Khmer Dictionary: សាកសព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្សែបាស
( ន.នាមសព្ទ )
(បាស “អន្ទាក់, ខ្សែចំណង, ខ្សែឆ្វាក់...”) ឈ្មោះខ្សែអំបោះឆៅ សម្រាប់ទាក់ចងរុំសាកសពតាមកិច្ច តាមក្បួនយោគី ។
-
ត្រដក់
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបពួករនាល តែមានរូបសណ្ឋានធំខ្ពស់ចង្គ្រោងជាងរនាល មានសម្បុរប្រផេះ ចំពុះធំវែង, កវែង ខាងក្រោមមានសណ្ឋានស្រដៀងនឹងថង់ គេច្រើនហៅថា យាម, ក្បាលរលីងកណ្ដាល, មានមច្ឆាជាតិជាចំណី ។ មានមួយប្រភេទផ្សេងទៀតហៅ ត្រដក់គម្រង់ ស៊ីគម្រង់សាកសពផ្សេងៗ ។
-
បង្សុកូល
( ន.នាមសព្ទ )
[ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
(បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។
-
បាស
( ន.នាមសព្ទ )
(បាឝ) អន្ទាក់; ផ្នួងសក់ ។ ពាក្យនេះ ខ្មែរយើងប្រើហៅអំបោះចំណងដែលចងសំពត់ស្នបរុំសាកសពថា : ចងខ្សែបាស, កាត់ខ្សែបាស ។
-
បិសាច
( ន.នាមសព្ទ )
(បិឝាច) អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួក មានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម : ពួកបិសាច, ខ្មោចបិសាច ។
-
បុគ្គល
( ន.នាមសព្ទ )
[បុក-គល់ ]
(បុទ្គល) ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទួទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ : បុគ្គលប្រុសស្រី ។ ក្នុងវិន័យខាងព្រះពុទ្ធសាសនា ហៅភិក្ខុ ១ រូបថា បុគ្គល ។ ព. សា. រូបសាកសពស្រស់នៃមនុស្ស ក៏ហៅ បុគ្គល ដែរ ។
-
ផ្នូរ
( ន.នាមសព្ទ )
ពំនូកដីដែលពូនលើរណ្ដៅសាកសព : ពូនផ្នូរ, ផ្នូរខ្មោច ។
-
ផាយោង
( ន.នាមសព្ទ )
សំពត់បន្ទះវែងសម្រាប់ទាញយោងពីសាកសពឬពីអដ្ឋិធាតុមកដល់ដៃព្រះភិក្ខុសង្ឃចាប់កាន់សូត្រធម៌បង្សុកូល; ហៅថា ទូ ឬ សំពត់ទូ ក៏បាន (ប្រើតាមទំនៀមប្រទេស) ។
-
មតក
( ន.នាមសព្ទ )
[មៈតៈកៈ]
(មតក; ម្ឫតក) បុគ្គលដែលស្លាប់ហើយ ។
- មតកបរិក្ខារ ឬ - មតកភណ្ឌ (មៈតៈកៈបរ៉ិក-ខា ឬ--ភ័ន) គ្រឿងបរិក្ខារ ឬទ្រព្យរបស់បុគ្គលដែលស្លាប់ហើយ ។
- មតកភត្ត (មៈតៈកៈភ័ត) ភត្តដែលគេឧទ្ទិសឲ្យបុគ្គលស្លាប់ (ខាងពុទ្ធសាសនា ចំពោះភត្តដែលប្រគេនដល់ភិក្ខុសង្ឃ ហើយឧទ្ទិសចំណែកបុណ្យទៅបុគ្គលស្លាប់; ខាងលិទ្ធិដទៃ ចំពោះបាយសំណែន) ។
- មតករូប (មតៈកៈរូប) សព, សាកសព ។
- មតកសាសន៍ (មៈតៈកៈសាស) បណ្ដាំបុគ្គលស្លាប់ (បណ្ដាំខ្មោច) ។ល។
-
សាកសព
[--សប់ ]
មើលពាក្យ សាក ៣ ន. ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សាកសព
[saak sɑp]
corpse, dead body (of a person), carcass (of an animal)