Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អពមង្គល

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. បង់ចំណែង ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ឆ្នែង ។ ឈ្មោះ​អំពើ​អពមង្គល​ជា​អកុសល​មួយ​បែប​ធ្វើ​ស្ត្រី​លីវ មិន​ឲ្យ​អ្នក​ណា​ត្រូវ​ការ​ដណ្ដឹង​ជា​ភរិយា​គឺ​ឲ្យ​ជា​ស្ត្រី​ព្រៅ​ឥត​ប្ដី​អស់​មួយ​ជីវិត, រាប់​ថា​ជា​វិទ្យា​អាក្រក់​ក្រៃលែង (គ្រាន់​តែ​បាន​ឮ​គេ​តំណាល) សព្វ​ថ្ងៃ​នេះ​សាប​រលាប​ស្ទើរ​តែ​មិន​មាន​វិទ្យា​ចង្រៃ​នេះ​ទៅ​ហើយ ។
  2. បង្កក់ ( កិ.កិរិយាសព្ទ ) [បង់-កក់]
    ធ្វើ​ឲ្យ​មាន​ជោគជ័យ, ឲ្យ​មាន​ស្រី​សួស្ដី, ឲ្យ​សម្រេច​ប្រយោជន៍​តាម​បំណង, ឲ្យ​កក់​ក្ដៅ​ពេញ​ចិត្ត​មាន​សង្ឃឹម ។
    - បង្កក់​ចង្រៃ រៀប​ពិធី​រម្ងាប់​ចង្រៃ ដោយ​មាន​ហេតុ​ពីភាល់​ភ័យ​បារម្ភ​ថា មុខ​ជា​នឹង​មាន​អពមង្គល​ចូល​មក​ឲ្យ​ទុក្ខ​ទោស​ពុំ​ខាន ។
    - បង្កក់​ឆ្មប រៀប​ពិធី​មង្គល​ឲ្យ​ឈ្មោះ​កូន​ខ្ចី ព្រម​ទាំង​ជូន​រង្វាន់​ដល់​ឆ្មប​ផង (ព. ខ្ព. ឬ រ. ស. ហៅ នាមគ្គហណ​មង្គល) “មង្គល​កំណត់​នាម, មង្គល​ឲ្យ​ឈ្មោះ”); មង្គល​នេះ​គេ​ធ្វើ​ក្នុង​កាល​ដែល​កូន​កើត​ហើយ​បាន​ ៣ ថ្ងៃ ឬ ៧ ថ្ងៃ​ក៏​មាន ។
    - បង្កក់​ប្រសិទ្ធិ (--សិត) រៀប​ហោម​ពិធី​បូជា​ប្រសិទ្ធី​ដើម្បី​ឲ្យ​មាន​ស្រី​សួស្ដី ជោគជ័យ​តេជះ ឲ្យ​បាន​សម្រេច​ប្រយោជន៍​សម​តាម​បំណង​ដែល​ផ្គង​ឡើង​ក្នុង​ចិត្ត (ធ្វើ​តាម​ទម្លាប់​ជំនឿ) ។
  3. បក ( កិ.កិរិយាសព្ទ )
    យក​សំបក, យក​ស្រោម ឬ​យក​អ្វី​ៗ​ដែល​រុំ​ដោយ​ស្រោប​ចេញ ដើម្បី​នឹង​សម្ដែង​អាការ​ខាង​ក្នុង​ឲ្យ​ឃើញ​ច្បាស់ ឬ​ដើម្បី​នឹង​យក​ស្រោម, យក​សំបក​ជាដើម​នោះ : បក​សំបក, បក​ស្រោប ។
    - បក​ស្បែក ឈ្មោះ​ពិធី​បុណ្យ​មួយ​បែប ដោយ​គេ​និមន្ត​ព្រះ​ថេរៈ​រូប​ណា​មួយ​មក​ទាញ​យក​សំពត់​ដែល​គេ​ក្រាប​ទទូរ​អស់​ទាំង​ខ្លួន ឲ្យ​លោក​សូត្រ​ធម៌​បណ្ដើរ​ទាញ​សំពត់​នោះ​បណ្ដើរ ទាញ​សន្សឹម​ៗ លៃ​ឲ្យ​ល្មម​តែ​សូត្រ​ធម៌​ចប់​សំពត់​នោះ​ក៏​ផុត​ចេញ​អស់​ពី​លើ​ខ្លួន​ទាយក​ដែរ គេ​ហៅ​ពិធី​បុណ្យ​នេះ​ថា បក​ស្បែក ឬ​ឆាក​កប​ស្បែក, គេ​ជឿ​តាម​ទម្លាប់​ជា​បរម្បរា​ត​ៗ​គ្នា​មក​ថា នឹង​អស់​មាន​ឧបទ្រព​អពមង្គល​អ្វី​ត​ទៅ​ទៀត​ហើយ ។ល។ ពីធី​បុណ្យ​នេះ​ជា​ប្រពៃណី​និយម ពុំ​មែន​ជា​ពុទ្ធ​សាសនា​និយម​ទេ, សម័យ​សព្វ​ថ្ងៃ​នេះ អ្នក​ជឿ​ពិធី​នោះ​នៅ​ខ្លះ​ដែរ ប៉ុន្តែ​មាន​ចំនួន​តិច ។ បក​អណ្ដើក កាត់​លាក់​ឈើ​ជា​ផ្ទាំង​ៗ បក​យក​ស្រាយ​ចេញ ។ល។
  4. អកុសល ( ន.នាមសព្ទ ) [អៈកុ-សល់ ]
    (អកុឝល) សេចក្ដី​អាក្រក់, បាប, អពមង្គល :
    - អកុសល​តាម​មក​ផ្តល់ គឺ​បាប​តាម​មក​ផ្តល់, បាប​ចេញ​មុខ​ឲ្យ​ផល ។ គុ. អាក្រក់, ដែល​ជា​បាប; ដែល​មិន​ឈ្លាស : អំពើ​អកុសល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​អកុសល ជា​កម្ម​តែង​ផ្តល់ ក្តី​ទុក្ខ​លំបាក ឲ្យ​ដល់​អ្នក​ធ្វើ មិន​ឈប់​មិន​ស្រាក កម្ម​នោះ​ស្រកាក គួរ​ជន​ផង​ខ្លាច ។ ផ្ទុយ​ពី​កុសល ដែល​តែង​តែ​ផ្តល់ ក្តី​សុខ​មិន​កាច កម្ម​នេះ​ល្អ​លន់ ជា​បុណ្យ​អង់អាច បាន​ជា​អ្នក​ប្រាជ្ញ ពេញ​ចិត្ត​ចង់​ធ្វើ ។ ជន​ជឿ​ផល​កម្ម មាន​ស្មារតី​ចាំ ប្រព្រឹត្ត​អំពើ កុសល​កល្យាណ ក្សេមក្សាន្ត​ឥត​បើ មាន​មោះហ្មង​លើ មនោ​ទ្វារ​ឡើយ ។ ព. ផ្ទ. កុសល ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈកុសៈល៉ៈ, ដូច​ជា អកុសល​កម្ម កម្ម​អាក្រក់ ។
    - អកុសល​កម្មបថ (--ក័ម-ម៉ៈបត់) គន្លង​នៃ​អំពើ​អាក្រក់ (ផ្លូវ​បាប, ផ្លូវ​ទុច្ចរិត មាន ១០ យ៉ាង​គឺ កាយ​ទុច្ចរិត ៣, វិចី​ទុច្ចរិត ៤, មនោ​ទុច្ចរិត៣) ។
    - អកុសល​កិរិយា កិរិយា​អាក្រក់ ។
    - អកុសល​ចរិយា ចរិយា​អាក្រក់ ។
    - អកុសល​ចិត្ត ចិត្ត​ជា​អកុសល, ចិត្ត​បាប ។
    - អកុសល​ចេតនា (--តៈន៉ា) ការ​តាំង​ចិត្ត​ជា​បាប, គំនិត​បាប; គំនិត​អាក្រក់ ។
    - អកុសល​ចេតសិក (--តៈសិក) ចេតសិក​ជា​អកុសល (ក្នុង​ព្រះ​អភិធម្ម​ថា​មាន ១៤ យ៉ាង) ។
    - អកុសល​ធម៌ ធម៌​ជា​អកុសល ។
    - អកុសល​ធាតុ (ធាត) ធាតុ​ជា​អកុសល​គឺ​នុយ​បាប​ឬ​ចំណី​បាប ។
    - អកុសល​មូល ឫស​គល់​ឬ​ទី​តាំង​នៃ​អកុសល (មាន ៣ យ៉ាង​គឺ លោភៈ, ទោសៈ, មោហៈ) ។
    - អកុសល​លាភ ការ​បាន​បាប ។
    - អកុសល​វិតក្ក ការ​ត្រិះរិះ​ទៅ​រក​អំពើ​អាក្រក់, តម្រិះ​អាក្រក់ ។
    - អកុសល​វិបាក ស្នាម​គំនូស​ចិត្ត​ជា​អកុសល, គំនូស​បាប; ផល​បាប ។ល។
  5. អពមង្គល ( ន.នាមសព្ទ ) [អៈ ឬ អប់-ពៈមង់-គល់]
    (អវ​មង្គល < អវ “ចុះ; ទាប; ប្រាស​ចាក; ឥត;...” + មង្គល “សេចក្ដី​សុខ, សេចក្ដី​ចម្រើន, ហេតុ​ដែល​ជា​កំណើត​នៃ​សេចក្ដី​សុខ-ចម្រើន; ស្រី​សួស្ដី”, ខ្មែរ​ប្រើ វ > ព) សេចក្ដី​មិន​ចម្រើន; ហេតុ​ដែល​នាំ​ឲ្យ​វិនាស, ឲ្យ​អាប់ឱន : ហេតុ​ឬ​អំពើ​ណា​ដែល​នាំ​ឲ្យ​វិនាស​បើ​ទុក​ជា​សន្មត​ឬ​ជឿ​ថា​ជា​មង្គល ក៏​គង់​នៅ​ជា​អព​មង្គល​តាម​ធម្មតា​ដូច្នោះ​ឯង, យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​ជា​អ្នក​ត្រូវ​ការ​ដោយ​មង្គល, ប្រយ័ត្ន ! ក្រែងលោ​ភ័ន្ត​ច្រឡំ​លើ​អព​មង្គល​ទៅ​វិញ ! ។ ប្រើ​ជា គុ. ផង​ក៏​បាន “ដែល​ប្រាស​ចាក​មង្គល, ដែល​ឃ្វាង​ផុត​ពី​មង្គល” : អំពើ​អព​មង្គល; មនុស្ស​អព​មង្គល (វេវ. អប​មង្គល; ព. ផ្ទ. មង្គល ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អប​មង្គល>អប​មង្គល ក្នុង​ពាក្យ អប និ. ផង) ។
Headley's Khmer-English Dictionary Full Text Search
  1. អពមង្គល ( adj ) [ʔaʔpeaʔmʊəŋkʊəl]   - detail »
    to be unlucky, unfortunate, miserable.
  2. អពមង្គល ( n ) [ʔaʔpeaʔmʊəŋkʊəl]   - detail »
    misfortune, misery, bad luck


Prohok Solutions @2017 : Learn Khmer | Khmer Calendar