​អកតញ្ញូ ពេញ​លក្ខណៈ​ជា​មនុស្ស​អាក្រក់​ក្រៃលែង) ។
  2. ទារ​សង្រ្គោះ ( ន.នាមសព្ទ ) [ទារៈសង់គ្រោះ ]
    (ទារសំគ្រហ; ទារសង្គហ) ការ​សង្រ្គោះ​ភរិយា, ការ​ទំនុកបម្រុង​ប្រពន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្គ្រោះ ផង) ។
  3. ទីទៃ ( គុ.គុនសព្ទ, សព្វ.សព្វនាម )
    ដទៃ; ផ្សេង, ដោយ​ខ្លួន : ផ្ទះ​ទីទៃ, ភូមិ​ទីទៃ, មុខ​របរ​ទទៃ​ពី​គ្នា ។ ម្ដាយ​ទីទៃ ឬ ឪពុក​ទីទៃ បង​ប្អូន​បង្កើត ដែល​មាន​ឪពុក​ជា​មួយ​ ម្ដាយ​ផ្សេង​គ្នា ឬ​ដែល​មាន​ម្ដាយ​ជាមួយ ឪពុក​ផ្សេង​គ្នា, ដោយ​បរិយាយ​ថា ឥត​ពី​ម្ដាយ​ទៅ​ឪពុក​មាន​ប្រពន្ធ​ទៀត ក៏​មាន​កូន, ឬ​ម្ដាយ​នៅ ប៉ុន្តែ​ឪពុក​មាន​ប្រពន្ធ​ផ្សេង​ទៀត ក៏​មាន​កូន, កូន​ទាំង​នោះ​ហៅ​ថា បង​ប្អូន​ម្ដាយ​ទីទៃ; បើ​ឪពុក​លះ​លែង​ម្ដាយ ឬ​ឪពុក​ស្លាប់​ទៅ​ម្ដាយ​មាន​ប្ដី​ទៀត​ហើយ​មាន​កូន, កូន​មុន​និង​កូន​ក្រោយ​ហៅ​ថា បង​ប្អូន​ឪពុក​ទីទៃ ។ ព. ទ. បុ. ថា នៅ​ផ្ទះ​ម្ដាយ​ទីទៃ ទៅ​ព្រៃ​ម្ដាយ​ជាមួយ មាន​អត្ថន័យ​ថា កាល​បើ​មាន​ដំណើរ​ទៅ​កាន់​ទីណា​មួយ​ជា​មួយ​គ្នា, ត្រូវ​សង្គ្រោះ​គ្នា​ដូច​បង​ប្អូន​បង្កើត ។
  4. និស្ស័យ ( ន.នាមសព្ទ ) [និស-សៃ ]
    (និស្សយ) ការ​នៅ​អាស្រ័យ​ក្រោម​ឱវាទ​និង​ក្រោម​ការ​គ្រប់គ្រង​នៃ​អ្នក​ដទៃ :
    - សូម​និស្ស័យ គឺ​សូម​នៅ​អាស្រ័យ​ក្រោម​ឱវាទ និង​ក្នុង​ការ​ឧបត្ថម្ភ, ការ​សង្គ្រោះ​ដោយ​ពុំ​បណ្ដែត​បណ្ដោយ, ពុំ​មើល​បំណាំ : មាន​ព្រះ​ពុទ្ធប្បញ្ញត្តិ​ថា សាមណេរ​ត្រូវ​សូម​និស្ស័យ​នឹង​ភិក្ខុ​អ្នក​ចេះ​វិន័យ ហើយ​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​លោក​ជានិច្ច ។ល។ (ព. វិ. ពុ.) ។
    - ឲ្យ​និស្ស័យ គឺ​ទទួល​ឲ្យ​នៅ​ជ្រក​អាស្រ័យ ។
    - គ្មាន​និស្ស័យ​នឹង​គ្នា គឺ​គ្មាន​ការ​នៅ​ជ្រក​អាស្រ័យ​អ្វី​នឹង​គ្នា​ឡើយ​ ។
    - អស់​និស្ស័យ​នឹង​គ្នា គឺ​អស់​មាន​ការ​ប្រាស្រ័យ​គ្នា​ត​ទៅ​ទៀត ។ ជន​ជា​ពំនាក់, ជា​អ្នក​ទំនុក​បម្រុង : ខ្ញុំ​ប្រកប​ជំនួញ​ធំ​ពុំ​កើត ព្រោះ​គ្មាន​និស្ស័យ គឺ​គ្មាន​អ្នក​ទំនុក​បម្រុង ។
  5. បិណ្ឌបាតទាន [បិន-ឌៈ បាតៈ--]
    ការ​ឲ្យ​ចង្ហាន់​បិណ្ឌបាត គឺ​ការ​ដែល​ទាយក​ឲ្យ​ភោជនាហារ​ជា​គ្រឿង​ចិញ្ចឹម​ជីវិត​ដោយ​សេចក្ដី​សង្គ្រោះ ដល់​បព្វជិត​មិន​ឲ្យ​ដាច់​ពោះ​ស្លាប់ : បិណ្ឌបាត​ទាន​ជា​អំណោយ​ដ៏​វិសេស មិន​លម្អៀង​របស់​ទាយក​ទាយិកា​ទាំងឡាយ រាប់​បញ្ចូល​ក្នុង​សង្ឃគតា​ទក្ខិណា​ទាន (ព. ពុ.) ។
  6. ប្ដី ( ន.នាមសព្ទ ) [ជើង ដ ]
    (បតិ “ម្ចាស់; ប្រុស​ជា​ម្ចាស់​ផ្ទះ គឺ​បុរស​ជា​គូ​គ្នា​នឹង​ស្រ្តី​ជា​ភរិយា”) ប្រុស​ជា​គូ​គ្នា​នឹង​ស្រី​ជា​ប្រពន្ធ : មាន​ប្ដី​ប្រពន្ធ គឺ​ស្រី​មាន​ប្រុស​ជា​ប្ដី ប្រុស​មាន​ស្រី​ជា​ប្រពន្ធ​ជា​គូ​គ្រង​ហើយ ។
    - ប្ដី​សី ក្លាយ​មក​ពី​ពាក្យ​ថា ប្ដី​ស្រី ឬ ប្ដី​សិរី គឺ​ប្ដី​ស្រី​សួស្ដី​ឬ​ប្ដី​របស់​ស្រី (?) : នាង​ទូច​កូន​មីង​វា​មាន​ប្ដី​សី​ហើយ​ឬ​នៅ ? (ព. សា.) ។ យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក​ពាក្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ចប់​ស្រេច​នៅ​ថ្ងៃ​សៅរ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា, យើង​ស្រង់​ព្រះ​រាជ​និពន្ធ​នោះ​យក​មក​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​ពាក្យ​ថ្លែង​អំពី​គតិ ៥​យ៉ាង ដែល​បុរស​ជា​ប្ដី​ត្រូវ​ប្រតិបត្តិ​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​ប៉ុណ្ណោះ, មិន​មាន​សេចក្ដី​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ កតមេហិ បញ្ចគតី-   ហិ សាមិកា ភរិយាស-   ង្គហាធម្មា ប្រែ​តាម​អត្ថា-   ធិប្បាយ​បាលី ។ ថា​ប្រុស​ឯណា នឹង​មាន​ភរិយា លោក​ឲ្យ​ចេះ​ក្ដី ទាំង​ប្រាំ​ចំពោះ សង្គ្រោះ​ចិត្ត​ស្រី ប្រពន្ធ​ប្រក្រតី ដូច​ធម៌​សម្ដែង ។ បើ​ប្ដី​ឯណា ពុំ​កាន់​កិរិយា ទាំង​ប្រាំ​នេះ​ឯង ហៅ​ប្ដី​ទុជ៌ន ជួលន់​ក្រៃលែង ចេះ​តែ​កំហែង ចិត្ត​ប្រពន្ធ​ពិត ។ បើ​ប្ដី​កាន់​ច្បាប់ ទាំង​ប្រាំ​នេះ​ខ្ជាប់ ហៅ​ប្ដី​សុចរិត បម្រុង​ភរិយា ដោយ​នា​ក្រម​ក្រឹត្យ​ ប្រសើរ​ពេក​ពិត ឥត​អ្វី​ផ្ទឹម​ឡើយ ។ អស់​ប្រុស​ទាំងឡាយ ចូរ​ចាំ​អធិប្បាយ ច្បាប់​នេះ​ជា​ត្រើយ ទុក​គ្រប់​ប្រុស​ប្រាណ កុំ​មាន​កន្ដើយ មាន​ប្រពន្ធ​ហើយ ជា​សុខ​សម្រាន្ត ។ មួយ​គឺ​ហៅ​ប្ដី ឲ្យ​ប្រើ​សំដី នឹង​ប្រពន្ធ​មាន ពាក្យ​ទន់​ពីរោះ ស្មើ​ស្មោះ​ដោយ​ក្សាន្ត សរសើរ​រាប់អាន តាម​សព្ទ​វាចា ។ មួយ​គឺ​ប្រពន្ធ ខុស​ឆ្គង​ស្រាល​ធ្ងន់ កុំ​ជេរ​ផ្ដាសា ទាត់​ធាក់​ដៀល​ដំ ដូច​ខ្ញុំ​អាត្មា កុំ​ស្ដី​ដើម​ថា ឲ្យ​ឮ​សាយ​ស័ព្ទ ។ មួយ​គឺ​បាន​ធន ប្រគល់​ប្រពន្ធ ទុក​ដាក់​រណ្ដាប់ ទាំង​គ្រឿង​អាហារ ជា​ការ​ស្រី​ផ្គាប់ រៀប​ចំ​សម្រាប់ ថែទាំ​រក្សា ។ មួយ​គឺ​កុំ​ផ្ចង់ កុំ​ខំ​តែ​ប- ង្កើត​កូន​ហើយ​ថា ប្រពន្ធ​សុខ​ចិត្ត ឲ្យ​គិត​ប្រាថ្នា រួស​រក​ទ្រព្យា សម្រាប់​ឲ្យ​ផង ។ មួយ​គឺ​ឲ្យ​ចាប់​ ស្រឡាញ់​ឲ្យ​ខ្ជាប់ កុំ​ជិនណាយ​ហោង បើ​មាន​ប្រពន្ធ-   ទៀត​កុំ​ប៉ុនប៉ង ស្រឡាញ់​ស្នេហ៍ស្នង ឲ្យ​ស្មើ​មុខ​ឡើយ ។ សម្ដែង​សេចក្ដី គ្រប់​ប្រាំ​វិថី ចែង​ចប់​ស្រេច​ហើយ ឲ្យ​អស់​ប្រុស​ផង ចាំ​ចង​ជា​ត្រើយ ផ្ចង់​កុំ​កន្តើយ ចោល​ច្បាប់​បុរាណ ។ បើ​ប្រុស​ឯណា ពុំ​ផ្ចង់​ចិន្តា ដូច​ធម៌​ទូន្មាន នៅ​នឹង​ភរិយា គ្មាន​ជា​សុខ​សាន្ត ហិនហោច​ធន​ធាន ទាស់ទែង​លែង​គ្នា ។ ឯ​វិស័យ​ចិត្ត អស់​ស្រី​ផង​ពិត មាន​ប្ដី​ប្រាថ្នា អំពើ​ទាំង​ប្រាំ នេះ​ចាំ​ចិន្តា គ្រប់​ចិត្ត​ភរិយា នៅ​នា​លោកិយ ។ បើ​ខ្វះ​អំពើ-   ណា​មួយ​ហើយ​តើ ប្រពន្ធ​ថា​ប្ដី ចិត្ត​ពុំ​ត្រូវ​ត្រង់ ពុំ​គង់​មេត្រី តូច​ចិត្ត​ស្វាមី អាក់​អន់​ពុំ​ស្មោះ លោក​ឲ្យ​ប្រុស​ផង គន់​គិត​ស្ងួន​គ្រង ផ្ចង់​ចិត្ត​សង្គ្រោះ-   ប្រពន្ធ​ឲ្យ​ពិត ដោយ​ក្រឹត្យ​ប្រាំ​នោះ ប្រពន្ធ​ក៏​ស្មោះ-   ចិត្ត​ចូល​មូល​ឯង ។ កុំ​គិត​តែ​យក-   ប្រពន្ធ​បាន​មក គ្រាន់​ឱប​ប្រលែង បង្កើត​តែ​កូន សោះសូន្យ​ធនធេង លោក​ឲ្យ​គិត​ក្រែង ដំណៀល​និន្ទា ។ ធម្មតា​ជា​ប្ដី បាន​ទ្រព្យ​ធន​អ្វី ឬ​យស​សក្ដា តែង​នៅ​សុខ​សឹង-   ទីពឹង​ផង​គ្នា ព្រោះ​ដ្បិត​ភរិយា កាន់​ក្ដី​សុចរិត ។ អំពើ​ច្នេះ​ហោង ឲ្យ​អស់​ប្រុស​ផង ចង​ចាំ​ក្នុង​ចិត្ត តាម​ធម៌​ទូន្មាន គ្រប់​ប្រាណ​ប្រុស​ពិត ទុក​ជា​ក្រម​ក្រិត្យ ច្បាប់​ច្បាស់​ត​ទៅ ។ អង្គ​អញ​រចនា សេចក្ដី​កាព្យា តាម​ច្បាប់​ទុក​នៅ ក្នុង​ព្រះ​បាលី សេចក្ដី​ជ្រាលជ្រៅ ពុំ​ហ៊ាន​សៅដៅ លើក​លែង​ងាយ​ដាយ ។ ឧស្សាហ៍​ខំ​ប្រុង ប្រែ​រក​រើស​ក្នុង គម្ពីរ​និកាយ អដ្ឋកថា ដីកា​បរិយាយ និបាត​ទាំងឡាយ មក​ផ្សំ​ស្រដី ។ ជា​ច្បាប់​ទុក​ត ដំណឹង​តំណ ដំណើរ​ស្ត្រី ឲ្យ​ជាក់​ប្រាកដ ដោយ​បទ​បាលី គ្រាន់​អស់​ប្រុស​ស្រី រើស​រៀន​រក​ផ្លូវ ។ ច្បាប់​នេះ​ប្រសើរ ដំណឹង​ដំណើរ ទំនង​នេះ​កូវ ជា​ច្បាប់​ប្រាកដ ដោយ​បទ​ត្រឹម​ត្រូវ គួរ​យើង​ឥឡូវ ប្រតិបត្តិ​រក្សា ។ គួរ​រៀន​ឲ្យ​ស្ទាត់ ឲ្យ​ចាំ​រត់​មាត់​ ដាក់​ក្នុង​ចិន្តា គ្រាន់​នឹង​ប្រិតប្រៀន បង្រៀន​អាត្មា តាម​ដោយ​គាថា នេះ​ឯង​ត​ទៅ ។ ចែង​ចប់​អភិប្រាយ ដោយ​អត្ថ​បរិយាយ សូរេច​ថ្ងៃ​សៅរ៍ ប្រាំ​បី​រោច​ឯ នា​ខែ​មាឃ​នៅ ឆ្នាំ​រកា​ត្រូវ នព្វស័ក​ស្រេច​ហោង ។៚ (បើ​ពេញ​ចិត្ត គួរ​ទន្ទេញ​ឲ្យ​ចាំ​មាត់) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រពន្ធ ទៀត​ផង) ។
  7. ប្រស់ ( កិ.កិរិយាសព្ទ )
    បង្ខាំង​រក្សា​ទុក​ឲ្យ​រស់​នៅ​បាន​យូរ ដើម្បី​នឹង​ពិឃាត​ក្នុង​ថ្ងៃ​ខាង​មុខ : ប្រស់​ត្រី, ប្រស់​ក្ដាម, ប្រស់​លលក ។
    - ត្រី​ប្រស់ គុ. ត្រី​ដែល​គេ​ប្រស់​ទុក ។ (ព. ប្រ.) ស្រោច​ស្រង់, សង្គ្រោះ, ដោះ​ទុក្ខ​ឲ្យ​មាន​ជីវិត​ត​ទៅ​ទៀត​ក៏​ទុក​ដូច​ជា​ប្រស់​ឲ្យ​រស់​ដែរ : កូន​ហ្នឹង, កាល​ពី​ឆ្នាំ​ទៅ​មួយ​នាយ​វា​លង់​ទឹក​ឈ្លក់​កខក់ រក​កល់​នឹង​ស្លាប់​ទៅ​ហើយ, បាន​អ្នក​បង់​សំណាញ់​ពីរ​នាក់ គេ​ស្រង់​ទាន់, វា​ក៏​បាន​រស់​នៅ​រៀង​មក ដោយសារ​អ្នក​ស្រង់​នោះ​គេ​ប្រស់​វា ។
    - គ្រូ​ប្រស់ (ព. ប្រស់ (ព. ប្រ.) គ្រូ​ពេទ្យ​ដែល​ព្យាបាល​អ្នក​ឈឺ​ធ្ងន់​គួរ​ស្លាប់ ឲ្យ​បាន​ជា​រស់​ត​មក​ទៀត : ពេទ្យ​ជា​គ្រូ​ប្រស់​មនុស្ស; ពេទ្យ​សត្វ ជា​គ្រូ​ប្រស់​សត្វ...។
    - ប្រោស​ប្រស់ (ព. ប្រ.) សង្គ្រោះ​ឲ្យ​បាន​រួច​ផុត​ចាក​គ្រោះ​ថ្នាក់​ធ្ងន់​ឬ​ឲ្យ​បាន​រួច​ផុត​ពី​ទ័ល​ក្រ ។
    - ឥសី​ប្រស់ ឬ - ទេវតា​ប្រស់ ឥសី​ស័ក្តិសិទ្ធិ ឬ​ទេវតា ប្រស់​មនុស្ស​ឬ​សត្វ​ដែល​ស្លាប់​ហើយ​ឲ្យ​រស់​ឡើង​វិញ (មាន​តំណាល​ក្នុង​រឿង​ព្រេង​ឬ​ក្នុង​រឿង​ប្រតិដ្ឋ) ។
    - ព្រះ​ពុទ្ធ​ទ្រង់​ប្រោស​ប្រស់ (ព. ប្រ. ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​លះ​ទិដ្ឋិ​ខុស​ចេញ​បាន (ដោយ​ហេតុ​មនុស្ស​នោះ មាន​សេចក្ដី​ប្រមាទ​ជ្រុល ដែល​ទុក​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ ឲ្យ​ដឹង​ខុស​ត្រូវ​ឡើង​ទុក​ដូច​ជា​រស់​ឡើង​វិញ; មាន​រឿង អហឹស​បុរស ដែល​ហៅ​ថា អង្គុលិមាល ជា​ឧទាហរណ៍) ។
  8. ពលី ( ន.នាមសព្ទ ) [ពៈ-- ]
    (ពលិ) ការ​បូជា; សួយ, អាករ, ពន្ធដារ; តង្វាយ; សំណែន, ការ​សង្គ្រោះ, ចំណែក​បុណ្យ ។ ពលី​មាន​៥​យ៉ាង​គឺ ១- ញាតិ​ពលី ការ​សង្គ្រោះ​ញាតិ; ២- អតិថិ​ពលី ការ​ទទួល​ភ្ញៀវ​ពន្លឺ; ៣- បុព្វ​បេត​ពលី ការ​ធ្វើ​ទាន​ឧទ្ទិស​ផ្សាយ​ចំណែក​បុណ្យ​​ចំពោះ​ទៅ​អ្នក​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក​មុន​ៗ​ហើយ; ៤- រាជ​ពលី ការ​ទទួល​ភារៈ​កិច្ចការ​រាជការ​មាន​បង់​ពន្ធដារ​សួយ​អាការ​ជាដើម; ៥- ទេវតា​ពលី ការ​ផ្សាយ​ចំណែក​បុណ្យ​ចំពោះ​ពួក​ទេវតា តាម​លទ្ធិ​ពុទ្ធ​សាសនា ឬ​បូជា​វត្ថុ​ផ្សេង​ៗ​មាន​បាយ​ចំណី​ជាដើម​ចំពោះ​ទេវតា​តាម​លទ្ធិ​ដទៃ​ក្រៅ​ពី​ពុទ្ធ​សាសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​៥​នុះ​ផង) ។
  9. ភាតរ​ភាព ( ន.នាមសព្ទ ) [ភាតរ៉ៈភាប]
    (-- + ភាវ; ភ្រាត្ឫ + ភាវ) ភាវៈ​នៃ​បង​ប្អូន; សេចក្ដី​រាប់​រក​គ្នា​ដូច​បង​ដូច​ប្អូន : ភាតរ​ភាព ឬ​ភាតុ​ភាព​របស់​ពួក​មនុស្ស, សង្គ្រោះ​គ្នា​ដោយ​ភាតរ​ភាព, និយាយ​ស្ដី​រក​គ្នា​ដោយ​ភាតរ​ភាព ឬ​ដោយ​ភាតុ​ភាព ។
  10. មាន ( កិ.កិរិយាសព្ទ )
    បាន, កប, ប្រកប​ដោយ, កើត, បរិបូរ​ដោយ, គង់​នៅ, ឋិត​នៅ... ។ ព. ផ្ទ. គ្មាន, ឥត ។
    - មាន​កម្ម មាន​អំពើ​ដែល​ធ្វើ​ទុក​មក​ពី​នាយ; ច្រើន​សំដៅ​សេចក្ដី​ចំពោះ​អំពើ​អាក្រក់ : មនុស្ស​មាន​កម្ម ។
    - មាន​កូន បាន​កូន (ព. ផ្ទ. គ្មាន​កូន, ឥត​កូន) ។
    - មាន​កំណើត ដែល​ធ្វើ​អ្វី​ៗ​ចេះ​តែ​កប​កើត​ប្រយោជន៍, មាន​សំណាង : មនុស្ស​មាន​កំណើត (ព. ផ្ទ. ឥត​កំណើត) ។
    - មាន​ខ្មាស បរិបូរ​ដោយ​សេចក្ដី​ខ្មាស : មនុស្ស​មាន​ខ្មាស (ព. ផ្ទ. គ្មាន​ខ្មាស, ឥត​ខ្មាស) ។
    - មាន​ខ្លួន មាន​រូប​នៅ​ជា​អាង (ព. ផ្ទ. បាត់​ខ្លួន) ។
    - មាន​គុណ ដែល​ប្រកប​ដោយ​គុណ ។
    - មាន​គូ​ស្រករ, មាន​គូ​គ្រង​ស្រករ​គ្នា, ឬ មាន​គ្រួសារ, មាន​ផ្ទះ, មាន​ផ្ទះ​សំបែង មាន​ប្ដី​ប្រពន្ធ ។
    - មាន​គំនិត ដែល​មាន​ការ​គិត​ច្រើន, មាន​មារយាទ (ព. ផ្ទ. ឥត​គំនិត) ។
    - មាន​ចិត្ត ឬ - មាន​ចិត្ត​មាន​ថ្លើម ដែល​បរិបូរ​ដោយ​សេចក្ដី​ប្រឹងប្រែង មិន​ច្រអូស, មិន​ទម្រន់, មិន​មើល​បំណាំ (ព. ផ្ទ. ឥត​ចិត្ត ឬ ឥត​ចិត្ត​ឥត​ថ្លើម គឺ​ខ្ជិល, ច្រអូស, ទម្រន់, មើល​បំណាំ) ។
    - មាន​ចំណេះ បរិបូរ​ដោយ​ការ​ចេះ​ដឹង, មាន​វិជ្ជា : មនុស្ស​មាន​ចំណេះ (ព. ផ្ទ. ឥត​ចំណេះ, ល្ងង់ ។
    - មាន​ច្បាប់ ដែល​កាន់​ត្រឹមត្រូវ​តាម​ច្បាប់, ដែល​ប្រកាន់​តែ​តាម​ច្បាប់​ឬ​ដែល​មាន​សុភាព​រាបសា ចេះ​គួរ​ចេះ​សម​មិន​ឆ្គង : មនុស្ស​មាន​ច្បាប់ (ព. ផ្ទ. ឥត​ច្បាប់, ប្រហើន) ។
    - មាន​ជីវិត គង់​ជីវិត​នៅ, រស់​នៅ (ព. ផ្ទ. អស់​ជីវិត, ស្លាប់) ។
    - មាន​ជោគ មាន​ស្រី​សួស្ដី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជោគ ទៀត​ផង) ។
    - មាន​ឈ្មោះ ឬ - មាន​កេរ្តិ៍​ឈ្មោះ ដែល​លេច​ឮ​ល្បី​កេរ្តិ៍​ឈ្មោះ​ល្អ ។ មាន​ដំណើរ មាន​រឿង, កើត​ក្ដី ។
    - មាន​តម្រិះ ដែល​ចេះ​ត្រិះរិះ​ត្រូវ; និយាយ​ឲ្យ​ពេញ​ថា មាន​តម្រិះ​ត្រូវ, មាន​តម្រិះ​ល្អ (ព. ផ្ទ. គ្មាន​តម្រិះ, ឥត​តម្រិះ គឺ​មាន​តែ​ខាង​ការ​ត្រិះរិះ​ខុស, ត្រិះរិះ​អាក្រក់) ។
    - មាន​ត្រកូល ឬ - មាន​ផៅ,
    - មាន​ពូជ,
    - មាន​អម្បូរ ដែល​កើត​ក្នុង​ត្រកូល​ខ្ពស់​ឬ​ត្រកូល​មាន​កេរ្តិ៍​ឈ្មោះ (ព. ផ្ទ. ឥត​ត្រកូល, ឥត​ពូជ, ឥត​អម្បូរ គឺ​ដែល​កើត​ក្នុង​ត្រកូល​ថោក​ថយ...) ។
    - មាន​ទុក្ខ កើត​ទុក្ខ ។
    - មាន​ទ្រព្យ ឬ - មាន​សម្បត្តិ ដែល​បរិបូរ​ដោយ​ទ្រព្យ​សម្បត្តិ (ព. ផ្ទ. ខ្សត់​ទ្រព្យ, ក្រីក្រ, ទ័ល, ទ័ល​ក្រ ។
    - មាន​ធម៌ ដែល​ប្រព្រឹត្ត​ឬ​ប្រកាន់​សុចរិត​ឬ​ដែល​មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ករុណា; និយាយ​ថា មាន​ធម៌​សប្បុរស ក៏​បាន (ព. ផ្ទ. ឥត​ធម៌ ឬ គ្មាន​ធម៌​សប្បុរស) ។
    - មាន​នៅ កំពុង​តែ​មាន, ដែល​ឋិត​នៅ ។ មាន​បុណ្យ មាន​ភ័ព្វ, មាន​សំណាង​ខ្ពស់, មាន​យស​ស័ក្តិ... (ព. ផ្ទ. ឥត​បុណ្យ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ទៀត​ផង) ។
    - មាន​ពុត ដែល​មាន​ចិត្ត​របិញរបុញ (ព. ផ្ទ. ស្លូត​ត្រង់) ។
    - មាន​ព្រលឹង (ព. គ.) មាន​សាច់, ធាត់ (ព. ផ្ទ. មិន​សូវ​មាន​ព្រលឹង គឺ​ស្គម) ។
    - មាន​ព្រេង ឬ​
    - មាន​សំណាង មាន​អំពើ​កសាង​មក​ពី​ព្រេង​នាយ (ព. ផ្ទ. ឥត​ព្រេង ឬ ឥត​សំណាង) ។
    - មាន​ព្រះ​អង្គ (រ. ស. ឬ ស. ស.) ធាត់ (ព. ផ្ទ. ពុំសូវ​មាន​ព្រះ​អង្គ គឺ​ស្គម) ។
    - មាន​ភ័ព្វ មាន​សំណាង​គួរ​ដល់​សេចក្ដី​សុខ-ចម្រើន, គួរ​ឲ្យ​អ្នក​ធំ​សង្គ្រោះ​បាន : មនុស្ស​មាន​ភ័ព្វ (ព. ផ្ទ. ឥត​ភ័ព្វ, អភ័ព្វ) ។
    - មាន​មារយាទ ដែល​មាន​មារយាទ​ល្អ, ដែល​មាន​ឫកពា​នឹងធឹង, ស្លូតបូត : ក្មេង​មាន​មារយាទ គឺ​ក្មេង​ដែល​នឹង​ធឹង, មាន​សណ្ដាប់ធ្នាប់, មាន​របប (ព. ផ្ទ. ឥត​មារយាទ, ឥត​របប, រពឹស) ។
    - មាន​មុខ ឬ - មាន​មុខ​មាត់,
    - មាន​មុខ​មាន​ឈ្មោះ ដែល​អាច​ចេញ​មុខ​ក្នុង​ទី​ប្រជុំ​បាន, ដែល​មាន​អ្នក​ធំ​អ្នក​តូច​រាប់អាន​ច្រើន ។ល។
    - អ្នក​មាន អ្នក​បរិបូរ​ដោយ​ទ្រព្យ​សម្បត្តិ (ព. ផ្ទ. អ្នក​ក្រ) ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សង្គ្រោះ ( v ) [sɑŋkrʊəh]   - detail »
    to help, save, rescue; to resuscitate; to support.
  2. សង្គ្រោះ ( n ) [sɑŋkrʊəh]   - detail »
    help, saving, support, assistance
  3. សង្គ្រោះ ( adj ) [sɑŋkrʊəh]   - detail »
    to be included
    Eg. ធម៌នេះ សង្គ្រោះចូលក្នុងព្រះអភិធម្ម : This principle is included in the
Headley's Khmer-English Dictionary Subentry Full Text Search
  1. កិច្ចសង្គ្រោះ [kəc sɑŋkrʊəh]
    help, assistance
  2. គិលានសង្គ្រោះ [kiʔlien sɑŋkrʊəh]
    medical assistance
  3. ជួយសង្គ្រោះ [cuə yɔɔ sɑŋkrʊəh]
    to help, rescue, come to someone's assistance
  4. ញាណសង្គ្រោះ [ɲien sɑŋkrʊəh]
    sympathy
  5. ថ្នាំសង្គ្រោះ [tnam sɑŋkrʊəh]
    first aid kit
  6. បឋមសង្គ្រោះ [paʔtʰaʔmaʔ~paʔtʰam sɑŋkrʊəh]
    first aid
  7. បន្ទប់សង្គ្រោះ [(bɑntup~ptup~ktup) sɑŋkrʊəh]
    intensive care room
  8. ប្រជាសង្គ្រោះ [prɑcie sɑŋkrʊəh]
    social assistance
  9. លោកសង្គ្រោះ [look~lookaʔ sɑŋkrʊəh]
    impartial help, philanthropy
  10. សព្ទសង្គ្រោះ [sap sɑŋkrʊəh]
    dictionary, lexicon, glossary

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar