Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្នាម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងព័ន្ធ ( ន.នាមសព្ទ )
    ពិធី​បុណ្យ​ទ្វា​ទស​មាស​សំគាល់​ដោយ​ទង់ជ័យ​ចង​បោះ​នៅ​ទូក ទូក​នោះ​ចង​ពួរ​បោះ​យុថ្កា​នៅ​កណ្ដាល​ស្នាម​ប្រណាំង​ទូក-ង ដើម្បី​ឲ្យ​ទូក-ង​ដែល​ប្រណាំង​គ្នា ១ អុំ​ខាង​ក្នុង ១ អុំ​ខាង​ក្រៅ ។
  2. កូនគោល ( ន.នាមសព្ទ )
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ ដែល​គេ​យក​ដុំ​ឈើ​ស្រាល​មាន​រលួស​ជាដើម​ធ្វើ​ជា​កូន បើ​លេង​វេលា​យប់​ដុត​ដុំ​ឈើ​នោះ​ឲ្យ​ឆេះ ដាក់​កណ្ដាល​ទី​ស្នាម​លេង ហើយ​យក​ដំបង​វាយ​ដណ្ដើម​ដុំ​ឈើ​នោះ​ឲ្យ​ខ្ទាត​ទៅ​កាន់​ទី​របស់​ខ្លួន​ៗ ទាំង​ពីរ​ខាង បើ​ពួក​ណា​វាយ​បាន ទៅ​ដល់​ទី​របស់​ខ្លួន​មុន ពួក​នោះ​ឈ្នះ : លេង​កូន​គោល ។
  3. កំណោស ( ន.នាមសព្ទ )
    ការ​ដែល​កោស​ដោយ​ខ្នោស​ឬ​ដោយ​កាំបិត​ជាដើម; ស្នាម​ដែល​កោស​ឆូត​ដោយ​អ្វី​ៗ : សង្កេត​មើល​តាម​កំណោស; ត្រូវ​ប្រយ័ត្ន ! កុំ​ឲ្យ​ជ្រុល​កំណោស ។
  4. កំពួរ ( គុ.គុនសព្ទ )
    ដែល​មាន​ស្នាម​រវីមរវាម សណ្ឋាន​ប្រហែល​នឹង​ពួរ : ជើង​កំពួរ (ព. ទ្រ.) ។
  5. ក្រជឹបក្រជួច ( គុ.គុនសព្ទ )
    ដែល​មាន​ស្នាម​រួញ​ទាញ​ក្រពិត ។ ឧ. លើ​ខ្នង​ខ្ញុំ​ភ្លើង​រលាក មាន​ស្នាម​ដំបៅ​រួញ​ក្រជឹបក្រជួច ។
  6. ក្រជឹប​ក្រជួច ( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ក្រជឹប​រឿយៗ, ដែល​ក្រជឹប​ច្រើន​កន្លែង, ប្រហែល​ជា​ក្លាយ​មក​ពី​ពាក្យ​ថា​ខ្ចឹប​ក្របួច ឬ​ក្របួច​ខ្ចឹប​ទេ​ដឹង ? ព្រោះ​មាន​ស្នាម​ដំបៅ​ដែល​រឹតរួត​រឿយៗ ច្រើន​កន្លែង​ដែល​បណ្ដាល​ឲ្យ​រួញ​ក្រពិត​ក្រពឹត ។
  7. ក្រវេមក្រវាម ( គុ.គុនសព្ទ )
    ស្នាម​គំនូស ឬ ស្នាម​ប្រឡាក់​ប្រតេកប្រតាក​ពាស​វាល មិន​មាន​កំណត់ : ស្នាម​ក្រវេមក្រវាម ជាដើម ។
  8. ក្រពឹត ( គុ.គុនសព្ទ )
    ក្រជឹប​រឹតរួត ដោយ​ស្នាម​ដំបៅ​ជាដើម : មាត់​ក្រពឹត, ស្នាម​ក្រពឹត ។
  9. ខ្នន់ ( គុ.គុនសព្ទ )
    ដែល​មាន​ផ្នត់​អង្កាញ់ : ស្នាម​ខ្នន់​ៗ ។
  10. ខ្នៅ ( ន.នាមសព្ទ )
    ស្នាម​ដែល​ដៅ (មិន​សូវ​ប្រើ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្នាម ( n ) [snaam]   - detail »
    trace, track, (foot)print; mark, scar, impression, imprint; vestige, remains; excavation
  2. ស្នាម ( n ) [snaam]   - detail »
    sports ground, court (e.g. tennis court), stage, ring; race track
  3. ស្នាម ( n ) [snaam]   - detail »
    battlefield
Headley's Khmer-English Dictionary Subentry Full Text Search
  1. ធ្លាប់ចុះស្នាម [tloap coh snaam]
    to be used to racing, used to fighting / warfare, combat experienced
  2. ធ្លាប់ចូលស្នាម [tloap cool snaam]
    See:ធ្លាប់ចុះស្នាម
  3. បំបាត់ស្នាម [bɑmbat snaam]
    to erase all traces of something; to hide / erase all bad deeds
  4. មានស្នាម [mien snaam]
    to have a bad record
  5. រំលុបស្នាម [rumlup snaam]
    to erase all traces of something; to hide / erase all bad deeds
  6. លិខិតស្នាមដើម [liʔkʰət snaam daəm]
    certificate of origin
  7. សំបុត្រស្នាម [sɑmbot snaam]
    document, paper, licence, registration
  8. ស្នាមប្រដាល់ [snaam prɑdal]
    boxing ring
  9. ស្នាមប្រេះ [snaam preɛh]
    crack, fissure, split, slit
  10. ស្នាមពុះ [snaam puh]
    crack, fissure, split, slit, slot, cleft

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar