Khmer Dictionary: ឧត្តរាសង្គ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រៃ
( ប.បរិវារសព្ទ )
(ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា
- ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ ជាន់ ឬ៤ ជាន់); ជាសំពត់សម្រាប់ពួកបព្វជិត ជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
- ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី ២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
- ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
- ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍) : អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
- ត្រៃបិដក ឬ ត្រ័យបិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី...”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
- ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
- ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
- ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន ៣ ផ្នែកគឺ កាមភព មាន ១១ឋានគឺ ឋានសួគ៌ ៦ជាន់, ឋានមនុស្ស ១, អបាយភូមិ ៤; រូបភព មាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន ៤ បានខាងឯឋានអរូបព្រហ្ម ៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព ៣ គឺ ឋានសួគ៌, ឋានមនុស្ស, បាតាល : សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព...។
- ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទីសម្រាប់ពួកសត្វកើតមាន ៣ ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្ដីសំដែងអំពីភូមិ ៣ : គម្ពីរត្រៃភូមិ ។
- ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
- ត្រៃភេទ (--ភេត) ពាក្យក្លាយតាមសំនៀងសៀម : ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
- ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង ៣ នោះ, ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
- ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺ ព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
- ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្ដីមិនទៀង, ទុក្ខំ សេចក្ដីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
- ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
- ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក ៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។
- ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
- ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការរួបរួមឬប្រជុំនៃវេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
- ត្រៃសរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់ ៣ ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង ៣ នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។
- ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង ៣ នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព. ពុ.) ។
- ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬសិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬប្រជុំនៃសិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
ឧត្តរាសង្គ
( n )
[ʔuttaʔraasɑŋ]
- detail »
scarf
Headley's Khmer-English Dictionary Subentry Full Text Search
-
អដ្ឋបរិក្ខារ
[ʔattʰaʔ bɑɑrekkʰaa~paʔrekkʰaa]
eight pieces of equipment required by Buddhist monks in daily life (សង្ឃាដី robe, ឧត្តរាសង្គ or ចីពរ loincloth, អន្តរវាសក washcloth, កាយពន្ឋន៉ or វត្តពន្ឋចង្កេះ belt, បាត្រ rice bowl, កាំបិតកោរ razor, ម្ជុល needle, តំរងទឹក water pot)
-
ឧត្តរប័ដ
[ʔutdɑɑ~ʔotdaa -----]
See:ឧត្តរាសង្គ