Khmer Dictionary: ឯណេះ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូ៎ក !
( ឧ.ឧទានសព្ទ )
សូរឮដោយមនុស្សបង្កូកហៅគ្នា ឬ ដោយឆ្លើយតប : ឮសូរឆ្លើយកូ៎ក !; កូ៎កបង ! ; កូ៎ក ! អញនៅឯណេះទេ ។
-
ណាស់សា
( និ.និបាតសព្ទ )
ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឲ្យរឹងតែខ្លាំងឡើងទៀត : ឮថាកូនអ្នកឯណោះ វាខិលណាស់ទៅហើយ, តែចំណែកខាងកូនខ្ញុំឯណេះ ក៏វារឹតតែខូចណាស់សាទៅទៀត ។ ច្រើននិយាយកាត់ខ្លីៗថា : វាណាស់សាហើយ, ដូចជាណាស់សាពេកហើយ ។
-
ទ
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើ, ឫស្សី ឬដោយស័ង្កសីជាដើម សម្រាប់រង, សម្រាប់បង្ហូរទឹក : ទឹកហូរតាមទ; ផ្ទះភ្លោះ ៥ ខ្នងមានទ ៤ កន្លែង ។ ធ្នារទឹកភ្លៀងដែលធ្លាក់ពីអាកាស : ទនៃទឹកភ្លៀង (បា. ហៅ ឧទកធារ, ជលធារ “ធារទឹក, ទនៃទឹក”) ។ ទ នេះជាសព្ទកំព្រា, ត្រូវសរសេរ ទ-ទឹក (ទនៃទឹក), កុំឲ្យច្រឡំនឹង ភ្លៀងទទឹក, សំពត់ទទឹក ។ ឧទាហរណ៍សម្រាប់ប្រើពាក្យ ទ និង ទរ : ទស័ង្កសីនៅផ្ទះបាយវាធ្លុះលេចទឹក, ខ្ញុំអាល័យតែផ្សារ-ទ ឲ្យជិតឡើងវិញ, ស្រាប់តែឆ្មាមួយចូលទៅក្នុងផ្ទះបាយ ទរត្រីអាំងម៉ែអស់មួយតម្បុត, ម៉ែមិនទរឆ្មា, បែរជាទរខ្ញុំកំពុងផ្សារ-ទ ធ្លុះឯណេះទៅវិញថា ខ្ញុំមិនជួយមើលត្រីអាំងឲ្យផង បណ្ដាលឲ្យឆ្មាទរអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទរ >ទរ ទៀតផង) ។
-
ទេតើ
( និ.និបាតសព្ទ )
និបាតសព្ទប្រាប់សេចក្ដីបញ្ជាក់ដែលផ្ទុយគ្នាពីដំណើរផ្សេង : អ្នកថាសម្បុរខៀវនោះមិនត្រូវទេ, បៃតងទេតើ ! (ព. សា. អ៊ីតើ ឬ ឯតើ : ឯណេះអ៊ីតើ ! ខុសឯតើ !) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តើ ១ និ. ផង ។
-
ម៏
( កិ.កិរិយាសព្ទ )
[ ម ]
ពាក្យសាមញ្ញ ឬជាគ្រាមភាសាមានសូរបញ្ជាក់ខ្លី ឬសូរបង្អូសជាជំនួសសម្ដីថា មក ដូចជានិយាយថា : ម៏ទៅផ្ទះ ! ឬថា មក៍, មក៍អង្គុយឯណេះម៏ !; ឬថា : ម៉ុះ ! តុះ ! ដូចជាថាៈ ម៉ុះ, ទៅផ្ទះ !, តុះ, ប៉ុណ្ណឹងចុះ ! (ហៅថា សម្ដីម៉ុះតុ សម្រាប់និយាយចំពោះមនុស្សអ្នកមានសភាពស្មើគ្នា) ។
-
សព្វនាម
( ន.នាមសព្ទ )
[សប់-ពៈ--]
(សវ៌នាមន៑) សព្ទដែលប្រើជាជំនួសឬជាជំនួយនាម, មាន ២ យ៉ាង គឺ បុរិសសព្វនាម, វិសេសនសព្វនាម (ព. វ.) : ព្រះអង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,... ជា បុរិសសព្វនាម សម្រាប់ប្រើជាជំនួសនាមនាម : លោកអញ្ជើញទៅណា ? ខ្ញុំទៅផ្ទះ; ... ។ ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណោ៎ះ... ជា វិសេសនសព្វនាម សម្រាប់ប្រើជាជំនួយនាមនាម : ផ្ទះណា ?, ផ្ទះនុ៎ះ;... ។
-
ស្រឡោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ឆ្ងាយលន្លោច : ដើរស្រឡោច; ឆ្ងាយស្រឡោច ។ ដែលទាសទៅឆ្ងាយខុសផ្លូវខុសដំណើរ : ឲ្យមកឯណេះមិនមក បែរជាស្រឡោចទៅឯណាវិញឆ្កយ !
-
អឺត
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយអំណរ ព្រោះរើសផ្លែឈើបានជាដើម (ដោយសេចក្ដីថា “បានមកខ្លួនឯណេះក្រអឺត”) : អឺតបានអញ ! ។ គុ. ងាយ, ស្រួល : ផ្លូវស្រណុកអឺត, ការស្រណុកអឺត (ព. សា.) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ឯណេះ
[ʔae neh]
here, right here, on this side, this way
See:ឯនេះ -
ឯនេះ
[ʔae nih]
See:ឯណេះ