Khmer Dictionary: ឥន្ទ្រិយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នឹងនួន
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលសង្រួមប្រុងប្រយ័ត្ន នូវឥន្ទ្រិយបានយ៉ាងរម្យទម មិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំ មិនរហើររហាយ ។
-
និត្យ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[និត]
(និច្ច) ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជា និត្យនៅ ឬនៅនិត្យ គឺនៅមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ...អនិច្ចំពុំឋិត ពុំថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោចអសោចពេកក្រៃ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។...(ព្រះត្រៃលក្ខណ៍បុរាណ) ។
- នែបនិត្យ គឺអែបជិតរឿយៗ ឬអែបជិតមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... នែបនិត្យក្រសោប ជួញជិតអង្គឱប អង្អែលឥន្ទ្រិយ ថើបថែកាយា ភក្ដ្រាកាកី កួចកើតមេត្រី រាគរសតណ្ហា ។...(សាស្ត្រាកាកី) ។
- និត្យសមាជិក (និត-ត្យៈ--) ន. (សំ. បា.) សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគម ឬការិយាល័យណាមួយ ។
-
គោចរ
( ន.នាមសព្ទ )
[-ច ]
វិស័យ, ដំណើរនៃឥន្ទ្រិយ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។ ដំណើរយាត្រាទៅរកអាហារចំណី, ទីដែលមានអាហារចំណី, ទីដែលសមណៈគួរត្រាច់ចរទៅបាន តាមពុទ្ធានុញ្ញាត ។ ព. ផ្ទ. អគោចរ ។
Headley's Khmer-English Dictionary Full Text Search
-
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
controlling principle; sensation, feeling, sense (i.e. related to the five senses)
-
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
anything which is of vital importance (e.g. life, health, generosity, meditation, etc.)
-
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
independence, freedom, liberty; power, authority, influence; physical strength, physical force; understanding, wisdom, knowledge, thought, intelligence; size, magnitude; power, authority, rank, position
-
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
self, body
-
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
functions, duties, responsibilities
-
ឥន្ទ្រីយ៍
[ʔəntrii]
- detail »
See:ឥន្ទ្រិយ
Headley's Khmer-English Dictionary Subentry Full Text Search
-
ឥន្ទ្រិយគោចរ
[ʔentrii koocɑɑ]
sensing, knowing
-
ឥន្ទ្រិយសង្វរ
[ʔentrii sɑŋvaʔraʔ~saŋvaʔraʔ~sɑŋvɑɑ]
restraint / moderate / reasonable use of the senses