Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរិយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កក្កដ ( ន.នាមសព្ទ ) [ក័ក-កៈ-ដៈ]
    (កក៌ដ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ ស៊ូយេត (ខែ​ទី ៧) បារាំងសែស ។ សព្វ​ថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ ទី ៧ ដែរ ។
  2. មករៈ ( ន.នាមសព្ទ ) [ម៉ៈកៈរ៉ៈ ]
    (មករ --រាឝិ; --រាសិ) មករ​ឬ​រាសី​មករ គឺ​ឈ្មោះ​ខែ​ទី ១០ នៃ​សុរិយ​គតិ, មាន​ថ្ងៃ ៣១, ត្រូវ​គ្នា​នឹង​ខែ​យ៉ាំងវិយេរ (ខែ​ទី ១) បារាំង​សែស : ខែ​មករ ឬ មករ​រាសី ។ សព្វ​ថ្ងៃ​ប្រើ​ជា មករា (មៈកៈរ៉ា) ជា​ខែ​ទី ១ ដែរ ។
  3. ព្រឹសភៈ ( ន.នាមសព្ទ ) [ព្រឹស-សៈភៈ ]
    (វ្ឫឞភ ឬ--រាឝិ; ឧសភ ឬ--រាសិ) គោ​ឈ្មោល, គោ​ឡើង​ក, គោ​បា​ឬ​រាសី​គោ​ឈ្មោល...។ ឈ្មោះ​ផ្កាយ​រូប​គោ​ឈ្មោល ។ ឈ្មោះ​ខែ​ទី ២ នៃ​សុរិយ​គតិ, មាន​ថ្ងៃ ៣១, ត្រូវ​គ្នា​នឹង​ខែ​ម៉េ (ខែ​ទី ៥) បារាំង​សែស : ខែ​ព្រឹសភៈ ឬ ព្រឹសភ​រាសី ។ សព្វ​ថ្ងៃ​ប្រើ​ជា ឧសភា ជា​ខែ​ទី ៥ ។
  4. ព្រឹស្ចិក ( ន.នាមសព្ទ ) [ព្រឹស-ស្ចឹក ]
    (វ្ឫឝ្ចិក ឬ--រាឝិ; វិច្ឆិក ឬ--រាសិ) ខ្ទួយ​ឬ​រាសី​ខ្ទួយ ។ ឈ្មោះ​ផ្កាយ​រូប​ខ្ទួយ ។ ឈ្មោះ​ខែ​ទី ៨ នៃ​សុរិយ​គតិ​មាន​ថ្ងៃ ៣០ គត់, ត្រូវ​គ្នា​នឹង​ខែ​ណោវ៉មប្រិ៍ (ខែ​ទី ១១) បារាំង​សែស : ខែ​ព្រឹស្ចិក ឬ ព្រឹស្ចិក​រាសី ។ សព្វ​ថ្ងៃ​ប្រើ​ជា វិច្ឆិកា ជា​ខែ​ទី ១១ ។
  5. មីន ( ន.នាមសព្ទ )
    (មីន) ត្រី; ឈ្មោះ​ខែ​ទី ១២ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ​ម៉ារ្ស (ខែ​ទី ៣) បារាំង​សែស : ខែ​មីន (ហៅ​ថា មីន​រាសី ក៏​បាន) ។ សព្វ​ថ្ងៃ​ប្រើ​ជា មីនា ជា​ខែ​ទី ៣ ដែរ ។ (តាម​សំឡេង​អក្សរ​ខ្មែរ​ត្រូវ​អាន​ថា មីនា, ប៉ុន្តែ​ទម្លាប់​ទាញ​ឲ្យ​ថា មីន៉ា ក៏​ក្លាយ​ទៅ​ជា អញ្ញត្រ​សព្ទ) ។
  6. រតូវ ( ន.នាមសព្ទ ) [ រដូវ ]
    (ឫតុ; ឧតុ) ទេស​កាល, កាល​កំណត់​ដែល​ចែក​ជា ភាគ​ខែ​ក្នុង​ឆ្នាំ​មួយ​ៗ តាម​សម័យ​ដែល​អាកាស​ប្រែ​ប្រួល (ច្រើន​សរសេរ រដូវ ជាង) : រដូវ​រងា, រដូវ​ក្ដៅ, រដូវ​ភ្លៀង; ឈើ​ផ្លែ​ខុស​រដូវ; ផ្លាស់​រដូវ ។ តាម​សុរិយ​គតិ, ក្នុង​មួយ​ឆ្នាំ​ៗ​និយម​ប្រើ​រដូវ ៤ គឺ ១-និទាឃៈ ឬ​ និទាឃ​រដូវ “រដូវ​ក្ដៅ” ត្រូវ​គ្នា​នឹង​រដូវ​ប្រ័ងតង់ប្ស៍ Printemps ប្រទេស​បារាំងសែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង), មាន ៩៣ ថ្ងៃ ។ ២-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” (ត្រូវ​គ្នា​នឹង​រដូវ អេតេ Eté ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃទី ២២ ខែ​មិថុនា (យូវ៉ាំង) ដល់​ថ្ងៃ​ទី ២២ ខែ​កញ្ញា (សេបតមប្រិ៍), មាន ៩៣ ថ្ងៃ។ ៣-សរទៈ ឬ សរទ​រដូវ “រដូវ​ចុះ​អ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ; រដូវ​លំហើយ” (ត្រូវ​គ្នា​នឹង​រដូវ អូតូន Automne ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​កញ្ញា (សេបតមប្រិ៍) ដល់​ថ្ងៃ​ទី ២១ ខែ​ធ្នូ (ដេសមប្រិ៍) មាន ៩០ ថ្ងៃ ។ ៤-សិសិរៈ ឬ សិសិរ​រដូវ “រដូវ​រងា​ខ្លាំង” ត្រូវ​គ្នា​នឹង​រដូវ ហ៊‌ីវែរ Hiver ប្រទេស​បារាំង​សែស) មាន ៣ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២២ ខែ​ធ្នូ (ដេសមប្រ៏) ដល់​ថ្ងៃ​ទី ២០ ខែ​មីនា (ម៉ារ្ស), មាន ៨៩ ថ្ងៃ ឬ​ចួន​កាល ៩០ ថ្ងៃ ។ រួម​ទាំង ៤ រដូវ​ ត្រូវ​ជា ១២ ខែ, មាន​ថ្ងៃ ៣៦៥ ឬ​ចួន​កាល ៣៦៦ ជា​មួយ​ឆ្នាំ​នៃ​សុរិយ​គតិ (មិន​មាន​វិធី​លើក​ខែ​ទេ) ។ តាម​ចន្ទ​គតិ, ក្នុង​ឆ្នាំ​មួយ​ៗ​និយម​ប្រើ​រដូវ ៣ គឺ ១-ហេមន្តៈ ឬ ហេមន្ត​រដូវ “រដូវ​មាន​ទឹក​សន្សើម, រដូវ​រងា” មាន ៤ ខែ, រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច​ខែ​កត្តិក ដល់​ថ្ងៃ ១៥ កើត​ខែ​ផល្គុន, មាន ១១៨ ថ្ងៃ ។ ២-គិម្ហៈ ឬ គិម្ហ​រដូវ “រដូវ​ក្ដៅ” មាន ៤ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​ផល្គុន ដល់​ថ្ងៃ ១៥ កើត​ខែ​អាសាឍ, មាន ១១៨ ថ្ងៃ; បើ​ឆ្នាំ​ដែល​មាន​អធិក​វារៈ មាន ១១៩ ថ្ងៃ; ឆ្នាំ​ដែល​មាន អធិក​មាស មាន​៥ ខែ មាន ១៤៨ ថ្ងៃ ។ ៣-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” មាន ៤ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តិក, មាន ១១៨ ថ្ងៃ ។ រួម​ទាំង ៣ រដូវ មាន​ខែ​ ១២ ឬ ចួន​កាល ១៣ ខែ, មាន​ថ្ងៃ ៣៥៤ ឬ ៣៥៥ ឬ​ក៏​ចួន​កាល​ ៣៨៤ ថ្ងៃ ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ (លទ្ធិ​ពុទ្ធ​សាសនា​និយម​ប្រើ​រដូវ ៣ នេះ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចន្ទ​គតិ​កាល ផង) ។ តាម​លទ្ធិ​បុរាណ, ក្នុង​ប្រទេស​ខ្លះ​និយម​ប្រើ​រដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្ត​រដូវ “រដូវ​មាន​ទឹក​សន្សើម, រដូវ​រងា” មាន ២ ខែ, រាប់​ពី​ថ្លៃ ១​រោច ខែ​កត្តិក​ដល់​ថ្ងៃ ១៥ កើត​ខែ​បុស្ស, មាន ៥៩ ថ្ងៃ ។ ២-សិសិរៈ ឬ សិសិរ​រដូវ “រដូវ​រងា​ខ្លាំង” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច ខែ​បុស្ស ដល់​ថ្ងៃ ១៥ កើត​ខែ​ផល្គុន, មាន ៥៩ ថ្ងៃ ។ ៣-វសន្តៈ ឬ វសន្ត​រដូវ “រដូវ​ឈើ​ជ្រុះ​លាស់​ស្លឹក” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ ផល្គុន​ដល់​ថ្ងៃ ១៥ កើត​ខែ​ពិសាខ, មាន​៥៩​ថ្ងៃ (គួរ​កុំ​ច្រឡំ វស្សាន និង វសន្ត នេះ) ។ ៤-គិម្ហៈ ឬ គិម្ហ​រដូវ “រដូវ​ក្ដៅ” មាន ២ ខែ, រាប់​ពី ១ រោច​ខែ​ពិសាខ ដល់​ថ្ងៃ ១៥ កើត​ខែ​អាសាឍ, មាន ៥៩ ថ្ងៃ (បើ​ឆ្នាំ ដែល​មាន​អធិក​វារៈ មាន​៦០ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣ ខែ មាន​ថ្ងៃ ៨៩ (?) ព្រោះ​ប្រើ​ខែ​ចេញ​ឈ្មោះ​តាម​ចន្ទ​គតិ​ដូច​បែប​ប្រើ​រដូវ ៣ ដែរ) ។ ៥-វស្សានៈ ឬ វស្សាន​រដូវ “រដូវ​ភ្លៀង” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ ដល់​ថ្ងៃ ១៥ កើត​ខែ​ភទ្របទ, មាន ៥៩ ថ្ងៃ ។ ៦-សរទៈ ឬ សរទ​រដូវ “រដូវ​ចុះ​អ័ព្ទ ឬ​រដូវ​មាន​ខ្យល់, ភ្លៀង, ទឹក​សន្សើម​ខ្លះ” មាន ២ ខែ, រាប់​ពី​ថ្ងៃ ១ រោច​ខែ​ភទ្របទ​ដល់​ថ្ងៃ ១៥ កើត​ខែ​កត្តិក, មាន ៥៩​ថ្ងៃ ។ រួម​ទាំង ៦ រដូវ​មាន​ខែ ១២ (ឬ​ចួន​កាល​មាន ១៣ ខែ ?) មាន​ថ្ងៃ ៣៥៤ (ឬ ៣៥៥ ឬ​ក៏​ចួន​កាល ៣៨៤ ថ្ងៃ ?) ត្រូវ​ជា​មួយ​ឆ្នាំ ។ រដូវ ៦ នេះ លទ្ធិ​ពុទ្ធ​សាសនា​មិន​និយម​ប្រើ​ទេ មាន​បង្គាប់​ឲ្យ​ប្រើ​តែ​រដូវ ៣ តាម​ចន្ទ​គតិ ដោយ​ដាច់​ខាត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង ព្រោះ​មាន​ប្រាប់​ឈ្មោះ​ខែ​សម្រាប់​សុរិយ​គតិ និង​ចន្ទ​គតិ​នៅ​នោះ) ។
  7. មិថុន ( ន.នាមសព្ទ )
    (មិថុន) គូ, គូ​នៃ​បុរស​និង​ស្ត្រី; ឈ្មោះ​ខែ​ទី ៣ នៃ​សុរិយ​គតិ, មាន ៣០ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ​យូវ័ង (ខែ​ទី ៦) បារាំង​សែស : ខែ​មិថុនា (ហៅ មិថុន​រាសី ក៏​បាន) ។ សព្វ​ថ្ងៃ​ប្រើ​ជា មិថុនា (--ន៉ា) ជា​ខែ​ទី ៦ ដែរ ។
  8. រាសី ( ន.នាមសព្ទ )
    (រាសិ; រាឝិ) គំនរ, ពំនូក : ពួក, កង; ប្រជុំ ។ មាត្រា​រង្វាស់​ចម្ងាយ​ល្វែង​ផ្ទៃ​មេឃ ដែល​ជា​ផ្លូវ​ចរ​នៃ​ព្រះ​អាទិត្យ​ព្រះ​ចន្រ្ទ; តាម​ហោរា​សាស្រ្ត​ថា ល្វែង​មួយ​ៗ​មាន​ចម្ងាយ ៣០ អង្សា ហៅ​ថា មួយ​រាសី សម្រាប់​សុរិយ​គតិ, មាន ១២ គឺ ១-មេសៈ ឬ មេស​រាសី “រាសី​ចៀម ឬ​ពពែ” (បារ. អាវ្រិល ឬ អាវរិល Avril រាសី​ទី ៤) មាន​៣០ ថ្ងៃ; ២-ឧសភៈ ឬ ឧសភ​រាសី “--គោ​ឈ្មោល” (បារ. ម៉េ Mai –ទី ៥) មាន ៣១ ថ្ងៃ; ៣-មិថុនៈ ឬ មិថុន​រាសី “--គូ​បុរស​និង​ស្ត្រី” (បារ. ហ្ស៊ូវ៉ាំង ឬ យូវាំង Juin --ទី​៦) មាន ៣០ ថ្ងៃ; ៤-កក្កដៈ ឬ កក្កដ​រាសី “--ក្តាម” (បារ. ហ៊្សុយេ្យត៍ ឬ ស៊ូយេត Juillet –ទី​៧)” មាន ៣១ ថ្ងៃ; ៥-សីហៈ ឬ សីហ​រាសី “--សីហៈ” (បារ. អាអ៊ូត៍ ឬ អាអ៊ូត AoÛt --ទី ៨) មាន ៣១ ថ្ងៃ; ៦-កញ្ញា ឬ កញ្ញា​រាសី “--ស្រី​ក្រមុំ” (បារ. សេបតមប្រិ៍ Septembre –ទី ៩) មាន ៣០ ថ្ងៃ; ៧-តុលា ឬ តុលា​រាសី “--ជញ្ជីង” (បារ. ឲកតូប្រិ៍ Octobre --ទី ១០) មាន​ ៣១ ថ្ងៃ; ៨-វិចិ្ឆកៈ ឬ វិច្ឆិក​រាសី “--ខ្ទួយ” (បារ. ណូវ៉មប្រិ៍ ឬ ណោវ៉មប្រិ៍ Novembre –ទី ១១) មាន ៣០ ថ្ងៃ; ៩-ធនុ ឬ ធនុ​រាសី “--ធ្នូ” (បារ. ដេសមប្រិ៍ Décembre –ទី ១២) មាន ៣១ ថ្ងៃ; ១០-មករៈ ឬ មករ​រាសី “--មករ” (បារ. ស៊្សង់វិយេរ ឬ យ៉ាំងវិយេរ Janvier --ទី១) មាន ៣១ ថ្ងៃ; ១១-កុម្ភៈ ឬ កុម្ភ​រាសី “--ក្អម” (បារ. ហ្វេវ្រិយេរ ឬ ហ្វេវរិយេរ Février --ទី២) មាន​២៨ ឬ ចួន​កាល​មាន ២៩ថ្ងៃ; ១២-មីនៈ ឬ មីន​រាសី “--ត្រី” (បារ. ម៉ារ្ស Mars –ទី ៣) មាន ៣១ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​សុរិយ​គតិ​មាន ៣៦៥ ថ្ងៃ ឬ​ចួន​កាល​មាន ៣៦៦ ថ្ងៃ ។ មាត្រា​រង្វាស់​នៃ​ចន្ទ​គតិ​មិន​មាន​កំណត់​អង្សា​ទេ ហៅ​ថា ឫក្ស ឬ នក្សត្រ​ឫក្ស, មាន ១២ គឺ ១-មិគសិរ ឬ​មិគសិរ​ឫក្ស “ឫក្ស​ក្តាន់” មាន ២៩ ថ្ងៃ; ២-បុស្ស ឬ បុស្ស​ឫក្ស “--ក្តាម” មាន ៣០ ថ្ងៃ; ៣-មាឃ ឬ មាឃ​ឫក្ស “--ស្វា​ព្រាហ្មណ៍” មាន ២៩ ថ្ងៃ; ៤-ផគ្គុណ ឬ ផល្គុន​ឫក្ស “--គោ” មាន ៣០ ថ្ងៃ; ៥-ចេត្រ ឬ ចិត្រ​ឫក្ស “--ខ្លា” មាន ២៩ ថ្ងៃ; ៦-ពិសាខ ឬ វិសាខ​ឫក្ស “--ក្របី” មាន​ ៣០ ថ្ងៃ; ៧-ជេស្ឋ ឬ ជេដ្ឋ​ឫក្ស “--ពពែ” មាន ២៩ ថ្ងៃ ឬ​ចួន​កាល​មាន ៣០ ថ្ងៃ; ៨-អាសាឍ ឬ អាសាឡ្ហ​ឫក្ស “--សីហៈ” មាន ៣០ ថ្ងៃ; ៩-ស្រាពណ៍ ឬ ស្រាវណ​ឫក្ស, សាវណ​ឫក្ស “--ផ្កាយ​ឈើ” មាន​២៩ ថ្ងៃ; ១០-ភទ្របទ ឬ ភទ្របទា​ឫក្ស “--រមាស” មាន ៣០ ថ្ងៃ; ១១-អស្សុជ ឬ អស្សយុជ​ឫក្ស “--សេះ” មាន ២៩ ថ្ងៃ; ១២-កត្តិក ឬ កត្តិក​ឫក្ស “--កូន​មាន់” មាន ៣០ ថ្ងៃ; ជា​មួយ​ឆ្នាំ​នៃ​ចន្ទ​គតិ មាន ៣៥៤ ថ្ងៃ, ឆ្នាំ​ដែល​មាន​ចន្រ្ទាធិ​មាស (អធិក​វារៈ) មាន ៣៥៥ ថ្ងៃ, ឆ្នាំ​ដែល​មាន​អធិក​មាស មាន ៣៨៤ ថ្ងៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតូវ ឬ រដូវ និង មាស ន. ១ និង រាសិ​ចក្រ ផង) ។ លើក​រាសី តាំង​ប្រសិទ្ធី​តាម​ក្បួន​តម្រា​សូត្រ​រំលើក​រាសី​ដែល​អាប់​ឲ្យ​ត្រឡប់​រុងរឿង​ឡើង ។ ខ្មែរ​ប្រើ​ពាក្យ រាសី នេះ​សំដៅ​សេចក្ដី​ថា “លំអ; មាន​លំអ, ស្រស់​បស់​សម​រម្យ; ចម្រើន” ផង​ក៏​បាន (ចំពោះ​តែ​មនុស្ស​ឬ​សត្វ) : មនុស្ស​មាន​រាសី, កំពុង​ឡើង​រាសី, អាប់​រាសី, ចុះ​រាសី ។ល។
  9. វិច្ឆិកៈ ( ន.នាមសព្ទ ) [វិច-ឆិ--]
    (វិច្ឆិក; វ្ឫឝ្ចិក) ខ្ទួយ ។ ឈ្មោះ​ខែ​ទី ៨ នៃ​សុរិយ​គតិ មាន ៣០ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ ណូវ៉មប្រិ៍ (ទី១១) បារាំង​សែស (ហៅ​ថា វិច្ឆិក​រាសី ក៏​បាន) សព្វ​ថ្ងៃ​ប្រើ​ជា វិច្ឆិកា ជា​ខែ​ទី ១១ ដែរ ។
  10. សករាជ ( ន.នាមសព្ទ ) [ស័ក-ក្រាច ]
    (ឝក “កាល, សម័យ, យុគ ;...” រាជន៑ ឬ រាជ “ស្ដេច”) ការ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​ឬ​ការ​រាប់​ត្រឹម​តែ​ឆ្នាំ តាម​កាល​កំណត់​ដែល​តាំង​ទុក​ពី​មួយ​រៀង​មក ដោយ​មាន​បុគ្គល​អស្ចារ្យ​ឬ​ដោយ​មាន​ហេតុ​អស្ចារ្យ​ណា​មួយ​ដែល​ពួក​ជនានុជន​អ្នក​គោរព​ត្រូវ​កត់ត្រា​ទុក​មិន​ឲ្យ​បាត់, ត្រូវ​បើ​ក្នុង​សំបុត្រ​ចុតហ្មាយ​ជាដើម បង្កើន​មួយ​លេខ​រៀង​រាល់​ឆ្នាំ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ​សករាជ ផង) ។ ពាក្យ​ថា សករាជ (ឬ ស័ក) នេះ​កើត​ឡើង​អំពី​ជន​មួយ​ពួក ហៅ​ថា​ពួក តាត៌ នៅ​ក្នុង​តំបន់​មួយ​ខាង​ទិស​ពាយ័ព្យ​ប្រទេស​ឥណ្ឌា, កាល​ពុទ្ធ​សករាជ ៦២១ ឆ្នាំ, ជន​ពួក​នេះ​បាន​លុក​លុយ​ចូល​មក​វាត​អំណាច​ក្នុង​ប្រទេស​ឥណ្ឌា ប៉ែក​ខាង​លិច បាន​តាំង​ក្សត្រិយ៍​ជាតិ​របស់​ខ្លួន​មាន​ព្រះ​នាម​ថា សកៈ (ឝក) ឬ សាលិវាហនៈ (ឝាលិវាហន) ក៏​តាំង​ការ​រាប់​ឆ្នាំ​តាំង​ពី​មួយ​រៀង​មក, ហៅ​របៀប​ការ​រាប់​ឆ្នាំ​នោះ​ជា ស័ក (ឝក) ឬ សករាជ (ឝក--), ដែល​ចំណេរ​ត​មក ហៅ​ថា មហា​សករាជ ជាប់​មាន​មក​ក្នុង​ប្រទេស​យើង​រៀង​ដល់​សព្វ​ថ្ងៃ​នេះ ។ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ថា ព្រះ​បាទ​សម្ដេច​ព្រះ​អរិដ្ឋពល​ពាហនោ (ព្រះ​កេតុមាលា) បាន​តាំង​មហា​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ៦២១; ព្រះ​បាទ​សម្ដេច​ព្រះ​បទុម​សុរិយ​វង្ស​បាន​តាំង​ចុល្ល​សករាជ ១ ក្នុង​កាល​ពុទ្ធ​សករាជ ១១៨៣ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស័ក ផង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. សុរិយ ( n ) [soʔreʔyaʔ]   - detail »
    sun
  2. សុរិយេ   - detail »
    See:សុរិយ
Headley's Khmer-English Dictionary Subentry Full Text Search
  1. សុរិយវង្ស [soʔreʔyaʔ vɔǝŋ~vaŋsaʔ]
    Sun Dynasty (one of the Funanese dynasties contemporary with សោមវង្ស )
  2. សុរិយវង្ស [soʔreʔyaʔ vɔǝŋ~vaŋsaʔ]
    Prince Rama's family (in the Ramayana)
  3. សុរិយសន្តាប [soʔreʔyaʔ sɑntaapaʔ~sɑndaap]
    intense heat of the sun
  4. សុរិយករ [soʔreʔyaʔ kɑɑ]
    sunlight, sunshine
  5. សុរិយការ [soʔreʔyaʔ kaa]
    See:សុរិយករ
  6. សុរិយកាល [soʔreʔyaʔ kaal]
    noon
  7. សុរិយគតិ [soʔreʔyaʔ keaʔteʔ]
    orbit / path of the sun eg. ខែសុរិយគតិ . solar month
  8. សុរិយគោត្ត [soʔreʔyaʔ koottaʔ~koot]
    family / race of the sun; descendants of the Buddha
  9. សុរិយង្គ [soʔreʔyaʔ -----]
    body of the sun
  10. សុរិយង្គ [soʔreʔyaʔ -----]
    powerful person (describing a great king)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar