Khmer Dictionary: ស្បែក
Chuon Nath's Khmer-Khmer Dictionary Full Text Search
	- 
		    កន្ទាលត្រអាក  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ឈ្មោះរោគមួយយ៉ាង កើតនៅស្បែកឡើងកន្ទួលឃ្មឹលបណ្តាល ឲ្យរមាស ។
 - 
		    កាវ  
			
		     ( ន.នាមសព្ទ )  
		    		     
		     
វត្ថុស្អិតធ្វើដោយស្បែកគោ, ស្បែកក្របី ឬ ដោយជ័រស្អិតផ្សេងៗ សម្រាប់បិទឈើ ឬ ក្រដាស ជាដើម ។
 - 
		    កំព្រឹង  
			
		     ( គុ.គុនសព្ទ )  
		    		     
		     
ដែលស្គមណាស់ ស្បែកដណ្ដប់ឆ្អឹង : ស្គមកំព្រឹង, រាងកំព្រឹង ។
 - 
		    ក្រពត  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ឈ្មោះសត្វទឹកមួយប្រភេទ សន្ដាននឹងត្រីមានធ្មេញតែពីរ លើមួយក្រោមមួយ មុតដូចកាំបិតកោរ, ជាសត្វសាហាវ អាចច្រឹបសាច់មនុស្សបាន, មានស្បែកគ្រាតៗ ដូចស្បែកបបែល ឬ ពោះប្រមោយដំរី, កាលណាតែចាប់ខ្លួនវា វាបំប៉ោងពោះប៉ោងដូចជាសត្វហ៊ីង ។
 - 
		    ក្លងខែក  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ស្គរមួយប្រភេទដែលមានរាងវែងស្មើ ដាសស្បែកទាំង ២ ខាង, ខ្មែរក្នុងសម័យបុរាណហៅ ស្គរជ្វា (គួរហៅ ស្គរជ្វា តាមបុរាណវិញ ព្រោះស្គរប្រភេទនេះមានដើមកំណើតមកពីប្រទេសជ្វា) ។
 - 
		    ខ្ជឹង  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ឈ្មោះត្រីមួយប្រភេទ មានសណ្ឋានដូចត្រីឆ្លូញ តែធំជាង, មានសម្បុរក្រឡេក្រឡា ។ ក្រឡាដែលបែកនៅស្បែកមនុស្សមានសណ្ឋានដូចត្រីខ្ជឹងក៏ហៅថា ខ្ជឹង ដែរ :
- បែកខ្ជឹង (ច្រើននិយាយតែអំពីកូនក្មេងដែលថ្លោស) ។
 - 
		    កញ្ជុសមាន់  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ឈ្មោះរោគមួយប្រភេទ កើតនៅស្បែកមានសណ្ឋានដូចស្រែង បណ្ដាលឲ្យស្កៀបរមាស់ក្នុងវេលាដែលបែកញើស ។
 - 
		    កញ្ជ្រឹល  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ឈ្មោះរោគស្បែកមួយយ៉ាង ក្នុងពួកជម្ងឺអុតក្ដាម, ជម្ងឺស្អូច : កើតកញ្ជ្រឹល, លាប់កញ្ជ្រឹល ។
 - 
		    កម  
			
		     ( ន.នាមសព្ទ )  
		    		     
		     
រោគស្បែកមួយយ៉ាងបណ្តាលរមាស់ឲ្យអេះកេះដល់រលាត់មានទឹករងៃនិងខ្ទុះ : កូនខ្ញុំវាកើតកមរដេមរដម វាឈប់ខានរៀនអស់ ១ ខែហើយ ។
 - 
		    កាបូប  
			
		     ( ន.នាមសព្ទ )  
		    		     
		     
ប្រដាប់ធ្វើដោយស្បែកសម្រាប់ដាក់ប្រាក់ជាដើម ។
 
Headley's Khmer-English Dictionary Full Text Search
	
	
	
	Headley's Khmer-English Dictionary Subentry Full Text Search
	- 
		    កាវស្បែកក្របី
		    
		      [kaav sbaek krɑbəy] 		     
		     
animal glue (made from the hooves of water buffalo)
 - 
		    ដាសស្បែក
		    
		      [daah sbaek] 		     
		     
to stretch the hide (of an animal)
 - 
		    ណាំងស្បែក
		    
		      [naŋ sbaek] 		     
		     
marionette, puppet
 - 
		    បកស្បែក
		    
		      [bɑɑk sbaek] 		     
		     
ceremony to exorcise bad luck during which a monk chants over a person who has had bad luck as he slowly removes a white cloth covering that person
See:ឆាកបកស្បែក - 
		    បញ្ជីស្បែកឆ្កែ
		    
		      [bɑɲcii sbaek ckae] 		     
		     
blacklist, deathlist; list of people who are going to hell
 - 
		    បាំងស្បែក
		    
		      [baŋ sbaek] 		     
		     
to be affected by a cataract
 - 
		    ប្រពាយស្បែក
		    
		      [prɑpiey sbaek] 		     
		     
kind of vine (Dolichos altissimus) with small edible fruit
 - 
		    ពងស្បែក
		    
		      [pɔɔŋ sbaek] 		     
		     
blister
 - 
		    ពន្លះស្បែក
		    
		      [pʊənleah sbaek] 		     
		     
to skin (e.g. a rabbit)
 - 
		    ពិសស្បែក
		    
		      [pɨh sbaek] 		     
		     
erysipelas
 
