Khmer Dictionary: ស៊ប់សួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មាំ
( គុ.គុនសព្ទ )
ដែលរឹងប៉ឹង, ខ្ជាប់, ជាប់, ស៊ប់, ស្និទ្ធជិត, ប្រាដកប្រជា, សម្បើម, មែន : មាឌមាំ, ធំមាំ; កាន់មាំ, ចាប់មាំ ។
- មាំទាំ ឬ - មាំមួន ខ្ជាប់ខ្ជួន, ស៊ប់សួនណាស់ ។
- ធ្វើមុខមាំ ធ្វើមុខសម្បើម ។
- ប្រកាន់មាំ ប្រកាន់ខ្ជាប់, ប្រកាន់ស៊ប់ ។
- មុតមាំ មុតមែន, ប្រាកដប្រជា, យ៉ាងសំខាន់ : ចេះមុតមាំ, ធ្វើការមុតមាំ ។
- មែនមាំ មាំមែនទែន; ប្រាកដប្រជាមែន ។ល។
-
ស៊ប់
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
គ្រប់គ្រាន់, ពេញទី, ពេញលេញ, ឥតខ្វះខាត; ទៀងទាត់ : ស៊ប់ចិត្ត; ចុះចិត្តស៊ប់, ជឿស៊ប់, ចូលស៊ប់; តាំងស៊ប់ ។
- ស៊ប់សួន ស៊ប់មាំ; ទៀងទាត់ប្រាកដ, ឥតប្រែប្រួល : ដាក់ឲ្យស៊ប់សួន ។
- ស៊ប់ស៊ាំ ស៊ាំចិត្តស៊ប់, ថ្នឹកចិត្តគំនិតមិនញញើតញញើម ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ស៊ប់មាំ
[sup moam]
See:ស៊ប់សួន -
ស៊ប់សួន
[sup suǝn]
to be definite, determined, stable