Khmer Dictionary: ឆ
Chuon Nath's Khmer-Khmer Dictionary
-
ឆ្កាង
( កិ.កិរិយាសព្ទ )
ដោតនឹងឈើអណ្ដោតឲ្យលាចំកាង : ឆ្កាងមាន់ ។ ប្រើជា គុ. ក៏មាន : មាន់ឆ្កាង ។
-
ឆ្ការ
( កិ.កិរិយាសព្ទ )
ត្រាយត្រួស : ឆ្ការព្រៃ ។ ឆ្ការដៃ វាសដៃដូចគេឆ្ការព្រៃ ។ ។
-
ឆ្កិល
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលកម្រើកបះឆ្កឹងឡើង មើលទៅឃើញតូចខ្លីសង្វិល (ព. សា.) ។
-
ឆ្កឹង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលឈរត្រង់ឯកឯង ឥតកម្រើកឥតងាកបែរ : ឈរឆ្កឹង, បង្គោលឆ្កឹង ។
-
ឆ្កឹះ
( កិ.កិរិយាសព្ទ )
កេះកាយ, ទាត់ចេញដោយម្រាមដៃឬដោយកំណាត់ឈើ, ឫស្សីជាដើម : ឆ្កឹះដង្កូវចេញ ។
-
ឆ្កឹះឆ្កៀល
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
(ព. ប្រ.) ចាក់ចុចនាយអាយដូចជាគេឆ្កឹះឆ្កៀលផងមិនលែង : ខំឆ្កឹះឆ្កៀលទាល់តែបានការ; និយាយឆ្កឹះឆ្កៀលទាល់តែចុះសម្រុង ។
-
ឆ្កឺត
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ខ្នឺប, ដែលបះអើតក្រអឺតឡើង, ខ្មឺតឡើង : បោលឆ្កឺត, ដើរឆ្កឺតៗ ។ គុ.
- រឹងឆ្កឺត រឹងឆ្កឹងក្រអឺត ។
-
ឆ្កុយ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រ៉ុយ, ដែលទៅរ៉ុយៗ ឥតងាកបែរ ឥតរេរា : ក្រោកដើរឆ្កុយ, ដើរឆ្កុយៗ ។
-
ឆ្កូត
( កិ.កិរិយាសព្ទ )
ឆូតទឹកដោយច្រវាឬដោយចែវ តម្រង់ទូកឲ្យត្រង់ជាជំនួសចង្កូត ។
-
ឆ្កួត
( គុ.គុនសព្ទ )
ដែលខូចសតិ, ខូចចរិត វិលវក់ឥតដឹងខុសត្រូវ : មនុស្សឆ្កួត, ឆ្កែឆ្កួត ។
- ឆ្កួតកញ្ឆា ដែលងេងងោង ឡេះឡោះ រម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា ។
- ឆ្កួតកាម ដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយ សប្បាយនឹងកាមគុណ ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ឥតដែលមានភ្នកនឹកនាដល់ ជរា ព្យាធិ មរណៈ និងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ ។
- ឆ្កួតចិត្ត ដែលមានចិត្តវិបរិត ប្រែប្រួលវឹកវរខុសប្រក្រតី ព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ ។
- ឆ្កួតទឹកមាត់ (ព. ប្រ.) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះតាមតែរបូតមាត់ ពីនេះទៅនោះ ពីនុ៎ះទៅនោះ មិនចេះចប់ ។
- ឆ្កួតមាត់ ដែលរឥលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក ។
- ឆ្កួតយស ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនង ដោយជោរចិត្ត ព្រោះយសស័ក្ដិងារការ ... ។
- ឆ្កួតល្បែង ដែលវក់នឹងល្បែង ។
- ឆ្កួតសព្ទ ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួន ភ័ន្តច្រឡំសព្ទ ចេះតែស្មានៗខុសខ្លះត្រូវខ្លះ ដោយចេះវេយ្យាករណ៍មិនស្ទាត់ ចាំសព្ទក៏មិនប្រាកដ តែហ៊ានថា ហ៊ានប្រែមិនញញើត : អ្នករៀនឆ្កួតសព្ទ ។
- ឆ្កួតស្រា ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់ ។
- ឆ្កួតស្រី ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី ។
- ឆ្កួតស្លាក់ ដែលភ្លាត់ស្មារតីម្ដងៗ ប្លែកខុសពីប្រក្រតី ព្រោះលេបគ្រាប់ស្លាក់ ។
<< Prev 1 ... 10 11 12 13 14 15 16 ... 20 Next >>