Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្មសាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ប៉ាឆា ( ន.នាមសព្ទ )
    ព្រៃ​សម្រាប់​តម្កល់ ឬ​បញ្ចុះ​សព, សម្រាប់​កប់​ខ្មោច, ទី​សម្រាប់​រំលាយ​សព, ឈាបនដ្ឋាន ។ មាន​ពាក្យ​ជា​វេវចនៈ​ច្រើន, ខ្មែរ​យើង​គួរ​កុំ​បាច់​ប្រើ​ពាក្យ ប៉ាឆា នេះ, គួរ​ប្រើ​ពាក្យ ឈាបនដ្ឋាន, អាឡាហណដ្ឋាន; ស្មសាន ឬ សុសាន, ទី​បញ្ចុះ​សព, ព. សា. ថា ព្រៃ​ខ្មោច វិញ, ប៉ុន្តែ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ យើង​ហៅ​ទី​​សម្រាប់​រំលាយ​សព​ថា ឈាបនដ្ឋាន ថ្នឹក​មាត់​ទៅ​ហើយ, គួរ​ហៅ​ឲ្យ​ជាប់​រហូត​ទៅ កុំ​ម្ដង​ហៅ​ដូច្នេះ​ម្ដង​ហៅ​ដូច្នោះ នាំ​ឲ្យ​សម្ដី​ខ្មែរ​យើង​រាត់រាយ ឬ រសេមរសាម មិន​កំណត់ : ហែ​សព​ទៅ​កាន់​ឈាបនដ្ឋាន...។
  2. ប្រេត​វ័ន ( ន.នាមសព្ទ ) [ប្រេតៈ--]
    (ប្រេត + វន; បេត + វន) ព្រៃ​ជា​ទី​ដាក់​ឬ​ទុក​សរីរៈ​នៃ​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ (ព្រៃ​ស្មសាន) ។
  3. សុសាន ( ន.នាមសព្ទ )
    (ឝ្មឝាន) ទី​សម្រាប់​បញ្ចុះ​សព ឬ​ទី​សម្រាប់​ធ្វើ​ឈាបន​កិច្ច, ព្រៃ​ខ្មោច (ស្មសាន) : យក​សព​ទៅ​ឯ​សុសាន, ព្រៃ​សុសាន (ខ្មែរ​ច្រើន​ប្រើ​ពាក្យ ស្មសាន ជាង) ។
    - សុសានប្បទេស (--នុ័ប-ប៉ៈ--) ប្រទេស​សម្រាប់​បញ្ចុះ​សព​ឬ​សម្រាប់​ធ្វើ​ឈាបន​កិច្ច ។
    - សុសាន​សញ្ញា (--ន៉ៈស័ញ-ញ៉ា) សេចក្ដី​សម្គាល់​ទី​ណា​មួយ​ថា​ដូច​ជា​ស្មសាន (ដោយ​មាន​សង្វេគ​ខ្លាំង) ។ល។
  4. ស្មសាន ( ន.នាមសព្ទ ) [ស្មៈសាន ]
    (ឝ្មឝាន; សុសាន) ព្រៃ​ខ្មោច, ប៉ាឆា : ព្រៃ​ស្មសាន​ឋាន​ស្ងាត់ (តាម​ទម្លាប់, ច្រើន​និយាយ​ថា សំសាន ប៉ុន្តែ​សរសេរ​ជា ស្មសាន ដូច​ដែល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុសាន ទៀត​ផង) ។
  5. ស្វាន ( ន.នាមសព្ទ )
    (ឝ្វាន; សាន ឬ​ប្រើ​ជា ស្វាន ក៏​មាន) សុនខ ។ ខ្មែរ​ហៅ​សំដៅ​តែ “ឆ្កែ​ព្រៃ” : ចចក​ស្វាន​ស្វា ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) សម័យ​បុរាណ ក្នុង​ព្រៃ​ស្មសាន មាន​ពួក​ស្វាន​នៅ ចាំ​ស៊ី​សាកសព ស្រស់​ៗ​ឆៅ​ៗ សម័យ​ឥឡូវ មិន​ដូច​ព្រេង​នាយ ។
  6. អាមក ( គុ.គុនសព្ទ ) [--ម៉ៈកៈ]
    (ឬ​ជា អាម ក៏​មាន) ឆៅ; ស្រស់ ។
    - អាមក​និវាប, --និវាបៈ (--វាប ឬ --វាប៉ៈ) ឬ - អាមក​សាក, --សាកៈ បន្លែ​ឬ​អន្លក់​ស្រស់, ឆៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកៈ ផង) ។
    - អាមក​បាត្រ បាត្រ​ឆៅ (បាត្រ​ដី​ដែល​មិន​ទាន់​បាន​ដុត) ។
    - អាមក​ភត្ត បាយ​ឆៅ ។
    - អាមក​ភោជន ភោជន​ឆៅ ។
    - អាមក​ភោជី អ្នក​ដែល​ចូល​ចិត្ត​បរិភោគ​អន្លក់​ឆៅ; សត្វ​តិរច្ឆាន (មនុស្ស​ស្រី​ឬ​សត្វ​តិរច្ឆាន​ញី​ជា អាមក​ភោជិនី) ។
    - អាមក​សុសាន ឬ
    - --ស្មសាន ស្មសាន​សម្រាប់​ចោល​អសុភ​ស្រស់, ស្មសាន​ដែល​តម្កល់​ឬ​កប់​ខ្មោច​ស្រស់ ។
    - អាមក​សូប សម្ល​ឆៅ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. សំសាន   - detail »
    See:ស្មសាន
  2. ស្មសាន ( n ) [smaʔsaan]   - detail »
    cemetery, burial ground; crematorium
Headley's Khmer-English Dictionary Subentry Full Text Search
  1. ព្រៃស្មសាន [prey smaʔsaan]
    See:ព្រៃខ្មោច


Prohok Solutions @2017 : Learn Khmer | Khmer Calendar