Khmer Dictionary: សណ្ដូក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ភ្លឹង
( គុ.គុនសព្ទ )
ដែលត្រង់ស្ដូក: ស្ដូកស្ដឹង : ត្រង់ភ្លឹង; សណ្ដូកជើងដៃភ្លឹង ។ ដែលស្អាតឥតមានសៅហ្មង : សភ្លឹង ។
-
មឹតពត់
( កិ.កិរិយាសព្ទ )
ពត់ខ្លួនអែនអន គឺរេពត់ខ្លួនទៅឆ្វេងទៅស្ដាំ, ឬប្រឹងពត់បន្ទន់ខ្លួនឲ្យដាបទាបចុះ, ប្រឹងសន្ធឹងជ្រោងដៃសណ្ដូកជើងពត់ខ្លួន (និយាយថា មិនពត់ ក៏មាន) ។
-
មារ
( ន.នាមសព្ទ )
ដំណើររារាំង; ការសម្លាប់; សេចក្ដីស្លាប់; ... ។ អ្នករារាំង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។
- មារជិ, មារជិត, មារជិន (មារៈ--) អ្នកឈ្នះមារ (ព្រះពុទ្ធ) ។
- មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ ព. ប្រ. ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារជ្រែក ឬមានមារមកជ្រែក ក៏បាន : កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែកឲ្យទាស់ការអស់ ! ។
- មារធីតា (មារៈធីដា) កូនស្រីរបស់មារ ។
- មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងពួកសត្វ ។ ឈ្មោះគម្ពីរ ឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។
- មារវិជ័យ (មារៈ--) ជម្នះមារ; អ្នកឈ្នះមារ (ព្រះពុទ្ធ) ។ ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬព្រះពុទ្ធរូបមារវិជ័យ (ព្រះពុទ្ធរូបផ្ចាញ់មារ) ។
- មារសេនា (មារៈសេន៉ា) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។
- មារាធិរាជ ក្រុងមារ ។ល។
-
មេលោង
( ន.នាមសព្ទ )
ឈ្មោះសីមួយបែបធ្វើដោយបន្ទោះផ្ដៅមានសណ្ឋានមូល សម្រាប់ទាត់សណ្ដូកជើងត្រង់ទៅមុខឲ្យឡើងខ្ពស់ត្រដែតសំដៅទៅរកអ្នកទាត់ផងគ្នា : ការលេងសីមេលោង ជាវិធីហាត់ប្រាណមួយយ៉ាងរបស់ខ្មែរ ។ ឈ្មោះដំណើរទាត់សីនុះឯង : មេលោងឡើងខ្ពស់ត្រដែត ។ កិ. ទាត់សណ្ដូកជើងត្រង់ទៅមុខពេញទំហឹង : មេលោងមួយជើង ។
-
សណ្ដូក
( កិ.កិរិយាសព្ទ )
លាតលាត្រង់ស្ដូក : សណ្ដូកជើង ។ ព. ផ្ទ. អង្កុញ, បង្រួញ ។
Headley's Khmer-English Dictionary Full Text Search
-
សណ្ដូក
( v )
[sɑndook]
- detail »
to stretch / draw out, to extend.
-
សណ្ដូក
( adj )
[sɑndook]
- detail »
to be extended
Headley's Khmer-English Dictionary Subentry Full Text Search
-
ដេកសណ្ដូកជើង
[deɛk sɑndook cəəŋ]
to sleep with legs stretched out
-
មេសណ្ដូក
[mee sɑndook]
middle piece of the base of a spinning wheel; long sidepieces of the frame of a loom [plates 1, 2]
-
មេសណ្ដូក
[mee sɑndook]
middle piece of the base of a spinning wheel
-
សណ្ដូកទៅរក
[sɑndook tɨv~toh rɔɔk]
to stretch; to lie toward
-
សណ្ដូកអន្ទង
[sɑndook ʔɑntɔɔŋ]
long sidepieces of the warp frame
See:មេអន្ទង