Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អបាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាម ( ន.នាមសព្ទ )
    សេចក្ដី​ប្រាថ្នា, ចំណង់; ទ្រព្យ​សម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក; បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ.
    - កាម៉ៈ ដូច​ជា កាមគុណ, កាម​តណ្ហា ជាដើម ។
    - កាម​គុណ ដំណើរ​ចំរើន​នៃ​សេចក្ដី​ប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
    - កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដី​ពេញ​ចិត្ត​ក្នុង​កាម ។
    - កាម​តណ្ហា ចំណង់​ចំពោះ​កាម, សេចក្ដី​ប្រាថ្នា​មិន​ចេះ​ចប់​ក្នុង​កាម ។
    - កាម​ទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម, ទុក្ខ​ដែល​កើត​ឡីង​ព្រោះ​កាម ។
    - កាម​បង្កៈ (--ប៉័ង-កៈ) ភក់​គឺ​កាម ឬ​កាម​ដូច​ជា​ភក់ ។
    - កាម​បរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដី​ក្ដៅ​ក្រហាយ, រោលរាល, អន្ទះអន្ទែង​ព្រោះ​កាម ។
    - កាម​ភព ភព​គឺ​កាម ឬ​ភព​ដែល​ប្រកប​ដោយ​កាម​គុណ​ទាំង ៥ , បាន​ដល់​ភព ១១ គឺ​ទេវ​លោក ៦, មនុស្ស​លោក ១, អបាយ​ភូមិ ៤ ។
    - កាម​ភោគិសេយ្យា (--សៃ-យ៉ា) ដំណេក​របស់​បុគ្គល​អ្នក​បរិភោគ​កាម (អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង) តាម​អដ្ឋ​កថា សុត្តន្ត​បិដក ។ កាម​ភោគី អ្នក​បរិភោគ​កាម ។ ឥត្ថី.
    - កាម​ភោគិនី ។ កាម​យោគ សេចក្ដី​ប្រកប ឬ​ព្យាយាម​ក្នុង​កាម ។
    - កាម​រាគ តម្រេក​ក្នុង​កាម ។ កាម​រាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅ​ក្នុង​សន្ដាន គឺ​កាម​រាគ ។ កាម​រោគ រោគ​កើត​ឡើង​ព្រោះ​កាម ។
    - កាម​វិតក្ក (--វិ-តាក់-កៈ) សេចក្ដី​ត្រិះរិះ​ក្នុង​កាម ។ កាម​វិយោគ ការ​ព្រាត់​ប្រាស់​និរាស​ចាក​កាម ។
    - កាម​សិនេហៈ ឬ កាម​ស្នេហា សេចក្ដី​ស្រឡាញ់​​ជក់​ជាប់​ស្អិត​ក្នុង​កាម ។
    - កាម​សុខ សុខ​ក្នុង​កាម ឬ​សេចក្ដី​សប្បាយ​ដែល​កើត​ឡើង​អំពី​កាម ។
    - កាម​សុខល្លិកានុយោគ ការ​ប្រកប​រឿយ​ៗ ក្នុង​កាម​សុខ, ការ​ប្រព្រឹត្ត​ជាប់​ចិត្ត​ចំពោះ​កាម​សុខ ។
    - កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោស​នៃ​កាម, ទោស​ដែល​កើត​អំពី​កាម ។
    - កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង មាន​រូបារម្មណ៍​ជាដើម ។
    - កាមាវចរ ឈ្មោះ​ឋាន​សួគ៌ ៦ ជាន់ ឬ​ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅ​ក្នុង​កាម​ភព ឬ​ដែល​ចុះ​ស៊ប់​កាន់​កាម​ភព ។
    - កាមាសវៈ (--សៈ-វ៉ៈ) អាសវៈ​គឺ​កាម ។
    - កាមុបាទាន (-ប៉ា-) សេចក្ដី​ប្រកាន់​មាំ​ក្នុង​កាម ។
    - កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការ​ស្វែង​រក​កាម ។
    - កាមោឃៈ (--ឃៈ) អន្លង់​គឺ​កាម ឬ កាម​ដូច​ជា​អន្លង់ ។ល។
  2. ទុគ្គតិ ( ន.នាមសព្ទ ) [ទុក-គៈតិ ]
    (ទុគ៌តិ) ដំណើរ​ទៅ​អាក្រក់; ផ្លូវ​ជាទី​ទៅ​កាន់​កំណើត​អាក្រក់, កំណើត​អាក្រក់; បាន​ខាង​កំណើត​ក្នុង​អបាយភូមិ ៤ នរក, ប្រេត, អសុរកាយ, តិរច្ឆាន ។ ព. ផ្ទ. សុគតិ ។
    - ទុគ្គតិគាមី (ទុក-គៈ--) ន. (បា.) អ្នក​ដែល​ទៅ​កាន់​ទុគ្គតិ, អ្នក​ដែល​បម្រុង​នឹង​ទៅ​កាន់​ទុគ្គតិ​ ឬ​អកុសល​ធម៌​ដែល​នាំ​សត្វ​ទៅ​កាន់​ទុគ្គតិ ។ បើ​ស្ត្រី​ឬ​ធម្ម​ជាតិ​ជា​ទុគ្គតិគាមិនី ។ ព. ផ្ទ. សុគតិគាមី, សុគតិគាមិនី ។
    - ទុគតិភព (ទុក-គៈ-តិភប់) ន. (បា. ក្ល.; បា. ទុគ្គតិភវ) កន្លែង​កើត​នៃ​សត្វ​ដែល​មាន​គតិ​អាក្រក់ គឺ​អបាយ​ភូមិ ៤ : អំពើ​អាក្រក់​តែង​នាំ​សត្វ​ឲ្យ​ទៅ​កើត​ក្នុង​ទុគ្គតិភព ។
    - ទុគ្គតិភូមិ (ទុក-គៈ-តិភូមិ) ន. (បា.) ដូច​គ្នា​នឹង ទុគ្គតិភព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ល។
  3. នរក ( ន.នាមសព្ទ ) [ន៏រក់]
    ទី​អបាយ​ភូមិ ឬ​អធោលោក ដែល​មាន​រណ្ដៅ​ជា​លំនៅ​នៃ​សត្វ​មាន​បាប​នៅ​រង​ទុក្ខ​តាម​កម្លាំង​កម្ម​ដែល​ខ្លួន​ធ្វើ : ចុះ​នរក, ធ្លាក់​នរក ។
  4. បរទារ​កម្ម ( ន.នាមសព្ទ ) [ប៉ៈរ៉ៈទារ៉ៈក័ម]
    អំពើ​ដែល​បុរស​ប្រព្រឹត្ត​ខុស​ចំពោះ​ភរិយា​របស់​អ្នក​ដទៃ គឺ​អំពើ​លួច​ប្រពន្ធ​គេ : បរទារ​កម្ម ជា​អំពើ​លាមក​អាក្រក់​របស់​បុរស​ពាយ​ងាយ ឈ្លក់​ចិត្ត​ងប់​ស៊ប់​ក្នុង​អបាយ​មុខ​ឈ្មោះ​ឥត្ថី​ធុត្តៈ ឬ ឥត្ថី​ធូត, ស្ត្រី​ទ្យូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរាភព ទៀត​ផង) ។
  5. ប្រាប្ត ( គុ.គុនសព្ទ ) [ប្រាប្តៈ ឬ​ប្រាប ]
    (បត្ត) ដែល​បាន​ដល់​ហើយ, ដែល​បាន​លុះ​ឬ​បាន​សម្រេច​ហើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុគ្គល​ធ្វើ​បាប រមែង​តែ​ប្រាប្ត អបាយ​ណា​មួយ ទោះ​បី​ព្រះ​ពុទ្ធ ក៏​ពុំ​អាច​ជួយ កើត​នៅ​រងួយ តាម​កម្ម​ខ្លួន​ឯង (លំអាន ព. ពុ.) ។
  6. ប្រេត ( ន.នាមសព្ទ ) [ត. ទ. អ. ថ. ប្រែត ]
    (បេត) សត្វ​កើត​ក្នុង​អបាយ​ភូមិ​ពួក​មួយ : ពួក​ប្រេត ។ គុ. អ្នក​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក​ហើយ ។
  7. យមៈ ( ន.នាមសព្ទ ) [យៈមៈ ]
    សេចក្ដី​ស្លាប់; អធិបតី​នរក; ច្រើន​ហៅ​ថា ព្រះ​យម ។
    - យមក្ខន្ធ (យៈម័ក-ខ័ន) ពួក​នរក ។
    - យម​ទូត (យៈមៈ--) បម្រើ​យមៈ (មរណៈ​ ឬ​ជរា, ព្យាធិ, មរណៈ) ។
    - យមបាល (យៈមៈ--ឬ យំមៈ--) អ្នក​រក្សា​នរក : ពួក​យមបាល (ខ្មែរ​ហៅ​ក្លាយ ជា​យម្ភុបាល ក៏​មាន គួរ​លែង​ប្រើ) ។
    - យម​បុរស (យៈមៈបុរ៉ស់) បុរស​របស់​យមៈ (មរណៈ) ។
    - យមរាជ (យៈមៈរាច ឬ យំមៈ--) មច្ចុ​រាជ; ស្តេច​ត្រួតត្រា​នរក ។ ខ្មែរ​ប្រើ​ពាក្យ យមរាជ នេះ​ជា​ឋានន្តរ (ងារ) នៃ​សេនាបតី ក្រសួង​យុត្តិ​ធម៌ (ក្រសួង​តុលាការ), សម័យ​បច្ចុប្បន្ន​នេះ​ក៏​នៅ​តែ​ប្រើ​ជា​ឋានន្តរ​នៃ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​នុះ​ដូច​ពី​ដើម​ដែរ : លោក​អ្នក​ឧកញ៉ា​យម​រាជ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌; ប្រជា​ពលរដ្ឋ​ច្រើន​តែ ហៅ​តាម​ទម្លាប់​ក្រៅ​ពី​ការ​សរសេរ​ថា ជម​រាជ (ជំរាច) ទៅ​ជា​ប្រាក្រឹត ខ្មែរ : លោក​ជម​រាជ (គួរ​ហៅ​ឲ្យ​ត្រូវ​ថា យម​រាជ វិញ) ។
    - យម​លោក (យៈមៈ--) ឋាន​នរក, អបាយ​លោក ។
    - យម​សាធន៍ (យៈមៈសាត) ឋាន​នរក, នរក ។ល។
  8. លោក ( ន.នាមសព្ទ )
    សភាវ​ធម៌​ដែល​តែង​កើត​តែង​វិនាស​រឿយ​ៗ ឬ​ដែល​បាត់​ៗ​ឃើញ​ៗ គឺ​ដែល​កើត​មាន​ហើយ​បាត់​ៗ ហើយ​មាន​ឡើង​វិញ​តាម​កាល​សម័យ; បើ​និយាយ​ដោយ​ការ​រៀប​រាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្ស​សត្វ​ទួទៅ​ទាំងអស់; ឋាន​មនុស្ស; ឋាន​សួគ៌; ឋាន​ព្រហ្ម; ឋាន​នរក, ប្រេត ។ល។ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​សព្ទ​ដទៃ​បាន​តាម​គួរ​ដល់​ការ​ប្រកប; បើ​រៀង​ខាង​ដើម អ. ថ. លោកៈ; ដូច​ជា : លោក​ធម៌, លោក​បាល, លោក​សន្និវាស ជាដើម; បើ​រៀង​ពី​ខាង​ចុង អ. ថ. លោក, ដូច​ជា : ទេវ​លោក, ព្រហ្ម​លោក, មនុស្ស​លោក ជាដើម ។
    - លោក​ថា រឿងរ៉ាវ​សម្រាប់​លោក, រឿង​ព្រេង ។
    - លោក​កោលាហល (--កោល៉ាហល់) ការ​ភ្ញាក់​ផ្អើល, ជ្រួល​ជ្រើម ក្នុង​ពិភព​លោក ។
    - លោកខាណុ ឬ --ស្ថាណុ (ព. ប្រ.) មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ក្រៃ​ពេក​ទុក​ដូច​ជា​ដង្កត់​ឬ​ដូច​ជា​ចម្រូង​ក្នុង​លោក ។
    - លោក​គតិ ដំណើរ​របស់​លោក គឺ​អំពើ​ឬ​កិច្ច​ការ​របស់​មនុស្ស​ឬ​សត្វ ។
    - លោក​គរុ ឬ --គុរុ អ្នក​ធ្ងន់​ក្នុង​លោក​ឬ​ដែល​ជា​គ្រូ​របស់​សត្វ​លោក​គឺ​ព្រះ​សព្វញ្ញុពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ។
    - លោក​ចក្ខុ ឬ --ចក្សុ ភ្នែក​របស់​លោក គឺ​ព្រះ​អាទិត្យ ។
    - លោក​ចលាចល (--ចៈល៉ា ចល់) ការ​កម្រើក​រំពើក​ក្នុង​លោក ។
    - លោក​ចិន្តា (--ចិន-ដា) សេចក្ដី​រិះ​គិត​អំពី​លោក គឺ​ការ​រិះ​គិត​រក​ហេតុ​រក​ដំណើរ​ក្នុង​លោក ។
    - លោក​ជនក (--ជៈនក់) ឬ លោក​បិតា បិតា​របស់​លោក គឺ​ព្រះ​សិវៈ​ឬ​វិស្ណុ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោក​ជននី (--ជៈនៈ--) ឬ លោក​មាតា មាតា​របស់​លោក គឺ​នាង​ឧមា​ឬ​លក្សី្ម (តាម​លទ្ធិព្រាហ្មណ៍ ។
    - លោក​ជេដ្ឋ, --ជេស្ឋ ឬ--សេដ្ឋ អ្នក​ប្រសើរ​ឬ​ចម្បង​ជាង​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ។
    - លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការ​ប្រព្រឹត្ត​អំពើ​ជា​ប្រយោជន៍​ដល់​លោក (ចរិយា​របស់​ពុទ្ធាទិ​បណ្ឌិត) ។
    - លោក​ត្រ័យ លោក​បី គឺ​មនុស្ស​លោក, ទេវ​លោក, ព្រហ្ម​លោក; មាន​ន័យ​ដទៃ​ផ្សេង​ថា មេឃ​ឬ​ឋាន​សួគ៌, ផែន​ដី, ឱកាស​កណ្ដាល (ចន្លោះ​មេឃ​និង​ដី) ឬ​បាតាល ។
    - លោក​ធម្មតា (--ធ័ម-មៈដា) ធម្មតា​របស់​លោក គឺ​ការ​មិន​ទៀង​របស់​លោក ។
    - លោក​ធម៌ ធម៌​សម្រាប់​លោក គឺ​អាការ, សណ្តាប់​ធ្នាប់​ឬ​ធម្មតា​របស់​សត្វ​លោក; តាម​ពុទ្ធ​សាសនា​ថា​មាន ៨ យ៉ាង​គឺ ១-លាភៈ ការ​បាន; ២-អលាភៈ ការ​ខាន​បាន​ឬ​ខាត​បង់; ៣-យសៈ ការ​មាន​យស​ស័ក្តិ; ៤-អយសៈ ការ​មិន​មាន​យស​ស័ក្តិ ឬ​ការ​ថ្លោះ​ធ្លាក់​យស​ស័ក្តិ; ៥-និន្ទា ការ​តិះដៀល; ៦-បសំសា ការ​សរសើរ; ៧-សុខៈ ការ​បាន​សុខ; ៨-ទុក្ខៈ ការ​បាន​ទុក្ខ ។
    - លោក​ធាតា ឬ--ធាត្ឫ អ្នក​បង្កើត​លោក គឺ​ព្រះ​ព្រហ្ម ឬ​ព្រះ​សិវៈ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោក​ធាតុ (--ធាត) ចក្រ​វាល, ទំហំ​លោក​ក្នុង​មណ្ឌល​ចក្រ​វាល​មួយ​ៗ ។
    - លោក​នាថ អ្នក​ដែល​ជា​ពំនាក់​របស់​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ; តាម​លទ្ធិ​ព្រាហ្មណ៍​ថា ព្រះ​ព្រហ្ម ព្រះ​សិវៈ, ព្រះ​នារាយណ៍ ។
    - លោក​នាយក (--យក់) អ្នក​ដឹក​នាំ​សត្វ​លោក (ព្រះ​សព្វញ្ញុពុទ្ធ) ។
    - លោក​និន្នាទ (--និន-នាត) សូរ​សព្ទ​គឹកកង​ក្នុង​លោក; ដំណើរ​ល្បី​លេច​ឮ​សាយសុស​ក្នុង​លោក ។
    - លោក​និយម (--យំ) ធម្មតា​របស់​លោក ។
    - លោក​និស្សរណ​ធម៌ (--និស-សៈរ៉ៈ-ណៈធ័រ) ធម៌​ជា​គ្រឿង​រលាស់​ខ្លួន​ចេញ​ចាក​លោក (លោកុត្តរ​ធម៌) ។
    - លោក​និស្សិត ដែល​អាស្រ័យ​នៅ​ក្នុង​លោក, មនុស្ស​ឬ​អ្វី​ៗ​ទាំងអស់​ដែល​មាន​នៅ​ក្នុង​លោក ។
    - លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត “ទី​បំផុត” + គូ “អ្នក​ដល់”) អ្នក​ដល់​នូវ​ទី​បំផុត​លោក (ព្រះ​ខីណាស្រព) ។
    - លោកន្ត​ទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទី​បំផុត” + ទស្សី “អ្នក​ឃើញ”) អ្នក​ឃើញ​ទី​បំផុត​លោក គឺ​អ្នក​ឃើញ​ព្រះ​និញ្វន (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ។
    - លោកន្តរ (លោក័ន-តៈរ៉ៈ ឬ​លោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ”) ទី​ឬ​ប្រទេស​ជា​ចន្លោះ​លោក; ឈ្មោះ​នរក​នៅ​ត្រង់​ចន្លោះ​លោក (ហៅ លោកន្តរ​នរក ក៏​បាន) ។
    - លោកន្តរិក​សត្វ (លោក័ន-តៈ រ៉ិកៈស័ត) សត្វ​ដែល​កើត​ក្នុង​លោកន្តរ​នរក ។
    - លោក​បថ ឬ--បទ (--បត់) ផ្លូវ​លោក គឺ​សណ្ដាប់ធ្នាប់, បែប​បទ, ទំនៀម​របស់​សត្វ​លោក; ទំនៀម​ស្រុក​ទេស ។
    - លោក​បាល អ្នក​រក្សា​លោក គឺ​មហា​រាជ ៤ អង្គ​ជា​អ្នក​គ្រប់គ្រង​រក្សា​លោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុ​លោក​បាល ផង) ។
    - លោក​បិតា​មហា (សំ. បា. --បិតាមហ) ជីតា​របស់​សត្វ​លោក គឺ​មហា​ព្រហ្ម (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - លោកប្បត្តិ ឬ--ប្រវត្តិ (--ប៉ៈវ័ត ឬ --ប្រវ័ត) ពង្សាវតារ​លោក ។
    - លោក​ប្រទីប ប្រទីប (ពន្លឺ) របស់​លោក (ព្រះ​សព្វញ្ញុពុទ្ធ) ។
    - លោក​ប្រសិទ្ធ ដែល​ប្រាកដ, ជាក់​ច្បាស់​ដល់​ពួក​មនុស្ស​ទួទៅ, ដែល​មាន​គេ​ដឹង​ឬ​ស្គាល់​ពេញ​ពាស ។
    - លោក​យាត្រា ដំណើរ, ការ​ប្រព្រឹត្ត​ទៅ​របស់​លោក; កិច្ច​ការ​របស់​មនុស្ស; ការ​រស់​នៅ​របស់​សត្វ​លោក ។
    - លោក​វឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដី​ចម្រើន​របស់​លោក ។
    - លោក​វាទ ឬ --វោហារ សម្ដី​ឬ​វោហារ​របស់​លោក ។
    - លោក​វិជ្ជា ឬ--វិទ្យា វិជ្ជា​សម្រាប់​លោក (តាម​សម័យ​និយម) ។
    - លោក​វិទ អ្នក​ចេះ​វិជ្ជា​សម្រាប់​លោក ។
    - លោក​វិទូ អ្នក​ដឹង​ច្បាស់​នូវ​លោក (ព្រះ​សម្មាសម្ពុទ្ធ) ។
    - លោក​វិនាស សេចក្ដី​វិនាស​លោក, ការ​ប្រល័យ​លោក។
    - លោក​សក្ខី ឬ--សាក្សី (សំ. --សាក្សិន៑) បន្ទាល់​របស់​លោក គឺ​ភ្លើង; ព្រះ​ព្រហ្ម ។
    - លោក​សង្រ្គោះ (សំ. --សំគ្រហ) ការ​សង្រ្គោះ​មនុស្ស​មិន​រើស​មុខ, ការ​ជួយ​ទំនុក​បម្រុង​មនុស្ស​ផង​គ្នា​ឲ្យ​បាន​សុខ, ឲ្យ​កើត​សន្តិភាព ។
    - លោក​សណ្ឋាន ទ្រង់ទ្រាយ ឬ​បែប​ភាព​ពិភព​លោក, ភូគោល ។
    - លោក​សន្តិភាព សេចក្ដី​ស្ងប់​របស់​លោក ។
    - លោក​សន្តិសុខ ដំណើរ​សុខសាន្ត​របស់​លោក ។
    - លោក​សន្និវាស ពពួក​សត្វ​ដែល​នៅ​អាស្រ័យ​ក្នុង​លោក, ពួក​មនុស្ស; លោក​ទាំងអស់ ។
    - លោក​សព្ទ (--ស័ប) សូរ​សព្ទ​របស់​លោក; ភាសា​សម្ដី​របស់​សត្វ​លោក ។
    - លោក​ស្ថិតិ ដំណើរ​ស្ថិត​នៅ​របស់​លោក, ដំណើរ​ដែល​លោក​តាំង​នៅ​តាម​កាល​កំណត់; អាយុ​ផែន​ដី ។
    - លោក​ហាស ឬ--ហាសៈ សេចក្ដី​រីក​រាយ​សប្បាយ​របស់​ពួក​មនុស្ស ។ល។
    - លោកាធិបតី (--ធិប៉ៈដី; សំ. បា. --តិ < លោក + អធិបតិ) អធិបតី​របស់​លោក (មហា​ព្រហ្ម); ម្ចាស់​របស់​លោក, ម្ចាស់​ទ្វីប (ស្តេច​ចក្រពត្តិ) ។
    - លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការ​ប្រកាន់​យក​លោក​ជា​ធំ គឺ​ការ​ខ្លាច​ចិត្ត​ពួក​មនុស្ស​ផង​គ្នា; ការ​ប្រុង​ប្រយ័ត្ន​មិន​ហ៊ាន​ធ្វើ​អំពើ​អាក្រក់ ព្រោះ​ខ្លាច​គេ​ដឹង នឹក​ខ្មាស​គេ​ទុក​ជា​មុន ។
    - លោកាធិប្បាយ ឬ - លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដី​អធិប្បាយ​អំពី​លោក​សណ្ឋាន ។
    - លោកានុវត្តន៍ ឬ - លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការ​ប្រព្រឹត្ត​តាម​លោក គឺ​ការ​អនុលោម​តាម​បែប​បទ​របស់​មនុស្ស ផង​គ្នា, ការ​យក​តម្រាប់​គ្នា ។
    - លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ , < លោក + អាមិស ឬ --ឞ) នុយ​របស់​សត្វ​លោក គឺ​បញ្ច​កាម​គុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស) ។
    - លោកាយតៈ ឬ លោកាយត​សាស្រ្ត (--យ៉ៈតៈ ឬ--សាស) គម្ពីរ​សម្តែង​គតិ​លោក​ដែល​មាន​ដំណើរ​សេចក្ដី​រយីករយាក​មិន​គួរ​ជឿ ឬ​គម្ពីរ​ដែល​មាន​សេចក្ដី​បដិសេធ​ថា​ឋាន​សួគ៌​ឋាន​នរក​មិន​មាន ។
    - លោកាយតិកៈ (--យ៉ៈតិ-កៈ) អ្នក​ដែល​ស្ទាត់​ជំនាញ​ខាង​លោកាយត​សាស្រ្ត; បើ​ស្ត្រី​ជា លោកាយតិកា ។
    - លោកុត្តរ (--កុត-តៈរ៉ៈ ឬ--កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើស​លែង”) ឬ - លោកុត្តរ​ធម៌ ធម៌​ចម្លង​សត្វ​ឲ្យ​ចេញ​ផុត​ចាក​លោក​គឺ មគ្គ ៤, ផល​៤, និញ្វន ១; ហៅ​ថា នព្វលោកុត្តរ​ធម៌ ក៏​បាន (ព. ពុ.) ។
    - លោកុត្តរ​ចិត្ត (--កុត-តៈរ៉ៈចិត) ចិត្ត​ដែល​ឆ្លង​ផុត​ចាក​លោក គឺ​ចិត្ត​របស់​អរិយ​បុគ្គល ដែល​បាន​សម្រេច​មគ្គ​ផល​ហើយ (ព. ពុ.) ។
    - លោកុត្តរ​សម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គ​ផល​និញ្វន (ព. ពុ.) ។
    - លោកុត្តរាភិ​សម័យ (--កុត-តៈរ៉ាភិសៈម៉ៃ; បា. <លោក + ឧត្តរ + អភិ​សមយ) ការ​បាន​សម្រេច​មគ្គ​ផល (ព. ពុ.) ។
    - លោកុត្តរារិយ​មគ្គ (-កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវ​របស់​អរិយ​បុគ្គល​សម្រាប់​ឆ្លង​ចាក​លោក (ព. ពុ.) ។
    - លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ “ដែល​ជា​ធំ”) អ្នក​ដែល​ជា​ធំ ឬ​ជា​ចម្បង​ជាង​សត្វ​លោក គឺ​ព្រះ​សម្មាសម្ពុទ្ធ (តាម​លទ្ធិ​ព្រាហ្មណ៍​ថា​មហា​ព្រហ្ម) ។
    - លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែល​ជា​ធំ”; បា. លោកិស្សរ < លោក + ឥស្សរ) អ្នក​ដែល​ជា​ធំ​ក្នុង​លោក​ឬ​ជាង​សត្វ​លោក ។ នាម​របស់​ពោធិសត្វ​ដែល​ពួក​ពុទ្ធ​សាសនិក​ខាង​ឧត្តរ​និកាយ​ឬ​មហា​យាន​សន្មត​ដោយ​ផ្សែផ្សំ​តាម​មតិ​របស់​ខ្លួន, ប្រកាស​ជំនឿ​ថា​ជា​ធំ​ខាង​ការ​បីបាច់​រក្សា​សត្វ​លោក ក្នុង​សាសនា​របស់​ព្រះ​សក្យមុនី​គោតម, ផ្គូ​ធៀប​គ្នា​នឹង​មហា​ព្រហ្ម​ឬ​វិស្ណុ​របស់​ពួក​ព្រាហ្មណ៍ (ហៅ អវលោកេស្វរៈ ក៏​បាន) ។ល។
    - ភាជន​លោក ( ភាជៈនៈលោក) ប្រទេស​សម្រាប់​សត្វ​លោក​នៅ​អាស្រ័យ, កន្លែង​កើត​ស្លាប់​របស់​ពពួក​សត្វ ។
    - ទេវ​លោក ឋាន​សួគ៌ ។
    - បរ​លោក (ប៉ៈរៈ-- ឬ ប-ល៉ោក) លោក​ខាង​មុខ ។
    - បេត​លោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋាន​ប្រេត, លំនៅ​របស់​ពួក​ប្រេត ។
    - ព្រហ្ម​លោក ឋាន​ព្រហ្ម ។
    - មនុស្ស​លោក ឋាន​មនុស្ស; មនុស្ស​ប្រុស​ស្ត្រី ។
    - យម​លោក ឬ អបាយ​លោក អបាយ​ភូមិ ។
    - សត្ត​លោក ឬ សត្វ-- ពពួក​សត្វ ។
    - ឥធ​លោក (អិធៈ--) លោក​នេះ, ជាតិ​នេះ ។
    - ឱកាស​លោក (ឱកាសៈ--) ភាគ​អាកាស ។ល។
  9. វិនិបាតិក ( ន.នាមសព្ទ ) [--ប៉ាតិកៈ ឬ--តិក]
    អ្នក​រង​ទុក្ខ; អ្នក​ធ្លាក់​ក្នុង​អបាយ ។
    - វិនិបាតិក​សត្វ សត្វ​ដែល​កើត​ក្នុង​អបាយ (អាបាយិក​សត្វ) ។
    - វិនិបាតិកាសូរ (សំ. បា. វិនិបាតិក + អសុរ) អសុរកាយ​ក្នុង​ពួក​វិនិបាតិក​សត្វ ។
  10. អបាយ--
    (មើល​ក្នុង​ពាក្យ អបាយ) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អបាយ ( n ) [ʔaʔbaay]   - detail »
    unhappy place, the underworld, the nether region, hell
  2. អបាយ ( n ) [ʔaʔbaay]   - detail »
    affliction; ruin, destruction, annihilation
Headley's Khmer-English Dictionary Subentry Full Text Search
  1. អបាយសត្ត [ʔaʔbaay sattaʔ]
    creature born in hell
  2. អបាយសមុទ្រ [ʔaʔbaay saʔmot~saʔmottreaʔ-]
    the ocean of misery
  3. អបាយគាមិន [ʔaʔbaay -----]
    person about to be reborn in hell
  4. អបាយទ្វារ [ʔaʔbaay tvie]
    the gateway to hell, the road to hell
  5. អបាយបរាយនៈ [ʔaʔbaay -----]
    one who is headed for hell; person who will experience suffering in the future
  6. អបាយភព [ʔaʔbaay pʰup]
    unhappy place, hell, abode of demons
  7. អបាយភូមិ [ʔaʔbaay pʰuum]
    See:អបាយភព
  8. អបាយមុខ [ʔaʔbaay muk]
    vice, sin, bad habit
  9. អបាយលោក [ʔaʔbaay look~lookaʔ]
    unhappy place, hell


Prohok Solutions @2017 : Learn Khmer | Khmer Calendar