Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ទាបស្ទង់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. លូក​ល ( កិ.កិរិយាសព្ទ ) [លូក – ល]
    ឡេះឡោះ, លលេង, ជន្ជន្លេញ, លូក​នាយ​លូក​អាយ, លូក​ល្បង​លង​មើល​ក្នុង​បំណង​ស្ទាបស្ទង់​ចិត្ត ឧ. កុំ​លូក​ល​ជា​មួយ​ស្រី​ប្រយ័ត្ន​មាន​រឿង ។
  2. ស្ទង់ ( កិ.កិរិយាសព្ទ )
    ដាក់​គ្រឿង​វាស់​ឬ​គ្រឿង​ពិសោធ គ្រឿង​លៃ​ឲ្យ​ដឹង​ជម្រៅ, ឲ្យ​ដឹង​ភាគ​ខ្ពស់​ទាប, ឲ្យ​ដឹង​ទម្ងន់; លៃ​ប្រមាណ​មើល : ស្ទង់​ទឹក, ស្ទង់​ភាគ​ផ្ទៃ​ដី, ដាក់​កែវ​ស្ទង់​ឲ្យ​ដឹង​ខ្ពស់​ទាប, ស្ទង់​កម្ពស់​ភ្នំ ។ លៃ​ប្រមាណ​មើល ឬ​ស្មាន​មើល​ឲ្យ​ដឹង, ដង្វិន​មើល : ស្ទង់​ចិត្ត, ស្ទង់​ប្រាជ្ញា, ស្ទង់​ចំណេះ​មើល ។
    - ស្ទាបស្ទង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ទាប) ។
  3. សីលព្វ័ត ( ន.នាមសព្ទ ) [សី-លុ័ប-ពាត់]
    (សីលព្វត; ឝីល + វ្រត) ទម្លាប់​និង​វត្ត​ប្រតិបត្តិ​ខុស​ទំនង​ដែល​អ្នក​ប្រព្រឹត្ត​ជឿ​ថា​ជា​ផ្លូវ​បរិសុទ្ធ​នាំ​ឲ្យ​រួច​ចាក​ទុក្ខ (ព. ពុ.) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សីលព្វត  អ. ថ. សីលុ័ប-ពៈតៈ, ដូច​ជា សីលព្វត​បរាមាស (សីលុ័ប-ពៈតៈប៉ៈរ៉ាម៉ាស) ការ​ស្ទាបស្ទង់​ព្រយុង​ចិត្ត​ទៅ​រក​សីលព្វ័ត (ព. ពុ.) ។
    - សីលព្វតុបាទាន (សីលុ័ប-ពៈ តុ-ប៉ា-; បា. < សីលព្វត + ឧបាទាន “ការ​ប្រកាន់”) ការ​ប្រកាន់​ជឿ​សីលព្វ័ត (ព. ពុ.); ប្រើ​ជា សីលព្វតូបាទាន  ក៏​បាន ។ល។
  4. ស្ទាប ( កិ.កិរិយាសព្ទ )
    ពាល់​ចុះ​ពាល់​ឡើង​ឬ​ពាល់​ច្បួត​ស្រាល​ៗ, ចាប់​ពាល់​ឬ​រាវ​ថ្នម​ៗ : យក​ដៃ​ស្ទាប, ដើរ​ស្ទាប​ៗ ។
    - ស្ទាប​ចិត្ត​មើល (ព. ប្រ.) ស្ទង់​ចិត្ត​មើល ។
    - ស្ទាបស្ទង់ (ព. ប្រ.) ស្ទង់​ល្បង​មើល​បន្តិច​ៗ​ឲ្យ​ដឹង​សិន ។
    - ស្ទាប​អង្អែល ស្ទាប​អង្អែល​ចុះ​អង្អែល​ឡើង​រឿយ​ៗ ។ ព. ប្រ. ចាប់​តោង​អារម្មណ៍​រឿយ​ៗ​មិន​លែង ។
    - ស្ទាប​អាចម៍​ត្រជាក់ (ព. ប្រ.) បង់​គំនិត, បង់​ប្រយោជន៍, ខូច​ការ អស់​សង្ឃឹម (ព. ស្រា.) ។ល។
  5. អាមវាត ( ន.នាមសព្ទ ) [--ម៉ៈ-- ]
    (< អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់​ដែល​បណ្ដាល​ឲ្យ​ហើម​ពោះ, ខ្យល់​ហើម​ពោះ; រោគ​ហើម​ពោះ (បណ្តាល​អំពី​ការ​បរិភោគ​អាហារ​ឆៅ​ឬ​ព្រោះ​អាហារ​មិន​រលួយ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អាមវាតោ, អាមវាតា តាម​ចំនួន​កាព្យ​ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់​ពី​ការ​រក្សា​ខ្លួន​ថា : រី​អាមវាត ជា​រោគាពាធ ហើម​ពោះ​ច្រអឹង កើត​ពី​បរិភាគ អាហារ​រឹង​ៗ ដែល​ពុំ​អាច​នឹង រលាយ​ឆាប់​បាន ។ ពុំនោះ​កើត​ព្រោះ អាហារ​ស្រស់​ៗ ឆៅ​ទាំង​ប៉ុន្មាន ដែល​ក្រ-រលាយ ក៏​សឹង​តែ​មាន អ្នក​ថែទាំ​ប្រាណ ត្រូវ​ស្ទាបស្ទង់​មើល ។ល។
  6. អាមសូល ( ន.នាមសព្ទ ) [--ម៉ៈ-- ]
    (< អាម “ឆៅ” + សូល “ការ​ចាក់​ដោត”; អាមឝូល) ជំងឺ​ចុក​សៀត​ពោះ, ជំងឺ​ចុក​ពោះ (បណ្តាល​អំពី​ការ​បរិភោគ​អាហារ​ឆៅ​ជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ដាស់តឿន​ឲ្យ​ស្គាល់​អាម័យ​និង​អានាម័យ : អាមសូល​ជា​រោគ​ចុក​សៀត​ពោះ កើត​ព្រោះ​អាហារ​ស្រស់​ឆៅ​ៗ គួរ​ស្ទាបស្ទង់​មើល​កុំ​សៅដៅ ជួន​មេ​រោគ​នៅ​នោះ​ក៏​មាន ។ ចាស់​ថា​ថ្នម​ខ្លួន​ស្ងួន​ចំណី ថ្នម​ស្រី​កុំ​ប្រើ​ការ​ឈ្លានពាន​អាម័យ​ត្រូវ​ចៀស​កុំ​ឲ្យ​មាន ទោះ​ឃ្លាន​ត្រូវ​មើល​សិន​សឹម​ស៊ី ។ ត្រូវ​តែ​ឲ្យ​មាន​អនាម័យ រាល់​យប់​រាល់​ថ្ងៃ​ត្រូវ​សម្ភី រក្សា​ខ្លួន​ប្រាណ​ជន្ម​ជីវី ដ្បិត​ស្លាប់​ព្រោះ​ស៊ី​ក៏​សឹង​មាន ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ស្ទង់ស្ទាប [stɔǝŋ stiep]
    See:ស្ទាបស្ទង់
  2. ស្ទាបស្ទង់ [stiep stɔǝŋ]
    (of a doctor) to examine, check out; to try to find out indirectly, sound out, test (someone, e.g. to see how he / she will react)


Prohok Solutions @2017 : Learn Khmer | Khmer Calendar