Khmer Dictionary: អះអាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទែង
( គុ.គុនសព្ទ )
ដែលច្បាស់ណាស់, ជាក់ណាស់, ប្រាដកណាស់ : ភ្លឺច្បាស់ទែង ។ ប្រើជា កិ. វិ. ក៏បាន : ឃើញទែង ។ ប្រើជា ន. ក៏បានខ្លះ : ចេញទែង គឺ ចេញដំណើរ, ចេញមុខអះអាងលើខ្លួនទាំងអស់ ។
-
ធានា
( ន.នាមសព្ទ )
(ធានា “ដំណើរទ្រទ្រង់...”) ដំណើរទទួលអះអាង, ទទួលរ៉ាប់រងលើខ្លួន ។ ប្រើតាមទម្លាប់ជា កិ. ឬ ន. ក៏បាន : ដំណើរនុ៎ះកុំឲ្យអ្នកព្រួយ ចាំខ្ញុំធានាជូនអ្នក; បានជាខ្ញុំហ៊ានឲ្យព្រោះមានធានាដោយមាំមួន; អ្នកណាជាអ្នកធានាឲ្យគាត់ ?; មានសំបុត្រធានា ឬទេ ?
-
យថាភាព
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[យៈថាភាប]
តាមសេចក្ដីពិតជាក់ស្ដែង តាមដំណើរដែលអាចកើតមានឡើងប្រាកដ ឧ. ផ្ដល់ចម្លើយតាមយថាភាព ។ សេចក្ដីអះអាងបញ្ជាក់បន្ថែមតាមយថាភាព នូវអំពើឬពាក្យសន្យាដែលបានប្រព្រឹត្តរួចហើយ ។
-
សច្ច
( ន.នាមសព្ទ )
[ស័ច ឬ ស័ច-ចៈ ]
(សច្ច; សត្យ) សេចក្ដីពិត; ដំណើរទៀង, ទៀងទាត់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិពា្វន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ --សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់ ។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ច-ចៈ, ដូចជា សច្ចការ (សំ. សត្យំការ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ ។
- សច្ចការី អ្នកធ្វើសច្ចៈ; បើស្ត្រីជា
- សច្ចការិនី ។
- សច្ចកាល កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត (វេវ. ភូតកាល) : ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។
- សច្ចកិរិយា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។
- សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ (ព. ពុ.) ។
- សច្ចបាន ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា (យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម) : ធ្វើសច្ចបាន ។
- សច្ចបារមី បារមីដែលមានសច្ចៈជាទីតាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
- សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន (ច្រើននិយាយថា សច្ចាប្រណិធាន ផង) ។
- សច្ចវាចា ពាក្យពិត ។
- សច្ចវាទី អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី (បើស្ត្រីជា សច្ចវាទិនី) ។
- សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិ នៃរដ្ឋសភា ។
- សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូចគ្នានឹង សច្ចការ ។ល។
-
អះអាង
( កិ.កិរិយាសព្ទ )
ទទួលខ្លួនជាសំអាង, ទទួលខុសត្រូវលើខ្លួន, ទទួលរ៉ាប់រង : ខ្ញុំហ៊ានអះអាងការខុសត្រូវគ្រប់ចំពួក ។
- អះអាងជួស ទទួលរ៉ាប់រងជួស, ទទួលខុសត្រូវជួស ។
- ធានាអះអាង ធានាទទួលខុសត្រូវលើខ្លួន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ខ្ញុំហ៊ានធានា- អះអាងជួសវា ដ្បិតវាស្លូតត្រង់ បើបែរជាវា ធ្វើតាមចំណង់ ឲ្យខុសពីអង្គ- ច្បាប់ខ្ញុំទទួល ។
Headley's Khmer-English Dictionary Full Text Search
-
អះអាង
( v )
[ʔah ʔaaŋ]
- detail »
to assure, guarantee, provide assurance; to secure; to confirm, verify; to claim
Headley's Khmer-English Dictionary Subentry Full Text Search
-
និយាយអះអាង
[niʔyiey ʔah-ʔaaŋ]
to affirm, state, claim
-
ធានាអះអាង
[tʰienie ʔah-ʔaaŋ]
to assure, guarantee
-
ពោលអះអាង
[pool ʔah-ʔaaŋ]
to affirm, state positively
-
អះអាងជួស
[ʔah-ʔaaŋ cuəh]
to become responsible for someone
-
អះអាងបន្ថែម
[ʔah-ʔaaŋ bɑntʰaem]
to confirm, assure; to reassure