Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សុរិយគតិ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ញា ( ន.នាមសព្ទ )
    ស្រី​ក្រមុំ​តូច, ស្រី​ជំទង់ ។ ឈ្មោះ​រាសី​ទី ៦ តាម​សុរិយគតិ គឺ​រាសី​ស្រី​ក្រមុំ​តូច (រាសី​នេះ​ត្រូវ​គ្នា​នឹង​ខែ​សេបតមប្រ៏​បារាំងសែស) ។ សព្វ​ថ្ងៃ​ប្រើ​ជា​ខែ​ទី ៩ ។
  2. កុម្ភៈ ( ន.នាមសព្ទ ) [កុម-ភៈ ]
    ក្អម, ឆ្នាំង ។ ឈ្មោះ​ខែ​ទី ១១ នៃ​សុរិយគតិ មាន ២៨ ឬ ២៩ ថ្ងៃ ត្រូវ​គ្នា​នឹង​ខែ​ហ្វេវ្រីយេរ (ខែទី ២) បារាំងសែស ។ សព្វ​ថ្ងៃ​យើង​ក៏​ប្រើ​ជា​ខែ​ទី ២ ដែរ ។
  3. តុលា ( ន.នាមសព្ទ ) [តុល៉ា ]
    ជញ្ជីង, ត្រាជូ ។ ឈ្មោះ​ខែ​ទី ៧ នៃ​សុរិយគតិ​មាន ៣១ ថ្ងៃ ត្រូវ​គ្នា​នឹង​ខែ​ឲកតូប្រិ៍ (ខែ​ទី ១០) បារាំងសែស ។ សព្វ​ថ្ងៃ​យើង​ប្រើ​ជា​ខែ​ទី ១០ ដែរ ។
  4. ធនុ ( ន.នាមសព្ទ ) [ធៈនុ]
    (ធនុ ឬ ធនុស៑) ។ ធ្នូ ។ ឈ្មោះ​រាសី (ខែ) ទី ៩ ប្រើ​តាម​សុរិយគតិ មាន ៣១ ថ្ងៃ, ហៅ​ថា ធនុរាសី ឬ ខែ​ធនុ ត្រូវ​គ្នា​នឹង​ខែ​ដេសមប្រិ៍​បារាំងសែស ។ សព្វ​ថ្ងៃ​នេះ យើង​ប្រើ​ជា ធ្នូ ជា​ខែ​ទី ១២ ។
  5. ធ្នូ ( ន.នាមសព្ទ )
    (ក្ល., ធនុ; ធនុ ឬ ធនុស៑) អាវុធ​ធ្វើ​ដោយ​ឈើ, ឫស្សី ឬ​ធាង​ទ្រាំង មាន​ដង​មាន​បន្លោះ​សម្រាប់​បាញ់​ដោយ​ព្រួញ ។ ឈ្មោះ​ខែ​ទី ៩ តាម​សុរិយគតិ ដោយ​រាប់​ខែ​មេសា​ជា​ខែ​ទី ១, បើ​រាប់​ខែ​មករា ជា​ខែ​ទី ១ ខែ​ធ្នូ​ជា​ខែ​ទី ១២, សព្វ​ថ្ងៃ​នេះ​ប្រើ​ជា​ខែ​ទី ១២ តាម​សម័យ​និយម ។
  6. និទាឃៈ ( ន.នាមសព្ទ ) [--ឃៈ]
    ឈ្មោះ​រដូវ​មួយ​ប្រើ​តាម​សុរិយគតិ ជា​រដូវ​ក្ដៅ មាន៩២ ថ្ងៃ រាប់​ពី​ត្រឹម​ថ្ងៃ​ទី ២១ ខែ​មីនា (ម៉ារ្ស) ដល់​ថ្ងៃ​ទី ២១ ខែ​មិថុនា (យូវ៉ាំង) ។
  7. មេស ( ន.នាមសព្ទ )
    (មេស; មេឞ) ពពែ ឬ​ចៀម​; ឈ្មោះ​ខែ​ទី​១ នៃ​សុរិយគតិ, មាន​៣០​ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ​អាវ្រីល (ខែ​ទី ៤) បារាំង​សែស : ខែ​មេស (ហៅ​ថា មេស​រាសី ក៏​បាន) ។ សព្វ​ថ្ងៃ​ប្រើ​ជា មេសា ជា​ខែ​ទី ៤ ដែរ ។
  8. ឧសភ ( ន.នាមសព្ទ ) [អ៊ុសប់ ]
    (ឧសភ; សំ. ឫឞភ) គោ​ឈ្មោល, គោ​ឡើង​ក, គោ​បា (ច្រើន​និយាយ​ថា គោ​ឧសភ) ។ ឈ្មោះ​ខែ​ទី ២ នៃ​សុរិយគតិ; សព្វ​ថ្ងៃ​ប្រើ​ជា ឧសភា ត្រូវ​នឹង​ខែ​ម៉េ​បារាំងសែស (ប្រើ​ក្លាយ​ជា ព្រឹសភៈ ក៏​មាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី ផង) ។ ឈ្មោះ​រង្វាស់​ឬ​មាត្រា​វាស់​មួយ​មួយ​យ៉ាង (ប្រើ​ក្នុង​បុរាណ​សម័យ) ប្រវែង​ឬ​ចម្ងាយ ២០ យដ្ឋិ (១៤០ ហត្ថ) : ចម្ងាយ​មួយ​ឧសភ  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀត​ផង) ។ គុ. ឧត្ដម, ខ្ពង់ខ្ពស់; ចម្បង; លើសលែង ។
    - ឧសភ​រាជ ស្តេច​គោ គឺ​គោ​ឈ្មោល​ដែល​ជា​ចម្បង​ជាង​គោ​ទាំងពួង ។ ខ្មែរ​ហៅ​គោ​ព្រះ​រាជ​ទ្រព្យ​សម្រាប់​ទឹម​ក្នុង​ព្រះ​រាជ​ពិធី​វប្ប​មង្គល (ច្រត់​ព្រះ​នង្គ័ល) ថា គោ​ឧសភ​រាជ  ដោយ​សំដៅ​សេចក្ដី​ថា “គោ​ព្រះ​រាជ​ទ្រព្យ” ឬ “គោ​ឧត្ដម, គោ​មង្គល” ។
    - ឧសភ​សព្ទ សូរ​គោ​ឈ្មោល​យំ​ឬ​រោទ៍, យោបំ​គោ​ឧសភ : ចម្ងាយ​មួយ​ឧសភ​សព្ទ ។
    - បុរិសាសភៈ (បា. < បុរិស + ឧសភ > អាសភ) បុរស​ឧត្ដម; ព្រះ​សព្វញ្ញុ​ពុទ្ធ ។
    - រថេសភៈ (បា. < រថ + ឧសភ ឬ អាសភ < ឧសភ) អ្នក​ជា​ប្រមុខ​នៃ​រថា​នឹក (មេ​ទ័ព​ទាហាន​រថ); ក្សត្រិយ៍​ទ្រង់​រាជ្យ ។ ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា រថេសភ (--សប់) ក៏​បាន, ដូច​កាព្យ​ថា : មទ្រី​ទេវី​នាង​ទូល​ថា បពិត្រ​បិតា​រថេសភ ខ្ញុំ​ម្ចាស់​សូម​តាម​ទៅ​គោរព ព្រះ​វេស្សន្តរ​ជា​ស្វាមី ។ ព្រោះ​បើ​មិន​ទៅ​នៅ​ឯ​អាយ ជា​ស្ត្រី​មេម៉ាយ​ពុំ​គប្បី ខ្ញុំ​ម្ចាស់​ត្រូវ​ទៅ​តាម​ស្វាមី បុត្រា​បុត្រី​ត្រូវ​ទៅ​ដែរ ។ (តាម​សេចក្ដី​ក្នុង​មហា​ជាតក៍ ទាន​កណ្ឌ) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឆ្នាំសុរិយគតិ [cnam soʔreʔyaʔ keaʔteʔ]
    solar year
  2. សុរិយគតិ [soʔreʔyaʔ keaʔteʔ]
    orbit / path of the sun eg. ខែសុរិយគតិ . solar month
  3. សុរិយចរ [soʔreʔyaʔ cɑɑ]
    See:សុរិយគតិ
  4. សុរិយយាត្រា [soʔreʔyaʔ yietraa]
    See:សុរិយគតិ


Prohok Solutions @2017 : Learn Khmer | Khmer Calendar