Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សព្វញ្ញុពុទ្ធ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. តថាគត ( ន.នាមសព្ទ ) [តៈថាគត់ ]
    ព្រះ​នាម​វិសេស​នៃ​ព្រះ​សព្វញ្ញុពុទ្ធ​គ្រប់​ព្រះ​អង្គ : ព្រះ​តថាគត, ព្រះ​តថាគត​ទាំងឡាយ ។ល។ ប្រើ​ជា​បុរិស​សព្វនាម​ផ្ទាល់​ព្រះ​អង្គ ជា​ជំនួស​ពាក្យ​ថា “ខ្ញុំ, អញ ”ក៏​បាន : ម្នាល​ភិក្ខុ​ទាំងឡាយ, អញ​តថាគត នឹង​សំដែង​ធម៌ ដល់​អ្នក​រាល់​គ្នា... ។
  2. តុសិត ( ន.នាមសព្ទ ) [ដុះសិត ]
    ឈ្មោះ​ឋាន​កាមាវចរ​សួគ៌​ជាន់​ទី ៤, មាន​ព្រះ​បាទ​សន្តុសិត​ទេវរាជ​ជា​អធិបតី​គ្រប់គ្រង; ព្រះ​ពោធិសត្វ, ព្រះ​ពុទ្ធ​បិតា, ព្រះ​ពុទ្ធ​មាតា និង​អស់​លោក​អ្នក​មាន​បុណ្យ​វិសេស​ឯទៀត​ៗ តែង​ចាប់​កំណើត​កើត​នៅ​អាស្រ័យ​ក្នុង​ឋាន​នេះ​ជា​ញឹកញយ; ព្រះ​បរម​ពោធិសត្វ​រាល់​អង្គ, ក្នុង ១ ជាតិ មុន​នឹង​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុពុទ្ធ, សុទ្ធ​តែ​ចាប់​កំណើត​កើត​នៅ​ក្នុង​ឋាន​តុសិត​នេះ​សិន, លុះ​ដល់​កាល​កំណត់ ទើប​ច្យុត​មក​ចាប់​ព្រះ​ជាតិ​ជា​ទី​បំផុត​ ហៅ​ថា បច្ឆិម​ជាតិ ក៏​បាន​ត្រាស់​ដឹង​ជា​ព្រះ​ពុទ្ធ​ក្នុង​បច្ឆិម​ជាតិ​នេះ ។
  3. ត្រៃ ( ប.បរិវារសព្ទ )
    (ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត​ដូច​ជា
    - ត្រៃ​ចីវរ ឬ ត្រ័យ​ចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះ​គឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់​ដេរ​ផ្គួប​ភ្ជាប់​គ្នា​ជា ២ ជាន់ ឬ​៤ ជាន់); ជា​សំពត់​សម្រាប់​ពួក​បព្វជិត ជា​ពុទ្ធ​សាសនិក​ប្រើប្រាស់; ហៅ​ថា ចីវរ​១​ត្រៃ ឬ ហៅ​ត្រឹមតែ ត្រៃ ប៉ុណ្ណោះ​ក៏​បាន, ជា​ចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
    - ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះ​យុគ​ទី ២ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទី​ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
    - ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
    - ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬ​ប្រជុំ​នៃ​ទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយ​ទុក​ដូច​ជា​ទ្វារ​សម្រាប់​បើក​បិទ​បាន ដោយ​ការ​នាំ​ចិត្ត​ឲ្យ​ដឹង​ព្រោះ​ប៉ះ​ពាល់), វចីទ្វារ (សម្ដី​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​ស្ដី​និយាយ), មនោទ្វារ (ចិត្ត​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​បង្អោន​ទទួល​អារម្មណ៍) : អំពើ​ល្អ​អាក្រក់ កើត​តែ​អំពី​ត្រៃទ្វារ, ព្រោះ​ហេតុ​នោះ​បុគ្គល​គួរ​ញ៉ាំង​កាយ​វាចា​ចិត្ត​ឲ្យ​បរិសុទ្ធ​កុំ​ឲ្យ​សៅហ្មង ។
    - ត្រៃបិដក ឬ ត្រ័យ​បិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អី​បី​ឬ​ប្រជុំ​នៃ​ល្អី​បី...”) ប្រជុំ​នៃ​ព្រះ​ធម្មវិន័យ​ពុទ្ធ​សាសនា ៣ ចំណែក​គឺ វិនយបិដក (ច្បាប់​ទូន្មាន ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត), សុត្តន្តបិដក (ពាក្យ​ឱវាទ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយបិដកទេ), អភិធម្មបិដក (សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេតសិក, រូប, និព្វាន ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរភាព តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣ ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា ព្រះ​ត្រៃបិដក ឬ ព្រះ​ត្រ័យ​បិដក ឬ​ក៏ ត្រិបិដក ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឲ្យ​ស្ថិត​នៅ​មិន​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ ។
    - ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការ​បង្អោន​កាយ វាចា ចិត្ត ថ្វាយ​បង្គំ​ព្រះ​រត្នត្រ័យ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
    - ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
    - ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទី​សម្រាប់​សត្វ​កើត) មាន ៣ ផ្នែក​គឺ កាមភព មាន ១១​ឋាន​គឺ ឋាន​សួគ៌ ៦​ជាន់, ឋាន​មនុស្ស ១, អបាយភូមិ ៤; រូបភព មាន​១៦ បាន​ខាង​ឯ​ឋាន​រូបព្រហ្ម ១៦​ជាន់; អរូបភព​មាន ៤ បាន​ខាង​ឯ​ឋាន​អរូបព្រហ្ម ៤​ជាន់; តាម​ន័យ​ក្នុង​គម្ពីរ​ឯទៀត​ខ្លះ​ក្រៅ​ពី​ពុទ្ធ​សាសនា​ថា ភព ៣ គឺ ឋាន​សួគ៌, ឋាន​មនុស្ស​, បាតាល : សព្វ​សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ៗ​កើត​ក្នុង​ត្រៃ​ភព...។
    - ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទី​សម្រាប់​ពួក​សត្វ​កើត​មាន ៣ ផ្នែក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ ឈ្មោះ​គម្ពីរ ១ មាន​សេចក្ដី​សំដែង​អំពី​ភូមិ ៣ : គម្ពីរ​ត្រៃភូមិ ។
    - ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​កាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​រូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​អរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
    - ត្រៃភេទ (--ភេត) ពាក្យ​ក្លាយ​តាម​សំនៀង​សៀម : ត្រៃពេទ ដែល​គេ​អាន​ថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
    - ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬ​ប្រជុំ​នៃ​យុគ ៣ (បណ្ដា​យុគ​ទាំង ៤, សំដៅ​តែ​ត្រង់​យុគ​ទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទាំង ៣ នោះ, ខ្មែរ​យើង​ហៅ​ក្លាយ​ដោយ​ច្រឡំ គ ជា ត ជា ត្រៃយុត ក៏​មាន; ត្រៃយុត ត្រៃតា (ខុស​ទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
    - ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬ​ប្រជុំ​នៃ​រ័ត្ន ៣, ការ​រួបរួម​នៃ​រតនៈ ៣ គឺ ព្រះ​ពុទ្ធរ័ត្ន, ព្រះ​ធម្មរ័ត្ន, ព្រះ​សង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
    - ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាង​គឺ អនិច្ចំ សេចក្ដី​មិន​ទៀង, ទុក្ខំ សេចក្ដី​ព្រួយ​លំបាក, អនត្តា ដំណើរ​មិន​មែន​លុះ​ក្នុង​បង្គាប់​ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
    - ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែល​កត់​សម្គាល់ ឬ​ពិចារណា​ឃើញ​នូវ​លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
    - ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ មាន​ន័យ​មួយ​ផ្សេង​ថា លោក ៣ គឺ ១- សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឲ្យ​មាន​ដូច​យ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅ​ជាដើម; ២- សត្តលោក ឬ សត្វលោក ពួក​សត្វ​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី; ៣- ឱកាសលោក ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ​ឬ​ការ​រួបរួម​នៃ​វិជ្ជា ៣ ប្រភេទ ១- សេចក្ដី​ដឹង​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់; ២- សេចក្ដី​ដឹង​ដំណើរ​អន្ទោល​ស្លាប់​កើត​នៃ​ខ្លួន​ឯង​និង​ពួក​សត្វ​ដទៃ ដែល​បណ្ដាល​មក​អំពី​អំពើ​អាក្រក់​ល្អ​ផ្សេង​ៗ; ៣- សេចក្ដី​ដឹង​ធម៌​ជា​ឧបាយ​ឲ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញ៉ាំង​អាសវក្កិលេស​នោះ​ឲ្យ​អស់​ជ្រះ​ស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត ។
    - ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នក​បាន​ត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
    - ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការ​រួបរួម​ឬ​ប្រជុំ​នៃ​វេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
    - ត្រៃ​សរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទី​រឭក, ទី​ពឹង, ទី​ពំនាក់ ៣ ប្រភេទ ឬ​ប្រជុំ​នៃ​ទីពឹង ៣ ប្រភេទ​គឺ ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ ខាង​សាសនា​ព្រាហ្មណ៍​សំដៅ​យក ព្រះ​ព្រហ្ម, ព្រះ​វិស្ណុ, ព្រះ​សិវៈ ទាំង ៣ នេះ​ ហៅ​ថា ត្រៃសរណៈ ។ ខាង​សាសនា​ឯទៀត​ៗ​ក៏​ច្រើន​តែ​អាង​ទី​ពឹង​ឬ​ទី​រឭក, ទី​ពំនាក់​មាន​បី​ៗ​ដែរ ផ្សេង​គ្នា​តែ​ឈ្មោះ​វត្ថុ ឬ​បុគ្គល ដែល​អាង​ទៅ​រក​ប៉ុណ្ណោះ ។
    - ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការ​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ទាំង៣ ជា​ទី​រឭក​ឬ​ជា​ទី​ពឹង គឺ​ជឿ​ព្រះ​រត្នត្រ័យទាំង ៣ នេះ​ស៊ប់​ថា​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង​ដ៏​ប្រសើរ​បំផុត (ព. ពុ.) ។
    - ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ​សិក្សា​ត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬ​ប្រជុំ​នៃ​សិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀត​ផង) ។
  4. ត្រាស់ ( កិ.កិរិយាសព្ទ )
    បាន​លុះ​អរហត្តផល កម្ចាត់​នូវ​អាសវក្កិលេស​ចេញ​អស់​ចាក​សន្ដាន បាន​ឡើង​ជា​ព្រះ​សព្វញ្ញុពុទ្ធ បាន​ដឹង​នូវ​ញេយ្យធម៌​សព្វ​គ្រប់ : ព្រះ​មហាសត្ត​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ ។ (រ. ស.) និយាយ, ថ្លែង : ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ព្រះ​ធម៌​ថា...; ព្រះ​បរម​ក្សត្រាធិរាជ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អគ្គមហេសី...។ ផ្ដាច់​ត្រណម​ជូន​កំណល់​គ្រូ : ត្រាស់​ត្រណម ។
  5. ទុក្ករៈ ( ន.នាមសព្ទ ) [ទុក-កៈរ៉ៈ ]
    (ទុក្ករ; ទុស្ករ) ដែល​កម្រ​ធ្វើ​បាន, ដែល​ធ្វើ​បាន​ដោយ​កម្រ, ដែល​ពិបាក​ធ្វើ, ដែល​មិន​ងាយ​នឹង​ធ្វើ​កើត; ការ​ធ្វើ​បាន​ដោយ​កម្រ, ការ​កម្រ​ធ្វើ​បាន, អំពើ​ដែល​គេ​ពិបាក​ធ្វើ ។
    - ទុក្ករកម្ម (ទុកក៉ៈរ៉ៈ ក័ម) ន. (បា.; សំ. ទុស្ករកម៌ន៑) អំពើ​កម្រ គឺ​ការ​អ្វី​មួយ​ដែល​កម្រ​អ្នក​ណា​ធ្វើ​បាន ។
    - ទុក្ករការណ៍ (ទុក-កៈរ៉ៈកា) ន. (បា. ទុក្ករការណ; សំ. ទុស្ករការណ) ហេតុ​ដ៏​កម្រ, ដំណើរ​យ៉ាង​ក្រ ។
    - ទុក្ករកិច្ច (ទុក-កៈរ៉ៈកិច) ន. (បា.; សំ. ទុស្ករក្ឫត្យ, ឫ > រឹ = ទុស្ករក្រឹត្យ, ក្ល. ម. ទុក្ករក្រឹត្យ) កិច្ច​ដ៏​កម្រ គឺ​កិច្ច​ដែល​កម្រ​អ្នក​ណា​មួយ​ធ្វើ​កើត; ក្រឹត្យ​វិន័យ​ដែល​តឹង​ចង្អៀត​កម្រ​អ្នក​ណា​មួយ​នឹង​ប្រព្រឹត្ត, កាន់​ឲ្យ​ត្រឹម​ត្រូវ​សព្វ​គ្រប់​បាន ។
    - ទុក្ករកិរិយា (ទុក-កៈរ៉ៈកិរ៉ិយ៉ា) ន. (បា.; សំ. ទុស្ករក្រិយា) អំពើ​យ៉ាង​កម្រ, ដំណើរ​ធ្វើ​កិច្ច​ដែល​អ្នក​ទាំងពួង​ធ្វើ​បាន​ដោយ​កម្រ; បាន​ខាង​ឯ​ការ​បំពេញ​ព្យាយាម​ដើម្បី​ឲ្យ​បាន​សម្រេច​ពោធិញ្ញាណ : ព្រះ​មហា​សត្វ (ទ្រង់​ព្រះ​នាម​សិទ្ធត្ថ) ទ្រង់​ធ្វើ​ទុក្ករកិរិយា​អស់ ៦ ឆ្នាំ ទើប​បាន​ត្រាស់​ជា​ព្រះ​សព្វញ្ញុពុទ្ធ ។
    - ទុក្ករក្រិត្យ (ទុក-កៈរ៉ៈក្រឹត) ន. (បា. និង សំ. ក្ល.) ដូច​គ្នា​នឹង ទុក្ករកិច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ ទុក្ករចរិយា (--ចៈរ៉ិយ៉ា) ន. (បា.) ការ​ប្រព្រឹត្ត​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ, សេចក្ដី​ប្រព្រឹត្ត​តឹង, ការ​កាន់​តឹង ។
    - ទុក្ករប្បធាន (ទុក-កៈរ៉ាប់-ប៉ៈធាន) ន. (បា.) ព្យាយាម​តឹង, ព្យាយាម​ម៉ឺងម៉ាត់ ។ល។
  6. ធាតុ ( ន.នាមសព្ទ ) [ធាត ]
    (“សភាវៈ ឬ​ធម្មជាតិ​ទ្រទ្រង់​ខ្លួន​ឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់​អាកាស : ធាតុ​ដី, ធាតុ​ទឹក ។ល។ អាការៈ​ក្នុង​ខ្លួន ដូច​យ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏​ហៅ​ថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏​ហៅ​ថា ធាតុ ។ ឆ្អឹង​របស់​បុគ្គល​ដែល​គេ​គួរ​គោរព ក៏​ហៅ​ថា
    - ធាតុ ឬ ហៅ​ថា អដិ្ឋ​ធាតុ ។ មូល​ដើម​របស់​តន្តិ​ភាសា​មាន​ភាសា​សំស្ក្រឹត, បាលី​ជាដើម ក៏​ហៅ​ថា ធាតុ, ដូច​យ៉ាង ធរណី “ផែន​ដី” មក​ពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មក​ពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ធា-តុ ដូច​ជា
    - ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះ​គម្ពីរ​ព្រះ​អភិធម្ម​ទី ៣ សម្ដែង​អំពី​ធាតុ​ផ្សេង​ៗ ។
    - ធាតុ​ចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយ​ដែល​បញ្ចុះ​ធាតុ, តាម​សេចក្ដី​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​សំដៅ​ចំពោះ​តែ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារីរិក​ធាតុ​ព្រះ​សព្វញ្ញុពុទ្ធ ឬ​ដែល​បញ្ចុះ​ធាតុ​ព្រះ​អរហន្ត; មាន​ន័យ​ផ្សេង​ទៀត​ថា ទោះបី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ពុទ្ធ​រូប​បាក់​បែក​ក៏​ហៅ​ថា ធាតុ​ចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុ​និធាន ន. (បា.) ការ​តម្កល់, ការ​បញ្ចុះ​ធាតុ, បុណ្យ​បញ្ចុះ​ធាតុ ។
    - ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការ​ពិចារណា​នូវ​បច្ច័យ​៤ មាន​ចីវរប្បច្ច័យ​ជាដើម ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ជា​ធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជា​ករណីយ​កិច្ច​របស់​បព្វជិត (ព. ពុ.) ។
    - ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះ​ខាង​ការ​ប្រកប​ឬ​ផ្សំ​ធាតុ​គ្រប់​យ៉ាង​ឲ្យ​កើត​បាន​ជា​អ្វី​មួយ​ឡើង ឬ​ឲ្យ​ប្រើ​ការ​ប្លែក​ៗ បាន ។
    - ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការ​ញែក​ឬ​រំលែក​ធាតុ ។
    - ធាតុ​អន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការ​សាប​សូន្យ​ឬ​បាត់​បង់​នៃ​ព្រះ​ធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ ។ មាន​សេចក្ដី​តំណាល​ថា កាល​ណា​សាសនា​របស់​ព្រះ​ពុទ្ធ​រោយ​រៀវ​បាត់​សូន្យ​ទៅ ដោយ​ហេតុ​មនុស្ស​លោភលន់​អស់​សេចក្ដី​គោរព​ហើយ, កាល​នោះ​ព្រះ​សារីរិក​ធាតុ​របស់​ព្រះ​អង្គ ទោះបី​ប្រតិស្ឋាន​នៅ​ក្នុង​ទី​ណា​ក៏​ដោយ សុទ្ធសឹង​តែ​អណ្ដែត​ត្រសែត​ឯង​ៗ​មក​ប្រជុំ​គ្នា​ទាំងអស់​នៅ​ត្រង់​ពោធិព្រឹក្ស គឺ​កន្លែង​ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ជា​ដំបូង ហើយ​តេជោ​ធាតុ​បណ្ដាល​ឡើង​ឯង​ឆេះ​ប្រល័យ​ព្រះ​សារីរិក​ធាតុ​ទាំងអស់​នោះ សុស​សោះ​សូន្យ​អស់​ទៅ ឥត​មាន​សេស​សល់​ឡើយ, ត្រង់​នេះ​ឯង​ហើយ​ហៅ​ថា ធាតុ​អន្តរធាន; ហៅ​ម្យ៉ាង​ទៀត​ថា ធាតុ​បរិនិព្វាន ក៏​បាន (តាម​មនោរថ​បូរណី​អដ្ឋកថា) ។
  7. នាគ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាក]
    ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេកពុទ្ធ, ព្រះ​អរហន្ត​ទាំងអស់​ហៅ​ថា នាគ ព្រោះ​លោក​លះលែង​ធ្វើ​បាប​ដោយ​ដាច់​ខាត​ហើយ ។ អនាគាមិ​បុគ្គល ក៏​ហៅ​ថា នាគ ព្រោះ​លោក​លែង​អន្ទោល​វិល​ត្រឡប់​មក​កើត​ក្នុង​លោក​នេះ​ទៀត​ហើយ ។ អរិយ​បុគ្គល​ដែល​បាន​សម្រេច​ស្រោតា​និង​សកិទាគា ក៏​ហៅ​ថា នាគ ព្រោះ​លោក​ខ្ពើម​ខ្លាច​រអា​ចំពោះ​អំពើ​អាក្រក់​ពិត​ប្រាកដ​ហើយ ។ បុគ្គល​ជា​បុថុជ្ជន​ណា​មួយ ដែល​កើត​មាន​សេចក្ដី​អៀន​ខ្មាស ខ្លាច​បាប​ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត ក៏​ហៅ​ថា នាគ ។ កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​សំណាក់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​ហៅ​ថា នាគ ព្រោះ​អ្នក​នោះ​ផ្គង​គំនិត​បម្រុង​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​សម្រាប់​បព្វជិត ។ ដំរី​ដែល​មាន​រូប​រាង​ស័ក្តិសម​ប្រសើរ​ក៏​ហៅ​ថា នាគ ។ ពស់​ដែល​មាន​អានុភាព​ចម្បង ក៏​ហៅ​ថា នាគ ។ ដើម​ខ្ទឹង, សំណ ក៏​ហៅ​ថា នាគ ។ល។
  8. បឋម [ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ]
    (ប្រថម) ដំបូង, មុន, មុន​គេ, ទី១ : គ្រា​ជា​បឋម ។ ពាក្យ​នេះ​ច្រើន​ប្រើ​ជា​បទ​សមាស​រួម​ភ្ជាប់​ជាមួយ​នឹង​សព្ទ​ដទៃ ដូច​ជា​បឋម​កប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថម​កល្ប (ប្រៈថំម៉ៈក័ល) ន. (បា. ឬ សំ.) កប្ប ឬ​កល្ប​ដំបូង គឺ​សម័យ​ដែល​ទើប​នឹង​ក​ទឹក​ក​ដី​ជា​ដំបូង ដែល​មាន​ជាប់​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប និង កល្ប ផង) ។
    - បឋមជ្ឈាន (ប៉ៈឋៈម័ចឈាន) ន. (បា.; សំ. ប្រថមធ្យាន) ឈាន ឬ​ធ្យាន​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
    - បឋម​ពុទ្ធ​វចនៈ (ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ) ន. (បា.) ពុទ្ធ​វចនៈ ដែល​ទ្រង់​ត្រាស់​បន្លឺ​ជា​ដំបូង​បំផុត​ក្នុង​កាល​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ទើប​បាន​ត្រាស់​ថ្មី​ៗ ។
    - បឋម​យាម (ប៉ៈឋំម៉ៈយាម) ន. (បា.) យាម​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម​២ ន. ផង) ។
    - បឋម​វ័យ (ប៉ៈឋំម៉ៈវៃ) ន. (បា.--វយ) វ័យ​ទី​១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ទៀត​ផង) ។
    - បឋម​សង្គាយនា (ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គា យៈនា) ន. (បា. ច្រើន​ប្រើ​ជា បឋម​សង្គីតិ) ការ​ប្រជុំ​ផ្ទៀង​រួប​រួម​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ជា​ដំបូង​បំផុត ក្នុង​កាល​ដែល​ព្រះ​សក្យមុនី​សម្ពុទ្ធ ត្រង់​ចូល​បរិនិព្វាន​ទៅ​បាន ៨៩ ថ្ងៃ...។
    - បឋម​សម្ពោធិ (ប៉ៈឋៈម៉ៈស័មពោធិ ឬ--ពោត) ន. (បា.) ការ​ទើប​បាន​ត្រាស់​នៃ​ព្រះ​ពុទ្ធ​សព្វញ្ញុពុទ្ធ ។
    - បឋម​ហេតុ (ប៉ៈឋំម៉ៈហែត) ន. (បា. បឋម + ហេតុ) ហេតុ​ដំបូង គឺ​ហេតុ​ដែល​ក ឬ​ផ្ដើម​ជា​ដំបូង ។ល។
  9. បរមាភិសម្ពោធិ ( ន.នាមសព្ទ ) [ប៉ៈរ៉ៈម៉ាភិស័ម-ពោធិ ឬ --សំ-ពោត ]
    ការ​ត្រាស់​ដឹង​នូវ​ធម៌​ដ៏​ឧត្តម គឺ​ការ​ត្រាស់​ដឹង​នៃ​ព្រះ​សព្វញ្ញុពុទ្ធ ។
  10. បុព្វេនិវាសានុស្សតិញ្ញាណ ( ន.នាមសព្ទ ) [បុប-ពេ-និវា-សា-នុស-សៈតិញ-ញាន]
    (បុព្វេ “ក្នុង​កាល​ពី​ដើម” + និវាស “កំណើត ឬ​ទី​ដែល​ធ្លាប់​នៅ​អាស្រ័យ” + អនុស្សតិ “ការ​នឹក​ឃើញ” + ញាណ “សេចក្ដី​ដឹង (ប្រាជ្ញា” > --តិញ្ញាណ) ញាណ​ដែល​នឹក​ឃើញ​កំណើត​ក្នុង​កាល​ពី​ដើម គឺ​ប្រាជ្ញា​ដែល​រឭក​ឃើញ​តាំង​ពី​មួយ​ជាតិ​មុន បន្ទាប់​ជាតិ​នេះ​រៀង​ឡើង​ទៅ... (ចំពោះ​តែ​ញាណ​បុគ្គល​អ្នក​បាន​សម្រេច​គុណ​វិសេស មាន​ព្រះ​សព្វញ្ញុពុទ្ធ​ជាដើម) ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សព្វញ្ញុពុទ្ធ [----- put]
    one who is omniscient (epithet of the Buddha)
  2. សព្វញ្ញូ [sɑp -----]
    See:សព្វញ្ញុពុទ្ធ


Prohok Solutions @2017 : Learn Khmer | Khmer Calendar