Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សន្តោស

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. បង្សុកូល ( ន.នាមសព្ទ ) [ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
    (បំសុកូល) គំនរ​អាចម៍​ដី, គំនរ​ធូលី​ឬ​អ្វី​ៗ​ដែល​ប្រឡាក់, ដែល​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី ។ សំពត់​ដែល​គេ​ចោល​លើ​គំនរ​សំរាម​ជាដើម ប្រឡាក់​សៅហ្មង​ដោយ​អាចម៍​ដី, ដោយ​ធូលី​ដែល​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ទស់​ដោយ​សម្គាល់​ថា​ជា​របស់​ឥត​ម្ចាស់ ព្រោះ​គេ​បោះ​បង់​ចោល លែង​ត្រូវ​ការ​ហើយ​ទាញ​យក​មក​ផ្សែផ្សំ​ធ្វើ​ជា​ចីវរ​ប្រើ​ប្រាស់​តាម​ពុទ្ធានុញ្ញាត (ចំពោះ​តែ​សំពត់​មាន​ព័ណ៌​ស​ឬ​លឿង ដែល​ល្មម​យក​មក​ជ្រលក់​សម្រួល​ព័ណ៌​បាន; រាប់​ថា​ជា​សំពត់​ថ្លៃថ្លា​វិសេស សម្រាប់​បព្វជិត​អ្នក​មាន​សន្តោស​ស្ងប់​រម្ងាប់) ។ លុះ​ដល់​មក​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ សូម្បី​សំពត់​ដែល​ទាយក​គេ​ពាក់​ឬ​គ្រប​លើ​ក្ដារ​មឈូស​ជាដើម គេ​និមន្ត​ឲ្យ​បព្វជិត​ទាញ​យក​ទៅ​ទី​ចំពោះ​មុខ​គេ ឬ​កំបាំង​ពី​មុខ​គេ​ក៏​ហៅ​សំពត់​បង្សុកូល​ដែរ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់​ប្រទេស, ហៅ​ដំណើរ​ដែល​គេ​និមន្ត​ភិក្ខុ​សាមណេរ ឲ្យ​ចាប់​កាន់​អំបោះ ឬ​ផ្ទាំង​សំពត់​ដែល​ត​ភ្ជាប់​ពី​សាកសព ឬ​ពី​អដ្ឋិ​ធាតុ​មក​សូត្រ​ធម៌ អនិច្ចាវត សង្ខារា... ក៏​ហៅ បង្សុកូល ដែរ; ច្រើន​ប្រើ​ជា កិ. ឬ គុ. ថា និមន្ត​លោក​បង្សុកូល, ធម៌​បង្សុកូល; បើ​ក្នុង​ព្រះ​បរម​រាជវាំង ច្រើន​ប្រើ​ពាក្យ​ថា និមន្ត​លោក​សត្តប្បករណ៍, ជា​ពាក្យ​ហៅ​កាត់​ខ្លី​ក្លាយ​មក​ពី​ពាក្យ​ថា និមន្ត​លោក​សូត្រ​សត្តប្បករណាភិធម្ម គឺ​និមន្ត​លោក​សូត្រ​ព្រះ​អភិធម្ម​៧​គម្ពីរ (ដោយ​សង្ខេប) ។ល។
  2. លាភ ( ន.នាមសព្ទ )
    ការ​បាន, ដំណើរ​ប្រទះ​លើ​ការ​បាន, អ្វី​ៗ​ដែល​គួរ​បាន; ចំណេញ : មាន​លាភ, កើត​លាភ, ខាត​លាភ ។ ប្រើ​ជា​បទ​សមាស បើ​រៀង​ពី​ខាង​ដើម អ. ថ. លាភៈ, រៀង​ពី​ខាង​ចុង អ.ថ. លាប, ដូច​ជា :
    - លាភ​គិទ្ធ ដែល​ជាប់​ជំពាក់​ដោយ​លាភ, ដែល​ញ៉ាម​ព្រោះ​ធ្លាប់​តែ​បាន; សេចក្ដី​ជាប់​ចិត្ត​ក្នុង​លាភ ។
    - លាភ​តណ្ហា (--តន់-ហា) ចំណង់​ឬ​សេចក្ដី​ស្លន់​ស្លោទៅ​រក​លាភ ។
    - លាភន្តរាយ (លាភ័ន-តៈរ៉ាយ; < លាភ + អន្តរាយ) សេចក្ដី​អន្តរាយ​លាភ ។
    - លាភ​វិនាស ការ​ខូច​លាភ, ដំណើរ​ខាត​ខាន​បាន ។
    - លាភ​សក្ការៈ លាភ​និង​សក្ការៈ ។
    - លាភ​សន្តោស (--សន់ដោស) សេចក្ដី​ត្រេកអរ​ចំពោះ​តែ​ត្រឹម​លាភ​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​យក​ប៉ុណ្ណោះ មិន​រវះរវាម​ហួស​ពី​ការ​បាន ។
    - លាភ​សម្ប័ទ ឬ
    - --សម្បទា (--សំ-ប័ត ឬ--ស័មប៉ៈទា) សេចក្ដី​សម​ប្រកប​ដោយ​ការ​បាន ។
    - លាភាលាភ (< លាភ + អលាភ) ការ​បាន​និង​ការ​ខាន​បាន ឬ​ការ​ខាត​បង់ ។ល។
    - ធន​លាភ (ធៈនៈ--) ការ​បាន​ទ្រព្យ ។
    - ធម្ម​លាភ (ធ័ម-មៈ--) ឬ - ធម្មិក​លាភ (ធ័ម-មិកៈ--) ការ​បាន​ដោយ​ធម៌ (បាន​ដោយ​ត្រឹម​ត្រូវ) ។
    - បច្ចយ​លាភ (បុ័ច-ចៈយ៉ៈ--) ការ​បាន​នូវ​បច្ច័យ ។
    - បុញ្ញ​លាភ (ប៉ុញ-ញ៉ៈ--) ការ​បាន​ដោយ​សារ​បុណ្យ ។
    - បុត្ត​លាភ (ប៉ុត-តៈ--) ការ​បាន​កូន ។
    - មិត្ត​លាភ (មិត-តៈ--) ការ​បាន​មិត្ត ។ល។
  3. លាកុដិក ( ន.នាមសព្ទ ) [--ដិក ឬ--កៈ]
    អ្នក​បម្រើ; បើ​ស្ត្រី​ជា លាកុដិកា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លាកុដិក ផឹក​ស្រវឹង មិន​ដឹង​ខ្លួន, តែ​គាប់​ជួន កុដិកា ជួយ​ដោះ​ស្រាយ, ឲ្យ​ផុត​ទោស ដោយ​សន្តោស នៃ​ចៅហ្វាយ, ដែល​លោក​ស្រាយ មិន​ប្រកាន់ បាន​រួច​ខ្លួន ។ លាកុដិកា លុប លា ចេញ​ទុក​ត្រឹម​តែ កុដិកា ហៅ​ថា អាទិ​លុប, ដូច ឧបាសក > បាសក ដែរ ។
  4. សន្ដោស ( ន.នាមសព្ទ ) [សន់-ដោស ]
    (សន្តោឞ ឬ សំតោឞ) សេចក្ដី​ត្រេកអរ, ពេញ​ចិត្ត ចំពោះ​វត្ថុ... ជា​របស់​ខ្លួន គឺ​បាន​ប៉ុន្មាន​ក៏​ល្មម​ចិត្ត​ត្រឹម​ប៉ុណ្ណោះ មិន​រវះរវាម, មិន​វាតអាទិ៍ ហួស​ហេតុ​ឬ​ហួស​ទំនង : មាន​សន្តោស, ចិញ្ចឹម​ជីវិត​ដោយ​សន្ដោស ។ ខ្មែរ​ប្រើ​ជា កិ. ឬ គុ. ក៏​មាន : គួរ​សន្ដោស​ទៅ !; ចិត្ត​សន្ដោស, ធម៌​សន្ដោស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តុដ្ឋី និង អត់ឱន ក្នុង​ពាក្យ អត់ ១ កិ. ផង) ។
  5. សន្តុដ្ឋី ( ន.នាមសព្ទ ) [សន់-តុត-ឋី ]
    (សន្តុឞ្តី ឬ សំតុឞ្តី) ដំណើរ​ត្រេកអរ, ពេញ​ចិត្ត​ចំពោះ​វត្ថុ​ឬ​អ្វី​ៗ​ដែល​ជា​របស់​ខ្លួន គឺ​សេចក្ដី​ត្រេកអរ​ពេញ​ចិត្ត​ចំពោះ​វត្ថុ​តាម​មាន​តាម​បាន, សេចក្ដី​សន្តោស : សន្តុដ្ឋី​ជា​ធម៌​សំខាន់​មួយ​របស់​ពួក​បព្វជិត ។
    - សន្តុដ្ឋី​ធម៌ ធម៌​សន្តោស ។
    - សន្តុដ្ឋី​ភាព ភាព​នៃ​សេចក្ដី​សន្តោស ។
    - សន្តុដ្ឋី​សុខ សុខ​ដែល​កើត​មាន​ព្រោះ​សេចក្ដី​សន្តោស ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សន្តោស ផង) ។
  6. អត់ ( កិ.កិរិយាសព្ទ )
    ទ្រាំ, ធន់, ធន់​ទ្រាំ; ខំ​ទប់ : អត់​កំហឹង, ខំ​អត់​មិន​ស្ដី​ត​តប ។
    - អត់​ងងុយ ទ្រាំង​ងុយ ។
    - អត់​ធន់ អត់​ទ្រាំ, ប៉ិន​ធន់, ប៉ិន​ទ្រាំ ។ អត់​ធ្មត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធ្មត់) ។
    - អត់​សង្កត់ ខំ​ទប់​ចិត្ត​មិន​ឲ្យ​កម្រើក ។
    - អត់​អាស្រ័យ មិន​ប្រកាន់​ដោយ​ដាច់​ខាត; ប្រថុយ​យក, ប្រថុយ​ប្រើ (ក្លាយ​មក​ពី អត់​អធ្យាស្រ័យ ) ។
    - អត់ឱន បន្ទន់​ចិត្ត​អត់​ទ្រាំ; ខំ​ទ្រាំ​អត់​មិន​ប្រកាន់​ទោស ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អត់ឱន​ឥត​ទោស ធ្វើ​ចិត្ត​សន្តោស បង្កើត​ជា​ទ្រព្យ មេ​ត្រី​ជា​ញាតិ រក្សា​ដល់​ស្លាប់ ចៀស​ក្តី​ពុំ​គាប់ ជា​គន្ធ​ពិដោរ ។ (សា​ស្រ្តា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ការ) ។
    - អត់​ឲ្យ ទ្រាំ​ឲ្យ, បណ្តោយ​ឲ្យ : អត់​ឲ្យ​គេ​ថា​សិន​ចុះ ! ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អត់​ឲ្យ​បណ្តោយ​ឲ្យ​ឡើង​ចាង តែ​ក្នុង​រវាង​កាល​ដ៏​ខ្លី អត់​ឲ្យ​យូរ​ពេក​ច្រើន​អប្រីយ៍ ស្ដី​ថា​ហួស​ពេក​ច្រើន​បាន​ទោស ។ អត់​ឲ្យ​យ៉ាង​ច្រើន​ត្រឹម​បី​ដង កុំ​ឲ្យ​កន្លង​ព្រោះ​សន្តោស ក្រែង​នឹង​ប្រែ​ក្លាយ​ជា​រឿង​ថ្លោស នាំ​ឲ្យ​រឱស្ឋ​កែ​លែង​កើត ។
  7. អភិទ្រោះ ( ន.នាមសព្ទ ) [អៈ-- ]
    (អភិទ្រោហ; ខ្មែរ​ប្រើ ហ > ះ) ការ​កំហែង, គំរាម, សង្កត់សង្កិន, ជំលាប​ដាក់ (ខ្មែរ​ប្រើ​ជា កិ. ឬ គុ. ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ចូរ​កាន់​ចិត្ត​ស្មោះ កុំ​ប្រើ​អភិទ្រោះ ឆ្ពោះ​ជន​ឥត​ទោស បើ​ឲ្យ​ហ្មត់ចត់ ត្រូវ​មាន​សន្តោស ពុទ្ធោវាទ​ប្រោស ប្រាប់​ថា​បាន​សុខ ។
  8. ឧក្រិដ្ឋ ( គុ.គុនសព្ទ ) [អុក-ក្រិត]
    (បា. សំ.) (ឧត្ក្ឫឞ្ត; ឧក្កដ្ឋ) ធ្ងន់, យ៉ាង​ធ្ងន់; ធំ, យ៉ាង​ធំ; តឹង, យ៉ាង​តឹង, យ៉ាង​តឹងតែង, យ៉ាង​ម៉ឺងម៉ាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ) ។
    - ទោស​ឧក្រិដ្ឋ ឬ - ឧក្រិដ្ឋ​ទោស ទោស​ធ្ងន់ ។ បទ​ឧក្រិដ្ឋ​បទ​ល្មើស​ឬ​ដំណើរ​ល្មើស​ដែល​ប៉ះ​ទៅ​លើ​ទោស​ឧក្រិដ្ឋ : អំពើ​នុះ​ចូល​ក្នុង​បទ​ឧក្រិដ្ឋ ។
    - សាលា​ឧក្រិដ្ឋ សាលា​តុលាការ​ជំនុំ​ជម្រះ​ទោស​ឧក្រិដ្ឋ (ហៅ សាលា​ឧក្រិដ្ឋ ក៏​បាន) ។ ប្រើ​ជា កិ. វិ. ក៏​បាន :
    - ប្រព្រឹត្ត
    - ឧក្រិដ្ឋ ឬ - កាន់​ឧក្រិដ្ឋ ប្រព្រឹត្ត​ឬ​កាន់​យ៉ាង​តឹង ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ពាក្យ​ឧក្រឹដ្ឋ ប្រើ​បាន​តាម​ចិត្ត ផ្សំ​នឹង​គុណ​ទោស ឆ្ពោះ​ភាព​ធ្ងន់​តឹង ប្រឹង​ឬ​សន្តោស ដែល​ហួស​កំណោស ហៅ​ឧក្រឹដ្ឋ​បាន ។
Headley's Khmer-English Dictionary Full Text Search
  1. សន្តោស ( n ) [sɑndaoh]   - detail »
    gladness, happiness; satisfaction, contentment, indulgence; acquittal.
  2. សន្តោស ( adj ) [sɑndaoh]   - detail »
    to be satisfied with what one has, to be content; to be tolerant, kindly disposed, indulgent, merciful.
  3. សន្តោស ( v ) [sɑndaoh]   - detail »
    to help, assist
Headley's Khmer-English Dictionary Subentry Full Text Search
  1. ចិញ្ចឹមជីវិតដោយសន្តោស [----- ----- cəɲcəm ciivɨt daoy ----- kam~kammeaʔ or kammaʔ daoy sɑndaoh]
    to live moderately (without the ambition to become richer than one already is)
  2. ចិត្តសន្តោស [cət sɑndaoh]
    benevolence, goodwill, favor, mercy, indulgence; to be kind, indulgent
  3. លាភសន្តោស [liep~liepʰeaʔ sɑndaoh]
    satisfaction with one's luck
  4. សទារសន្តោស [saʔtie sɑndaoh]
    loyalty toward one's wife, contentment with one's wife


Prohok Solutions @2017 : Learn Khmer | Khmer Calendar