Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្រាវ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដក់ដឿ ( ន.នាមសព្ទ )
    ដង្កូវ​នាង​ដែល​គេ​ស្ងោរ​ស្រាវ​យក​សរសៃ​សូត្រ​រួច​ហើយ ។
  2. ទ្រេល ( ន.នាមសព្ទ )
    គំនរ​អ្វី​ៗ​ដែល​កើត​ដោយ​ធ្លាយ​ឬ​ដោយ​ស្រាវ​ដាក់ : ពោះ​វៀន​មួយ​ទ្រេល, ស្រូវ​មួយ​ទ្រេល ជាដើម ។
  3. យុថ្កា ( ន.នាមសព្ទ ) [យុត-ថ្កា]
    (យូថិកា ឬ យូធិកា) នាវូបករណ៍​មួយ​ប្រភេទ ដែល​គេ​ធ្វើ​ដោយ​ដែក ឬ​ដោយ​លោហ​ជាតិ​ធ្ងន់​ៗ សិត​ឲ្យ​មាន​សណ្ឋាន​ជា​ចំពាស់​ទាំង​ពីរ​ខាង​ស្រដៀង​នឹង​ស្នែង​ក្របី មាន​ងៀង ២ ត្រង់​ខាង​ចុង​ មាន​ដង​ត្រង់ ខាង​ចុង​ដង​មាន​ប្រហោង​ក្រវិល​មូល សម្រាប់​ស៊ក​ប្រហក​ច្រវាក់​ទម្លាក់​ចុះ​ទៅ​ក្នុង​ដី​ទន់ បោះ​ចត​នាវា​ធំ​ៗ​ឲ្យ​នៅ​នឹង​កុំ​ឲ្យ​រដក​របូត​ឃ្លាត​រសាត់​ទៅ​កាន់​ទី​ដទៃ ទុក​ដូច​ជា​បង្គោល​ចង ទប់​នាវា : បោះ​យុថ្កា​ចត​កប៉ាល់; ស្រាវ​ទាញ​យុថ្កា​ទូក​ប៉ុកចាយ...។
  4. រតាវ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ចេញ​អាការ​គោង​ៗ​ស្រាវ​ៗ : ទោច​ឡើង​ដើម​ឈើ​រតាវ; ឃើញ​តែ​ជើង​រតាវ​ៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតេវ ផង) ។
  5. រាវ ( កិ.កិរិយាសព្ទ )
    ជ្រាវ​រក​ដោយ​ដៃ : រាវ​ចាប់​ត្រី​ក្នុង​អង្រុត ។ ស្រាវ​ជ្រាវ​រក, សង្កេត​ឈ្លេច​ឈ្លី​រក : រាវ​រក​ឲ្យ​ឃើញ​សេចក្ដី​ពិត ។
  6. រ៉ាវតាវ ( គុ.គុនសព្ទ )
    ដែល​ខ្ពស់​ស្រាវ​រតាវ ឬ​ដែល​មាន​ដៃ​ជើង​វែង​ៗ ស្រាវ​រតាវ : រាង​ខ្ពស់​រ៉ាវតាវ, វល្លិ​ឡើង​ដើម​ឈើ​ធ្លាក់​សំយុង​រ៉ាវ​ប្រតាវ ។
  7. ល្ហក់ ( គុ.គុនសព្ទ )
    (ពហុ.) ដែល​សុទ្ធ​តែ​កំពុង​លូតលាស់ ឬ​ដែល​សុទ្ធ​តែ​កំពុង​នៅ​ក្មេង​ស្រលួត​ស្រឡះ : ត្រឡាច​បោះ​ទង​ល្ហក់; នៅ​ក្មេង​ល្ហក់ ។
    - ល្ហក់ល្ហាវ ដែល​សុទ្ធ​តែ​កំពុង​លូត​លាស់​ខ្ពស់​ស្រឡះ ឬ​ដែល​សុទ្ធ​តែ​នៅ​ក្មេង​កំពុង​ដក​កម្ពស់ : ដើម​ឈើ​ល្ហក់ល្ហាវ; ក្មេង​ល្ហក់ល្ហាវ ។ ច្រើន​ប្រើ​ក្នុង​កាព្យ ដូច​ជា : រូប​រាង​ខ្ពស់​ស្រាវ នៅ​ក្មេង​ល្ហក់ល្ហាវ ពាក់​អាវ​សម​ប្រាណ កំពុង​ខំ​រៀន ដោយ​ក្តី​សុខ​សាន្ត មុខ​ជា​នឹង​បាន ចំណេះ​ថ្នាក់​ខ្ពស់ ។ បែប​អ្នក​ដឹង​គុន ដឹង​បាប​ដឹង​បុណ្យ ដឹង​ធម៌​សម្បុរស​ មាតា​បិតា នឹង​បាន​ក្រេប​រស គួរ​គាប់​ទាំងអស់ របស់​កូន​នេះ ។
  8. សូត្រ ( ន.នាមសព្ទ ) [សូត ]
    (សុត្ត) ចេស; ខ្សែ​ឆ្មារ; សរសៃ​ឆ្មារ​ល្អិត (មាន​សរសៃ​ពីងពាង, សរសៃ​ឈូក​ជាដើម) ។ សរសៃ​ដែល​ស្រាវ​យក​ពី​សំបុក​ដង្កូវ​នាង : ស្រាវ​សូត្រ, សំពត់​សូត្រ ។ ពុទ្ធ​វចនៈ​ចំណែក​មួយ ជា​វោហារ​ប្រាប់​ពន្យល់​ពី​បុណ្យ​បាប, គុណ​ទោស​ជាដើម (តែ​មិន​មាន​បញ្ញត្តិ​ឬ​អនុញ្ញាត​ទេ) : ប្រជុំ​ពុទ្ធ​វចនៈ ៣ ចំណែក​គឺ ព្រះ​វិន័យ, ព្រះ​សូត្រ, ព្រះ​អភិធម្ម ហៅ​ព្រះ​ត្រៃបិដក ។ គោល​របស់​ការ​សិក្សា​សម្រាប់​ទន្ទេញ​ឲ្យ​ចាំ : គោល​សូត្រ, ចាំ​សូត្រ, មេ​សូត្រ ។
  9. ស្រាវ ( កិ.កិរិយាសព្ទ )
    (ស. សាវ) ក្រសាវ​ទាញ​មក​រឿយ​ៗ : ស្រាវ​សូត្រ, ស្រាវ​ខ្សែ​ខ្លែង ។ គុ. ដែល​មាន​ដៃ​ជើង​វែង​ៗ ខ្ពស់​ស្រឡះ​សមរម្យ : រាង​ស្រាវ, ខ្ពស់​ស្រាវ ។ កិ. វិ. ដែល​ដើរ​លើក​ជើង​ខ្ពស់​ៗ​ញាប់​ៗ : ដើរ​ស្រាវ​ជើង ។
  10. ស្រាវជ្រាវ ( កិ.កិរិយាសព្ទ )
    រាវ​រក​ឲ្យ​ឃើញ​ពិត, រើ​សើ​ពិនិត្យ​តាំង​ពី​ដើម​ដល់​ចុង ឲ្យ​ឃើញ​សព្វ​គ្រប់, សាក​សួរ​សង្កេត​ដោយ​ពិនិត្យ​យ៉ាង​ល្អិត : ស្រាវ​ជ្រាវ​រក​ទាល់​តែ​ឃើញ​ការណ៍​ពិត, ស្រាវជ្រាវ​រាវ​រក​ការណ៍​កំបាំង ។
Headley's Khmer-English Dictionary Full Text Search
  1. ស្រាវ ( v ) [sraav]   - detail »
    to unravel, untangle; to pull up, haul in (e.g. a rope), wind up / roll up (string); to draw out, pull out (e.g. a cord or thread)
  2. ស្រាវ ( adj ) [sraav]   - detail »
    to be tall and slender, graceful, willowy, slim
  3. ស្រាវ ( adv ) [sraav]   - detail »
    taking quick high steps, raising the legs high and often (describing the manner of walking)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខ្ពស់ស្រាវ [kpʊəh sraav]
    to be tall and graceful, willowy
  2. ដើរស្រាវជើង [daə sraav cəəŋ]
    to walk quickly taking high steps
  3. ប្រស្រាវភាជនៈ [prɑ- sraav pʰieceaʔneaʔ]
    chamber pot, bed pan
    See:កន្ថោរ
  4. ស្រាវជ្រាវ [រក :: sraav criev rɔɔk]
    to look for, conduct research, investigate, examine, explore
  5. ស្រាវយុថ្កា [sraav yut tkaa]
    to raise anchor
  6. ស្រាវយុថ្កា [sraav yut tkaa]
    to weigh anchor
  7. ស្រាវសូត្រ [sraav soot]
    to unravel (silkworm) cocoons


Prohok Solutions @2017 : Learn Khmer | Khmer Calendar