Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សញ្ញា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កា ( កិ.កិរិយាសព្ទ )
    សរសេរ​អាសយដ្ឋាន គឺ​សរសេរ​ចុះ​ឈ្មោះ​លំនៅ​អ្នក​ដែល​នឹង​ទទួល​សំបុត្រ នៅ​ស្រោម​សំបុត្រ​ដែល​នឹង​ផ្ញើ​ទៅ : កា​ស្រោម​សំបុត្រ; សរសេរ​ថែម​សេចក្ដី​ផ្សេង​ៗ លើ​ខ្នង​សំបុត្រ​ជា​សញ្ញា : កា​ខ្នង​សំបុត្រ ។
  2. ក្បៀស ( កិ.កិរិយាសព្ទ )
    កៀស, ធ្វើ​ឲ្យ​មាន​សញ្ញា​ជា​គំនូស ។
  3. ខណ្ឌសញ្ញា ( ន.នាមសព្ទ ) [ខាន់-ឌៈ-សាញ់-ញ៉ា]
    សញ្ញា​មាន​រូប​យ៉ាង​នេះ (។) សម្រាប់​ប្រើ​រាំង​ឃ្លា ឬ​សង្កាត់​នៃ​សេចក្ដី​មួយ​ៗ ឲ្យ​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា ។ វេវ.
    - ល្បះ ។
  4. កណ្ដក​សញ្ញា ( ន.នាមសព្ទ ) [ក័ន-ដៈ-កៈ-ស័ញ-ញ៉ា ឬ កន់-ដក់-ស័ញ-ញ៉ា ]
    (កណ្ដក “បន្លា” + សញ្ញា “គ្រឿង​សំគាល់”) ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​បន្លា ( , ) តាម​របៀប​អឺរ៉ុប, សម្រាប់​ប្រើ​ក្នុង​ការ​ដក​ឃ្លា​ជាដើម ។ ហៅ​ថា
    - សញ្ញា​ក្បៀស ក៏​បាន ។
  5. កតិកា ( ន.នាមសព្ទ ) [កៈ-តិកា ]
    សេចក្ដី​ប្ដេជ្ញា, ការ​សន្មតិ​គ្នា, ការ​មត់​គ្នា, ខ​សន្យា ។
    - កតិកា​សញ្ញា សញ្ញា​គឺ​ការ​សន្មតិ​គ្នា, ការ​មត់​គ្នា​ទុក​ជា​គ្រឿង​សំគាល់ : យើង​ត្រូវ​ធ្វើ​កតិកា​សញ្ញា​មួយ ។
  6. កឹះ ( កិ.កិរិយាសព្ទ )
    ឆ្កឹះ​ដោយ​ម្រាម​ដៃ ដើម្បី​ឲ្យ​សញ្ញា ហៅ​គ្នា​ដោយ​សម្ងាត់ ។
  7. ខខិត ( កិ.កិរិយាសព្ទ )
    ប្រកាន់​ទុក, ចំណាំ​ទុក​នូវ​របស់​អ្វី​មួយ​ថា ជា​របស់​ខ្លួន ដោយ​ដាក់​សញ្ញា​ជា​សម្គាល់ : ឃ្មុំ​នេះ​មាន​គេ​ខខិត​ហើយ (អ្នក​ស្រុក​ខ្លះ​និយាយ​ថា
    - ខងខិត) ។
  8. ខន្ធ ( ន.នាមសព្ទ ) [ខ័ន ]
    (ស្កន្ធ) ក; ដើម; គំនរ : ពួក, កង, ប្រជុំ; កំណត់ : ខន្ធ ៥ គឺ​រូបក្ខន្ធ, វេទនា​ខន្ធ, សញ្ញា​ខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ។
    - ទម្លាយ​ខន្ធ ឬ រំលាង​ខន្ធ គឺ​ស្លាប់ ។
    - រំលត់​ខន្ធ គឺ​ចូល​និព្វាន ។
  9. ត្រី ( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា.​ គឺសំខ្យាសព្ទ ក៏មាន ) )
    (ត្រិ; តិ) បី (៣) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​ទៀត ដូច​ជា ត្រី​កូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះ​ភ្នំ​មាន​កំពូល ៣ : ភ្នំ​ត្រីកូដ ។ ដែល​មាន​កំពូល ៣ : ប្រាសាទ​ត្រីកូដ ។
    - ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែល​មាន​ជ្រុង ៣, មាន​មុំ ៣ ឬ​មាន​ងៀង ៣ : រាង​ត្រីកោណ; សណ្ឋាន​ត្រីកោណ, ជា​ត្រីកោណ ។ វេវ. ត្រិយង្ស ។
    - ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែល​មាន​ចំណែក ៣, ដែល​ចម្រើន​កើន​ឡើង​ដោយ​ចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការ​នុ៎ះ​ឥឡូវ​ចម្រើន​កើន​ឡើង ជា​ត្រីគុណ​ជាង​ពី​ដើម ។
    - ត្រី​ចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះ​យាន​តូច​មាន​កង់ ៣ មួយ​ប្រភេទ ។
    - ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើន​តែ​ប្រើ​ក្នុង​កាព្យ) : យើង​សូម​អញ្ជើញ​អស់​ត្រីទស មាន​យស​ស័ក្កិ​សិទ្ធិ​ឫទ្ធិ​តេជះ សូម​ចុះ​ចូល​មក​ដោយ​រូត​រះ ដើម្បី​សំពះ​ព្រះ​ត្រៃរត្ន ។
    - ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់​បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
    - ត្រីធា ន. (សំ.) ភាគ​បី, ខ្ទង់​ឬ​ចំណែក​បី ។ ឈ្មោះ​បរិមាណ​មាន​ខ្ទង់​បី​ផ្នែក​ខាង​គណិត​សាស្ត្រ (ពីជគណិត) ។
    - ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែល​មាន​ភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺ​ភ្នែក​មែន​ទែន, បញ្ញាចក្ខុ ភ្នែក​គឺ​ប្រាជ្ញា (ប្រាជ្ញា​ទុក​ដូច​ជា​ភ្នែក), ធម្មចក្ខុ ភ្នែក​គឺ​អរិយមគ្គ; លោក​អ្នក​មាន​ភ្នែក​ទាំង ៣ នេះ ហៅ​ថា ត្រីនេត្រ ។ ន. ព្រះ​សិវៈ (ព្រះ​ឥសូរ) ។ ឈ្មោះ​សាស្រ្តា​សម្រាយ​កាព្យ​ពាក្យ ៤ ជា​ច្បាប់​សុភាសិត មាន​ក្នុង​កម្ពុជ​រដ្ឋ​មក​យូរ​ហើយ : សាស្ត្រា​ត្រីនេត្រ ឬ ច្បាប់​ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទី​ប្រជុំ​នៃ​ផ្លូវ​បែក ៣, ផ្លូវ​បែក ៣, ផ្លូវ​ត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែល​មាន​ប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
    - ត្រី​ពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិ​មាន ៣ យ៉ាង​គឺ មនុស្ស​សម្បត្តិ ទិព្វសម្បត្តិ, និព្វាន​សម្បត្តិ ។
    - ត្រី​ភាគ ន. (សំ.) ភាគ​បី, ចំណែក​បី ។
    - ត្រី​ភាគី គុ. (សំ.) ដែល​មាន​ភាគ​បី, ដែល​មាន​បី​ផ្នែក, ដែល​មាន​គ្នា​បី​ក្រុម : គូស​សញ្ញា​ត្រី​ភាគី ។ ត្រី​មាស ឬ ត្រៃ​មាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បី​ខែ; ប្រជុំ​នៃ​ខែ​បី, ចំនួន​៣​ខែ, ការ​រួម​ចំនួន​ខែ​ត្រឹម​៣ : បញ្ជី​ត្រី​មាស; ភិក្ខុ​សង្ឃ​នៅ​ចាំ​វស្សា​អស់​ត្រី​មាស ។
    - ត្រី​សព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរ​សំឡេង​ឮ ៣ យ៉ាង”) ខ្មែរ​យើង​ប្រើ​ជា​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ ( ៊ ) នេះ សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប, ស, ហ, អ, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊, ស៊, ហ៊, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត, ស៊ង​ស្លា, ឮ​ស៊ាន, ស៊ុន​សម្ដី; មិន​ហ៊ាន​ទៅ, ចូល​ហ៊ុន, ស្រែក​ហ៊ោ, ដំណើរ​អ៊‌ីកអ៊ាក, ក្រួច​អ៊‌ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែ​តួ : “ស” កាល​ណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាង​លើ នឹង​ផ្លាស់​រូប​ត្រី​សព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏​បាន ។
    - ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះ​អាវុធ​របស់​ឥសូរ គឺ​អាវុធ​មាន​មុខ ៣ ។ គុ. ដែល​មាន​មុខ ៣, ដែល​មាន​កំពូល ៣, ត្រីសូល៍​គាង​ឃ្វាយ ឬ ត្រីសូរ​គាង​ឃ្វាយ (សរសេរ​ជា ត្រីសូល៍ (ត្រីសូ) យ៉ាង​នេះ​ជិត​នឹង​ពាក្យ​ដើម​ជាង ត្រីសូរ) ។
  10. ទណ្ឌឃាដ ( ន.នាមសព្ទ ) [ទ័នឌៈ-ឃាត ]
    ការ​ពិឃាត​ដោយ​អាជ្ញា, ដោយ​ដំបង, កំណាត់​ឈើ ជា​គ្រឿង​ពិឃាត ។ ខ្មែរ​យើង​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូច​ជា ប្រយោជន៍, យោជន៍, ខ្លឹម​ច័ន្ទន៍ ជាដើម; វណ្ណយុត្ត នេះ​បើ​ហៅ​ថា បដិសេធ ក៏​បាន ចំពោះ​ភាសា​សំស្រ្កឹត​ដែល​សរសេរ​ជា​អក្សរ​ទេវនាគរី, ទណ្ឌឃាត​នេះ ហៅ​ថា វិរាម មាន​រូប​ដូច្នេះ (^) សម្រាប់​ប្រើ​ដាក់​ពី​ក្រោម​តួ​អក្សរ​ក្រោយ​បង្អស់ ដែល​ទុក​គ្រាន់​តែ​ជា​តួ​ប្រកប​ប៉ុណ្ណោះ​មិន​ឲ្យ​ចេញ​សំឡេង ដូច​ជា​ពាក្យ​ថា កម៌ន, តបស, តេជស, អាត្មន, ជាដើម ។ ប៉ុន្តែ​ចំពោះ​ភាសា​សំស្ក្រឹត​ដែល​សរសេរ​ជា​អក្សរ​ខ្មែរ, យើង​សន្មត​សញ្ញា​ទណ្ឌឃាត​នេះ​ដូច្នេះ​វិញ (៑) សម្រាប់​ដាក់​ពី​លើ​តួ​អក្សរ​ក្រោយ​បង្អស់​នោះ​ៗ ដែល​គ្រាន់​តែ​ជា​តួ​ប្រកប​មិន​ឲ្យ​ចេញ​សំឡេង​ដូច​គ្នា​ដែរ​ដូច​ជា កម៌ន៑, តបស៑, តេជស៑, អាត្មន៑ (អ. ថ. ករ័ន្ម, តៈប៉័ស, តេជ័ស, អាត្ម័ន) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សញ្ញា ( n ) [saɲɲaa]   - detail »
    sign, symbol, perception; symptom; mark (e.g. of punctuation); signal, advertisement, notice; document, certificate
  2. សញ្ញា ( v ) [saɲɲaa]   - detail »
    to agree, give consent; to promise, give one's word
  3. សញ្ញា ( n ) [saɲɲaa]   - detail »
    proper noun
Headley's Khmer-English Dictionary Subentry Full Text Search
  1. កិច្ចសញ្ញា [kəc saɲɲaa]
    See:កិច្ចសន្យា
  2. កំណត់សញ្ញា [kɑmnɑt saɲɲaa]
    notation
  3. ខណ្ឌសញ្ញា [kʰan saɲɲaa]
    period (។)
  4. ធ្វើសញ្ញា [tvəə saɲɲaa]
    to be a sign (of something)
  5. បញ្ចក្ខន្ធ [paɲcaʔ -----]
    the five aggregates of being: 1) រូប material qualities, 2) វេទនា feeling, 3) សញ្ញា perception, 4) សង្ខារ coefficients of consciousness, 5) វិញ្ញាណ consciousness
  6. បដិកូលសញ្ញា [paʔdeʔkool saɲɲaa]
    distastefulness, disgust; disgusting
  7. ភេរីសញ្ញា [pʰeerii saɲɲaa]
    drumbeats as signals
  8. ភេរវសញ្ញា [pʰee rɔɔ vɔɔ saɲɲaa]
    alarm signal
  9. មរណសញ្ញា [meaʔreaʔnaʔ~mɔrɔnaʔ saɲɲaa]
    mourning
  10. មុខសញ្ញា [muk saɲɲaa]
    area (of interest), aspect, facet, direction (in which to carry out a task); battlefield; area of responsibility; target, objective, goal
    See:មុខព្រួញ

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar