Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សមាទាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. និច្ច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [និច]
    (និត្យ) ទៀង, ពិត, មែន; រឿយ​ៗ, មិន​ដែល​ដាច់ : នៅ​ជានិច្ច ។
    - និច្ចកាល (និច-ចៈ--) កិ. វិ. (បា.; សំ. និត្យ + កាល) រាល់​កាល, រាល់​វេលា : ធ្វើ​ការ​ជា​និច្ចកាល, ទៅ​មក​ជា​និច្ចកាល ។
    - និច្ចភត្ត (--ភាត់) ន. ភត្ត​ដែល​មាន​បម្រុង​ជា​និច្ច, ភោជនាហារ​ដែល​បម្រុង​ទុក​រាល់​ពេល​វេលា ។ ពាក្យ​នេះ សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ប្រាក់​ប្រចាំ​ខែ​ជា​តម្លៃ​បច្ច័យ ៤ មាន​ចីវរប្បច្ច័យ​ជាដើម ដែល​គេ​បាន​ បវារណា​ចំពោះ​បព្វជិត​ក្នុង​ពុទ្ធ​សាសនា ។
    - និច្ចសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និច្ចកាល) ។
    - និច្ចសីល ន. សីល​ដែល​រក្សា​បាន​រៀង​រាល់​ថ្ងៃ ឥត​មាន​កំណត់​ថ្ងៃ​នេះ ឬ​ថ្ងៃ​នោះ ឬ​សីល​ដែល​ទទួល​សមាទាន​តែ​ម្ដង​ក្នុង​ថ្ងៃ​ណា​មួយ ក៏​អាច​តាំង​នៅ​បាន​ជា​និច្ច​ត​ទៅ វៀរ​លែង​តែ​អ្នក​សមាទាន​នោះ​ប្រព្រឹត្ត​កន្លង​អង្គ​របស់​សីល (បាន​ដល់​សីល ៥) ។
  2. បច្ចេកៈ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ប៉័ច-ចេកៈ ]
    (បតិ “ចំពោះ, ដោយ​ខ្លួន”, តិ > ច, តម្រួត​ជើង ច ជា ច្ច > បច្ច + ឯក “មួយ, ម្នាក់​ឯង” > បច្ចេក; ប្រត្យេក) ដែល​ផ្សេង, ទីទៃ, ដោយ​ខ្លួន ។ ច្រើន​ប្រើ​ជា​បទ​សមាស, ដូច​ជា បច្ចេក​ន័យ ន័យ​ផ្សេង, ដោយ​ឡែក, ដោយ​ខ្លួន ។ បច្ចេក​ភាគ ភាគ​ផ្សេង, ចំណែក​ដោយ​ឡែក ។ បច្ចេក​លាភ លាភ​ផ្សេង, ការ​បាន​ដោយ​ឡែក, ការ​បាន​ដោយ​ខ្លួន​ពី​គ្នា ។ បច្ចេក​សមាទាន សមាទាន​សីល​រាយ​សិក្ខាបទ​មួយ​ម្ដង​ៗ ដោយ​ឡែក​ៗ ។ល។
  3. បលិពោធ ( ន.នាមសព្ទ ) [ប៉ៈ លិ ពោធ]
    សេចក្ដី​កង្វល់, សេចក្ដី​រវល់​ក្នុង​កិច្ចការ​ណា​មួយ ដែល​ធ្វើ​ឲ្យ​ខ្វល់​ចិត្ត ។ បលិពោធ​នេះ​នៅ​ក្នុង​កថិនកម្ម​មាន ២ គឺ៖ អាវាស​បលិពោធ (កង្វល់​ចំពោះ​អាវាស), ចីវរបលិពោធ (កង្វល់​ចំពោះ​ចីវរ). ឧ. ភិក្ខុ​នៅ​មាន​បលិពោធ​ក្នុង​អាវាស, មាតា​បិតា​មាន​បលិពោធ​ចំពោះ​បុត្រធីតា ធ្វើ​ឲ្យ​គាត់​មាន​កង្វល់​រក​តែ​ទៅ​សមាទាន​សីល​មិន​កើត​។
  4. យាវកាលិក ( ន.នាមសព្ទ ) [យាវៈ-- ]
    ដែល​គួរ​ប្រកប​ការ​បាន​តែ​ត្រឹម​ពី​ព្រឹក​ទល់​នឹង​ថ្ងៃ​ត្រង់; ភោជន​ដែល​ពួក​បព្វជិត​ឬ​ឧបាសក​អ្នក​សមាទាន​ឧបោសថ​សីល ត្រូវ​បរិភោគ​បាន​តែ​ត្រឹម​ពី​ព្រឹក​ទៅ​ទល់​នឹង​ថ្ងៃ​ត្រង់ (ព. វិ. ពុ.) ។
  5. វត្ត ( ន.នាមសព្ទ ) [វាត់ ]
    (វត៌) ប្រព្រឹត្តិ, ការ​ប្រព្រឹត្ត, សេចក្ដី​ប្រតិបត្តិ; មុខ​ការ, កិច្ច ដែល​គួរ​ធ្វើ; នាទី; ការ​កាន់​សីល​ធម៌; សេចក្ដី​គោរព; ទំនៀម, សណ្ដាប់​ធ្នាប់ :
    - មនុស្ស​មាន​វត្ត​ល្អ មនុស្ស​មាន​សេចក្ដី​ប្រតិបត្តិ​ល្អ;
    - សិស្ស​ធ្វើ​វត្ត ឬ - យក​វត្ត​គ្រូ សិស្ស​ធ្វើ​សេចក្ដី​គោរព​ចំពោះ​គ្រូ ។
    - វត្ត​ប្រតិបត្តិ (វាត់-ប្រៈតិប័ត) ការ​ប្រតិបត្តិ​តាម​កិច្ច​ដែល​គួរ​ធ្វើ ។ បើ​រួម​ចូល​ជា​មួយ​នឹង​សព្ទ​ដទៃ រៀង​ពី​ខាង​ដើម អ. ថ. វ័ត-តៈ, ដូច​ជា :
    - វត្តប្បដិ​វត្ត (វ័ត-ត័ប-ប៉ៈដិវ័ត) វត្ត​ប្រតិបត្តិ​តូច​និង​ធំ ។
    - វត្ត​បទ (--បត់) ផ្លូវ​របស់​សីល​ធម៌ ។
    - វត្ត​វន្ត (--វ័ន) ដែល​មាន​វត្ត​ប្រតិបត្តិ; បើ​ស្ត្រី​ជា វត្ត​វន្តី ឬ វត្ត​វតី ។
    - វត្ត​សមាទាន (--សៈម៉ា--) ការ​កាន់​វត្ត​ប្រតិបត្តិ ។
    - វត្ត​សម្បន្ន (--សំ-ប័ន) ដែល​បរិបូរ​ដោយ​វត្ត​ប្រតិបត្តិ; បើ​ស្រី​ជា វត្ត​សម្បន្នា (--ស័ម-ប័ន-ន៉ា) ។ល។
  6. សមាទាន ( ន.នាមសព្ទ ) [សៈម៉ា--ឬ ត. ទ. ស្រ. ស្មា--]
    (< សំ “ប្រពៃ”, ំ > ម + អាទាន “ការ​កាន់”) ការ​កាន់​ដោយ​ប្រពៃ, ការ​ទទួល​កាន់​តាម, ការ​បញ្ចេញ​វាចា​ប្តេជ្ញា​ទទួល​កាន់​តាម ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. “បញ្ចេញ​វាចា​ប្តេជ្ញា​ទទួល​កាន់​តាម” : កំពុង​សមាទាន​សីល, សមាទាន​ធុតង្គ, សមាទាន​វត្ត (សរសេរ​ក្លាយ​ជា ស្មាទាន តាម​សំនៀង​ថា​ដោយ​ស្រួល​មាត់ តាម​ដំណើរ​កាព្យ​ក៏​មាន) ។
  7. សីល ( ន.នាមសព្ទ ) [សិល]
    (ឝីល) វិរតិ​ចេតនា​ដែល​វៀរ​ចាក​អំពើ​អាក្រក់, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វា​ចា, ការ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឬ​វិនយប្បញ្ញតិ្ត (ព. ពុ.) ។ ការ​កាន់​ចរិយា​ល្អ; ការ​សង្រួម; អង្គ​នៃ​ចរិយា; ចរិត, ចរិយា; មារយាទ​ល្អ; សេចក្ដី​ល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់​ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ (ដែល​ជា​បាលី​ឬ​សំស្រ្កឹត) អ. ថ. សីល៉ៈ, ដូច​ជា សីល​កថា សម្ដី​និយាយ​អំពី​សីល, និយាយ​អំពី​ការ​ប្រព្រឹត្ត​ល្អ ។
    - សីល​ខណ្ឌ (--ខ័ន) ឬ សីល​ភេទ ការ​ដាច់​សីល, ដំណើរ​ខូច​ការ​ប្រព្រឹត្ត​ល្អ ។
    - សីលក្ខន្ធ (--ល័ក-ខ័ន) កង​សីល ។
    - សីល​គន្ធ (--គន់-ធ ឬ--គន់) ក្លិន​សីល គឺ​កេរ្តិ៍​ឈ្មោះ​ល្អ ។
    - សីល​គុណ គុណ​សីល ។
    - សីលច្ចាគ ឬ
    - --ត្យាគ ការ​លះបង់​សីល, ការ​លះ​សេចក្ដី​ល្អ​ចោល ។
    - សីល​តេជះ តេជះ​សីល, អំណាច​ការ​ប្រព្រឹត្ត​ល្អ ។
    - សីល​ទាយក (--យក់) អ្នក​ឲ្យ​សីល (បើ​ស្ត្រី​ជា សីល​ទាយិកា) ។
    - សីល​ធន (--ធន់) សីល​ដែល​ទុក​ជា​ទ្រព្យ (របស់​សត្វ​លោក) ។
    - សីល​ធម្ម ឬ - --ធម៌ សីល​ដែល​ជា​ធម៌ (របស់​សត្វ​លោក) ឬ សីល​និង​ធម៌; កិរិយា​មារយាទ, សណ្ដាប់​ធ្នាប់; ដំបូន្មាន​ដែល​នាំ​ឲ្យ​ចៀស​វាង​អំពើ​អាក្រក់ ហើយ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ : ប្រកប​ដោយ​សីល​ធម៌, ប្រាក​ចាក​សីល​ធម៌ ។
    - សីល​និធិ ការ​ប្រព្រឹត្ត​ល្អ​ដែល​ទុក​ជា​កំណប់​ទ្រព្យ (របស់​សត្វ​លោក) ។
    - សីល​វន្ត (--វ័ន) អ្នក​មាន​សីល (បើ​ស្ត្រី​ជា សីល​វតី ឬ សីល​វន្តី) ។
    - សីល​វិបត្តិ (--ប័ត) ការ​វិនាស​សីល, ការ​ដាច់​សីល; ការ​ខូច​មារយាទ​ល្អ ។
    - សីល​វិសុទ្ធិ សេចក្ដី​បរិសុទ្ធ​នៃ​សីល ។
    - សីល​សមាទាន (--សៈម៉ា--) ការ​ទទួល​សីល, ការ​កាន់​សីល ។
    - សីល​សម្បត្តិ, --សម្ប័ទ ឬ - --សម្បទា (--សំប័ត ឬ--ស័ម-ប៉ៈទា) ការ​បរិបូណ៌​ដោយ​សីល, ការ​ជាប់​សីល ។
    - សីល​សារ សីល​ដែល​ទុក​ជា​ខ្លឹម (របស់​សត្វ​លោក) ។
    - សីលាចារ (បា. < សីល + អាចារ “មារយាទ”) សីលនិង​មារយាទ ។
    - សីលាទិគុណ (បា. < សីល + អាទិ “ជាដើម” + គុណ) គុណ​មាន​សីល​ជាដើម ។
    - សីលានុស្សតិ (បា. < សីល + អនុស្សតិ “ការ​រឭក​តាម”) ការ​នឹក​រំពឹង​ដល់​សីល ។ល។
  8. ស្មាទាន
    ពាក្យ​ប្រើ​ក្លាយ​មក​ពី សមាទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  9. ស្មាទាន ( គុ.គុនសព្ទ )
    ដែល​ចំណាយ​ធ្វើ​បុណ្យ​ឬ​ដែល​ចូល​ចាប់​កុសល : ប្រាក់​ស្មាទាន ប្រាក់​ដែល​បរិច្ចាគ​ធ្វើ​បុណ្យ​ឬ​ប្រាក់​ចំណូល​ក្នុង​ការ​កុសល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមាទាន>សមាទាន ផង) ។
  10. អធិដ្ឋាន ( ន.នាមសព្ទ ) [អៈធិត-ឋាន ]
    (--ឞ្ឋ‌ាន) ការ​តាំង​ចិត្ត, ការ​តាំង​ចិត្ត​នឹក​តម្រង់​ចំពោះ; ការ​តាំង​ចិត្ត​សំបូងសង្រូង​ឬ​ការ​សំបូងសង្រូង​ដោយ​ចិត្ត​នឹក; ការ​នឹក​ផ្សង, ការ​តាំង​ចិត្ត​ប្រាថ្នា : ធ្វើ​អធិដ្ឋាន ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ. “តាំង​ចិត្ត, តាំង​ចិត្ត​នឹក​ថា​ឲ្យ​ទៅ​ជា​ដូច្នេះ​ដូច្នោះ​ឬ​ថា​ឲ្យ​បាន​សម្រេច​ដូច​បំណង; ផ្សង; ប្រាថ្នា” : អធិដ្ឋាន​ថា​សូម​ឲ្យ​សម្រេច​ដូច​បំណង ។
    - ភិក្ខុ​អធិដ្ឋាន​ចីពរ ភិក្ខុ​តាំង​ចិត្ត​ថា “ផ្ទាំង​សំពត់​នេះ​ចូរ​ជា​ចីពរ​ទៅ !” ។
    - ប្រតិស្ឋ​អធិស្ឋាន (មើល​ក្នុង​ពាក្យ ប្រតិស្ឋ) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. --ន៉ៈ, ដូច​ជា អធិដ្ឋាន​ធម៌ ធម៌​សម្រាប់​អធិដ្ឋាន; ធម៌​អស្ចារ្យ​ដែល​កើត​អំពី​អធិដ្ឋាន (អធិដ្ឋាន​បារមី) ។
    - អធិដ្ឋាន​បារមី បារមី​ដែល​កើត​អំពី​អធិដ្ឋាន​ឲ្យ​ឃើញ​ជាក់​ស្តែង​តាម​ហេតុ​ពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទស​បារមី ផង) ។
    - អធិដ្ឋាន​សីល សីល​ដែល​កើត​ដោយ​អធិដ្ឋាន (មិន​មែន​កើត​ដោយ​សមាទាន ឬ កិ. អធិដ្ឋាន​ឲ្យ​កើត​បាន​ជា​សីល) ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សមាទាន ( v ) [smaatien, saʔmaatien]   - detail »
    to accept; to express submission, give in; to profess (faith), speak of one's determination to adhere to a recommended practice or observation of certain rules (Buddh.).
  2. សមាទាន ( n ) [smaatien, saʔmaatien]   - detail »
    submissiveness, obedience
  3. ស្មាទាន [smaatien]   - detail »
    See:សមាទាន
Headley's Khmer-English Dictionary Subentry Full Text Search
  1. វត្តសមាទាន [voat saʔmaatien~smaatien]
    complying with or observing an established practice
  2. សីលសមាទាន [sel~sǝl saʔmaatien~smaatien]
    observing moral principles
  3. ឧបោសថសមាទាន [ʔuʔpaosaʔtʰaʔ~ʔuʔbaosɑt~ʔuʔbaosot saʔmaatien~smaatien]
    observing the Eight Precepts


Prohok Solutions @2017 : Learn Khmer | Khmer Calendar