Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សព្វញ្ញូ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សព៌ជ្ញ ( ន.នាមសព្ទ ) [ស័រ-ព័ច ]
    (សំ. បា.) (< សវ៌ជ្ញ, ខ្មែរ​ប្រើ វ > ព; សព្វញ្ញូ) ព្រះ​សព្វញ្ញូ (ម. ប្រ.; ច្រ. ប្រ. សព៌េជ្ញ ឬ សរពេជ្ញ ជាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សព៌េជ្ញ ឬ សរពេជ្ញ, សារពេជ្ញ ជាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សព៌េជ្ញ និង សព្វ ៣ វិ. ស. ឬ គុ. ផង) ។
  2. សព៌េជ្ញ ( ន.នាមសព្ទ ) [ស័រ-ពេច់]
    (សវ៌ជ្ញ ខ្មែរ​ប្រើ វ > ព = សព៌ជ្ញ; សព្វញ្ញូ) លោក​អ្នក​ត្រាស់​ដឹង​សព្វ (ព្រះ​សព្វញ្ញូ) : ព្រះ​ស្រី​សព៌េជ្ញ ព្រះ​សព្វញ្ញូ​មាន​ស្រី​សួស្ដី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ក្លាយ​ឃ្លាត​ជា សរពេជ្ញ ឬ សារពេជ្ញ ក៏​មាន; ប្រើ​ជា សព៌ជ្ញ ត្រឹម​ត្រូវ​ជាង) ។
    - សព៌េជ្ញតាញាណ (ស័រ-ពេច់-ជៈដាញាន; សំ. សវ៌ជ្ញតា + ជ្ញាន; បា. សព្វញ្ញុតញ្ញាណ) ញាណ​ឬ​ប្រាជ្ញា​ដែល​ដឹង​សព្វ (ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ) ។
  3. សព្វ ( គុ.គុនសព្ទ, វិ. ស.None ) [សប់-​ពៈ]
    (សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំង​គ្រប់; គ្រប់, គ្រប់​យ៉ាង; ទួទៅ; រាល់ ។
    - សព្វ​គុណ គុណ​សម្បត្តិ​គ្រប់​យ៉ាង : ថ្នាំ​សព្វ​គុណ ថ្នាំ​ដែល​ប្រើ​រម្ងាប់​រោគ​បាន​ច្រើន​យ៉ាង ។
    - សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណ​ឬ​ប្រាជ្ញា​ដែល​ដឹង​សព្វ (ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ) ។
    - សព្វញ្ញុពុទ្ធ ឬ - សព្វញ្ញូ-- (សប់-ព័ញ-ញុ ឬ--ញូ-ពុត) លោក​អ្នក​ត្រាស់​ដឹង​សព្វ (ព្រះ​សម្មាសម្ពុទ្ធ); ហៅ​ត្រឹមតែ សព្វញ្ញូ ក៏​បាន : ព្រះ​សព្វញ្ញូ ។
    - សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយ​ទាំងពួង ។
    - សព្វ​ភ័យ ភ័យ​ទាំង​គ្រប់ ។
    - សព្វ​ភូត សត្វ​ទាំងពួង, ពួក​សត្វ​ទាំងអស់ ។
    - សព្វ​ភោគ សម្បត្តិ​គ្រប់​យ៉ាង ។
    - សព្វ​យុត្ត ដែល​ប្រកប​ដោយ​លម្អ​គ្រប់​យ៉ាង : ក្បាច់​សព្វ​យុត្ត ។
    - សព្វ​រុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នក​ដឹង”) អ្នក​ដឹង​សំឡេង​ទាំង​គ្រប់ គឺ​អ្នក​ដែល​ចេះ​វិជ្ជា​ចំណាំ​សូរ​សំឡេង គ្រាន់​តែ​ឮ​រំពង​សំឡេង​មនុស្ស​ក៏​អាច​ដឹង​ថា​មាន​បុណ្យ​ឬ​ឥត​បុណ្យ ... បាន ។
    - សព្វ​រោគ រោគ​គ្រប់​យ៉ាង ។
    - សព្វ​រោគ​វិនិមុត្ត ឬ - --វិមុត្ត (--គៈ-មុត) ដែល​រួច​ផុត​ស្រឡះ​ចាក​រោគ​គ្រប់​យ៉ាង ។
    - សព្វ​លាភ លាភ​ទាំង​គ្រប់ ។
    - សព្វ​លោក លោក​ទាំងមូល, សកល​លោក ។
    - សព្វ​វចនៈ ពាក្យ​ទាំងពួង; វចនានុក្រម ។
    - សព្វ​វចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅ​អធិប្បាយ​ពាក្យ​ដោយ​សព្វ​គ្រប់ (សៀវភៅ​វចនានុក្រម​ពិស្ដារ) ។
    - សព្វ​វិទូ សព្វញ្ញូ ។
    - សព្វ​វិនាស វិនាស​ទាំងអស់, វិនាស​ទាំងស្រុង។
    - សព្វ​វេទី អ្នក​ចេះ​ចំណេះ​គ្រប់​យ៉ាង (បើ​ស្ត្រី​ជា សព្វ​វេទិនី) ។
    - សព្វ​សន្តិ​ភាព សេចក្ដី​ស្ងប់​ឬ​សេចក្ដី​សុខ​សាន្ត​ទួទៅ ។
    - សព្វ​សោក សេចក្ដី​ស្ដាយ​ស្រណោះ​ទាំង​គ្រប់ ។ល។
  4. អនស្ចារ្យ ( គុ.គុនសព្ទ ) [អៈនុ័ស-ស្ចារ ឬ --ស្ចា ]
    (អនាឝ្ចាយ៌ < អន៑ + អាឝ្ចាយ៌; អនច្ឆរិយ < អន៑ + អច្ឆរិយ) ដែល​មិន​មែន​ជា​អស្ចារ្យ, ដែល​មិន​គួរ​ទះ​ដៃ​ស្ងើច, ដែល​មិន​គួរ​ស្ងើច : ហេតុ​ការណ៍​នេះ​ជា​អនស្ចារ្យ​ពុំ​គួរ​ស្ងើច​ប៉ុន្មាន​ទេ ។ ព. ទេ. ថា : ព្រះ​សព្វញ្ញូ​ជា​បរម​គ្រូ​ទ្រង់​ត្រាស់​ប្រាប់​ភិក្ខុ​ទាំងឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ, រី​ភ្លៀង​បោក្ខរ​ព័រ្ស​ដែល​បង្អុរ​ចុះ​មក​ក្នុង​គ្រា​នេះ​ជា​អនស្ចារ្យ ដ្បិត​អញ​តថាគត​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ​ប្រាកដ​ក្នុង​លោក​ហើយ, ន៏​កាល​ដែល​អញ​តថាគត​កើត​ជា​ស្តេច​វេស្សន្តរ ពុំ​ទាន់​បាន​សម្រេច​លោកុត្តរ​ធម៌ ភ្លៀង​ដ៏​បវរ​បង្អុរ​ចុះ​មក​ក្នុង​កណ្តាល​ប្រជុំ​ញាតិ ឲ្យ​រវាត​ចាក​ក្តី​ក្រោធ​ចាស់​ចេញ​ចាក​ខន្ធ​សន្តាន​នោះ​ទើប​បាន​ពេញ​ជា​អស្ចារ្យ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀប​ព្រះ​ពុទ្ធ​តម្រាស់​ក្នុង​វេស្សន្តរ​ជាតក​នោះ​ថា : ហៃ​ភិក្ខុ​ទាំងឡាយ ភ្លៀង​អុរ​ធ្លាក់​ខ្ចាយ ជា​បោក្ខរ​ព័រ្ស គ្រាន់​តែ​ឲ្យ​ញាតិ-អញ​មាន​អំណរ គេ​ថា​បវរ ប៉ុន្តែ​អនស្ចារ្យ ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សព្វញ្ញូ [sɑp -----]
    See:សព្វញ្ញុពុទ្ធ
  2. សព្វវិទូ [sɑp viʔtuu]
    See:សព្វញ្ញូ


Prohok Solutions @2017 : Learn Khmer | Khmer Calendar