Khmer Dictionary: ស្វាហៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ស្វាហា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាហៈ) ។
-
ស្វាហាបតិ
( ន.នាមសព្ទ )
[--ហាប៉ៈតិ]
(ស្វាហាបតិ) ព្រះអគ្និ ឬព្រះអគ្គី (ភ្លើង) ។ ខ្មែរប្រើជាពាក្យឧទានក្នុងការសូត្រសែកមន្តអាគមឬសូត្ររម្ងាប់ (ច្រើនប្រើ ស្វាហាបតិ៍) សំដៅសេចក្ដីថា “សូមគោរពព្រះអគ្និ !” ឬ “សូមអញ្ជើញព្រះអគ្និ !” ឬថា “សូមឲ្យក្ដៅដូចភ្លើង !, សូមឲ្យឆេះដូចភ្លើង !, ច្រើនប្រើជាពាក្យផ្តើមឬជាពាក្យបញ្ចប់មន្តអាគម, ដូចជា ឱម-សិទ្ធីស្វាហាបតិ៍ ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយ !... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាហៈ ផង) ។
-
ស្វាហាយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាហៈ) ។
-
ស្វាហៈ
( ឧ.ឧទានសព្ទ )
(ស្វាហា) ពាក្យឧទាន (ប្រើតាមលទ្ធិព្រាហ្មណ៍) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្ដីថា “សូមគោរព !” ឬថា “សូមឲ្យមានតេជះ !; សូមឲ្យមានជោគជ័យ !” ។ ខ្មែរប្រើចំពោះតែក្នុងការសូត្រសែកមន្តអាគមស្ដោះផ្លុំឬសូត្ររម្ងាប់, ច្រើនតែប្រើជាពាក្យផ្តើម ឬជាពាក្យបញ្ចប់មន្តអាគម, សំដៅសេចក្ដីដូចខាងលើ ក៏មាន, សំដៅសេចក្ដីថា “គេថាត្រូវហើយ !, និយាយត្រូវហើយ !” ក៏មាន (បទសន្ធិជា សុ + អាហ, សុ > ស្វ), ដូចជា ឱមសិទ្ធី ស្វាហៈ !...; ប្រើជា ស្វាហាយ ឬ ស្វាហាយៈ (< សុ + អា + ហាយ) “ឲ្យបាត់ទៅ !; ឲ្យជាសះស្បើយទៅ !” ក៏មាន, ជា ស្វាហាបតិ៍ (--ហាប់) “សូមគោរពព្រះអគ្និ !” ឬ “សូមឲ្យក្ដៅដូចភ្លើង !, ឲ្យឆេះដូចភ្លើង !” ក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្វាហាបតិ ឬ ស្វាហាបតិ៍ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ស្វាហៈ
( i )
[svaahaʔ]
- detail »
exclamation used at the beginning or ending of religious or magical formulae meaning `It is right, it is correct'
-
ស្វាហៈ
( i )
[svaahaʔ]
- detail »
exclamation used by Brahmans during a ceremony in honor of the god of fire, meaning `May it be powerful! May it be glorious!'