Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សីលច្ចាគ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សីល ( ន.នាមសព្ទ ) [សិល]
    (ឝីល) វិរតិ​ចេតនា​ដែល​វៀរ​ចាក​អំពើ​អាក្រក់, ការ​កាន់​ឬ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វា​ចា, ការ​មិន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​ឬ​វិនយប្បញ្ញតិ្ត (ព. ពុ.) ។ ការ​កាន់​ចរិយា​ល្អ; ការ​សង្រួម; អង្គ​នៃ​ចរិយា; ចរិត, ចរិយា; មារយាទ​ល្អ; សេចក្ដី​ល្អ; គតិ; លក្ខណៈ; និស្ស័យ; អធ្យាស្រ័យ; សភាព; ប្រក្រតី; ទម្លាប់; សណ្ដាប់​ធ្នាប់; ធម្មជាតិ; ធម្មតា ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ (ដែល​ជា​បាលី​ឬ​សំស្រ្កឹត) អ. ថ. សីល៉ៈ, ដូច​ជា សីល​កថា សម្ដី​និយាយ​អំពី​សីល, និយាយ​អំពី​ការ​ប្រព្រឹត្ត​ល្អ ។
    - សីល​ខណ្ឌ (--ខ័ន) ឬ សីល​ភេទ ការ​ដាច់​សីល, ដំណើរ​ខូច​ការ​ប្រព្រឹត្ត​ល្អ ។
    - សីលក្ខន្ធ (--ល័ក-ខ័ន) កង​សីល ។
    - សីល​គន្ធ (--គន់-ធ ឬ--គន់) ក្លិន​សីល គឺ​កេរ្តិ៍​ឈ្មោះ​ល្អ ។
    - សីល​គុណ គុណ​សីល ។
    - សីលច្ចាគ ឬ
    - --ត្យាគ ការ​លះបង់​សីល, ការ​លះ​សេចក្ដី​ល្អ​ចោល ។
    - សីល​តេជះ តេជះ​សីល, អំណាច​ការ​ប្រព្រឹត្ត​ល្អ ។
    - សីល​ទាយក (--យក់) អ្នក​ឲ្យ​សីល (បើ​ស្ត្រី​ជា សីល​ទាយិកា) ។
    - សីល​ធន (--ធន់) សីល​ដែល​ទុក​ជា​ទ្រព្យ (របស់​សត្វ​លោក) ។
    - សីល​ធម្ម ឬ - --ធម៌ សីល​ដែល​ជា​ធម៌ (របស់​សត្វ​លោក) ឬ សីល​និង​ធម៌; កិរិយា​មារយាទ, សណ្ដាប់​ធ្នាប់; ដំបូន្មាន​ដែល​នាំ​ឲ្យ​ចៀស​វាង​អំពើ​អាក្រក់ ហើយ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ : ប្រកប​ដោយ​សីល​ធម៌, ប្រាក​ចាក​សីល​ធម៌ ។
    - សីល​និធិ ការ​ប្រព្រឹត្ត​ល្អ​ដែល​ទុក​ជា​កំណប់​ទ្រព្យ (របស់​សត្វ​លោក) ។
    - សីល​វន្ត (--វ័ន) អ្នក​មាន​សីល (បើ​ស្ត្រី​ជា សីល​វតី ឬ សីល​វន្តី) ។
    - សីល​វិបត្តិ (--ប័ត) ការ​វិនាស​សីល, ការ​ដាច់​សីល; ការ​ខូច​មារយាទ​ល្អ ។
    - សីល​វិសុទ្ធិ សេចក្ដី​បរិសុទ្ធ​នៃ​សីល ។
    - សីល​សមាទាន (--សៈម៉ា--) ការ​ទទួល​សីល, ការ​កាន់​សីល ។
    - សីល​សម្បត្តិ, --សម្ប័ទ ឬ - --សម្បទា (--សំប័ត ឬ--ស័ម-ប៉ៈទា) ការ​បរិបូណ៌​ដោយ​សីល, ការ​ជាប់​សីល ។
    - សីល​សារ សីល​ដែល​ទុក​ជា​ខ្លឹម (របស់​សត្វ​លោក) ។
    - សីលាចារ (បា. < សីល + អាចារ “មារយាទ”) សីលនិង​មារយាទ ។
    - សីលាទិគុណ (បា. < សីល + អាទិ “ជាដើម” + គុណ) គុណ​មាន​សីល​ជាដើម ។
    - សីលានុស្សតិ (បា. < សីល + អនុស្សតិ “ការ​រឭក​តាម”) ការ​នឹក​រំពឹង​ដល់​សីល ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. សីលច្ចាគ [sel~sǝl -----]
    abandonment of morality
  2. សីលត្យាគ [sel~sǝl -----]
    See:សីលច្ចាគ


Prohok Solutions @2017 : Learn Khmer | Khmer Calendar