Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនុកូល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. គ្រោះ ( ន.នាមសព្ទ )
    (គ្រហ; គហ “ដំណើរ​កាន់​យក, ការ​កាន់; យក, ទទួល; គំនិត; ហេតុ; ឧបការៈ ; អនុកូល...”) គុណ; ទោស; សុខ; ទុក្ខ; ថ្នាំង​ថ្នាក់ ដែល​កើត​មាន​ក្នុង​កាល​ម្ដង​ៗ តាម​ដំណើរ​អំពើ​អាក្រក់​ល្អ​របស់​បុគ្គល​រាល់​រូប : គ្រោះ​កាច, គ្រោះ​ជា, គ្រោះ​អាក្រក់, គ្រោះ​ល្អ; មាន​គ្រោះ; គ្រោះ​ថ្នាក់; រំដោះ​គ្រោះ; ចួន​លើ​គ្រោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បាប​គ្រោះ, សោម​គ្រោះ ផង) ។
  2. សុរា ( ន.នាមសព្ទ ) [--រ៉ា]
    ទឹក​ស្រវឹង​មាន​ដើម​កំណើត​ដំបូង​បង្អស់ កើត​អំពី​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ ។ មាន​រឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធ​សាសនា​ថា កាល​ពី​បុរាណ​ព្រេង​នាយ​យូរ​អង្វែង​ហើយ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ (ជា​អ្នក​មធ្យម​ប្រទេស) បាន​ឃើញ​ពួក​សត្វ​បក្សី​មក​ប្រជុំ​គ្នា​ផឹក​ទឹក​ដែល​ដក់​នៅ​ប្រឡង់​ប្រគាប​ឈើ​ធំ​មួយ​ក្នុង​ព្រៃ ហើយ​ស្រវឹង​ធ្លាក់​ចុះ​មក​កកែ-កករ​ល្ងីល្ងើ​ហើរ​ឡើង​មិន​រួច, ព្រាន​នឹក​សង្ស័យ​ក៏​ពាក់​បង្អោង​ឡើង​ទៅ​សង្កេត​មើល​ឃើញ​ទឹក​មាន​គ្រាប់​ឈើ​ច្រើន​ប្រភេទ និង​គ្រាប់​ធញ្ញជាតិ​ខ្លះ​ត្រាំ​នៅ​ក្នុង​នោះ, គាត់​កេវ​ស្លឹក​ឈើ​ដួស​ក្រេប​ផឹក​ល្បង​មើល ក៏​ព្រឺ​ខ្លួន​ខ្ញាក​ៗ, លុះ​ក្រេប​ផឹក​ថែម​ហើយ​ថែម​ទៀត​ក៏​ស្រវឹង នឹក​ចង់​បរិភោគ​សាច់​សត្វ, ចុះ​មក​សម្លាប់​បក្សី​ទាំង​នោះ​អាំង​បរិភោគ មាន​រស​ឆ្ងាញ់ ប្លែក​ជាង​សព្វ​ដង;... ដល់​ថ្ងៃ​ក្រោយ បាន​នាំ​តាបស​មួយ​រូប​ឈ្មោះ វរុណៈ ឲ្យ​ផឹក​ទឹក​ត្រាំ​នោះ​ល្បង​មើល, វរុណៈ​ក៏​ស្រវឹង​នឹក​ចង់​បរិភោគ សាច់​សត្វ​ដែរ; ចាប់​ដើម​តាំង​ពី​នោះ​មក វរុណៈ​និង​សុរៈ​ចូល​ដៃ​គ្នា​ពេញ​ទី ។ លុះ​ចំណេរ​កាល​ត​មក សុរៈ​និង​វរុណៈ​បាន​នាំ​យក​ទឹក​ត្រាំ​នោះ​មក​ផ្សាយ​ក្នុង​ស្រុក ពួក​មនុស្ស​ក៏​ចេះ​ផ្សំ​គ្រឿង​ត្រាំ​ធ្វើ​ឲ្យ​កើត​ជា​ទឹក​ស្រវឹង​ហៅ​ថា សុរា តាម​ឈ្មោះ​ព្រាន​ព្រៃ​ដែល​ជា​អ្នក​នាំ​អាទិ៍​មុន​គេ​បង្អស់ អ្នក​ស្រុក​ខ្លះ​ហៅ​ថា វារុណី តាម​ឈ្មោះ​តាបស​ទ្រុស្ដ​សីល ដែល​ជា​បុរស​ទី​ពីរ​ចូល​ដៃ​ជា​មួយ​នឹង​ព្រាន​ព្រៃ ។ កាល​ជាន់​នោះ ពួក​មនុស្ស​ចេះ​ធ្វើ​សុរា ឬ​វារុណី​នេះ​ត្រឹម​តែ​ទឹក​ត្រាំ​ដោយ​គ្រឿង​ផ្សំ​ផ្សេង​ៗ (ជា​មេរ័យ) ប៉ុណ្ណោះ, សម្រាប់​ពួក​សេនា​ទាហាន​ប្រើ​ច្រើន​ជាង​សាធារណ​ជន; លុះ​ចំណេរ​កាល​ត​រៀង​ៗ​មក​មនុស្ស​ទាំងឡាយ​ក្នុង​សាកល​លោក​ចេះ​តែ​បែក​គំនិត​ធ្វើ​សុរា​បាន​ច្រើន​បែប​ឡើង, ដរាប​ដល់​មក​សម័យ​សព្វ​ថ្ងៃ​នេះ សុរា​ក៏​រឹងរឹត​តែ​ចម្រើន​មាន​ច្រើន​យ៉ាង​ឡើង​ទៀត ។
    - សុរា​ករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដប​ដាក់​សុរា, ដប​ស្រា ។
    - សុរា​ការ ឬ
    - --ការកៈ អ្នក​ធ្វើ​សុរា, អ្នក​បិត​ស្រា (បើ​ស្ត្រី​ជា សុរា​ការិកា) ។
    - សុរា​គ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះ​ឬ​រោង​លក់​សុរា; រោង​បិត​ស្រា ។
    - សុរា​ចាដិ (--ចា-ដិ ឬ--ចាត) ពាង​ឬ​ឪទឹន​ដាក់​សុរា ។
    - សុរា​ជីព ឬ
    - --ជីវៈ (សំ. បា. < សុរា + អាជីវ) ការ​ចិញ្ចឹម​ជីវិត​ដោយ​របរ​បិត​សុរា​ឬ​លក់​សុរា ។
    - សុរា​ជីវិន ឬ
    - --ជីវី អ្នក​ធ្វើ​របរ​បិត​សុរា​ឬ​លក់​សុរា (បើ​ស្ត្រី​ជា សុរា​ជីវិនី) ។
    - សុរា​ទាន ការ​ឲ្យ​សុរា (ជា​ទាន; ព. ពុ. ថា​ឥត​បាន​បុណ្យ) ។
    - សុរា​ទោស ទោស​កើត​អំពី​ផឹក​សុរា ។
    - សុរា​បាន ការ​ផឹក​សុរា ។
    - សុរា​បានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នក​ផឹក​សុរា (បើ​ស្ត្រី​ជា សុរា​បានិកា) ។
    - សុរា​បានដ្ឋាន (--ប៉ានុ័ត-ឋាន) ទី​សម្រាប់​ផឹក​សុរា, ទី​ប្រជុំ​ផឹក​ស្រា ។
    - សុរា​ភាជនៈ ឬ
    - --ភាជន៍ ប្រដាប់​ដាក់​សុរា (មាន​ដប, ពាង, ធុង ជាដើម) ។
    - សុរា​មត្ត (--មុ័ត) ដែល​ស្រវឹង​ស្រា; អ្នក​ស្រវឹង​ស្រា (បើ​ស្ត្រី​ជា សុរា​មត្តា) ។
    - សុរាមទៈ (--មៈទៈ) ដំណើរ​ស្រវឹង​ស្រា។
    - សុរា​មេរ័យ សុរា​និង​មេរ័យ (ស្រា​បិត​និង​ស្រា​ត្រាំ) ។
    - សុរា​សោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នក​ជាប់​ស្រា, អ្នក​ញៀន​ស្រា; អ្នក​លេង​ស៊ី​ផឹក; មនុស្ស​ស្រវឹង​ខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិ​សុរា) : ប្រភព​សុរា ក្នុង​ដើម​កល្បា កើត​ពី​ព្រាន​សូរ ហើយ​និង​វរុណ តាបស​ទ្រុស្ដ​ស្មូរ គាត់​អនុកូល ព្រម​គ្នា​បង្កើត ។ ដើម​ជា​មេរ័យ លុះ​កាល​យូរ​ក្រៃ ទើប​បែក​កំណើត ផ្សេង​ៗ​អនេក ប្លែក​ៗ​ជួ​ឆើត ឯ​ដើម​កំណើត កើត​ពី​មេរ័យ ។ ឯ​ទឹក​ត្នោត​ជូរ កើត​ពី​ឈ្មោះ​ស៊ូរ គាត់​លៃ​កែខៃ យក​ឫស​នេះ​នោះ មក​ផ្សំ​កាឡៃ ទឹក​ត្នោត​ត្រង​ថ្ងៃ ជា​ទឹក​ត្នោត​ជូរ ។ ចំណេរ​កាល​មក មាន​មនុស្ស​រាប់​រក យក​បែប​ឈ្មោះ​ស៊ូរ លៃ​លក​ថែម​ទៀត អស់​កាល​ពុំ​យូរ ទើប​ទឹក​ត្នោត​ជូរ កើត​មាន​ច្រើន​បែប ។ល។
  3. អត្រានុកូលដ្ឋាន ( ន.នាមសព្ទ ) [អ័ត-ត្រានុ-កូលុ័ត-ឋាន ]
    (<អត្រ < អត្ត “ខ្លួន” + អនុកូល “អនុលោម​តាម” + ឋាន “ទី​តាំង”) ពាក្យ​ប្រើ​ដោយ​សន្មត​ហៅ​បញ្ជី​កើត​ស្លាប់​និង​អាពាហ៍ពិពាហ៍ ឬ​អាវាហ​មង្គល​នៃ​ជនានុជន​ក្នុង​កម្ពុជ​រដ្ឋ (បារ. អេតាត៍ ស៊ីវិល Etat civil) :
    - មន្រ្តី​អត្រានុកូលដ្ឋាន មន្រ្តី​កាន់​បញ្ជី​កើត​ស្លាប់​និង​អាពាហ៍ពិពាហ៍ ។
  4. អនុកូល
    (មើល​ក្នុង​ពាក្យ អនុ) ។
  5. ឥដ្ឋ ( គុ.គុនសព្ទ ) [អ៊ិត ឬ អិត-ឋៈ]
    (ឥឞ្ត) ដែល​គួរ​ប្រាថ្នា, គួរ​ត្រូវ​ការ, ជា​ទី​ពេញ​ចិត្ត, ដែល​ត្រូវ​ចិត្ត​ឬ​គាប់​ចិត្ត, ដែល​គួរ​ស្រឡាញ់ ។ ព. ផ្ទ. អនិដ្ឋ (បា. < អន៑ + ឥដ្ឋ; សំ. អនិឞ្ត “ដែល​មិន​គួរ​ប្រាថ្នា, ដែល​មិន​ត្រូវ​ចិត្ត”) ។
    - ឥដ្ឋ​កម្ម អំពើ ឬ កិច្ច​ការ​ដែល​ត្រូវ​ចិត្ត (ព.ផ្ទ. អនិដ្ឋ​កម្ម) ។
    - ឥដ្ឋ​ផល ផល​ជា​ទី​ពេញ​ចិត្ត ។
    - ឥដ្ឋមនុញ្ញផល (--មៈនុញ-ញៈ--) ផល​ជា​ទី​ពេញ​ចិត្ត​ដែល​បាន​សម្រេច​ដូច​បំណង ។
    - ឥដ្ឋានុកូល អនុកូល​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុមោទនា សេចក្ដី​រីករាយ​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុលោម អនុលោម​តាម​ការណ៍​ដែល​ត្រូវ​ចិត្ត ។
    - ឥដ្ឋានុស្សរ-ណ៍ (-នុស-ស) ការ​នឹក​ឃើញ​ដល់​អ្វី​មួយ​ដែល​ត្រូវ​ចិត្ត ។ល។
  6. ឱកាស ( ន.នាមសព្ទ )
    (អវកាឝ) ហេតុ, ការណ៍; ស្ថាន, ទី, ទី​ទំនេរ, ចន្លោះ; វេលា, វេលា​ទំនេរ, ពេល​ស្រួល; ផ្លូវ, ទំនង; សិទ្ធិ​ជោគ; ការ​និយម, ការ​អនុលោម; សេចក្ដី​អនុញ្ញាត​ឲ្យ; ការ​យល់​ព្រម​តាម : ឱកាស​ល្អ ពេល​ល្អ, ទំនង​ស្រួល (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អវកាស ក៏​បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើង​ទៅ​រក​គេ​កុំ​ចូល​ផ្តាស ត្រូវ​សុំ​ឱកាស​គេ​ជា​មុន កុំ​ស្រាប់​តែ​ចូល​ឲ្យ​ហួស​ស៊ុន គេ​ពុំ​ដឹង​មុន​កុំ​អាល​ចូល ។ នេះ​គឺ​ជា​សុជីវ​ធម៌ បវរ​ដែល​លោក​តែង​អនុកូល ឬ​អាច​ហៅ​ថា​ច្បាប់​ចេញ​ចូល ដូច្នេះ​ទៅ​វិញ​ក៏​សឹង​បាន ។
    - បើក​ឱកាស​ឲ្យ បើក​ផ្លូវ​ឬ​ទំនង​ឲ្យ, អនុញ្ញាត​ឲ្យ; បើក​កន្លែង​ឲ្យ, ឲ្យ​វេលា ។
    - មាន​ឱកាស មាន​ពេល​ទំនេរ, មាន​ទី​បន្លោះ ។
    - សូម​ឱកាស សូម​ពេល ។ល។
    - ឱកាស​ទាន (--សៈ--) ការ​ឲ្យ​ឱកាស, ការ​បើក​ឱកាស​ឲ្យ ។
    - ឱកាសប្បដិសេធ ការ​ឃាត់​ឬ​បិទ​ឱកាស ។
    - ឱកាស​លោក (--សៈ--) មើល​ក្នុង​ពាក្យ ត្រៃ​លោក ។
    - វរោកាស (បា. < វរ + ឱកាស) ឱកាស​ស្រួល ។
    - សុន្ទរោកាស (បា. សុន្ទរ + ឱកាស) ឱកាស​ល្អ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. អនុកូល ( n ) [ʔaʔnuʔkool]   - detail »
    supply
  2. អនុកូល ( n ) [ʔaʔnuʔkool]   - detail »
    support, assistance, sponsorship; mercy, pity.
  3. អនុកូល ( v ) [ʔaʔnuʔkool]   - detail »
    to support
  4. អនុកូល ( n ) [ʔaʔnuʔkool]   - detail »
    satisfaction; agreement.
  5. អនុកូល ( v ) [ʔaʔnuʔkool]   - detail »
    to agree
  6. អនុកូល ( n ) [ʔaʔnuʔkool]   - detail »
    connivance
Headley's Khmer-English Dictionary Subentry Full Text Search
  1. លោកានុកូល [look~lookaʔ ʔaʔnuʔkool]
    social conventions, etiquette, rules of decorum, common decency


Prohok Solutions @2017 : Learn Khmer | Khmer Calendar