Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនុក្រម

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ឋានានុក្រម ( ន.នាមសព្ទ ) [ឋា ន៉ា នុ ក្រំ ]
    (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់​ឬ​របៀប នៃ​ទី, នៃ​ងារ, នៃ​មុខងារ, នៃ​ស័ក្តិយស ។ ក្នុង​កម្ពុជ​ប្រទេស​យើង ប្រើ​ពាក្យ​នេះ​ជា​តំណែង​នៃ​សមណ​ស័ក្តិ​ថ្នាក់​តូច​ជាង​ទី​រាជា​គណៈ តាម​លំដាប់​ចុះ​មក : និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជា​គណៈ ឋានានុក្រម ២០ រូប​ចម្រើន​ព្រះ​បរិត្ត ។
  2. មាតិកានុក្រម ( ន.នាមសព្ទ ) [--ក្រំ ]
    (មាត្ឫកា + អនុ + ក្រម > មាត្ឫកានុក្រម; មាតិកា + អនុ + កម > មាតិកានុក្កម) លំដាប់​មាតិកា, បញ្ជី​រាយ​លំដាប់​មាតិកា គឺ​បញ្ជី​ដែល​ស្រង់​របៀប​មាតិកា​ដាក់​ដោយ​ឡែក ឆ្លើយ​លេខ​ទំព័រ​តាម​លំដាប់​ក្នុង​បញ្ជី​មាតិកា​សម្រាប់​បើក​រក​មាតិកា​ទាំងពួង (សម្រាប់​ប្រើ​ចំពោះ​តែ​សេចក្ដី​ដែល​មិន​មែន​ជា​រឿង​និទាន; បើ​ក្នុង​បញ្ជី​រឿង​ត្រូវ​ប្រើ​ពាក្យ​ថា លំដាប់​រឿង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុក្រម ផង) ។
  3. យថានុក្រម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [យៈថានុក-ក្រំ]
    (យថានុក្កម) តាម​លំដាប់​លំដោយ គឺ​តាម​លំដាប់​ចាស់​ក្មេង, ធំ​តូច, ខ្ពស់​ទាប : អង្គុយ​តាម​យថានុក្រម, ដើរ​តាម​យថានុក្រម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុក្រម ផង) ។
  4. វុត្ត ( គុ.គុនសព្ទ ) [វុត-តៈ ]
    (ឧក្ត) ដែល​បាន​ពោល, បាន​និយាយ, បាន​ថ្លែង, បាន​ថា រួច​មក​ហើយ ។ សម្រាប់​ប្រើ​ជា​បទ​សមាស​រៀង​ពី​ខាង​ដើម​នាម​នាម, ដូច​ជា វុត្ត​ការណ៍ ហេតុ, ដំណើរ ដែល​បាន​និយាយ​រួច​មក​ហើយ ។
    - វុត្តដ្ឋាន (វុត-ត័ត-ឋាន) កន្លែង​ដែល​បាន​និយាយ​រួច​មក​ហើយ; កន្លែង​ដែល​បាន​និយាយ​គ្នា ។
    - វុត្ត​ន័យ ន័យ​ដែល​បាន​ពោល​រួច​ហើយ ។
    - វុត្ត​និយម (--យំ) ឬ --និយាម កំណត់, កំណត់​ហេតុ ឬ ទំនង ដែល​បាន​និយាយ​រួច​មក​ហើយ ។
    - វុត្តប្បមាណ (វុត-ត័ប-ប៉ៈ ម៉ាន) ប្រមាណ, សន្ទង់, ខ្នាត ដែល​បាន​និយាយ​រួច​មក​ហើយ ។
    - វុត្ត​ភាព ភាព, បែប​បទ, ដំណើរ ដែល​បាន​និយាយ​រួច​មក​ហើយ ។
    - វុត្ត​វាចា ឬ--វាទ សម្តី​ដែល​បាន​និយាយ​រួច​មក​ហើយ ។
    - វុត្តានុក្រម (--ក្រំ;< បា. វុត្ត + សំ. អនុក្រម “លំដាប់”) លំដាប់​នៃ​ពាក្យ​ដែល​បាន​និយាយ​រួច​ហើយ ។ល។
  5. សទ្ទ ( ន.នាមសព្ទ ) [ស័ត-ទៈ]
    (ឝព្ទ) សព្ទ គឺ​សូរ, សូរ​សព្ទ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី, សម្រែក ។
    - សទ្ទ​កោវិទ អ្នក​ឈ្លាស​ក្នុង​ភាសា; អ្នក​ឈ្លាស​ក្នុង​វេយ្យាករណ៍ ។
    - សទ្ទ​ឃោស សូរ​គឹកកង, សូរ​រំពង ។
    - សទ្ទ​ន័យ ន័យ, គោល​របស់​ភាសា ។
    - សទ្ទ​វិបល្លាស ដំណើរ​ភ្លាត់​សព្ទ, ការ​ប្រែប្រួល​សព្ទ ។
    - សទ្ទ​វិសេស គម្ពីរ​និយាយ​អំពី​សព្ទ​ផ្សេង​ៗ ដែល​ទាក់ទង​ដោយ​វេយ្យាការណ៍​ភាសា​បាលី (ហៅ​ក្លាយ​ជា សទ្ទា​វិសេស ក៏​មាន) ។
    - សទ្ទ​សញ្ញា ការ​សម្គាល់​ដោយ​សូរ​សព្ទ; ការ​បញ្ចេញ​វាចា​ថា សាធុ ! ។
    - សទ្ទ​សស្ត្រ ឬ - សព្ទ-- គម្ពីរ​កែ​សព្ទ; វេយ្យាករណ៍, គម្ពីរ​ពួក​វេយ្យាករណ៍ ។
    - សទ្ទានុក្រម (< បា. សុទ្ធ + សំ. អនុក្រម) វចនានុក្រម, បទានុក្រម ។ល។
  6. អនុ ( និ.និបាតសព្ទ ) [អៈ-- ]
    តាម; រឿយ​ៗ, ញយ​ៗ; រង, បន្ទាប់; តូច, បណ្តោយ; ក្រោយ, ខាង​ក្រោយ;... ។ សម្រាប់​ប្រើ​ជា​បុព្វបទ​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អនុ​ករ ធ្វើ​តាម; អ្នក​ធ្វើ​តាម ។
    - អនុ​កលា (--កៈល៉ា) ឬ អនុ​ក្បៀស ចំណិត​ឬ​ចម្រៀក​បន្ទាប់​ឬ​តូច, ក្បៀស​បន្ទាប់, ក្បៀស​មួយ (ឥត​គូ) ។ ឈ្មោះ​រយៈ​មាត្រា​វាស់​មួយ​យ៉ាង ប្រមាណ​កន្លះ​ក្បៀស គឺ​ភាគ​មួយ​ក្នុង ៨ នៃ​ធ្នាប់​មួយ : មួយ​ភាគ​ក្នុង ៤ នៃ​ធ្នាប់​មួយ​ហៅ កលា ឬ ក្បៀស, មួយ​ភាគ​ក្នុង ៨ នៃ​ធ្នាប់​មួយ ហៅ អនុ​កលា ឬ អនុ​ក្បៀស ។
    - អនុ​ការី អ្នក​ធ្វើ​ការ​រង, --បន្ទាប់, អ្នក​ជា​ជំនួយ​ការ; គិលានុបដ្ឋាក ជា​ជំនួយ​គ្រូ​ពេទ្យ​ក្នុង​ការ​វះ​កាត់ ។
    - អនុ​កិរិយា ឬ --ក្រិយា ការ​ធ្វើ​តាម, ការ​យក​តម្រាប់ ។
    - អនុកម្ប​ចិត្ត (--ក័ម-ប៉ះ-) ចិត្ត​អនុគ្រោះ, ចិត្ត​អាណិត​ឬ​ប្រណី ។
    - អនុ​កូល សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ; ករុណា; សេចក្ដី​ពេញ​ចិត្ត; ការ​បណ្តោយ​តាម, ការ​ព្រម​តាម ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “ទំនុក​បម្រុង; បណ្តោយ​តាម, ព្រម​តាម”: គួរ​អនុ​កូល​ខ្លះ​ទៅ ! ។
    - អនុក្រម (--ក្រំ) លំដាប់, របៀប​តាម​លំដាប់, លំដាប់​មាន​របៀប ។ ប្រើ​រៀង​ភ្ជាប់​ត្រង់​កណ្តាល​ឬ​ត្រង់​ខាង​ចុង​សព្ទ​ដទៃ​ដូច​ជា ឋានានុក្រម លំដាប់​ទី, លំដាប់​មុខ​ងារ; បទានុក្រម លំដាប់​បទ; មាតិកានុក្រម លំដាប់​មាតិកា; វចនានុ-ក្រម លំដាប់​ពាក្យ; សទ្ទានុក្រម ឬ សញ្ទនុក្រម លំដាប់​សព្ទ ។ អនុ​ក្រឹត្យ ក្រឹត្យ​បន្ទាប់, ក្រឹត្យ​រង គឺ​សេចក្ដី​សម្រេច​របស់​រាជការ​ដែល​មាន​អំណាច​ថយ​តិច​ជាង​ក្រឹត្យ (បារ. Arrêté) ។
    - អនុគណ (--គន់) ឬ --គណៈ គណៈ​បន្ទាប់, គណៈ​រង; គណៈ​តូច ។
    - អនុគា-មិកនិធិ (--កៈ--) កំណប់​ដែល​រមែង​ទៅ​តាម (កំណប់​បុណ្យ ឬ​កំណប់​ព្រេង​សំណាង​ល្អ) ។
    - អនុគាមី អ្នក​ទៅ​តាម, អ្នក​ទៅ​ជា​មួយ​គ្នា (បើ​ស្ត្រី​ជា អនុគាមិនី) ។
    - អនុគ្គមនៈ ឬ - អនុគ្គមន៍ ការ​ក្រោក​ជូន, ការ​តាម​ជូន​ដំណើរ :
    - ធ្វើ​អនុគ្គមនៈ (ព. ផ្ទ. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “ការ​ក្រោក​ទទួល”) ។
    - អនុគ្គមនាការ អាការ​នៃ​ការ​ក្រោក​ជូន : ធ្វើ​អនុគ្គមនាការ (ព. ផ្ទ. បច្ចុគ្គមនាការ "អាការ​នៃ​ការ​ក្រោក​ទទួល”) ។
    - អនុគ្គហ​ធម៌ ធម៌​អនុគ្រោះ ។
    - អនុគ្រោះ (សំ. អនុគ្រហ; បា. អនុគ្គហ) ការ​ជួយ​ទំនុក​បម្រុង; ករុណា ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន “ទំនុក​បម្រុង; អាណិត” ។
    - អនុ​ចរ ដើរ​តាម, ត្រាច់​តាម; ប្រព្រឹត្ត​តាម ។ ប្រើ​ជា ន. ក៏​បាន “អ្នក​ចរ​តាម; អ្នក​តាម​បម្រើ; បរិវារ” ។
    - អនុ​ចារី (--រ៉ី) អ្នក​ដើរ​តាម; អ្នក​ប្រព្រឹត្ត​តាម (ស្ត្រី​ជា អនុ​ចារិនី) ។
    - អនុ​ចិន្តា (--ចិន-ដា) ការ​គិត​តាម; ការ​គិត​ហើយ​គិត​ទៀត​រឿយ​ៗ ។
    - អនុជ (អៈន៉ុច) អ្នក​កើត​បន្ទាប់​ឬ​អ្នក​កើត​ក្រោយ (ប្អូន) ។ ខ្មែរ​ប្រើ​ជា រ. ស. : ព្រះ​អនុជ, សម្តេច​ព្រះ​អនុជ (ប្រើ​តាម​ទម្លាប់ បាន​ទាំង​ក្សត្រា, ក្សត្រី; ប៉ុន្តេ​តាម​បែប​វេយ្យាករណ៍ បើ​ក្សត្រី​ជា អនុជា) ។
    - អនុជាត​បុត្ត ឬ --បុត្រ (--ជាតៈ--) បុត្រ​ដែល​មាន​ចរិយា​ធម៌​ល្អ​តាម​បែប​បទ​របស់​មាតា​បិតា (ស្ត្រី​ជា អនុជាត​បុត្រី) ។
    - អនុជិត អ្នក​ឈ្នះ​តាម; អ្នក​ឈ្នះ​រឿយ​ៗ ។ ខ្មែរ​ច្រើន​ប្រើ​ជា​ឋានន្តរ​មន្រ្តី ដូច​ជា អនុជិត​សេនា, ភក្តី​អនុជិត, រាជានុជិត, សេនានុជិត ជាដើម ។
    - អនុ​ជីវិន ឬ - អនុ​ជីវី អ្នក​ធ្វើ​ការ​បម្រើ, អ្នក​រស់​ដោយសារ​គេ (ស្ត្រី​ជា អនុ​ជីវិនី) ។
    - អនុញ្ញាត (អៈនុញញ៉ាត) កិ. យល់​ព្រម, បើក​ឱកាស​ឲ្យ; ដែល​បាន​យល់​ព្រម​ហើយ : រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នោះ​ហើយ ។ ប្រើ​ជា ន. ផង​ក៏​បាន : មាន​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ (គួរ​ប្រយ័ត្ន កុំ​ច្រឡំ​សរសេរ​ជា អនុញ្ញាតិ​ព្រោះ​គ្មាន​ពាក្យ​នេះ​ទេ) ។
    - អនុតាប​កម្ម (--ប៉ៈ--) អំពើ​ដែល​ធ្វើ​រួច​ទៅ​ហើយ​នាំ​ឲ្យ​កើត​ក្ដៅ​ក្រហាយ​ចិត្ត​នឹក​ស្តាយ​ក្រោយ​រឿយ​ៗ; អំពើ​អាក្រក់ ។
    - អនុត្ថេរ- ថេរៈ​បន្ទាប់, ថេរៈ​តូច (ព. ផ្ទ. មហា​ថេរ) ។
    - អនុ​ទយា (--នុ-ទៈ--) ករុណា, សេចក្ដី​អាណិត​តាម ។
    - អនុ​ទិន ថ្ងៃ​បន្ទាប់; ថ្ងៃ​រៀង​ៗ​គ្នា; រាល់​ថ្ងៃ ។
    - អនុ​ទិស (បា. --ទិសា; សំ. --ទិឝ ឬ--ទិឝា) ទិស​បន្ទាប់​ទិស​ធំ, ទិស​តូច : អាគ្នេយ៍, និរតី, ពាយ័ព្យ, ឦសាន ជា​អនុ​ទិស ។
    - អនុ​ទូត ទូត​រង, ទូត​តូច; បម្រើ​ដែល​ចាត់​ប្រើ​ឲ្យ​ទៅ​តាម​ស្ដាប់​ការណ៍ ។ ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យ​ទៅ​តាម​ស្ដាប់​ពាក្យ​នៃ​ភិក្ខុ​អ្នក​ទៅ​សូម​ឲ្យ​ឧបាសក​អត់​ទោស (ព. វិ. ពុ.) ។
    - អនុ​ទោស ទោស​តូច, ទោស​បន្ទាប់​បន្សំ ។
    - អនុ​ធម្ម​ចារី អ្នក​ប្រព្រឹត្ត​តាម​ធម៌ (ស្ត្រី​ជា អនុ​ធម្ម​ចារិនី) ។
    - អនុ​ធម្មតា (--ធ័ម-មៈដា) ទម្លាប់​ដែល​ត្រូវ​តែ​ធ្វើ; ទម្លាប់​ល្អ ។
    - អនុ​នាយក (--យក់) នាយក​បន្ទាប់; នាយក​រង (ស្ត្រី​ជា អនុ​នាយិកា) ។
    - អនុ​នាសិក ឬ អនុ​នាសិកន្ត អក្សរ​ដែល​មាន​សូរ​សំឡេង​ចេញ​ច្រើន​តាម​ច្រមុះ ។
    - អនុ​បទ បទ​បន្ទាប់ ។
    - អនុ​បាល តាម​រក្សា, បី​បាច់​រក្សា; អ្នក​បីបាច់​រក្សា ។
    - អនុ​បុព្វី​កថា ការ​ថ្លែង​រឿង​តាម​លំដាប់​លំដោយ, ពាក្យ​ពោល​រៀប​រៀង​តាម​លំដាប់​រឿង, រឿង​និទាន​តំណាល​តាម​លំដាប់; ព. ពុ. មាន ៥ យ៉ាង​គឺ ១-ទាន​កថា ការ​ថ្លែង​អំពី​ទាន; ២-សីល​កថា ការ​ថ្លែង​អំពី​សីល; ៣-សគ្គ​កថា ការ​ថ្លែង​អំពី​សួគ៌; ៤-កាមាទីនវ​កថា ការ​ថ្លែង​អំពី​ទោស​កាម; ៥-នេក្ខម្មានិសំស​កថា ការ​ថ្លែង​អំពី​អានិសង្ស​នៃ​ការ​ចេញ​ចាក​កាម (បព្វជ្ជា) ។
    - អនុបស្សនា (--បុ័ស-សៈន៉ា) ការ​ពិចារណា​សង្កេត​សង្ខារ; ប្រាជ្ញា​ពិចារណា​ការ​កើត​ស្លាប់; ការ​ស្មឹងស្មាធិ៍​រំពឹង ។
    - អនុប្បញ្ញត្តិ បញ្ញត្តិ​បន្ទាប់​អំពី​បឋមប្បញ្ញត្តិ​មក ។
    - អនុប្បទាន (--នុប-ប៉ៈ--) ឬ អនុ​ប្រទាន ការ​ប្រគល់​អ្វី​ៗ​ឲ្យ : ធ្វើ​អនុប្បទាន ។
    - អនុ​ប្រទេស ប្រទេស​បន្ទាប់, ប្រទេស​តូច; ប្រទេស​ជា​រណប ។
    - អនុ​ព័ន្ធ ការ​ជាប់​តាម; ដំណើរ​តាម​ប្រកិត ។
    - អនុ​ពុទ្ធ លោក​អ្នក​ត្រាស់​ដឹង​តាម​ព្រះ​សព្វញ្ញុពុទ្ធ (ពុទ្ធ​សាវ័ក) ។
    - អនុ​ពោធ ការ​នឹក​ឃើញ​ឬ​គិត​ឃើញ​ជា​ខាង​ក្រោយ ។
    - អនុ​ភរិយា ភរិយា​បន្ទាប់, ភរិយា​តូច, ប្រពន្ធ​ចុង ។
    - អនុ​ភាគ ភាគ​កន្លះ ឬ​កន្លះ​ភាគ: រង្វាល់​អនុ​ភាគ, កន្តាំង​អនុ​ភាគ (កន្តាំង​ពីរ​មួយ​តៅ) ។
    - អនុ​ភាស ស្ដី​ប្រដៅ, ប្រៀន​ប្រដៅ ។
    - អនុម័ត (--ម៉ាត់ ) យល់​ព្រម, ព្រម​តាម, យល់​ឃើញ​ជា​មួយ; បង្គាប់; សន្មត ។
    - អនុមតិ ឬ--ម័តិ ការ​យល់​ព្រម, ការ​ព្រម​តាម, ការ​យល់​ឃើញ​ជា​មួយ; ការ​បង្គាប់; សន្មតិ ។
    - អនុ​មន្រ្តី មន្រ្តី​បន្ទាប់, មន្រ្តី​ថ្នាក់​រង ។ ខ្មែរ​សន្មត​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្រ្តី​រដ្ឋបាល​បន្ទាប់​ពី​វរ​មន្រ្តី : ទី​អនុ​មន្រ្តី ។
    - អនុមាន (--ម៉ាន) សេចក្ដី​ត្រិះរិះ; ការ​ពិចារណា, ការ​គ្នេរគ្នាន់ “ការ​លៃ​លក; ការ​ចូល​ចិត្ត​ស៊ប់ ។ ខ្មែរ​ប្រើ​ជា កិ. ផង​ក៏​បាន” “ត្រិះរិះ, ពិចារណា, គ្នេរគ្នាន់, លៃ​លក; ចូល​ចិត្ត​ស៊ប់” ។
    - អនុមោទនា (--មោទៈ--) សេចក្ដី​ត្រេកអរ​តាម, ការ​ជួយ​ត្រេកអរ, អំណរ​ជា​មួយ; វាចា​សម្តែង​សេចក្ដី​ត្រេកអរ​តាម : ធ្វើ​អនុមោទនា ។ ខ្មែរ​ប្រើ​ជា​កិ. ផង​ក៏​បាន “ត្រេកអរ​តាម, ជួយ​ត្រេកអរ, ត្រេកអរ​ជាមួយ​ផង, ទទួល​អំណរ” ។ អនុយ័ន្ត អ្នក​តាម​ហែ, អ្នក​ហែហមៈ ពួក​អនុយ័ន្ត ។
    - អនុ​យាត្រា យាត្រា​តាម ។
    - អនុយោគ ពាក្យ​សួរ; ការ​សួរ​ដណ្តឹង; ប្រស្នា (សំ. ប្រើ​ជា អនុយោជន “អនុយោជន៍” ក៏​បាន) ។
    - អនុរក្ខ ឬ --រក្ស (--រ័ក) រក្សា​រឿយ​ៗ, បីបាច់​រក្សា, ថែទាំ ។ ន. ការ​រក្សា​រឿយ​ៗ; ការ​រំពៃ, ការ​គយ​ឃ្លាំ​មើល; ជន​អ្នក​ថែទាំ​មើល​ការ​ខុស​ត្រូវ, អ្នក​គយគន់​រំពៃ : អនុរក្ស​នៃ​ពន្ធនាគារ, អនុរក្ស​នៃ​វិទ្យាល័យ ។
    - អនុរក្តិ (--រ័ក) សេចក្ដី​ស្រឡាញ់ ។
    - អនុ​រដ្ឋ​លេខាធិការ រដ្ឋ​លេខាធិការ​រង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋ​លេខាធិការ ផង) ។
    - អនុ​រដ្ឋ​លេខាធិការដ្ឋាន ទី​ស្ដីការ​ឬ​មុខ​តំណែង​របស់​អនុ​រដ្ឋ​លេខាធិការ ។ អនុ​រាគ សេចក្ដី​ស្រឡាញ់​ស៊ប់​ងប់​ចិត្ត ។ អនុ​រាត្រី យប់​បន្ទាប់; ​យប់​រៀងៗ​គ្នា; រាល់​យប់ ។
    - អនុរាជ ឬ -រាជា ព្រះ​រាជា​រង, ព្រះ​រាជា​បន្ទាប់; ព្រះ​រាជា​តូច, ឧបរាជ ។
    - អនុ​រូប ដែល​សម​គួរ, មាន​សភាព​ឬ​ទំនង​ដ៏​សម​គួរ, ដែល​គួរ​ដល់​ការ ។ ប្រើ​ភ្ជាប់​ពី​ខាង​ចុង​សព្ទ​ដទៃ​ជា :
    - កិច្ចានុរូប សម​គួរ​ដល់​កិច្ច; ចិត្តានុរូប សម​គួរ​ដល់​ចិត្ត ជាដើម ។
    - អនុ​រោធ ការ​អនុគ្រោះ; ការ​យល់​ព្រម​តាម, អនុ​វត្តិ ។
    - អនុ​លាប ការ​ពោល​ផ្ទួន​ដដែល​ៗ, ការ​និយាយ​ច្រើន​ប៉ុន្តែ​ច្រំដែល; អាមេណ្ឌិត​វាទ ។
    - អនុលោម (--ល៉ោម) តាម​រោម គឺ​បណ្តោយ; បណ្តោយ​តាម, យល់​ព្រម​តាម, មិន​ទទឹង​ទាស់, មិន​យល់​ទាស់ : អនុលោម​រក​គ្នា; គួរ​អនុលោម​ខ្លះ​ទៅ ! (ព. ផ្ទ. បដិលោម “ច្រាស; ទទឹង​ទាស់”) :
    - សូត្រ​ជា​អនុលោម បដិលោម “សូត្រ​បណ្តោយ​ចុះ​ហើយ​សូត្រ​ច្រាស​ឡើង​មក​វិញ”; ឧបជ្ឈាយ៍​ឬ​បព្វជ្ជាចារ្យ ប្រាប់​បព្វជ្ជា​បេក្ខៈ​អំពី​ តច​បញ្ចក​កម្មដ្ឋាន កម្មដ្ឋាន​មាន​ស្បែក​ជា​គម្រប់​ប្រាំ គឺ​គ្រប់​ប្រាំ​ត្រឹម​ពាក្យ​ថា តចោ “ស្បែក” ជា អនុលោម ថា កេសា “សក់​ទាំងឡាយ”, លោមា “រោម​ទាំងឡាយ”, នខា “ក្រចក​ទាំងឡាយ” , ទន្តា “ធ្មេញ​ទាំងឡាយ”, តចោ “ស្បែក”; រួច​ហើយ​ប្រាប់​ជា បដិលោម ថា តចោ, ទន្តា, នខា, លោមា, កេសា; ហើយ​ពន្យល់​ដោយ​សព្វ​គ្រប់​ដើម្បី​ឲ្យ​បព្វជ្ជា​បេក្ខៈ​យល់​ថា​ជា​បដិកូល “គួរ​ខ្ពើម​... ” រួច​ហើយ​ទើប​ឲ្យ​បព្វជ្ជា​បេក្ខៈ​ស្លៀក​ដណ្តប់​កាសាវ​ព័ស្រ្ត (ព. វិ. ពុ.) ។ ពាក្យ​ថា អនុលោម បដិលោម នេះ​ទោះ​សូត្រ​ឬ​និយាយ​ក៏​ដោយ, អ្នក​សូត្រ​ឬ​អ្នក​និយាយ ក៏​អាច​ប្រើ​បាន​តាម​ត្រូវ​ការ ។
    - អនុ​វង្ស ឬ --ពង្ស វង្ស​បន្ទាប់, វង្ស​ត​មក ។
    - អនុ​វចនៈ ឬ អនុ​ពាក្យ ពាក្យ​បណ្តោយ​តាម​គ្នា, ពាក្យ​ស្រប​គ្នា ។
    - អនុវត្ត ប្រព្រឹត្ត​តាម, ធ្វើ​តាម; យល់​ព្រម​តាម; អនុលោម ។
    - អនុវត្តន៍ ឬ--វត្តិ (--វ័ត) ការ​ប្រព្រឹត្ត​តាម, ការ​ធ្វើ​តាម, ការ​បណ្តោយ​តាម; អនុ​រោធ ។ អនុ​វាទ ការ​ពោល​ទោស ។
    - អនុ​វិច្ចការ (--វិចចៈកា) ការ​ពិចារណា​រួច​ស្រេច​ទើប​ធ្វើ, ការ​គិត​ឃើញ​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ ។
    - អនុ​វិច្ច​ការី អ្នក​ដែល​មាន​គំនិត​ពិចារណា​មុន​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗ, អ្នក​មាន​គំនិត​ល្អិត (បើ​ស្ត្រី​ជា --ការិនី) ។
    - អនុ​សញ្ចរ ឬ - អនុ​សញ្ចរណ៍ សញ្ចរ​តាម, ការ​ដើរ​ស្រួល​តាម​លំដាប់​ឥត​រអាក់រអួល; ការ​ត្រាច់​ទៅ​មក​រឿយ​ ។
    - អនុ​សញ្ញា កិច្ច​ព្រម​ព្រៀង​ឬ​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក; សារ​លិខិត​ជា​គ្រឿង​កំជាប់​នូវ​កិច្ច​សន្យា : ប្រតិបត្តិ​តាម​អនុ​សញ្ញា, គប្បី​ធ្វើ​អនុ​សញ្ញា​មួយ ។
    - អនុ​សន្ធិ ការ​ផ្តើម​សម្រួល​ដំណើរ​សេចក្ដី, ការ​ផ្តើម​សម្រួល​ជា​មុន​សិន ហើយ​ទើប​រាយ​ដំណើរ​សេចក្ដី​ធំ​ឬ​សេចក្ដី​សំខាន់​ត​ទៅ; តំណ​សេចក្ដី​តាម​លំដាប់ ។
    - អនុ​សភា សភា​បន្ទាប់, សភា​រង ។
    - អនុ​ស័យ កិលេស​ដែល​ដេក​នៅ​ក្នុង​សន្តាន... ។
    - អនុ​សាសនៈ, --សាសន៍ --សាសនី ឬ --សិដ្ឋិ ពាក្យ​ប្រៀន​ប្រដៅ, ការ​ប្រៀន​ប្រដៅ ។
    - អនុ​សេនានី នាយ​ទាហាន​ជាន់​ទាប​តាម​លំដាប់​ថ្នាក់​ចាប់​ពី​អនុ​សេនីយ៍​ត្រី ដល់​អនុ​សេនីយ៍​ឯក ។
    - អនុ​សេនីយ៍​ត្រី ឋានន្តរ​សក្តិ​នាយ​ទាហាន​បន្ទាប់​ពី​អនុ​សេនីយ៍​ទោ (សក្តិ​១) ។
    - អនុ​សេនីយ៍​ទោ ឋានន្តរ​សក្តិ​នាយ​ទាហាន​បន្ទាប់​ពី​អនុ​សេនីយ៍​ឯក (សក្តិ​២) ។
    - អនុ​សេនីយ៍​ឯក ឋានន្តរ​សក្តិ​នាយ​ទាហាន​ខ្ពស់​ផុត​ក្នុង​ថ្នាក់​អនុ​សេនានី, បន្ទាប់​ពី​វរ​សេនីយ៍​ត្រី (សក្តិ​៣) ។
    - អនុ​សោក ការ​សោក​ស្តាយ​រឿយ​ៗ, ការ​នឹក​ស្តាយ​មិន​ចេះ​ភ្លេច ។
    - អនុ​សំវច្ឆរៈ ឬ - អនុ​សំវត្សរ៍ (--ស័ងវ័ត) រាល់​ឆ្នាំ, រៀង​រាល់​ឆ្នាំ; ប្រចាំ​ឆ្នាំ; ផ្តាច់​ឆ្នាំ :
    - មហោស្រព​អនុ​សំវត្សរ៍ មហោស្រព​ដែល​មាន​ក្នុង​មួយ​ឆ្នាំ​ម្តង​ជា​កំណត់ ។
    - អនុ​សំវច្ឆរ​មហា​សន្និបាត មហា​សន្និបាត​ប្រចាំ​ឆ្នាំ គឺ​ក្នុង​មួយ​ឆ្នាំ​មាន​ម្តង : អនុ​សំវច្ឆរ​មហា​សន្និបាត​ទី ២៤ នៃ​មន្រ្តី​សង្ឃ​សម្រាប់ ព. ស. ២៥១១ (រាប់​តាំង​ពី​ទី​១​រៀង​មក​ក្នុង​កម្ពុជ​រដ្ឋ) ។
    - អនុស្សតិ,
    - អនុស្សរណៈ ឬ - អនុស្សរណ៍ ការ​រឭក​តាម​ឬ​រឭក​ដល់, ការ​នឹក​រឭក, ការ​នឹក​ឃើញ​រឿយ​ៗ ។
    - អនុស្សតិ​កម្មដ្ឋាន កម្មដ្ឋាន​មាន​ការ​នឹក​រំពឹង​ដល់​ពុទ្ធ​គុណ​ជាដើម​ជា​អារម្មណ៍ (ព. ពុ.) ។ល។
  7. អក្ខរ ( ន.នាមសព្ទ ) [អូក-ខៈរ៉ៈ ]
    (អក្ខរ; អក្សរ) ស្នាម​គំនូស​មាន​តួ​រាង​ផ្សេង​ៗ​សម្រាប់​ប្រើ​សរសេរ​កត់​ពាក្យ​សម្ដី​និង​សេចក្ដី​ទាំងពួង ប្រើ​មិន​ចេះ​អស់ (អក្សរ) ចែក​ជា​ពីរ​ពួក​គឺ ស្រៈ និង ព្យញ្ជនៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្យញ្ជនៈ និង ស្រៈ ផង) ។
    - ចំ​អក្ខរៈ ត្រូវ​តាម​ខ្យល់​អក្សរ​មិន​ល្អៀង ។ ព. ប្រ. ត្រូវ​ត្រង់​មិន​ល្អៀង (ព. សា.) ។
    - ពេញ​អក្ខរៈ ពេញ​ទ្រពង​មាត់, ពេញ​ចំហ (ប្រើ​ចំពោះ​តែ​សម្ដី) : និយាយ​ពេញ​អក្ខរៈ ។
    - អក្ខរ​ក្រម ឬ - អក្សរ​ក្រម (--ក្រំ) លំដាប់​អក្សរ ។
    - អក្ខរ​ជននី (--ជនៈ--), --តូលិកា ឬ --លេខនី (--ខៈ --) ប៉ាកកៃ​ឬ​ស្លាប​ប៉ាកកា ។
    - អក្ខរ​ជីវក ឬ --ជីវកៈ (--វក់ ឬ --វៈកៈ) ស្មេរ, ស្មៀន (លិបិការ, លេខកៈ); អ្នក​តែង​សេចក្ដី (បើ​ស្ត្រី​ជា អក្ខរ​ជីវិកា) ។
    - អក្ខរ​ប័ដ ឬ --បដ្ត ដំបារ​ប្រាក់​ជាដើម​ដែល​សរសេរ​ឬ​ឆ្លាក់​អក្សរ ។
    - អក្ខរប្បយោគ (អ័ក-ខៈរុ័ប-ប៉ៈយោក) ឬ អក្សរ​ប្រយោគ អក្សរ​ផ្ញើ​ជើង​ឬ​អក្សរ​គ្រវាត់ ។
    - អក្ខរ​មុខ អ្នក​រៀន​អក្សរ ។
    - អក្ខរ​វិទូ អ្នក​ចេះ​អក្សរ​ហ្មត់ចត់, អ្នក​ចេះ​អក្សរ​សាស្រ្ត (ស្ត្រី​ក៏​ជា អក្ខរ​វិទូ ដូច​គ្នា) ។
    - អក្ខរ​វិធី បែប​វេយ្យាករណ៍​និយាយ​អំពី​អក្ខរៈ ។
    - អក្ខរ​វិន្យាស (--វិន-យាស) ប្រជុំ​អក្ខរ; អក្ខរៈ​ដែល​រៀង​តាម​លំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ ។
    - អក្ខរ​វិបត្តិ ការ​ឃ្លៀងឃ្លាត​តួ​ឬ​សំឡេង​អក្ខរៈ ។
    - អក្ខរ​វិបល្លាស ការ​បំប្លែង​អក្សរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិបល្លាស ផង) ។ អក្ខរ​សម័យ វិធី​ប្រើ​អក្សរ, ការ​សរសេរ​ឬ​អាន​អក្សរ; ការ​សរសេរ​កើត​ឬ​មើល​ដាច់ : ចេះ​អក្ខរ​សម័យ ។
    - អក្ខរ​សម្បត្តិ ការ​មិន​ឃ្លៀងឃ្លាត​អក្ខរៈ ។
    - អក្ខរានុក្រម (--រ៉ា-នុ-ក្រំ; បា. អក្ខរ + សំ. អនុក្រម; បា. អក្ខរានុក្កម; សំ. អក្សរានុក្រម) លំដាប់​អក្សរ; អក្សរ​ឬ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់, វចនានុក្រម ។
    - អក្ខរាភិធាន ឬ
    - អក្ខរាភិធាន​សព្ទ (បា. អក្ខរ + អភិធាន “ឈ្មោះ; ពាក្យ; មេ​ពាក្យ” ឬ បា. អក្ខរ + សំ. អភិធាន + ឝព្ទ) មេ​ពាក្យ​ដែល​រៀប​រៀង​តាម​លំដាប់​អក្សរ (វចនានុក្រម) ។
    - អក្ខរាវិរុទ្ធ (-វិរុត; បា. < អក្ខរ “អក្សរ” + អវិរុទ្ធ “មិន​ខុស, ត្រឹម​ត្រូវ”) ការ​សរសេរ​អក្សរ​មិន​ខុស, សិល្បៈ​និង​របៀប​ដែល​សរសេរ​ពាក្យ​ពេចន៍ ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ភាសា​ណា​មួយ ។ល។
Headley's Khmer-English Dictionary Full Text Search
  1. អនុក្រម ( n ) [ʔaʔnuʔkrɑm]   - detail »
    formality; arrangement, order; succession, sequence; classification; hierarchy, ranking
Headley's Khmer-English Dictionary Subentry Full Text Search
  1. អក្ខរានុក្រម [ʔakkʰaʔraʔ ʔaʔnuʔkrɑm]
    dictionary
  2. អាសនានុក្រម [ʔaasaʔnaʔ ----- ʔaʔnuʔkrɑm]
    precedence, seniority, priority (seating arrangement by rank)


Prohok Solutions @2017 : Learn Khmer | Khmer Calendar