Khmer Dictionary: សរណៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រៃ
( ប.បរិវារសព្ទ )
(ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា
- ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ ជាន់ ឬ៤ ជាន់); ជាសំពត់សម្រាប់ពួកបព្វជិត ជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
- ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី ២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
- ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
- ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍) : អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
- ត្រៃបិដក ឬ ត្រ័យបិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី...”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
- ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
- ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
- ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន ៣ ផ្នែកគឺ កាមភព មាន ១១ឋានគឺ ឋានសួគ៌ ៦ជាន់, ឋានមនុស្ស ១, អបាយភូមិ ៤; រូបភព មាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន ៤ បានខាងឯឋានអរូបព្រហ្ម ៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព ៣ គឺ ឋានសួគ៌, ឋានមនុស្ស, បាតាល : សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព...។
- ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទីសម្រាប់ពួកសត្វកើតមាន ៣ ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្ដីសំដែងអំពីភូមិ ៣ : គម្ពីរត្រៃភូមិ ។
- ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
- ត្រៃភេទ (--ភេត) ពាក្យក្លាយតាមសំនៀងសៀម : ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
- ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង ៣ នោះ, ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
- ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺ ព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
- ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្ដីមិនទៀង, ទុក្ខំ សេចក្ដីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
- ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
- ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក ៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។
- ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
- ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការរួបរួមឬប្រជុំនៃវេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
- ត្រៃសរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់ ៣ ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង ៣ នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។
- ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង ៣ នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព. ពុ.) ។
- ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬសិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬប្រជុំនៃសិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀតផង) ។
-
សង្ឃ
( ន.នាមសព្ទ )
[សង់ ]
(ប្រើជា សំឃ ក៏បាន (អ. ថ. ស័ង-ឃៈ) ពួក; ប្រជុំ; បន; ហ្វូង ។ តាមលទ្ធិពុទ្ធសាសនាសំដៅចំពោះពួកភិក្ខុតាំងពី ៤ រូបឡើងទៅ : ជំនុំសង្ឃ, របស់សង្ឃ, អាជ្ញាសង្ឃ, សង្ឃព្រមពៀងគ្នា។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. សង់ឃៈ, ដូចជា :
- សង្ឃកតិកា (--កៈ--) ប្តេជ្ញារបស់សង្ឃ ។
- សង្ឃកម្ម ការរបស់សង្ឃដែលប្រជុំគ្នាធ្វើក្នុងសីមា ។
- សង្ឃករណីយកិច្ច កិច្ចដែលសង្ឃត្រូវធ្វើ (មានការជួសជុលសេនាសនៈជាដើម) ។
- សង្ឃការី (តាមទម្លាប់ អ. ថ. សង់ខ្រី) អ្នកធ្វើការសង្ឃ; ខ្មែរហៅក្រុមអ្នករាជការក្នុងព្រះរាជវាំងមួយក្រុម មានមុខការខាងចាត់ការសង្ឃដែលទាក់ទងដោយកិច្ច មានព្រះរាជនិមន្តជាដើម ។
- សង្ឃកិច្ច កិច្ចការផ្សេងៗរបស់សង្ឃ ។
- សង្ឃគតទាន (សង់ឃៈគៈតៈ--) ទានដែលបង្អោនទៅចំពោះសង្ឃគឺទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃគារវតា (--រៈវៈ--) សេចក្ដីគោរពចំពោះសង្ឃ ។
- សង្ឃគុណ គុណព្រះសង្ឃ គឺវត្តប្រតិបត្តិឬសណ្ដាប់ធ្នាប់ល្អវិសេសរបស់ព្រះអរិយសង្ឃ ។
- សង្ឃដីកា ដីការបស់សង្ឃ; ដីកា របស់ភិក្ខុដែលចេញជាផ្លូវរាជការ; សំបុត្រសម្រាប់សាមណេរក្នុងសម័យបច្ចុប្បន្ននេះកាន់ជាសម្គាល់ខ្លួន ទុកដូចជាសំបុត្រឆាយាសម្រាប់ភិក្ខុ (ប្រើតាមសម័យនិយមរបស់ប្រទេស) ។
- សង្ឃត្ថេរ ឬ--រៈ ភិក្ខុដែលជាថេរៈក្នុងជំនុំសង្ឃ ។
- សង្ឃទាន ទានដែលទាយកប្រគេនចំពោះសង្ឃ (ព. ផ្ទ. បុគ្គលិកទាន) ។
- សង្ឃទាសៈ ឬ - សង្ឃទាសី បុរសឬស្ត្រីដោយប្តេជ្ញាប្រគល់ខ្លួនជាអ្នកធ្វើការបម្រើសង្ឃហាក់ដូចជាទាសៈឬទាសី ។
- សង្ឃទូត បម្រើរបស់សង្ឃ, តំណាងសង្ឃ ។
- សង្ឃនវក (--នៈវៈកៈ ឬ--នៈវក់) ភិក្ខុថ្មីក្នុងសង្ឃ គឺភិក្ខុដែលទើបនឹងបួសថ្មីក្នុងជំនុំសង្ឃមួយពួកៗ ។
- សង្ឃនាយក (--យក់) មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ ។
- សង្ឃបញ្ជា ពាក្យបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃបរិនាយក (--ប៉ៈរ៉ិនាយក) ព្រះថេរៈដែលជាអ្នកត្រួតត្រាលើសង្ឃមួយពួកៗ ។
- សង្ឃបរិភោគ ការប្រើប្រាស់របស់ក្នុងអំណាចសង្ឃ (ព. ផ្ទ. បុគ្គលបរិភោគ) ។
- សង្ឃបាមោក្ខ (-ប៉ា-ម៉ោក) ព្រះថេរៈដែលជាប្រធានឬជាមេរបស់សង្ឃ, មេក្រុមក្នុងវត្តមួយៗ ឬមេគណក្នុងខែត្រមួយៗ ។
- សង្ឃបិតា ព្រះមហាថេរដែលទុកដូចជាបិតារបស់សង្ឃ ។
- សង្ឃបូជា បូជាចំពោះសង្ឃ ។
- ព្រះសង្ឃប្រកាស ឬ ព្រះសង្ឃរាជប្រកាស សេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃនាយក ឬសេចក្ដីប្រកាសរបស់សម្ដេចព្រះសង្ឃរាជ ។
- សង្ឃប្រណាម ការបង្អោនកាយវាចាចិត្តថ្វាយបង្គំចំពោះសង្ឃគុណ ។
- សង្ឃភត្ត ភត្តដែលទាយកប្រគេនសំពោះសង្ឃ ។
- សង្ឃភេទ ការបំបែកសង្ឃ (ដោយពេញតាមលក្ខណៈវិន័យ) ។
- សង្ឃភេទកៈ ភិក្ខុអ្នកបំបែកសង្ឃ ។
- សង្ឃមណ្ឌល ជំនុំសង្ឃ; ភិក្ខុសង្ឃក្នុងប្រទេសឬដែននីមួយ ។
- សង្ឃមាមកៈ អ្នករាប់អានសង្ឃថាជារបស់ខ្លួន (អ្នកប្តេជ្ញាយកសង្ឃរតនៈ ជាសរណៈ); បើស្ត្រីជា សង្ឃមាមិកា ។
- សង្ឃរតនៈ ឬ - សង្ឃរ័ត្ន រតនៈ គឺសង្ឃ, សង្ឃដែលទុកដូចជារតនៈ ។
- សង្ឃរាជ ឬ - សង្ឃរាជា សម្ដេចសង្ឃ ។
- សង្ឃរាជី ការប្រេះឆារបស់សង្ឃ, ដំណើរមោះមៃរបស់សង្ឃ ។
- សង្ឃវង្ស វង្សរបស់សង្ឃ ។ ខ្មែរប្រើពាក្យនេះជាសមណស័ក្ដិទីបាឡាត់ខាងស្ដាំ ជាឋានានុក្រមសម្រាប់សម្ដេចព្រះមហាសង្ឃរាជ : ព្រះបាឡាត់សង្ឃវង្ស ជាគូគ្នានឹង ព្រះបាឡាត់សង្ឃរក្ខ (បាឡាត់ខាងឆ្វេង) ។
- សង្ឃសម្មតិ (--ស័ម-ម៉ៈតិ) សន្មតិរបស់សង្ឃ ។
- សង្ឃសាមគ្គី សេចក្ដីព្រមព្រៀងឬស្រុះស្រួលរបស់សង្ឃ; សេចក្ដីព្រមព្រៀងរបស់ពួកក្រុម ។
- សង្ឃាណត្តិ (បា. < សង្ឃ + អាណត្តិ) សេចក្ដីបង្គាប់ឬពាក្យផ្តាំផ្ញើរបស់សង្ឃ ។
- សង្ឃានុស្សតិ (បា. < សង្ឃ + អនុស្សតិ) សេចក្ដីរឭកដល់សង្ឃគុណ ។
- សង្ឃុបដ្ឋាក (សង់-ឃុបុ័ត-ឋាក; បា. < សង្ឃ + ឧបដ្ឋាក) អ្នកបម្រើឬទំនុកបម្រុងសង្ឃ; បើស្ត្រីជា សង្ឃុបដ្ឋាយិកា (បា. < សង្ឃ + ឧបដ្ឋាយិកា) ។ល។
-
សរណ --
(ម. ក្នុង ព. សរណៈ) ។
-
សរណៈ
( ន.នាមសព្ទ )
[សៈរ៉ៈណៈ ]
(សរណ; ឝរណ) ទីរឭក, ការរឭកដល់; ទីពឹង, ពំនាក់, ទីអាង, ទីជ្រកអាស្រ័យ; ផ្ទះ, លំនៅ; គ្រឿងការពារ គ្រឿងគ្រប់គ្រងរក្សា; ព្រះនិញ្វន ។
- សរណក្ខ័យ ឬ--ក្ស័យ ដំណើរអស់ទីពឹង, អស់ទីពំនាក់ ។
- សរណគមន៍ (--គំ) ការពោលពាក្យប្តេជ្ញាយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីរឭកឬជាទីពឹង (ព. ពុ.) ។
- សរណត្រ័យ ប្រជុំបីនៃសរណៈ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ តាមលទ្ធិព្រាហ្មណ៍ថា ប្រជុំបីនៃសរណៈ គឺព្រះព្រហ្ម, ព្រះសិវៈ, ព្រះវិស្ណុ, (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។ សរណទាន ការឲ្យសរណគមន៍ (ព. ពុ.) ។
- សរណទាយក (--យក់) អ្នកឲ្យសរណគមន៍ (ព. ពុ.) ។ អ្នកឲ្យទីពំនាក់, អ្នកឲ្យទីពឹង (បើស្ត្រីជា សរណទាយិកា) ។
- សរណធម៌ ធម៌ដែលជាទីពឹង (ធម៌ជាកុសល) ។
- សរណភេទ ដំណើរដាច់ទីពឹង ។ល។
-
ឱម !
( ន.នាមសព្ទ, ឧ.ឧទានសព្ទ )
(ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ !) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងបាក្យ សាធុ!) ក៏មាន ។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម ! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម ។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា
- ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀតផង) ។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម ! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ. ឧ. ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺ អរហំសម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ឬថា នមោ ឱមរតនត្តយស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ។
Headley's Khmer-English Dictionary Full Text Search
-
សរណៈ
( n )
[saʔraʔnaʔ]
- detail »
remembrance
-
សរណៈ
( n )
[saʔraʔnaʔ]
- detail »
refuge, haven; help, support; dwelling, residence; protective device / object
-
សរណៈ
( n )
[saʔraʔnaʔ]
- detail »
Nirvana
Headley's Khmer-English Dictionary Subentry Full Text Search
-
ត្រៃសរណៈ
[tray saʔraʔnaʔ]
the Three Refuges (in Buddhism they are: the Buddha, the Dharma, and the Sangha while in Brahmanism they are equated to Brahma, Vishnu, and Shiva)
-
សរណក្ខ័យ
[saʔraʔnaʔ -----]
state or condition of being without any support or backing
-
សរណគមន៍
[saʔraʔnaʔ -----]
prayer asking for protection in the Three Refuges (the Buddha, the Dharma, and the Sangha)