Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡើង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កងកេង ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​បក្សី​មួយ​ប្រភេទ​មាន​ចំពុះ​ធំ​មិន​សម​នឹង​មាឌ​ខ្លួន គល់​ចំពុះ​មាន​សណ្ឋាន​ខ្ពស់​ធំ​ឡើង​ដូច​សីរ សម្បុរ​សត្វ​នោះ​ខ្មៅ ខ្លួន​រាង​ធំ​វែង បើ​តាម​ធម្មតា​ច្រើន​នៅ​តែ​ក្នុង​ព្រៃ​ធំ មាន​ផ្លែ​ឈើ​ជា​អាហារ ។
  2. កញ្ច្រឺប ( គុ.គុនសព្ទ )
    ដែល​បះ​ឡើង​ខ្នឹប​ទៅ​លើ : ស្លឹក​ត្រចៀក​កញ្ច្រឺប, ស្មា​កញ្ច្រឺប ។
  3. កញ្ជង់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចំរើន​ពាក្យ​លិច​ឲ្យ​ប្លែក​ឡើង :
    - លិច​កញ្ជង់ គឺ​ហិន​ហោច​វិនាស​អន្តរាយ​ទ្រព្យ​សម្បត្តិ ដោយ​មារយាទ​មិន​ល្អ; គេ​ច្រើន​និយាយ​ភ្ជាប់​ថា : លិច​កញ្ជង់​លង់​កញ្ជើ ។
  4. កណ្ដាប់ ( ន.នាមសព្ទ )
    វ័ណ្ឌ, រង្វង់ : កណ្ដាប់​ចង្អេរ គឺ​ឫស្សី​មួយ​បន្ទះ ដែល​គេ​ពត់​ធ្វើ​ជា​រង្វង់ ដើម្បី​ក្ដាប់​មាត់​ចង្អេរ​ឲ្យ​រឹង; កណ្ដាប់​ស្រែង គឺ​ស្រែង​ដែល​ឡើង​ជា​រង្វង់​ៗ : ស្រែង​ឡើង​កណ្ដាប់; កណ្ដាប់​ចក្រវាល គឺ​រង្វង់​ជុំ​វិញ​ចង្កេះ ឱកាស​លោក ។
  5. កន្តឹម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចម្រើន​ពាក្យ​អង្គុយ​ឲ្យ​ប្លែក​ឡើង : អង្គុយ​បត់​ជើង​កន្តឹម​តឹប គឺ អង្គុយ​ក្រញឹម ។
  6. កន្ទាទូក ( ន.នាមសព្ទ )
    ឈ្មោះ​សត្វ​ទឹក​មួយ​ប្រភេទ មាន​ស្លាប ដូច​កន្លាត​តែ​រូប​ធំ​ជាង​ច្រើន​ ដល់​វេលា​ពង ឡើង​ពង​ភ្ជាប់​នឹង​ស្មៅ​រឹង ឬ នឹង​ឈើ ។ អ្នក​ស្រុក​ខ្លះ​ហៅ​ថា
    - ក្ដាម​ទូក ។
  7. កន្ទាលត្រអាក ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​យ៉ាង កើត​នៅ​ស្បែក​ឡើង​កន្ទួល​ឃ្មឹល​បណ្តាល ឲ្យ​រមាស ។
  8. កន្សោម ( ន.នាមសព្ទ )
    របស់​ដែល​ចង, ដែល​ខ្ចោប​ជា​កញ្ចុំ​មាន​សណ្ឋាន​ដូច​គេ​ពូន​ផ្ដុំ​ឡើង : កន្សោម​ដោះ, គឺ​សំណុំ​សាច់​ដោះ ។
  9. កន្ធីង ( គុ.គុនសព្ទ )
    ដែល​រីក​សាយ​ឡើង​ឃើញ​ធំ​ត្រពីង :
    - ត្រគាក​កន្ធីង ។
  10. កម្ទារ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ខ្ទារ, ស្រែក​ឲ្យ​លាន់​ឮ​កង​រំពង​ឡើង : កម្ទារ​សំដី, ស្រែក​កម្ទារ ។ បំប៉ោង​រោម​និង​ស្លាប​ឲ្យ​ប៉ោង​ពង់​ឡើង​ស្ទុះ​ទៅ​រក​ញី : ក្ងោក​ឈ្មោល​ពង់​កម្ទារ​ទៅ​រក​ញី ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. តំកុំតំកើង ( v ) [tɑmkom - tɑmkaəŋ]   - detail »
    to raise the standard; to lead into prosperity; to praise, brag about
    Eg. តំកុំតំកើងកូនឲ្យទាល់តែឡើងចិត្ត​ឡើង​ចាង​ខូច​អស់​ : The child has been praised to the point of becoming spoiled rotten.
  2. លែង [lɛɛŋ]   - detail »
    See:ឡើង​
  3. ឡើង ( v ) [laəŋ]   - detail »
    to go up, ascend; (of aircraft) to take off; to rise, get up; to climb; to get on / board (a means of transport); to go upstream; to ferment, rise (of dough); to increase.
  4. ឡើង ( adv ) [laəŋ]   - detail »
    up, upwards; upstream; increasingly; on
    Eg. ឆាប់ឡើង : hurry up
  5. ឡើង ( v ) [laəŋ]   - detail »
    to hold a ceremony (esp. one paying homage to supernatural beings or a spiritual master)
    Eg. ពិធីនេះបានរៀបចំឡើងដោយ​រដ្ឋលេខាធិការដា័នកិច្ចការនារី : This ceremony was organized by the Secretariat of Women's Affairs.
Headley's Khmer-English Dictionary Subentry Full Text Search
  1. កើតមានឡើង [kaət mien laəŋ]
    to happen
  2. កើតឡើង [kaət laəŋ]
    to happen, break out, occur
    Eg. សង្គ្រាមកើតឡើងនៅក្នុងស្រុកខ្មែរ: War broke out in Cambodia.
  3. កំឡាំងកើនឡើងថ្មី [----- kaən laəŋ tməy]
    new emerging forces
  4. ខាត់ឲ្យឡើងសម្បុរង៉ៅ [kʰat ʔaoy laəŋ sɑmboo~sɑmbao ŋav]
    to polish something until it shines
  5. ខ្ញើចចុះខ្ញើចឡើង [kɲaəc coh kɲaəc laəŋ]
    to walk back and forth quickly
  6. ខិតចុះខិតឡើង [kʰət coh kʰət laəŋ]
    to fidget, move about, constantly change one's position
  7. ខោឡើងត្នោត [kʰao laəŋ tnaot]
    kind of long shorts, Bermuda shorts
  8. ខ្ទែតចុះខ្ទែតឡើង [ktɛɛt coh ktɛɛt laəŋ]
    to sway back and forth; fuss over
  9. ខ្យល់ឡើង [kyɑl~kcɑl laəŋ]
    refers to `bad air,' believed to cause illnesses, which rises in the body causing the upper portion of the body to hurt
  10. ខ្លាញ់រងើម [klaɲ rɔŋəəm]
    or ឡើង ខ្លាញ់រងើម to be shiny / greasy (e.g. as the lips after eating fatty foods or the hair after applying brilliantine)

    Reference: ចេញខ្លាញ់រងើម

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar