Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ទើរ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្រពុល ( គុ.គុនសព្ទ )
    ដែល​មាន​ក្លិន​ស្ទើរ​ខារ ស្ទើរ​ខ្មោះ​ឆ្អាប : ធុំ​ក្លិន​ក្រពុល ។ កិ. ឲ្យ​ក្លិន​ក្រពុល : ក្រពុល​ណាស់ ។
  2. ក្រសាំងទំហំ ( ន.នាមសព្ទ )
    ឈ្មោះ​ដំណាំ​មួយ​ប្រភេទ ពួក​ជីរ, ដើម​តូច​ៗ ស្ទើរ​ជា​វល្លិ, ស្លឹក​វែង, សណ្ឋាន​ប្រហែល​នឹង​ដើម​កន្ទាំងហែ ។ ឈ្មោះ​ឈើ​មួយ​ប្រភេទ​ទៀត មាន​ក្លិន​ដូច​គ្នា ច្រើន​មាន​តែ​នៅ​ទី​ភ្នំ ។
  3. ខន ( គុ.គុនសព្ទ )
    ស្ទើរ​ដំណើរ​មិន​បាន​ទៅ​តាម​ពេល​កំណត់ : ខន​ដំណើរ​ទៅ​មិន​រួច ។
  4. ខ្ជេញខ្ជិល ( គុ.គុនសព្ទ )
    ខ្ជិល​កម្ជេញ គឺ​ខ្ជិល​រងៀករងៀម, ខ្ជិល​ច្រអូស​ស្ទើរ​ក្រោក​ពុំ​រួច : ខ្ជេញខ្ជិល​ឡេះឡោះ ខ្ជិល​ច្រអូស​រម៉េះរម៉ោះ ។
  5. កង្កែប​អាចម៍​គោ ( ន.នាមសព្ទ ) [-អាច់- ]
    ឈ្មោះ​កង្កែប​មួយ​ប្រភេទ មាឌ​តូច​ប៉ុន​គ្នា​នឹង​កង្កែប​ប្រុយ​ដែរ ប៉ុន្តែ​ដង​ខ្លួន​ខ្លី ជើង​ក៏​ខ្លី​ៗ ដែរ សម្បុរ​ស្ទើរ​លឿង នៅ​តែ​ក្នុង​កំពាយ​អាចម៍​គោ​លើ​គោក : កង្កែប​អាចម៍​គោ​ហ៊ាន​លោត​ខាំ​ពស់​វែក មាន​ន័យ​ថា រាស្រ្ត​តូចតាច​ហ៊ាន​ប្រណាំង​ប្រជែង​ជាមួយ​នឹង​មន្រ្តី​មាន​ស័ក្ដិ​ធំ (ព. ទ. បុ.) ។
  6. កន្ទះរា ( គុ.គុនសព្ទ )
    ស្ទើរ​ទៅ​ស្ទើរ​នៅ, ស្ទាក់​ស្ទើរ, មិន​ដាច់​ស្រេច :
    - ចិត្ត​កន្ទះរា ។
  7. កម្ពុជ ( ន.នាមសព្ទ )
    (កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណ​ភូមិ “ទី​កើត​មាស, ភូមិ​ប្រទេស​ជា​ទី​កើត​នៃ​មាស”) ពាក្យ​នេះ​ជា​ឈ្មោះ​នៃ ប្រទេស​ខ្មែរ​យើង, យើង​ហៅ​ប្រទេស​របស់​យើង​ថា កម្ពុជ​រដ្ឋ ក៏​បាន, ថា កម្ពុជ​ប្រទេស ក៏​បាន, ថា ប្រទេស​កម្ពុជា ក៏​បាន, ថា ប្រទេស​ខ្មែរ ក៏​បាន, ថា ខេមរ​ប្រទេស ក៏​បាន, ថា ខេមរ​រដ្ឋ ក៏​បាន កាល​ណា​បើ​កវី​ជាតិ​យើង​ត្រូវ​ការ​ប្រើ​ក្នុង​កាព្យ ឬ​ក្នុង​ការ​តែង​សេចក្ដី​ជា​ពាក្យ​រាយ​ខ្លះ, យើង​អាច​ហៅ​ប្រទេស​យើង​បាន​តាម​ត្រូវ​ការ, ប៉ុន្តែ​ពាក្យ​ប្រើ​ក្នុង​ផ្លូវ​ការ យើង​សរសេរ យើង​ហៅ កម្ពុជ​រដ្ឋ ឬ ប្រទេស​កម្ពុជា; ឯ​ជន​បរទេស គេ​ហៅ​តាម​យើង​ដែរ​ក៏​មាន គេ​ហៅ​តាម​ការ​សន្មតិ​របស់​គេ​ក៏​មាន ដូច​ជា​បារាំងសែស គេ​ហៅ​ប្រទេស​យើង​ថា​ Cambodge, អង្គ្លេស ហៅ​ថា Cambodia, អ្នក​បរទេស​ខ្លះ​ទៀត​ហៅ​ថា Cambodja, ខ្លះ​ហៅ Kambuja ។ល។ ប្រទេស​កម្ពុជា​យើង តាំង​ពី​ត្រឡប់​បាន​ឋានៈ​ជា​ប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធ​សាសនិក កើត​មាន​សង្គម​រាស្រ្ត​និយម ដោយ​ព្រះ​គតិ​បណ្ឌិត​ដ៏​ឈ្លាស​វាងវៃ​ភ្លឺ​ថ្លា​នៃ សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះ​ប្រមុខ​រដ្ឋ របស់​យើង​រៀង​មក យើង​មាន សាមគ្គី ស្រុះ​គ្នា​ដូច​គេ​វេញ​ខ្សែ​បញ្ចូល​ធ្លុង​មាំមួន​រឹងប៉ឹង យើង​បាន​ប្រកប​ដោយ​សន្តិសុខ សន្តិភាព វឌ្ឍនភាព លូត​លាស់ ចម្រុងចម្រើន កើតកើន​ឡើង​ជានិច្ច ស្ទើរ​តែ​នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​មាន​កិត្តិ​នាម​ថា ខ្មែរ​ជួយ​ខ្មែរ​គ្នា​ឯង​ដោយ​ពេញ​សមត្ថភាព, ខ្មែរ​បង្កើត​ជីវភាព​ខ្លួន​ឯង, បង្កើត​សុខ​សន្តិភាព​ខ្លួន​ឯង, បង្កើត​វឌ្ឍនភាព​ខ្លួន​ឯង, ខ្មែរ​មាន​កល្យាណ​មិត្រ​ច្រើន​ក្នុង​សកល​លោក ។ល។ ។ល។
  8. ក្រាញ់ ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ ក្បាល​ក្រមប់​រាង​ស្ទើរ​មូល មាន​សភាព​រឹងប៉ឹង, អត់​ធន់ : ត្រី​ក្រាញ់ ។
  9. ខាប់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​រាវ គឺ​ដែល​នៅ​ក្នុង​រវាង​ស្ទើរ​រាវ ស្ទើរ​ខន់ : ខ្លាញ់​ខាប់, ប្រេង​ខាប់ ។
  10. ខារ ( គុ.គុនសព្ទ )
    (ក្សារ) ដែល​ស្ទើរ​ហាង​ស្ទើរ​ក្រពុល ស្ទើរ​ខ្មួរ : ក្លិន​ខារ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្ទើរ ( adj ) [stəə]   - detail »
    to be insufficient, incomplete, not quite; halved, not full; neither one thing nor the other; semi-, half-; to be on the point of, about to, almost
  2. ស្ទើរ ( adj ) [stəə]   - detail »
    to be hesitant, undecided
Headley's Khmer-English Dictionary Subentry Full Text Search
  1. ស្ទាក់ស្ទើរ [steak stǝǝ]
    to hinder, impede, prevent
  2. ស្ទាក់ស្ទើរ [steak stǝǝ]
    to be hesitant, indecisive, irresolute, vacillating, uncertain; to hesitate, be unable to make up one's mind
  3. ស្ទើរទៅស្ទើរនៅ [stǝǝ tɨv~toh stǝǝ nɨv]
    undecided whether to go or stay, hesitant
  4. ស្ទើរនឹង [stǝǝ nɨŋ]
    See:ស្ទើរតែ
  5. ស្ទើរភ្លើង [stǝǝ pləəŋ]
    to involve insufficient fire / heat
  6. ស្ទើរភ្លើង [stǝǝ pləəŋ]
    to be insufficient, inadequate
  7. ស្ទើរវាល [stǝǝ viel]
    hillside alluvial plain
  8. ស្ទើរស្ទាក់ [stǝǝ steak]
    See:ស្ទាក់ស្ទើរ
  9. ស្ទើរកោះ [stǝǝ kɑh]
    peninsula
  10. ស្ទើរកំណើត [stǝǝ kɑmnaət]
    to be careless; to be trifling, insignificant; insignificant amount

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar