Khmer Dictionary: ស្ទាវ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គោព្រៃ
( ន.នាមសព្ទ )
គោដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខែត្រកំពង់ធំ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង ៤ (ហៅថា
- ចាំងជើង) --ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើង គេទុកវាជា
- បាក្រោល, កូនកាត់ពីបានោះ បើឈ្មោលមានមាឌធំៗ ស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ, គេហៅថា
- គោខ្មែរ , កូនគោខ្មែរនេះ គេហៅ
- គោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថា គោខ្មែរៗ ជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថា
- គោសៀម, ប៉ុន្ដែក្នុងសម័យបច្ចុប្បន្ននេះ ឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយ នៅមានតែពាក្យថា គោៗ ប៉ុណ្ណោះឯង ។ បាគោព្រៃនោះបើវារោទ៍រំពង ដែលហៅថា
- សូរមួយយោបំគោឧសភ ឮទៅដល់ទីណា មេគោទាំងឡាយក្នុងទីនោះ លុះសម្រាលកូនមក កូននោះក៏កាត់បានមកបាឧសភនោះដែរ ។ ក្នុងរជ្ជកាលព្រេងនាយ ត្រូវ ឧកញ៉ាពហុលទេព (ចៅហ្វាយត្រួតត្រាខាងគោ) ហូតយកគោកូនកាត់ ក្នុងមួយក្រោល ត្រូវហូតយកមួយមកបញ្ចូលជា គោព្រះរាជទ្រព្យ ហៅថា
- ហូតភ្នែកបា ម្ចាស់ក្រោលត្រូវតែយល់ព្រមឲ្យដកហូត ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ ក្រមពហុលទេព...។
-
គោព្រោះ
( ន.នាមសព្ទ )
គោស្ទាវ : ឲ្យគោព្រោះមួយរយ, ឲ្យគោឆ្មាត់មួយរយ ... (ម. ទានកណ្ឌ និង កណ្ឌមហារាជបព្វៈ) ។
-
ព្រោះ
( គុ.គុនសព្ទ )
ស្ទាវ :
- គោព្រោះ គឺគោស្ទាវ ។
-
ស្ទាវ
( គុ.គុនសព្ទ )
ជំទង់ (ចំពោះតែសត្វតិរច្ឆានឈ្មោលពួកខ្លះ) : គោស្ទាវ, មាន់ស្ទាវ ។
Headley's Khmer-English Dictionary Full Text Search
-
ស្ទាវ
( adj )
[stiev]
- detail »
to be just reaching sexual maturity (esp. of young male animals such as bulls and roosters)
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្របីស្ទាវ
[krɑbəy stiev]
See:ក្របីចំទើរ -
ពួកស្ទាវ
[puək stiev]
pejorative term for arrogant teenage boys