Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្មាន

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដៅ ( កិ.កិរិយាសព្ទ )
    ចុច​ឲ្យ​ដិត​ជា​សម្គាល់, ធ្វើ​ឲ្យ​មាន​គ្រឿង​សម្គាល់, គូស​ចំណាំ : ដៅ​កំបោរ ។ សំដៅ, តម្រង់​ចំពោះ​ដោយ​ស្មាន : ចោរ​ដែល​លួច​ទ្រព្យ​របស់​ខ្ញុំ​នោះ​មិន​ជាក់​ជា​ឈ្មោះ​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ដៅ​លើ​មនុស្ស​ម្នាក់ ព្រោះ​មាន​ទំនង​គួរ​ឲ្យ​ចាប់​មន្ទិល ។
  2. ទេហៈ ? ( និ.និបាតសព្ទ )
    ទេឬ ? : ដូច្នោះ​ទេហៈ ? ដូច្នោះ​ទេឬ ?, ឱ, ខ្ញុំ​ស្មាន​ថា​ជា​អ្នក​ណា, លោក​បង​ទេហៈ ?, អីហ្នឹង​មិនមែន​មនុស្ស​ដែល​ខ្ញុំ​ឲ្យ​មក​ទេហៈ ? (សម័យ​ឥឡូវ​ប្រើ​ពាក្យ ទេឬ ? ព. សា. ថា ទេអ៊្ហៃ ?) ជួន​កាល​អ្នក​ច្រៀង​ថា ទេរ៉ី ? ច្រើន​តែ​ថា ចុះ​មិន​ដឹង​ទេ​ឬ មិន​ឮ​ទេរ៉ី ?... (ថា​តាម​ចួន) ។
  3. នាគា ( ន.នាមសព្ទ )
    ចម្រៀក​ឈើ​ទាម​ដែល​គេ​បោះ​ដែក​គោល​ភ្ជាប់​នឹង​ក្ដារ​ច្រើន​បន្ទះ​ឲ្យ​ជាប់​គ្នា : បោះ​នាគា​ក្ដារ​មឈូស ។ នាគា នេះ បា. មាន​អត្ថ​ន័យ​ថា “នាគ​ទាំងឡាយ”, ដោយ​ស្មាន​ទៅ, ប្រហែល​ជា​ចាស់​ទុំ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ប្រៀប​ចម្រៀក​ឈើ​វែង​ៗ នេះ​ថា​ដូច​ជា​ពស់​សន្ធឹង​ខ្លួន​ស្ដូក​ៗ​នោះ​ទេ​ដឹង ? ដ្បិត​មាន​ពាក្យ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​នាគ​ឬ​ពស់​នោះ​ក៏​ក្រែល​ដែរ ដូច​ជា ផ្សិត​ពពារ​នាគ​រាជ, ដើម​ឆ្អឹង​ពស់ ជាដើម ។
  4. បយ្យកៈ ( ន.នាមសព្ទ ) [ប៉ៃយ៉ៈ-កៈ ដូច​គ្នា​ទាំង​ពីរ​សព្ទ ]
    (--ក) ជីតា​ទួត (រ. ស.) : ព្រះ​បយ្យកៈ ឬ ព្រះ​បេយ្យកៈ (ជីដូន​ទួត ជា បយ្យិកា ឬ បេយ្យិកា) ។
    - បេយ្យក៍ ! (ប៉ៃ) ឧ. សម្ដី​លាន់​មាត់​ដោយ​ភ្ញាក់​ជាដើម : បេយ្យក៍ ! ឯង​ស្មាន​ជា​នរណា​វា​នេះ​ទេ ឬ ? (ព. សា.) ។
  5. បាយ ( ន.នាមសព្ទ )
    ភោជនាហារ​ដែល​ចម្អិន​ដោយ​អង្ករ​ស្ងោរ​រំងាស់​ហើយ​សម្រិត ឬ​សង្កត់​យក​ទឹក​ចេញ​រួច​ផ្ងំ​ឲ្យ​ងំ : បាយ​ខ្សាយ, បាយ​ដំណើប ។ បរិភោគ​បាយ, ពីសា​បាយ, ហូប​បាយ, ទទួល​ទាន​បាយ, អាស្រ័យ​បាយ, ស៊ី​បាយ ជា​ពាក្យ​ហៅ​ដោយ​សរុប​រួម​ការ​បរិភោគ​ភោជនាហារ​មាន​បាយ​ជាដើម ក្នុង​វេលា​មួយ​តាម​ពេល​កំណត់ ។
    - ដាំ​បាយ គឺ​ចម្អិន​បាយ : ដាំ​បាយ ត្រូវ​ដាក់​អង្ករ​និង​ទឹក​លៃ​ស្មាន​ឲ្យ​ល្មម កុំ​ផាត់​ទឹក​បាយ​ចោល​ព្រោះ​ការ​ផាត់​បាយ​នាំ​ឲ្យ​បាយ​មាន​ឱជារស​ខ្សោយ (ពាក្យ​ទំនើប​ថា នាំ​ឲ្យ​ខូច​វីតាមីន) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វីតាមីន ទៀត​ផង ។ បាយ នេះ​ជា ន. ប៉ុន្តែ​ខ្មែរ​យើង​ប្រើ​ក្នុង​អត្ថន័យ​សាមញ្ញ​ជា កិ. ថា បរិភោគ, ស៊ី ដោយ​រួបរួម​ជា​ការ​បរិភោគ​ភោជនាហារ​ក្នុង​ពេល, ច្រើន​និយាយ​ដោយ​ខ្លី​ថា : អ្នក​ទាំងអស់​គ្នា បាយ​ហើយ​ឬ​នៅ ? ទៅ​បាយ​ឯណា ?; ម៍​បាយ​ជាមួយ​គ្នា ! ។ល។
  6. បារាស ( គុ.គុនសព្ទ ) [បារ៉ាស]
    ឈ្លើយ គឺ (សត្វ) ដែល​ទើប​នឹង​ទាក់​ឬ​ចាប់​បាន​មក ផ្លាង​មិន​ទាន់​សាំង​នៅ​ឡើយ : ដំរី​បារាស, គោ​ព្រៃ​បារាស ឬ គោ​បារាស ។ ពាក្យ​នេះ​សម​ជា​នឹង​យល់​ដោយ​ស្មាន​ថា​ជា​ភាសា​បាលី បារគឺ​មាន​សេចក្ដី​នឹក​ភ្នក​ទៅ​រក​តែ​ទី​កន្លែង​ឯ​នាយ​ដែល​ធ្លាប់​នៅ”, ប៉ុន្តែ​មិន​ដែល​ប្រទះ​ឃើញ​មាន​ប្រើ​សោះ​ឡើយ ។ ព. ប្រ. មនុស្ស​ដែល​ផ្លាង​មិន​ចុះ​ក្នុង​ឱវាទ​នៃ​អាណា​ព្យាបាល ក៏​ហៅ បារាស បាន​ដែរ ។ ប្រើ​ជា ន. ក៏​បាន : ចង​បារាស​ភ្ជាប់​នឹង​ធ្នាក់, យក​ធ្នាក់​ទៅ​អន្ទង​បារាស ។
  7. បួង ( កិ.កិរិយាសព្ទ )
    ចាប់​ក្របួច ឬ​ចាប់​ប្រមូល​ជា​ដុំ​កួច​ជា​ភ្នួង : បួង​សក់ ។
    - បួង​ដៃ ក្ដាប់​ដៃ​មូរ​កង្កួញ​បង្កោង​ចូល​ក្នុង ។
    - បួង​ប្រមោយ មូរ​ប្រមោយ​ខ្វេរ​ចូល​ក្នុង ។
    - បួង​ស្រូវ ទាយ​ចំនួន​ស្រូវ​ដែល​ស្ទង់​ស្មាន (ប្រើ​តែ​ក្នុង​កាល​ពី​ដើម​ដែល​នៅ​មាន​អាជ្ញា​លួង​និង​មេ​កង​កត់​ពន្ធ​ស្រូវ)។
  8. ប្រមាណ ( ន.នាមសព្ទ ) [--ម៉ាន]
    (បមាណ) ការ​រាប់, ការ​ស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដី​ដែល​គួរ​រាប់​គួរ​យក​ជា​ការ​ពិត​បាន; ការ​កំណត់​ឬ​ស្ទង់​ដំណើរ : ធ្វើ​ការ​និមន្ត​ស្គាល់​ប្រមាណ; មនុស្ស​មិន​ស្គាល់​ប្រាណ​ខ្លួន; នឹង​យក​ពាក្យ​នេះ​ជា​ប្រមាណ​ពុំបាន, សេចក្ដី​នេះ​គួរ​យក​ជា​ប្រមាណ​បាន ។ល។ កិ. រាប់, ស្ទង់​ការ, ស្ទង់​ដំណើរ; គ្នេរ ដោយ​ស្មាន : ប្រមាណ​ការ​មិន​ត្រូវ, មាន​ច្រើន​ណាស់​នឹង​រាប់​ពុំ​បាន​ប្រមាណ​ពុំ​អស់​ឡើយ ។ល។
  9. ប្រសិនជា ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ស្មាន សម្រាប់​ប្រើ​ក្នុង​ប្រយោគ​វិកតិកត្តា : ខ្ញុំ​មាន​តុ, ទូ, កៅអី ប្រសិន​បើ​ជា​របស់​អស់​ទាំងនេះ តើ​បង​យក​ជា​ជំនួស​ប្រាក់​ដែល​ខ្ញុំ​ជំពាក់​បង​នោះ​បាន​ឬ​ទេ ? បើ​បង​ព្រម​យក ខ្ញុំ​មាន​អំណរ​ច្រើន​ណាស់ ។ (អ្នក​ម្ចាស់​បំណុល​ថា) : ទោះ​ជា​អ្វី​ក៏​ដោយ ឲ្យ​តែ​ផាត់​ទាត់​ទៅ​ស្មើ​តម្លៃ​គ្នា​នឹង​ប្រាក់​ដែល​ប្អូន​ឯង​ជំពាក់​ខ្ញុំ​នោះ ខ្ញុំ​ក៏​យក​ដែរ (គួរ​ប្រយ័ត្ន​ពាក្យ ប្រសិន​ជា ឬ ប្រសិន​បើ​ជា ហើយ​នឹង ទោះ​ជា, ទោះបី​ជា ដែល​ជា​វិកតិកត្តា​ដូច​គ្នា, ផ្សេង​ពី​ប្រសិន​បើ, ប្រសិន​ណា​បើ និង ទោះបី, ទោះបី​បើ, ទោះណា​បើ ។ល។) ។
  10. ប្រសិនបើ ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​ស្មាន មាន​សេចក្ដី​ថា បើ, កាល​បើ : ប្រសិន​បើ​គេ​មិន​ព្រម​ទេ​សឹម​យើង​នឹង​លៃលក​ទៅ​ទៀត (កុំ​ប្រើ បើ​សិន​ជា ឬ ប្រសិន​ជា ដែល​ជា​វិកតិកត្តា​ឡើយ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្មាន ( v ) [smaan]   - detail »
    to guess, approximate, suppose, conjecture, assume; to suspect, consider
  2. ស្មាន ( v ) [smaan]   - detail »
    to seem, appear
  3. ស្មាន ( adv ) [smaan]   - detail »
    at random, by guesswork
Headley's Khmer-English Dictionary Subentry Full Text Search
  1. ការស្មាន [kaa smaan]
    hypothesis
  2. គិតស្មាន [kit~kɨt smaan]
    to guess, suppose
  3. តាមខ្ញុំស្មាន [taam kɲom smaan]
    I guess, I think, I suppose
  4. នឹកស្មាន [nɨk smaan]
    to think, suppose
  5. ប៉ាន់ស្មាន [pan smaan]
    to estimate, calculate
  6. ស្មានជា [smaan cie]
    See:ស្មានថា
  7. ស្មានថា [smaan tʰaa]
    to think / suppose that
    Eg. កូនស្រីសោះស្មានថាជាប្រុស: It's a girl; I thought it was a boy
  8. ស្មោះស្មាន [smɑh smaan]
    to be loyal, frank
  9. ស្មោះស្មាន [smɑh smaan]
    to be ready / willing (to do something)
  10. ស្មោះស្មាន [smɑh smaan]
    to be completely cured

    Reference: ជាស្មោះស្មាន

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar