Khmer Dictionary: សេនាង្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សេនា
( ន.នាមសព្ទ )
[--ន៉ា]
ពួកទាហាន, ពួកពល, រេហ៍ពល, កងទ័ព ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មេកងទ័ព, មេកងសឹក, អ្នកត្រួតពល” ក៏មាន : សេនាទ័ពស្រួច, សេនាឆ្វេង, សេនាស្ដាំ, សេនាដៃឯក ។
- សេនាកម្ម (បា.; សំ. --កម៌ន៑) កិច្ចការឬបែបបទរបស់កងទ័ព ។
- សេនាង្គ (សំ. បា. < សេនា + អង្គ) អង្គ, ចំណែក នៃកងទ័ពជើងគោក ។ តាមរបៀបក្នុងបុរាណសម័យចាត់ជា ៤ ពួកគឺ ១-កងទ័ពដំរី (ហៅ ហត្ថានីក); ២-កងទ័ពសេះ (ហៅ អស្សានីក); ៣-កងទ័ពរថ ឬ រទេះ (ហៅ រថានីក); ៤-កងទ័ពថ្មើរជើង (ហៅ បត្តានីក); រួមទាំង ៤ ពួកនេះហៅ សេនាង្គ ឬ ចតុរង្គសេនា ឬ ក៏ហៅថា កងទ័ពមួយវាហិនី ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនីកលក្ខណៈ និង វាហិនី ផង) ។
- សេនាចរ ទាហានល្បាត ។
- សេនាធិការ (សំ. បា. < សេនា + អធិការ) អ្នកចាត់ការខាងកងទ័ព; អ្នកចាត់កងទ័ព (អង្គសេនានី ឬអង្គការធំរបស់យោធា ឋិតនៅក្រោមបង្គាប់នៃឧត្តមសេនីយ៍ ជាមេបញ្ជាការ សម្រាប់ទទួលភារៈចាត់ការឲ្យបានសម្រេចតាមសេចក្ដីបញ្ជា) ។
- សេនានិករ ពួកទ័ព, ប្រជុំកងទ័ព ។
- សេនានី មេទ័ពធំ, នាយទាហានជាន់ខ្ពស់ ។
- សេនានុព័ន្ធ សេនានីដែលចាត់ឲ្យទៅបំពេញកិច្ចការអមរាជការនានា ក្រៅពីរាជការសឹក ដូចជានាយទាហានជាន់ខ្ពស់ដែលនៅអមស្ថានទូតជាដើម ។
- សេនាបតី (--ប៉ៈដី; សំ. បា.--បតិ) ចៅហ្វាយសេនាគឺមហាមាត្យ; មន្រ្តីស័ក្ដិធំទីចតុស្ដម្ភ (ខ្មែរសម័យបុរាណហៅ ព្រះបាទអស់ជំនុំ)។
- សេនាបតីសភា មន្ទីរជាទីប្រជុំប្រឹក្សាការផែនដីសម្រាប់ពួកសេនាបតី។
- សេនាប្រណេត្រិ (--ណេត; សំ. --ប្រណេត្ឫ) មេទ័ពរង ។
- សេនាប្រមុខ មេទ័ពធំបំផុត, ស្ដេចសឹក ។
- សេនាព្យុហៈ ឬ - --ព្យូហ៍ ក្បួនទ័ព, របៀបកងទ័ព ។
- សេនាមុខ ទ័ពស្រួច ។
- សេនាយាត្រា ការចេញដើរនៃពួកទាហាន ។
- សេនាសន្និបាត ការភ្ជុំកងទ័ព ។ល។
-
អនីកលក្ខណៈ
( ន.នាមសព្ទ )
[អៈនីកៈ-- ]
(--លក្ខណ; --លក្សណ) លក្ខណៈនៃកងទ័ពឬនៃក្បួនទ័ព, មាន ៤ ពួកគឺ ១-ហត្ថានីក កងទ័ពដំរី; ២-អស្សានីក កងទ័ពសេះ; ៣- រថានីក កងទ័ពរថឬរទេះ; ៤-បត្តានីក កងទ័ពថ្មើរជើង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សេនាង្គ ក្នុងពាក្យ សេនា និង វាហិនី ផង) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សេនាង្គ
[seɛnaa -----]
all the military land forces (In ancient times there were four types of land forces: ហត្ថានីក elephant army, អស្សានីក cavalry, រថានីក chariot army, បត្តានីក infantry)